ហាណូយ ៖ កាលពីថ្ងៃអង្គារ លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី និងសមភាគីវៀតណាម លោក Pham Minh Chinh បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ហៅកាត់ (MoU) ស្តីអំពីកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ រវាងសហគ្រាសនៃប្រទេសទាំង២ ។គួរបញ្ជាក់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ស្ទើរតែធ្លាក់ខ្លួនជាជនរងគ្រោះ ដោយការឆបោកតាមទូរស័ព្ទដោយប្រើ AI ដើម្បីក្លែងបន្លំសំឡេងមេដឹកនាំបរទេស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី ដែលជាកូនស្រីពៅអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា...
ភ្នំពេញ ៖ លោកស្រី Tania Meyer នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)ប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញានេះ ក្នុងឱកាសជំនួបជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ១៥ មករា ។ លោកស្រី...
ភ្នំពេញ ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អ នៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បង្ហាញពីសញ្ញាវិជ្ជមាន គួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ ។ ការលើកឡើង បែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)...
ភ្នំពេញ៖ លោកអាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានលើកសរសើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ពិតជាក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។ ការលើកសរសើរសម្តេចតេជោនេះ ដោយសារលោកអាលី អាកបារ ណាហ្សារីមើលឃើញថា សម្តេចតេជោបានបូជាលះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព...
ចូហូ-ម៉ាឡេស៊ី៖ យុទ្ធនាការ “Visit Malaysia 2026, Truly Asia” របស់ប្រទេសម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី កំណត់យកសរស្តម្ភសំខាន់ពីរគឺ “ទេសចរណ៍ដែលផ្តល់ទិន្នផលខ្ពស់ និងទេសចរណ៍ ប្រកបដោយនិរន្តរភាព ” ហេីយសសរស្តម្ភទាំងពីរ មានគោលបំណងបង្កើន បទពិសោធន៍របស់អ្នកទេសចរ ខណៈដែលធានាដល់ការ ពារសម្បត្តិវប្បធម៌ និងធម្មជាតិតែមួយគត់របស់ប្រទេសនេះ។ នៅក្នុងការធ្វេីការធ្វេីបទបង្ហាញ...
JOHANNESBURG៖ ប៉ូលិសបានឲ្យដឹងថា អ្នករុករករ៉ែខុសច្បាប់សរុបចំនួន ១១៨នាក់ ត្រូវបាននាំយកមកលើវិញនៅក្នុងអំឡុងពេល ប្រតិបត្តិការជួយសង្គ្រោះនៅឯអណ្តូងរ៉ែមាស ដែលត្រូវបានគេបោះបង់ចោល កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារនៅ Stilfontein នៅខេត្តភាគពាយព្យនៃប្រទេសអាហ្វ្រិកខាងត្បូង ដោយកម្មករចំនួន៣៦ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ។ នៅពេលប្រតិបត្តិការជួយសង្គ្រោះបានឈានចូលថ្ងៃទី២ “អ្នករុករករ៉ែខុសច្បាប់សរុបចំនួន១១៨នាក់ ត្រូវបានស្រង់ចេញនៅម៉ោងវេលាម៉ោង ៤និង០០ល្ងាច ត្រូវនឹងម៉ោង១៤និង០០នាទីនៅថ្ងៃអង្គារ” អ្នកនាំពាក្យរបស់សេវាប៉ូលិសអាហ្វ្រិកខាងត្បូង លោកស្រី Athlenda...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេស ឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារប្រឆាំងយន្តហោះរុស្ស៊ី បានវាយលុកការវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនទៅលើតំបន់ Bryansk ដោយបានបាញ់ទម្លាក់មីស៊ីលដែលផ្គត់ផ្គង់ ដោយលោកខាងលិចរាប់សិបគ្រឿង និងយន្តហោះគ្មានមនុស្សបើកជាង ៣០គ្រឿងផងដែរ។ ក្រសួងបានរាយការណ៍ពីព័ត៌មានលម្អិត នៃការវាយប្រហារពេញមួយយប់នៅក្នុង របាយការណ៍សង្ខេបប្រចាំថ្ងៃរបស់ខ្លួន ដោយបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៦ និងមីស៊ីលបាញ់ពីនាវា Franco-British...
ភ្នំពេញ៖ អ្នកបោសម្អាតមីនពីររូប គឺលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន បានមីនពលី ក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ តាមរយៈសារលិខិតរំលែកមរណទុក របស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើជូនក្រុមគ្រួសារនៃសពលោក...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដែលស្រឡាញ់ភាពស្អាត បានបង្ហាញពីការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើសសំរាម សម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅជុំវិញផ្ទះ ជុំវិញកន្លែងការងារ តាមផ្លូវសាធារណៈ និងតាមមូលដ្ឋាន។ សកម្មភាពទាំងអស់នេះ កំពុងជំរុញឱ្យបរិស្ថាន នៅជុំវិញយើងគ្រប់គ្នា មានភាពស្អាត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រដ្ឋបាលដែលចាកចេញ របស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងប្រឹងប្រែងបង្កើតបញ្ហាយ៉ាងច្រើន សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មុនពេលគាត់ចូលសេតវិមាននាពេលខាងមុខនេះ។ លោក Lavrov បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ នៅពេលត្រូវបានសួរអំពីការដាក់ទណ្ឌកម្មថ្មី...
បរទេស៖ ប៉ូលិសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា បុរសជាង៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេង គឺជាអ្នកស្ថិតក្នុងវណ្ណៈទាប ដែលជាក្រុមទាបបំផុតនៅក្នុងប្រព័ន្ធវណ្ណៈហិណ្ឌូ ដែលត្រូវបានកំណត់គោលដៅ សម្រាប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់។ ស្ត្រីមិនបញ្ចេញឈ្មោះដែលឥឡូវមានអាយុ ១៨ ឆ្នាំបាននិយាយថា មានបុរសប្រហែល ៦០...
ភ្នំពេញ ៖ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើង ក្រុមធីមធូបមូស TM , ក្រុមធីមគោកខ្សាច់ GK , ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS។ ពួកគេត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយដោយផ្អែកលើការអនុវត្តដ៏ទូលំទូលាយបន្ថែមទៀត។ ព័ត៌មាននេះត្រូវបានគេចេញផ្សាយ នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg និងដែលដកស្រង់យកមកចេញផ្សាយដោយកាសែត Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារ។ នៅក្នុងកិច្ចព្រមព្រៀងឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថាបានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការមានផលិតភាពទាបបំផុត។ក្នុងនោះផងដែរនិយោជិតដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ខែកុម្ភៈ ហើយទទួលបានការដកចេញដោយសប្បុរស...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសពីការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech)។ ក្រសួងអប់រំ បញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានជម្រុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកបង្កបង្កើនផលស្រូវក្រអូបវិញ ងាយស្រួលរកទីផ្សារដោយសារតែមានតម្លៃខ្ពស់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវ-អង្ករ នាថ្ងៃ១៥ មករា លោក ឌិត ទីណា មានប្រសាសន៍ពីការបង្កបង្កើនផលស្រូវសែនក្រអូបដែលជាពូជរបស់ខ្មែរថា ក្រសួងកសិកម្មដែលជាសេនាធិការរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ជាស្រេចដែលមានមន្រ្តីកសិកម្មនៅតាមមូលដ្ឋានក្នុងការ រកទីផ្សារឱ្យក្រុមកសិករទុកជាមុន ព្រោះមិនមែនធ្វើរួចហើយបានផលរកទីផ្សារតាមក្រោយគឺមិនអាចធ្វើទាន់ពេលនោះទេ ។ លោកបន្តថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អនុញ្ញាតជូន លោក Ali Akbar Nazari ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអ៊ីរ៉ង់ ប្រចាំកម្ពុជានិងវៀតណាម និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាង កម្ពុជា-អ៊ីរ៉ង់...
ស្ទឹងត្រែង ៖ ក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗ ដូចជា ភេសជ្ជផ្អែមៗ ឬគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។ នាឱកាសនោះ លោក អភិបាលខេត្ត...
បរទេស៖ ប្រភពពីតុលាការបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការក្រុងសេអ៊ូល គ្រោងនឹងពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol តាមការស្នើសុំរបស់មេធាវីរបស់លោក បន្ទាប់ពីអ្នកស៊ើបអង្កេតបាននាំខ្លួនលោក Yoon Suk Yeol ទៅឃុំឃាំងជុំវិញការដាក់ចេញរយៈពេលខ្លីនៃច្បាប់អាជ្ញាសឹករបស់លោក។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកតំណាងផ្នែកច្បាប់របស់លោក Yoon...
ភ្នំពេញ៖ ទំនាស់ដីធ្លីជាង១០ឆ្នាំ របស់ប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា ដែលរស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈគោលការណ៍ឈ្នះ-ឈ្នះ របស់លោកអភិបាលខេត្ត មាន ចាន់យ៉ាដា។ បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតគ្រោងនឹងចាប់ផ្តើមថ្ងៃទីពីរនៃការសាកសួរ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅម៉ោង២ រសៀល។ នេះបើតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ការសាកសួរត្រូវបានកំណត់ពេលពីព្រឹកដល់រសៀល បន្ទាប់ពីលោក Yoon បានស្នើសុំពន្យារពេលដោយលើកឡើងពីហេតុផលសុខភាព។...
ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែនទីរួមខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៦៦៧នាក់។ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានជម្រាបជូនអង្គពិធីថា ក្នុងខេត្តកំពង់ធំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញប្រកាសអន្ដរក្រសួងស្ដីពី ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រស្ដីពី ការបង្កើតចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ «សម្អាតចកចេញពីបឹង» និងបង្កើនការប្រើប្រាស់ App NoDrug។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍បែបនេះ ក្នុងពិធីបិទការផ្សព្វផ្សាយផែនការសកម្មភាពការងារ របស់គណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពី...
ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា បានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។ ការឱ្យដឹងនេះ ធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហួត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបញ្ជាក់ថា លោកនឹងមិនចូលរួមពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឡើយ នេះបើតាមរដ្ឋាភិបាលរបស់លោកបានប្រកាសកាលពីថ្ងៃពុធ។ អ្នកនាំពាក្យបាននិយាយថា កាលវិភាគរបស់លោក Orban ត្រូវបានរៀបចំពេញនៅចំថ្ងៃនោះហើយភាគច្រើនគឺជាការប្តេជ្ញាចិត្តក្នុងកិច្ចការងារក្នុងស្រុក ដែលធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការចូលរួមក្នុងពិធីនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២០ខែមករាឡើយ។ លោកOrban ដែលត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់លោក Trump ធ្លាប់បានបង្ហាញការជឿជាក់ថា ការវិលត្រឡប់មកកាន់តំណែងរបស់អតីតប្រធានាធិបតីអាមេរិកអាចជំរុញសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។លោកក៏ធ្លាប់បានរិះគន់ការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងការបន្តជម្លោះអ៊ុយក្រែន...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឲ្យដឹងថា ដើម្បីជួយរក្សាលំនឹងតម្លៃស្រូវ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃ១៥ មករា បានទំលាក់ថវិកាចំនួន៣០លានដុល្លារដើម្បីបញ្ចេញថវិកាទាំងនោះទិញស្រូវពីប្រជាកសិករ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវនាថ្ងៃ១៥ មករា លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ទាំងពេលកន្លងមក និងដូចពេលបច្ចុប្បបន្ននេះ...