ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំនូសទ្រូងផ្លូវសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ។ ជាបន្តសូមឈ្វេងយល់ ពីការប្រើប្រាស់ទ្រូងផ្លូវ ៖ -នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ...
ភ្នំពេញ ៖ លោក ឈត ប៊ុនថង អ្នកតាមកិច្ចការ សង្គមបានលើកឡើងថា ករណីស្រ្តីលក់ឡេ ដែលបានឲ្យក្បួន រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ(ខ.ម)បើកភ្លើងស៊ីរ៉ែននាំផ្លូវទៅញាំការគេកាលពីថ្មីនេះ គួរតែជាករណីចុងក្រោយ ហើយកុំឲ្យមានអ្នកណាយកធ្វើជាគំរូតាមទៀត ។ អ្នកតាមកិច្ចការសង្គមរូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ មករា ថា លោកសាទរនិងគាំទ្រ ចំពោះចំណាត់ការ របស់កងរាជអាវុធលើផ្ទៃប្រទេសដែលបានស្រាវជ្រាវ រហូតបានកំណត់មុខសញ្ញា...
បរទេស៖ កាលពីថ្ងៃអាទិត្យក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ ដើម្បីធ្វើវឌ្ឍនភាពបន្ថែមទៀតប្រឆាំងនឹង ភ្លើងឆេះព្រៃដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានបណ្តាលឱ្យមនុស្សស្លាប់ ២៤នាក់នៅក្នុងតំបន់ Los Angeles ខណៈដែលអ្នកព្យាករណ៍ បានព្រមានម្តងទៀតអំពីអាកាសធាតុដ៏គ្រោះថ្នាក់ ជាមួយនឹងការត្រលប់មកវិញនូវខ្យល់បក់ខ្លាំងនៅសប្តាហ៍នេះ។ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានបាត់ខ្លួន ហើយអាជ្ញាធរបាននិយាយថា ចំនួនត្រូវបានគេរំពឹងថានឹងកើនឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមាន ករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥...
ហូឡង់ ៖ កាលពីថ្ងៃសៅរ៍ ប៉ូលិសហូឡង់បានរាយការណ៍ឲ្យដឹងថា សកម្មជនអាកាសធាតុ ជាង៧០០នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម នៅលើផ្លូវហាយវេមួយ នៅជិតទីក្រុងឡាអេ ខណៈពួកគេបានបិទផ្លូវហើយមិនព្រមចាកចេញ ។នៅក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួនទាំងនោះ មានមនុស្សចំនួន១២នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ដូចជាការបះបោរ និងការវាយដំ ហើយត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ។ អ្នកតវ៉ាដែលនៅសេសសល់ត្រូវបានដឹកចេញពីទីក្រុង តាមឡានក្រុង ហើយត្រូវដោះលែងវិញនៅពេលក្រោយ ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដល់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋាន ទទួលបន្ទុករបាយការណ៍ របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភា ពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា...
បរទេស ៖ ទាហានស្ម័គ្រចិត្ត១០នាក់បានរងរបួសពេលគ្រាប់បែកមួយបានផ្ទុះនៅក្បែរប៉ុស្តិ៍ប៉ូលិស Muang Pattani ក្នុងស្រុក Muang នៅព្រឹកថ្ងៃចន្ទ។ គ្រាប់បែកនេះត្រូវបានបំផ្ទុះ នៅផ្លូវលំមួយនៅខាងក្រោយមជ្ឈមណ្ឌលសិក្សា TK Park Pattani នៅវេលាម៉ោង៨ និង០៧នាទីព្រឹក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនCentrica ដែលជាប្រតិបត្តិករ ថាមពលដ៏ធំរបស់ចក្រភពអង់គ្លេស បានព្រមានថា កម្រិតស្តុកហ្គាស របស់ចក្រភពអង់គ្លេសមានកម្រិត ទាបជាមួយនឹងតម្រូវការឧស្ម័នតិច ជាងមួយសប្តាហ៍ដោយសារ តែភាពត្រជាក់នាពេលថ្មីៗនេះ និងការបញ្ឈប់ការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រតិបត្តិករបាននិយាយថា សារពើភ័ណ្ឌបច្ចុប្បន្ននៅ ក្នុងទិតាំងRough ដែលជាកន្លែងផ្ទុកហ្គាសដ៏ធំបំផុត របស់ប្រទេសដែលដំណើរការដោយ...
ហ្គាហ្សា៖ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន២០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសកាលពីថ្ងៃសៅរ៍ របស់អ៊ីស្រាអ៊ែល មកលើតំបន់ផ្សេងៗ នៃតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ជនជាតិ ប៉ាឡេស្ទីន ចំនួន៨នាក់ បូករួមទាំងកុមារចំនួន ០២នាក់...
ភ្នំពេញ ៖ មន្រ្តីជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ១២ មករា បានបញ្ជូនបុរសម្នាក់ បើករថយន្តទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមួយគ្រួសារដែលមានម្តាយ-ឪពុកនិងកូនតូចៗ២នាក់ ហើយស្លាប់៣នាក់ឪពុក-កូន ខណៈម្តាយរងរបួសធ្ងន់រហូតដាច់ជើង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០...
រ៉ងហ្គូន ៖ នៅគ្រាដែលមានការដាច់ចរន្តអគ្គិសនីនៅតែបន្ត ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានងាកមកប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ ។ ម្នាក់ក្នុងចំនោមពួកគេគឺ លោក U Kyaw Min វ័យ៧០ឆ្នាំមកពីក្រុង រ៉ងហ្គូន ដែលបានមកទស្សនាពិព័រណ៍ថាមពលពន្លឺព្រះអាទិត្យនៅទីនេះ បានលើកឡើងដូច្នេះ ។ លោក U Kyaw Min បានចែករំលែកយ៉ាងដូច្នេះថា លោកបានប្រើផលិតផលសូឡារួចហើយ...
បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែន បានចាប់ខ្លួនទាហាន កូរ៉េខាងជើងពីរនាក់ ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ព្រំដែន Kursk របស់ប្រទេសរុស្ស៊ី ដែលជាការអះអាងបែបនេះ ជាលើកដំបូងដោយទីក្រុងគៀវ ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅការពារកិច្ចខិតខំប្រឹងប្រែងសង្គ្រាម របស់ទីក្រុងម៉ូស្គូនៅផ្នែកម្ខាងទៀត នៃពិភពលោក។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ក្រោយពីក្រសួង បានធ្វើការវិភាគ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងាបន្តសម្រាប់ឆ្នាំ២០២៥ ។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមស្ថាប័ន មន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធសរុបប្រមាណជា ៧០០ នាក់។ ក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម...
កំពង់ស្ពឺ៖ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍កំពង់ស្ពឺ បានលើកថា ខ្នងផ្សារគឺជាឋានសួគ៌ធម្មជាតិ ដែលប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ហើយយើងអាចធ្វេីដំណេីរទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពាន ខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូម៉ែត្រទៅដល់ស្តុប តេលា(ច្បារមន)បត់ទៅស្តាំដៃហើយបន្តដំណើរ ប្រមាណ១ គីឡូម៉ែត្រទៀត នោះយេីងនឹងឃេីញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញា ប្រាប់ផ្លូវទៅស្រុកឱរ៉ាល់តាមរយៈផ្លូវលេខ៤៤...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ កងទ័ពប្រទេសទាំងពីរ ។ ការស្នើរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងអនុញ្ញាត ឲ្យលោកវរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនសាជីវកម្មអាមេរិកជាច្រើននៅតែមានសកម្ម នៅក្នុងប្រទេសរុស្ស៊ីហើយក៏បានបង់ពន្ធចំនួន ១,២ពាន់លានដុល្លារ ដល់រដ្ឋរុស្ស៊ីក្នុងឆ្នាំ២០២៣ផងដែរ។ តួលេខនេះយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Newsweek កាលពីថ្ងៃសៅរ៍ហើយប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាមេរិកជាង៣០០ ត្រូវបានគេជឿថានៅតែដំណើរការនៅក្នុងប្រទេសរុស្ស៊ីនៅឡើយ។ តួលេខនេះត្រូវបានផ្តល់ឱ្យ Newsweekតាមរយៈ B4Ukraine ដែលជាក្រុមអង្គការក្រៅរដ្ឋាភិបាលដែលឧបត្ថម្ភដោយរដ្ឋាភិបាលទីក្រុងគៀវ ដែលបានចំណាយពេលបីឆ្នាំចុងក្រោយនេះដើម្បីបង្ខាំងក្រុមហ៊ុនលោកខាងលិចដើម្បីកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។ យោងតាមក្រុមនេះ ក្រុមហ៊ុនចំនួន៥ធំៗដែលបានបន្តបង់ពន្ធលើប្រាក់ចំណេញច្រើនបំផុតដល់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៣មានដូចជា ក្រុមហ៊ុនថ្នាំជក់ Philip Morris...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបង្ហាញពីបំណងចង់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ក្នុងឆ្នាំនេះ។ ប្រភពដដែលបានសរសេរទៀតដែរថា ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបានសង្កត់ធ្ងន់ថា ក្រុងគៀវ ទាមទារការធានាសន្តិសុខរឹងមាំពីអ្នកគាំទ្រលោកខាងលិច ជាគន្លឹះនៃកិច្ចព្រមព្រៀងណាមួយ។ លោកបានធ្វើការលើកឡើងនេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីតាលី Rai News 24 ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ លោកZelensky បានទទូចជាយូរមកហើយថាទីក្រុងគៀវ ត្រូវការការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗ ជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។ NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ខ្លួនបានទទួលប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូ (ប្រហែល ៣,០៩ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប ដែលគាំទ្រដោយប្រាក់ចំណូល នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក។ មូលនិធិនេះ គឺជាផ្នែកមួយនៃការរួមចំណែក របស់សហភាពអឺរ៉ុបចំពោះគំនិត ផ្តួចផ្តើមការពន្លឿនប្រាក់ចំណូលវិសាមញ្ញ សម្រាប់ក្រុមទាំងប្រាំពីរ (G7) សម្រាប់អ៊ុយក្រែន (ERA) នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ក្រសួង។...
ស្វាយរៀង៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ ក្រោយពីស្រាវជ្រាវអស់ រយៈពេលប៉ុន្មានថ្ងៃក្រោយមក បានកំណត់មុខសញ្ញា អ្នកបើករថយន្តស៊ីរ៉ែនពាក់ផ្លាកលេខខ.ម អូសក្បួនស្រ្តីស្រសស្អាត លក់ឡេ ទៅស៊ីការគេនោះបានហើយ ដោយម្ចាស់រថយន្ត ត្រូវហៅមកអប់រំ និងទទួលទណ្ឌកម្មវិន័យកងទ័ព។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃ១៣ មករានេះថា បានរកអ្នកបើករថយន្តនាំក្បួនស្រ្តីលក់ឡេនោះ ឃើញហើយគឺរថយន្តស៊ីរ៉ែន ពាក់ស្លាកលេខ ខេមរភូមិន្ទ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ដាក់ចេញនូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨អង្គ/នាក់ ។ ក្នុងនោះមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា អនុវត្តបាន ១០០%,លោកគ្រូ...
បើទោះបីជាថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីចិន មិនទាន់មកដល់ ក៏ដោយ បណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានសហការជាមួយភាគីចិន រៀបចំកម្មវិធីផ្លាស់ ប្តូរវប្បធម៌ រវាងកម្ពុជានិងចិន ដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ឆ្នាំ២០២៥ ដែលនឹងឈាន ចូលមកដល់ នាសប្តាហ៍ទី៤ នៃ ខែមករានេះ។ មានប្រសាសសន៍ ក្នុងពេលបើកកម្មវិធី ដែលរៀបចំឡើងក្នុងផ្សារ...
“ទំនាក់ទំនងភាពជាដៃគូ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ រវាងចិន និងអាហ្វ្រិក ត្រូវបានរំពឹងថា នឹងទទួលការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ” “ចិនសន្យាថា នឹងគាំទ្រអាហ្វ្រិកបង្កើន កិច្ចកសាងសមត្ថភាពសន្តិសុខ” “ចិនប្រឆាំងនឹងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសអាហ្វ្រិក ”។ល។ អំពីដំណើរទស្សនកិច្ចនៅអាហ្វ្រិករបស់លោក WangYiសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានបញ្ចប់នៅថ្ងៃទី១១...
ពោធិ៍សាត់÷អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និង ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់ រ៉ា នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៥ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង យុវជនចូលរួមចលនាសំអាតបរិស្ថាន អនាម័យនៅតាមដងផ្លូវ តាមទីសាធារណះ និង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសរបស់លោក បានយល់ព្រមផ្តល់ នាវាល្បាតល្បឿនលឿនដល់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតី Prabowo Subianto ខណៈដែលប្រទេសដែន សមុទ្រមួយនេះ កំពុងស្វែងរកការពង្រីកកិច្ច សហប្រតិបត្តិការសន្តិសុខ ចំពេលមានការកើនឡើង នៃឥទ្ធិពលរបស់ចិន។ ប្រទេសទាំងពីរ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើសន្តិសុខថាមពល ការអភិវឌ្ឍន៍...
ការ៉ាកាស៖ លោក នីកូឡា ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីវេណេស៊ុយអេឡា សម្រាប់អាណត្តិទីបី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ធ្វើសច្ចាប្រណិធាននៅ ចំពោះមុខប្រធានរដ្ឋសភា លោក Jorge Rodriguez និងរដ្ឋធម្មនុញ្ញ លោក ម៉ាឌូរ៉ូ បានសន្យាធានា “សន្តិភាព វិបុលភាព សមភាព...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ ប្រឈមមុខនឹង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ដោយសារតែគោលនយោបាយ សេដ្ឋកិច្ច ជាពិសេសទិសដៅនៃគោលនយោបាយ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោកស្រី Georgieva បានឲ្យដឹងក្នុងអំឡុងតុមូលប្រព័ន្ធផ្សព្វផ្សាយនៅ IMF ថា “មិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយមើលឃើញពីទំហំ...
បរទេស ៖ ចាប់តាំងពីការផ្អាកការដឹកជញ្ជូន ឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន កាលពីថ្ងៃទី០១ ខែមករា អឺរ៉ុបបាននឹងកំពុងប្រឈមមុខ នឹងការផ្គត់ផ្គង់ឧស្ម័ន ដ៏តឹងតែង និងតម្លៃកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ស្ថានភាពនេះគំរាមកំហែងដល់សន្តិសុខ ថាមពល នៃប្រទេសអ៊ឺរ៉ុបមួយចំនួន ហើយប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រកួតប្រជែង របស់សហភាពអឺរ៉ុប ដោយសារការកើនឡើង ថ្លៃដើមថាមពល។ ...