ព្យុងយ៉ាង៖ មន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងជើង បានថ្កោលទោសការធ្វើសមយុទ្ធយោធានាពេលខាងមុខដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ទីក្រុងសេអ៊ូល នឹងចាប់ផ្តើមសមយុទ្ធដំណាលគ្នាចំនួនពីរនៅថ្ងៃចន្ទ រួមមាន Freedom Edge ដែលជាសមយុទ្ធពហុដែនក្រៅត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន និសមយុទ្ធង Iron Mace ដែលជាសមយុទ្ធក្លែងធ្វើ ស្ដីពីការឆ្លើយតបនឹងការវាយប្រហារនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ លោកស្រី គីម យូជុង អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ...
ភ្នំពេញ ៖ លោក Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៥នេះថា អាជ្ញាធរខេត្តព្រះសីហនុ មិនអនុញ្ញាតិដាច់ខាត អោយឧក្រិដ្ឋជនទាំងឡាយណា យកទីតាំងខេត្តប្រព្រឹត្តបទល្មើសនោះទេ។ ការថ្លែងបែបនេះ ធ្វើឡើង បន្ទាប់ពីមានករណីចាប់ជំរិតបានកើតឡើងនៅក្រុងព្រះសីហនុកាលពី ម្សិលមិញថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥...
បរទេស៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) និយាយថា រដ្ឋមន្ត្រីឧស្សាហកម្មបន្ទាប់គួរតែផ្តល់អាទិភាពដល់វិធានការដើម្បីការពារឧស្សាហកម្មក្នុងស្រុកប្រឆាំងនឹងលំហូរចូលនៃការនាំចូលពីប្រទេសចិនដែលមានតម្លៃទាប។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ លោក Anutin Charnvirakul នៅតែសម្រេចចិត្តលើរដ្ឋមន្ត្រីឧស្សាហកម្មដែលចូលមកដល់ បើទោះបីជា លោក Thanakorn Wangboonkongchana អនុប្រធានគណបក្ស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបកស្រាយថា លោក ថាក់ ស៊ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬរកស៊ីណាមួយនៅកម្ពុជានោះទេ បន្ទាប់ពីមាន សារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់...
តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នាពេលថ្មីៗនេះដោយសមាជិកនៃក្រុម 7 (G7) និងដៃគូរបស់ពួកគេថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ចំពោះការគាបសង្កត់ឆ្លងប្រទេស និង សកម្មភាពអាក្រក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមនេះបានចោទប្រកាន់អ៊ីរ៉ង់ និងសេវាស៊ើបការណ៍ សម្ងាត់របស់ខ្លួនពី “ការគាបសង្កត់ឆ្លងប្រទេស និងអនុវត្តសកម្មភាពអាក្រក់ផ្សេងទៀត ដូចជាការប៉ុនប៉ងសម្លាប់...
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ នៅក្រុងតាខ្មៅ ត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៏ ។ លោក គួច ចំរើន មានប្រសាសន៏នេះ...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យនៃប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្ទុះ និងឆេះនៅរោងចក្រ ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមប្រភពខាងលើបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលផលិតផលិតផលប្រេងប្រហែល ៨០ ប្រភេទ រួមទាំងប្រេងសាំង រថយន្ត ប្រេងម៉ាស៊ូត និងឥន្ធនៈអាកាសចរណ៍ ដែលបានចូលរួមនៅក្នុងការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី៕ ប្រែសម្រួល...
ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ បានស្វាគមន៍លោកស្រី Tri Mai Hoang ពីក្រុមហ៊ុន Airbus ដើម្បីពិភាក្សាអំពីឱកាសក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា។ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដោយមានការចូលរួមពីសហការីរបស់ស្ថានទូត បានដឹកនាំកិច្ចប្រជុំផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់កំណើនវិស័យប្រកបដោយចីរភាព។ នេះបើតាមហ្វេសប៊ុក របស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា នៅថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០២៥។...
ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានឲ្យដឹងថា ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល លើទីក្រុងដូហា នឹងមិនរារាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ពីការបន្តកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ពួកគេ ដើម្បីបញ្ចប់សង្រ្គាម នៅក្នុងតំបន់ហ្គាហ្សានោះទេ។ យោងតាម QNA...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំ របស់បណ្តាប្រទេស តាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិន នៅកម្ពុជាឆ្នាំ២០២៥ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធមនៅទីនេះ។ នេះមិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូង ដែលរៀបចំដោយប្រទេសចិន នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ប្រធានបទរបស់ចិន ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា...
កំពង់ស្ពឺ ៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ច គឺជារឿងធម្មតា របស់មន្ត្រីរាជការមុខងារសាធារណៈ ហើយក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់ កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់ លោក អ៊ុំ ម៉ារ៉ា នាឱកាសអញ្ជើញជាតំណាង លោកឧបនាយករដ្ឋមន្រ្តី ស...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រានចោលការវាយប្រហារ ទៅលើប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ ដោយចោទប្រទេសនេះថា បានបញ្ជូនសមាជិក និងគ្រឿងញៀនចូលអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងនេះកើតឡើងបន្ទាប់ពី មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំងបីគ្រឿង និងទាហានប្រហែល ៤.០០០...
ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ មានកុមារចំនួន ៨ ៤២១នាក់ បានមកទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានទណ្ឌិតចំនួន ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន ហើយមានខ្លឹមសារដូចខាងក្រោម៖ អ្នកស្រី តែ បូផា អាយុ៤៥ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ...
ពោធិ៍សាត់ ÷ លោកប៊ុន ហ៊ុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ុយ សុធាវី និង លោកញឹក បានខេង ជាអភិបាលរង ខេត្តពោធិ៍សាត់...
បរទេស៖ ឧប្បត្តិហេតុក្នុងសប្តាហ៍នេះនៅក្នុងប្រទេសប៉ូឡូញបានបង្ហាញពីភាពងាយរងគ្រោះរបស់អង្គការណាតូចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនរួមទាំងសារព័ត៌មាន Politico និងកាសែត Kurier ប្រចាំថ្ងៃរបស់ប្រទេសអូទ្រីស ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលប៉ូឡូញបានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួនចំនួន ១៩ ដោយការចោទប្រកាន់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីថ្ងៃពុធ ដោយប៉ូឡូញបានហៅឧបទ្ទវហេតុនេះថា “មិនធ្លាប់មានពីមុនមក” និងបានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នៃ “ការវាយប្រហារដោយចេតនា”...
ភ្នំពញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការបំពេញ បេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។ សារលិខិត ក្នុងឱកាសខួប ២ឆ្នាំ...
បរទេស៖ តម្លៃប្រេង បានកើនឡើងនៅក្នុងពាណិជ្ជកម្មអាស៊ី ដោយបានពង្រីកការកើនឡើងបន្តិចបន្តួចពីសប្តាហ៍មុន ខណៈដែលពាណិជ្ជករ បានឃ្លាំមើលការរំខាន ដែលអាចកើតមាននៅក្នុងការផ្គត់ផ្គង់ របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនលើហេដ្ឋារចនា សម្ព័ន្ធថាមពល របស់ទីក្រុងម៉ូស្គូ។ យោងតាមគេហទំព័រ Investment.com បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ថា ការផ្តោតអារម្មណ៍ក្នុងសប្តាហ៍នេះក៏មានលក្ខណៈស្មើគ្នាចំពោះ Federal Reserve (ធនាគារកណ្តាលអាមេរិក)...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ខ្លួនបានផ្អាកកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល បន្ទាប់ពីបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅ នៃគណៈប្រតិភូចរចារបស់ខ្លួននៅក្នុងរដ្ឋធានីដូហា ប្រទេសកាតាកាលពីសប្តាហ៍មុន នេះបើយោតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tahir al-Nono មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចរចាមិនអាចបន្តបាននោះទេ ប្រសិនបើគណៈប្រតិភូ ទទួលខុសត្រូវចំពោះពួកគេត្រូវបាន វាយប្រហារនៅក្នុងប្រទេស ដែលដើរតួជាអ្នកសម្របសម្រួល”។ ក្រុមហាម៉ាស់បានឲ្យដឹងថា ការវាយប្រហារតាមអាកាស...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិក្សាការងារជាមួយ លោកស្រី ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា...
ម៉ាឌ្រីត៖ គណៈប្រតិភូចិន និងអាមេរិក បានកោះប្រជុំ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យ សម្រាប់ការពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារ័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា មួយចំនួនដូចជា វិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក ការរំលោភលើការគ្រប់គ្រង ការនាំចេញ និងកម្មវិធី TikTok។...
បរទេស៖ ប្រធានរោងចក្រ Gruenheide បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla គ្រោងនឹងបង្កើនផលិតកម្ម នៅរោងចក្រអាល្លឺម៉ង់ របស់ខ្លួនសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ ដោយសារតែការលក់កើនខ្លាំង។ យោងតាមគេហទំព័រ Investment.com បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក André Thierig អ្នកគ្រប់គ្រងរោងចក្រ...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា រួមជាមួយថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញកាន់បិណ្ឌ វេនទី៨ នៅវត្តចំនួន ២ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលវត្តទី១ មានឈ្មោះថាវត្តភ្នំទស្សពិត...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា « ក្រសួងការពារជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិក២៦ នាក់នៃបណ្តាញផ្សព្វផ្សាយក្នុងស្រុក គឺក្នុងចំណោមមនុស្ស ៤៦នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលលើ រដ្ឋធានីសាណាកាលពីថ្ងៃពុធ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ការវាយប្រហារបានបំផ្លាញការិយាល័យ របស់កាសែតពីរទីតាំង គឺថ្ងៃទី ២៦ ខែកញ្ញា និងក្រុង Al-Yemen នៅទីលាន...
បរទេស៖ ទូកដឹកអ្នកដំណើរចំនួន៣គ្រឿង បានខូចខាតក្នុងអគ្គិភ័យនៅផែ Wat Ratchasingkhon ក្នុងសង្កាត់ Yan Nawa នៃទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ។ ទូកពីរបានរងការខូចខាតយ៉ាងខ្លាំង ខណៈមួយគ្រឿងទៀត ត្រូវភ្លើងឆេះខ្ទេច។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...