ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានលើកឡើងថា ភាគីថៃបានហៅក្រុមហ្គូហ្គោលឲ្យមកកែផែនទី ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីផែនទី ដែលបង្ហាញក្នុងហ្គូហ្គោល បញ្ជាក់ថា ប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងដែនដីខ្មែរ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់យុវជន៧មករា នាថ្ងៃ៧ កក្កដានេះ លោក សុខ ឥសានបានថ្លែងពាក់ព័ន្ធជាច្រើន...
បរទេស៖ ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានបញ្ជាក់ថា យន្តហោះចម្បាំង F-16 មួយគ្រឿង បានហោះស្ទាក់យន្តហោះស៊ីវិល ដែលបានរំលោភលើដែនអាកាស ដែលបានដាក់កំហិតលើក្លឹបវាយកូនហ្គោល របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ Bedminster រដ្ឋ New Jersey កាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ ២០០០។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយ នាថ្ងៃទី៧ កក្កដា នេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែន...
បរទេស៖ អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងធំ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសយេម៉ែន ដោយក្រុមការពារជាតិអ៊ីស្រាអែល (IDF) បានចោទក្រុមឧទ្ទាម Houthi ថាជា “របបភេរវជន” ពីការរៀបចំកំពង់ផែ និងស្ថានីយថាមពលឡើងវិញសម្រាប់ការប្រើប្រាស់យោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹង ប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកគឺប្រទេស យេម៉ែន ដែលមានឈ្មោះថា Operation...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង ដោយចោទប្រកាន់ប្លុកសេដ្ឋកិច្ចនេះថា បានអនុម័ត “គោលនយោបាយប្រឆាំងអាមេរិក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី មេដឹកនាំនៃក្រុមប្រទេស BRICS បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង...
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា...
ភ្នំពេញ ៖ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)បានមានព្រះរាជបន្ទូលថា ការចុះបញ្ជីនេះបានជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឲ្យបានស្ថិតស្ថេរគង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ដែលនេះគឺជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ។ ព្រះមហាក្សត្រទ្រង់បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត...
កំពង់ធំ: លោកស្រី សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ នៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ លោកស្រីបង្ហាញនូវក្រុមហ៊ុនចំនួន 8 ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យ...
បរទេស ៖ ប្រទេសថៃ នៅក្នុងសំណើចុងក្រោយបំផុត របស់ខ្លួន ដើម្បីបញ្ចៀសការយកពន្ធ របស់សហរដ្ឋអាមេរិក មានគោលបំណងជំរុញ ទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយសហរដ្ឋអាមេរិក និងកាត់បន្ថយអតិរេកពាណិជ្ជកម្មចំនួន ៤៦ ពាន់លានដុល្លាររបស់ខ្លួនចំនួន 70% ក្នុងរយៈពេលប្រាំឆ្នាំ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ អង្គការណាតូ NATO លោក Mark Rutte បានព្រមានដោយជំរុញ ឱ្យប្រទេសលោកខាងលិច បង្កើនការចំណាយលើវិស័យ ការពារជាតិថា ផលិតកម្មយោធារបស់រុស្ស៊ី កំពុងកើនឡើងខ្លាំងធៀប ទៅនឹងក្រុមប្រទេសនៅអង្គការណាតូ NATO ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន លោក Georgy Tikhy បាននិយាយថា ការពិភាក្សាជាមួយលោកខាងលិច អំពីសមាជិកភាពរបស់អង្គការណាតូ សម្រាប់ទីក្រុងគៀវ កាន់តែតានតឹង និងគ្មានផលិតភាពនោះឡើយ។ បណ្តាប្រទេសលោកខាងលិចដំបូងបានគាំទ្រសេចក្តីប្រាថ្នារបស់ទីក្រុងគៀវ ដើម្បីចូលរួមជាមួយប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែការតស៊ូយោធារបស់អ៊ុយក្រែន និងការផ្លាស់ប្តូរគោលនយោបាយ អាមេរិកបាននាំឱ្យមានការធ្លាក់ចុះ នៃការគាំទ្រ។...
បរទេស៖ អគ្គីភ័យដែលបានឆាបឆេះ កាលពីយប់ថ្ងៃអាទិត្យនៅក្នុងអគារ Apartment កម្ពស់ ៥ជាន់ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានកុមារ ២នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១០យប់ ។ នៅក្នុងអគារ Apartment...
បរទេស៖ សហភាពអឺរ៉ុបរំពឹងថា នឹងរកឃើញដំណោះស្រាយថាតើប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដាក់ទណ្ឌកម្មពន្ធលើដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក នៅក្នុងការផ្លាស់ប្តូរមួយ ដែលអ្នកសេដ្ឋកិច្ចបានព្រមានថា នឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅលើភាគីទាំងពីរ នៃមហាសមុទ្រអាត្លង់ទិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានដាក់ពន្ធនាំចូល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃថា សម្តេចគ្រាន់តែបោះដុំភ្លើងមួយដុំទៅឲ្យភាគីថៃវិញប៉ុណ្ណោះ ព្រោះថៃជាអ្នកបោះមកឲ្យកម្ពុជាមុន ។ បើតាមលោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Pabitra Margherita អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា នាថ្ងៃ៧ កក្កដា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើ របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិពលរដ្ឋខ្មែរ ដែលបានគុបគិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិ ។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ៧ កក្កដា ក្រោយរដ្ឋសភា ទទួលពិនិត្យសំណើ របស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្រប សម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តី...
ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅវិញ ទៅមកលើបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅខេត្តកោះកុង បាននាំគ្នារអ៊ូរទាំចំពោះក្រុមហ៊ុនឯកជនមួយ ដែលម្ចាស់ជាអ្នកមានអំណាចបានដឹកដី តាមរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ធ្វើឲ្យជ្រុះដីប្រឡាក់ពេញផ្លូវពិបាក ខណៈដែលក្រុមហ៊ុនស្ថាបនាផ្លូវបានធ្វើស្អាត ហើយនោះ ។ ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៨ ស្ទើរតែជារៀងរាល់ថ្ងៃបានឲ្យដឹងថា ទាំងរូបគាត់ និងពលរដ្ឋផ្សេងទៀត មិនបានហាមឃាត់ មិនឲ្យរថយន្តដឹកដីបើកឆ្លងកាត់នោះទេ ប៉ុន្តែសូមសំណូមពរទៅអ្នកបើកឡាន ឬក៏ថៅកែឡាននៅពេល...
វីយែន៖ អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ បានប្រកាសពីការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលប្រេងចំនួន ៥៤៨,០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែសីហា ដែលជាការផ្លាស់ប្តូរលឿនជាងធៀប នឹងខែកក្កដា។ នៅក្នុងខែកក្កដា ប្រទេស OPEC + បានឃើញការកើនឡើងនៃទិន្នផលប្រេង ៤១១,០០០ លានបារ៉ែលក្នុងមួយថ្ងៃ ចំពេលមានផែនការដើម្បីបន្ធូរបន្ថយបន្តិចម្តងៗ នូវការកាត់បន្ថយទិន្នផលចុងក្រោយរបស់ពួកគេ។ ការសម្រេចចិត្តកាលពីថ្ងៃសៅរ៍...
បរទេស៖ សារព័ត៌មាន Korea Herald បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងចាប់ផ្តើមកម្មវិធី ផ្តល់សាច់ប្រាក់យ៉ាងទូលំទូលាយ ដោយផ្តល់ជូននូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថាជា “ប័ណ្ណប្រើប្រាស់” ដើម្បីបង្កើនការចំណាយក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចដែលធ្លាក់ចុះរបស់ប្រទេសនេះងើបឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃថវិកាបន្ថែមចំនួន 31.8 ពាន់ពាន់លានវ៉ុន ស្មើនឹងប្រហែល 23.3...
ក្រចេះ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យ ឆ្លងកាត់បណ្តោះអាសន្ន អំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦% លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”...
ភ្នំពេញ៖ ក្រុមបាល់ទាត់ Cambodia Airways បានគ្រងតំណែងជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូត ម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian Ambassador’s Football Shield 2025 ” បន្ទាប់ពីក្រុមនេះយកឈ្នះលើក្រុមបាល់ទាត់ NAGAWORLD ក្នុងលទ្ធផលបច្ចេកទេស ដោយប៉េណាល់ទី ៨ ទល់នឹង ៧...
ក្នុងបរិបទនៃសម័យឌីជីថលនាពេលបច្ចុប្បន្ន ការបង្កើតវេទិកាដែលភ្ជាប់យុវសហគ្រិន សហគ្រាស និងអ្នកជំនាញពីវិស័យផ្សេងៗ គឺជាភាពចាំបាច់ដើម្បីជំរុញឱកាស និងចំណេះដឹងសម្រាប់អនាគត។ វេទិកា BDME 2025 (Business Dialogue, Matching and Expo) ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅថ្ងៃទី 5 និង 6 ខែកក្កដា បានក្លាយជាសកម្មភាពដ៏មានអត្ថន័យសម្រាប់សហគ្រិនក្នុងស្រុក...
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) បានរៀបចំវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូរផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ ២០២៥ ដែលមានឈ្មោះហៅកាត់ថា “2025 BDME – JCI Business Dialogue, Matching & Expo”...
គៀវ៖ ប្រទេសរុស្ស៊ី បានធ្វើការ វាយលុកពីលើអាកាសដ៏ធំមួយ កាលពីយប់ថ្ងៃសុក្រ ដោយបានប្រើយន្តហោះ គ្មានមនុស្សបើក និងកាំជ្រួចចំនួន ៥៥០គ្រឿង ឆ្លងកាត់ប្រទេស អ៊ុយក្រែន ដោយធ្វើឲ្យទីក្រុងគៀវ ទទួលរងនូវការខូចខាតយ៉ាង ធ្ងន់ធ្ងរបំផុត។ យោងតាមទិន្នន័យបឋម ការការពារដែនអាកាស របស់អ៊ុយក្រែន បានស្ទាក់ចាប់គោលដៅ ពីលើអាកាសចំនួន ៤៧៨ រួមទាំងកាំជ្រួចនាវា Iskander-K...
ព្យុងយ៉ាងៈ កូរ៉េខាងជើង បានថ្កោលទោស “ទង្វើបង្ខិតបង្ខំជាឯកតោភាគី” នៃកិច្ចសន្ទនាសន្តិសុខ Quadrilateral ដែលគេស្គាល់ថា Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ។ របាយការណ៍បានដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា “យើងនឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងកងកម្លាំងមហា អំណាចរបស់ខ្លួន ក្នុងការផ្លាស់ប្តូរជាឯកតោភាគី នូវទីតាំងរបស់កូរ៉េខាងជើង និងស្ថានភាពបច្ចុប្បន្ន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា អំពើភេរវកម្មបានក្លាយជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។ បន្ថែមលើសពីនេះការលើកឡើងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវឲ្យក្រុមប្រទេសថ្មីនេះក្នុងការសំដែងនូវការថ្កោលទោសអំពើភេរវកម្ម និងមិនបង្ហាញការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មលើភេរវករទាំងឡាយឡើយ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះដោយសំដៅទៅលើការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam រដ្ឋ Kashmir ដែលក្នុងនោះមនុស្ស២៦នាក់បានបាត់បង់ជីវិត...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារជាតិ អ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងរក្សាការគ្រប់គ្រង ប្រតិបត្តិការជាង ៦៥ ភាគរយ នៃតំបន់ហ្គាហ្សាស្ទ្រីប ។ សេចក្តីថ្លែងការណ៍នេះត្រូវបានអមដោយផែនទីយោធា ដែលគូសបញ្ជាក់តំបន់ ដែលស្ថិតក្រោមការគ្រប់គ្រង របស់អ៊ីស្រាអែល ជាចម្បងនៅភាគខាងជើង ភាគខាងត្បូង និងផ្នែកខាងកើតនៃរង្វង់រួមជាមួយនឹងការដាក់ពង្រាយផ្នែក IDF នៅទូទាំងតំបន់ហ្គាហ្សា ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24KV Switchgear Panel and Accessories (Lanzhou ABB) ចំនួន 14មុខ (កញ្ចប់លេខ០៤) ជូន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24KV Switchgear Panel and Accessories (Siemens Indonesia) ចំនួន 07មុខ...