ភ្នំពេញ៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនានិទាឃរដូវ ជាមួយនឹងប្រូម៉ូសិនប្រចាំសប្តាហ៍ថ្ងៃសុក្រ ដោយមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម។ ប្រូម៉ូសិនថ្ងៃសុក្រប្រចាំសប្តាហ៍របស់ Vietjet មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយ (*) លើសំបុត្រអេកូ ដែលមានរៀងរាល់ថ្ងៃសុក្រសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ (**)។ ភ្ញៀវអាចកក់សំបុត្របានយ៉ាងងាយស្រួលតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទVietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ នឹងទាក់ទាញអ្នកដំណើរធ្វើដំណើរនៅលើហោះហើរផ្លូវសៀមរាប–ហាណូយក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់នៅទូទាំងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។ ប្រទេសវៀតណាម មានសក្តានុពលដ៏សំបូរទៅដោយសម្រស់ធម្មជាតិ វប្បធម៌ និងទេសភាពទីក្រុងដ៏រស់រវើក ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិសម្រាប់ដំណើរកម្សាន្តនានានាថ្ងៃវិស្សមកាលដែលមិនអាចបំភ្លេចបាន។ ពីឆ្នេរសមុទ្រដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីក្រុងដាណាំង, ញាត្រាង, ភូកុក ទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន, Hue ភាពទាក់ទាញនៃរដ្ឋធានីហាណូយ និងផ្លូវដ៏អ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាមបានទាក់ទាញអ្នកធ្វើដំណើរគ្រប់ប្រភេទ មិនថាអ្នកកំពុងស្វែងរកការសម្រាកលំហែរកម្សាន្តបែបផ្សងព្រេង ឬញាំម្ហូបអាហារក្តៅៗឈ្ងុយឆ្ងាញ់នោះទេ។ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមជើងហោះហើរថ្មីចំនួន ៤ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមផ្លូវហោះហើរត្រង់ថ្មីចំនួន ៤ តភ្ជាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ។ ឥឡូវនេះ ភ្ញៀវអាចកក់សំបុត្របានតាមរយៈបណ្តាញលក់ទាំងអស់នៃការផ្សព្វផ្សាយនានា។ ផ្លូវហោះហើរថ្មីនេះពង្រីកបន្ថែមទៀតនូវសេវាកម្មហោះហើរវៀតណាម–ចិនដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរកម្ពុជា ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិនបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យ។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងបន្ថែមជើងហោះហើរទៅមកចំនួន ២៤ ប្រចាំសប្តាហ៍ទៅកាន់បណ្តាញហោះហើរដែលកំពុងកើនឡើងរវាងប្រទេសវៀតណាម និងចិន ដែលជួយបង្កើនប្រតិបត្តិការហោះហើរជាសាកលរបស់ខ្លួន។ Vietjet ក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Daxing ក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ទំនើប និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន។ ក្រុមហ៊ុន Vietjet មានមោទនភាពក្នុងការផ្តល់ជូននូវតម្លៃសំបុត្រយន្តហោះដែលសន្សំសំចៃ ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏មានក្រុមយន្តហោះ Airbus ជំនាន់ថ្មី និងសន្សំសំចៃប្រេង ហើយត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ដែលជាក្រុមហ៊ុនឈានមុខគេនៃក្រុមហ៊ុនអាកាសចរណ៍សុវត្ថិភាព និងវាយតម្លៃផលិតផល។ ជាមួយនឹងចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយប្រាំពីរដ៏មានកិត្យានុភាព អ្នកដំណើរអាចមានអារម្មណ៍ជឿជាក់ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ (*) លក្ខខណ្ឌត្រូវបានអនុវត្ត ដោយមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ ទីក្រុងមូស្គបាននិយាយ កាលពីថ្ងៃពុធថា ទីក្រុងគៀវបានដោះលែង ទាហានរុស្ស៊ី២៥នាក់ ពីការជាប់ឃុំជាផ្នែក នៃការផ្លាស់ប្តូរអ្នកទោស ចុងក្រោយបង្អស់រវាងគ្នា ហើយបានបន្ថែមថា អ៊ុយក្រែនទទួលបានចំនួនស្មើគ្នា នៃទាហានរបស់ពួកគេផងដែរ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើបណ្តាញសង្គម Telegram ថាទាហានរុស្ស៊ី ដែលត្រូវបានដោះលែងទាំងអស់ ត្រូវបានផ្ទេរទៅប្រទេស បេឡារុស ជាកន្លែងដែលពួកគេត្រូវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងបង្កើនល្បឿន នៃការចែកចាយ ផ្នែកសព្វាវុធរបស់អាមេរិក ទៅកាន់កោះតៃវ៉ាន់។ ការលើកឡើង ដែលត្រូវបានធ្វើដោយ ទីប្រឹក្សាសន្តិសុខជាតិ ដែលនឹងត្រូវចូលមកកាន់ តំណែងផងដែរនោះគឺលោក Mike Waltz។ ថ្លែងនៅឯវិទ្យាស្ថានជាតិសន្តិភាពអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក Waltz...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើកិច្ចព្រមព្រៀងមួយ ដែលធានាបាននូវការដោះលែង ចំណាប់ខ្មាំងទាំងអស់ ដែលកាន់កាប់ដោយក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីន នេះបើតាមការប្រកាសរបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក Donald Trump បានប្រកាសអះអាង។ ប្រធានាធិបតីអាមេរិកថ្មីលោក Trump បានបង្ហោះនៅលើវេទិកា TruthSocial...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និង សាធារណជនក្នុងរាជធានីភ្នំពេញ ហាមដាច់ខាត ដុតផាវ កាំជ្រួច ឬបង្កសម្លេង ផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែង ស៊ីសងគ្រប់ប្រភេទ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាល សាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួន និងឧបត្ថម្ភស្បៀង អាហារគ្រឿង ឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពី ការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោត...
ភ្នំពេញ៖ យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជា សេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទ មូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែង លើការងារមួយចំនួនទៀត។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាសំរាម និងសំណល់ប្លាស្ទិក ដែលបានប្រឈមយ៉ាងខ្លាំង ដល់សុខភាពរបស់មនុស្ស កាប្រែប្រួលអាកាសធាតុ និងសោភ័ណភាព ទីប្រជុំជន ទីក្រុង និងសហគមន៍មូលដ្ឋាន។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើង បែបនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង (LE VAN PHUONG) ប្រធានស្ថានតំណាងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ...
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជំរុញមន្ដ្រិអប់រំនៅខេត្តព្រែវែងទាំងអស់ ជួយទំនុកបម្រុង និងផ្តល់ឱកាស ដល់កុមារជួបការលំបាក និងងាយរងគ្រោះ បានចូលរៀន និងបន្តរៀន ពិសេសជួយសិស្ស រៀនយឺត ឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សន្ទុះ នៃការប្រើប្រាស់ រថយន្តអគ្គិសនី កើនឡើងជាង៦០០% នៅឆ្នាំ២០២៤ ហើយសន្ទុះ នឹងមាននិន្នាការកើនឡើង នាឆ្នាំបន្តបន្ទាប់ផងដែរ ។ លោក ផន រឹមបានរៀបរាប់ នៅលើបណ្តាញ...
ភ្នំពេញ ៖ បុគ្គល លី រតនរស្មី ត្រូវបានដកតំណែងពីទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ មកម្លេះ ក្រោយត្រូវបានតែងតាំង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពោលទើបតែកាន់តំណែង តែជាង២ខែប៉ុណ្ណោះ ។ បើតាមសេចក្តីសម្រេច បញ្ចប់ភារកិច្ចមន្រ្តីគណបក្ស...
ស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានយកកាំបិត ចាក់ធ្លាយពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ បើតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ហេតុការណ៍ឃាតកម្មនេះ បង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី...
ថៃ៖ ក្រុមមេប៉ូលិសថៃបាន កោះប្រជុំមួយ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រ ប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិន ពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ បញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត dailynews របស់ថៃ ។ ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លឹម...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសដល់ប្រជាជនចិន និងប្រជាជនខ្មែរ ជាប់សែស្រឡាយចិន បានសប្បាយរីករាយ និងទទួលអំណរឆ្នាំថ្មី ដែលនឹងចូលមកដល់នៅចុងខែមករា ខាងមុខនេះ។ ការរៀបចំពិធីថ្ងៃនេះ មានគោលបំណងអបអរសាទរ ឆ្នាំថ្មីប្រពៃណីចិន...
បច្ចុប្បន្ននេះ នៅមិនដល់មួយសប្ដាហ៍ទៀតទេ រដ្ឋាភិបាលអាមេរិកថ្មី នឹងចូលកាន់អំណាច ។ បើមើលពីការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានអន្តរជាតិ នៅពេលថ្មីៗកន្លង ទៅនេះ អ្នកផងទាំងពួង បានរកឃើញថា សំឡេងអំពាវនាវឱ្យចិននិងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈម សកលគឺ កាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ដូចជា កាសែត《The Independent 》របស់រុស្ស៊ី...
នៅពេលរៀបចំការងារ សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៥ កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន បានលើកឡើងយ៉ាងច្បាស់ថា ត្រូវតែអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក យ៉ាងសកម្ម ។ ពិភពព្រិលទឹកកក ដែលធ្លាប់តែឱ្យមនុស្សនៅក្នុងផ្ទះ ឥឡូវនេះបានទាក់ទាញ ភ្ញៀវទេសចរ មកពីគ្រប់ទិសទីលើពិភពលោក ហើយបានក្លាយ ជាធនធានទេសចរណ៍ ដ៏ពេញនិយម។នៅពីក្រោយ “ភាពពេញនិយមខាងព្រិលទឹកកក” គឺជាការអនុវត្ត ដោយជោគជ័យនៃ “ព្រិលទឹកកកជាភ្នំមាស ភ្នំប្រាក់ដែរ”...
ភ្នំពេញ ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីនេះ ដោយសហការជាមួយសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន ៥០៤កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជូនលោកគ្រូ-អ្នកគ្រូ ចំនួន១៩នាក់...
លោក ឌិត ទីណា លើកទឹកចិត្តកសិករបង្កបង្កើន ផលស្រូវក្រអូបងាយស្រួលរកទីផ្សារ ក្មេងទំនើងក្រុមធីមធូប , មូសគោកខ្សាច់ , ម្លុកតូច និងវត្តគីមសាន្ត ត្រូវបានបង្ហាញមុខ អ្នកបោសម្អាតមីនពីររូប បានស្លាប់ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅស្រុកត្រពាំងប្រាសាទ ទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា» WB ប្តេជ្ញាពង្រឹងប្រតិបត្តិការ លើកកម្ពស់សុខុមាលភាព...
អ៊ុយក្រែន បន្ថែមឈ្មោះអ្នកកាសែតស៊ើបអង្កេត និងជាពលរដ្ឋអង់គ្លេស ទៅក្នុងបញ្ជីសម្លាប់ រុស្ស៊ី ចុះ MoU ជាមួយវៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ ប៉ូលីសឥណ្ឌា ចាប់ខ្លួនបុរសរហូតដល់៤៩នាក់ ដែលបានចាប់រំលោភក្មេងស្រី ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Meta ត្រៀមបណ្តេញបុគ្គលិករាប់ពាន់នាក់ក្រោយពេលបំពាក់មុខងារ AI បន្ថែមទៀត តុលាការក្រុងសេអ៊ូល នឹងពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនប្រធានាធិបតី Yoon...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះគ្រួសារសពអ្នកបោសសម្អាតពីរូប បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុង ពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ តាមរយៈសារលិខិតផ្ញើជូនគ្រួសារសព នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា សម្តេចបវរធិបតី...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ...
បរទេស៖ អតីតសហការីដ៏សំខាន់របស់អតីតមេបក្សប្រឆាំងរុស្ស៊ីឈ្មោះ Alexey Navalny ត្រូវបានដាក់ចូលក្នុងបញ្ជីនៅក្នុងមូលដ្ឋានទិន្នន័យ Mirotvorets (Peacemaker) ដែលភ្ជាប់ដោយរដ្ឋអ៊ុយក្រែនដ៏ល្បីល្បាញ (បញ្ជីសម្លាប់)។ លោកស្រី Maria Pevchikh ជាអ្នកកាសែតស៊ើបអង្កេត និងជាពលរដ្ឋអង់គ្លេស ត្រូវបានតាមចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពីបទចោទប្រកាន់ទាក់ទងនឹងភាពជ្រុលនិយម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ប្តេជ្ញាក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងសម្រេចឱ្យបាននូវមហិច្ឆិតានៃការចុះបញ្ជីកំណើតឱ្យបាន ១០០% និងការចុះបញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន ស្តីពីកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ប្រារព្ធឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី...
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)...
ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់ ) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។ ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំនិតៗ ហើយគួរយកម្នាស់ទៅត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣ នាទីសិន ដើម្បីបំផ្លាះសារធាតុក្លៃខូខយដ៏ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម ។...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតរបស់ពិភពលោកនឹងស្ថិតក្នុងចំណោមមហាសេដ្ឋីជាច្រើននាក់ដែលចូលរួមក្នុងពិធីសម្ពោធប្រធានាធិបតីទីពីររបស់លោក Donald Trump ។ លោក Musk ត្រូវបានកំណត់ឱ្យធ្វើជាប្រធានដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មីរបស់លោក Trump រួមជាមួយនឹង លោក Vivek Ramaswamy ដែលជាសហគ្រិនជីវបច្ចេកវិទ្យា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥...
គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីប និងគ្រាប់មីស៊ីលផ្លោង មកលើប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃពុធនេះក្នុងការវាយប្រហារទ្រង់ទ្រាយធំជាថ្មី ។ ទូរទស្សន៍សាធារណៈ Suspilne បានរាយការណ៍ឲ្យដឹងថា ការផ្ទុះជាបន្តបន្ទាប់ត្រូវបានលាន់ឮនៅក្នុងទីក្រុង Kharkiv ស្ថិតនៅភាគខាងកើត ខណៈប្រព័ន្ធការពារដែនអាកាសមានសកម្មភាពនៅជិតទីក្រុង Cherkasy នៅភាគកណ្តាលនៃប្រទេសអ៊ុយក្រែន ។ ការវាយប្រហារដោយមីស៊ីលនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារដោយយន្តហោះពេញមួយយប់មកលើប្រទេសអ៊ុយក្រែន ៕ប្រែសម្រួលដោយ៖...
ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកស្រីបានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥...