បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា យោធារុស្ស៊ីមានមីស៊ីលរយៈចម្ងាយឆ្ងាយ និងមានកម្លាំងខ្លាំង ជាង ឧបករណ៍ដែលលោកខាងលិច ផ្គត់ផ្គង់ដល់អ៊ុយក្រែនដល់ទៅរាប់សិបដង ។ លោកPutinបាននិយាយក្នុង អំឡុងពេលកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ហៅកាត់ថា CSTOនៅរដ្ឋធានីកាហ្សាក់ស្ថានថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លី Iskander...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជឿថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅមិនទាន់មានសុវត្ថិភាពនៅឡើយទេ នៅពេលនេះ ។ ប្រធានាធិបតីរុស្ស៊ីបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) រយៈពេលពីរថ្ងៃ។...
បាត់ដំបង៖ ករណីឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុច ក្នុងនោះសម្ដេចបានប្រកាស ជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩...
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសចិនម្នាក់ ត្រូវបានដកចេញពីមុខតំណែងសម្រាប់ “ការរំលោភវិន័យយ៉ាងធ្ងន់ធ្ងរ” ដែលជាឧត្តមនាវីឯកចុងក្រោយបង្អស់ ដែលស្ថិតក្រោមការបង្រ្កាបអំពើពុករលួយ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ក្រុងប៉េកាំង បានប្រាប់ដល់សន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច “បានសម្រេចផ្អាកមុខតំណែងលោក Miao Hua ពីការស៊ើបអង្កេតដែលមិនទាន់សម្រេច” ។...
កូឡាឡាំពួរ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា ពលរដ្ឋជាង៣៧.០០០នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៦ របស់ប្រទេសម៉ាឡេស៊ី នៅក្នុងសប្តាហ៍នេះ ។ លោក Anwar បានប្រាប់ដល់សភាថា ជម្រកបណ្តោះអាសន្នចំនួន ៣២២កន្លែង ត្រូវបានបើកឲ្យដំណើរការនៅរដ្ឋ Kelantan, Terengganu,...
តៃប៉ិ៖ យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធការពារ ដែនអាកាសរយៈពេលមួយព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកល្បងការឆ្លើយតប និងនីតិវិធីនៃការចូលរួមរបស់ខ្លួន នៅមុនពេលដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Lai Ching-te នៅចុងសប្តាហ៍ទៅកាន់ដែនមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលគ្នាជាមួយ សហរដ្ឋអាមេរិកផងដែរ ។ យោងតាមការវាយតម្លៃរបស់កោះតៃវ៉ាន់ និងមន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធា នៅប៉ុន្មានថ្ងៃខាងមុខនេះនៅជិតកោះតៃវ៉ាន់ ដោយយកហេតុផលនៃការធ្វើដំណើរ នាពេលខាងមុខរបស់លោក Lai...
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោយបញ្ចប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋ ដែលជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស បានងារមកជឿ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារ គណបក្សប្រជាជន ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្ស និងចាប់ឆ្នោត អាហារូបករណ៍ឆ្នាំសិក្សា២០២៤ មានអ្នកចូលរួមប្រមាណ៣៥០នាក់។...
បរទេស៖ PSY របស់ K-pop កូរ៉េខាងត្បូង ដែលគេស្គាល់ថា ជា “Gangnam Style” ថ្មីៗនេះមានវីឡាតម្លៃ ១,៥៧ លានដុល្លារ នៅ Hannam-dong ទីក្រុងសេអ៊ូល ត្រូវបានរឹបអូសជាបណ្តោះអាសន្ន ដោយសារតែការផាកពិន័យ មិនបានបង់ប្រាក់សម្រាប់ការសាង សង់ដោយគ្មានការអនុញ្ញាត។ យោងតាមសារព័ត៌មាន VN Express...
ម៉ូស្គូ៖ លោកស្រី Maria Zakharova នាំពាក្យក្រសួង ការបរទេសរុស្ស៊ី បានលើកឡើង កាលពីថ្ងៃពុធថាប្រទេសរុស្ស៊ី បានបញ្ជាឱ្យអ្នកសារព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ARD ចាកចេញពីប្រទេស ដើម្បីឆ្លើយតបទៅនឹងការបិទរបស់អាជ្ញាធរអាល្លឺម៉ង់ នូវការិយាល័យទូរទស្សន៍ Channel One របស់រុស្ស៊ី ។ លោកស្រី Zakharova បានលើកឡើងថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមិនរាក់ទាក់របស់អាជ្ញាធរអាល្លឺម៉ង់...
បាងកក ៖ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរបានឲ្យដឹងថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ចុះ យ៉ាងខ្លាំងរយៈពេល៣ថ្ងៃ បានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន នៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ ដោយមានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះជាច្រើនថ្ងៃទៀត ។ លោក Wasan Chaitaweewong ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ នៅក្នុងតំបន់បាន ប្រាប់ដល់ទីភ្នាក់ងារ AFP...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB សូមគោរពសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅថ្ងៃអង្គារ...
ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)លោក សយ ច័ន្ទវិចិត្រ បានឲ្យដឹងថា ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកានេះ។ លោក សយ ច័ន្ទវិចិត្រ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ...
បរទេស៖ លោក Aleksandr Maksichev នាយកគ្រប់គ្រងរួម នៃសាជីវកម្មផលិតអាវុធ បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា ប្រទេសចំនួនបីទៀត កំពុងពិចារណាទិញ មីស៊ីលល្បឿនលឿន ជាងសំឡេងដែលបង្កើត ឡើងរួមគ្នាដោយក្រុមហ៊ុន BrahMos Aerospace រុស្ស៊ី-ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុង ការសហការជា មួយកិច្ចខិតខំប្រឹង ប្រែងបទឈប់បាញ់ណាមួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់។ ចលនានេះបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “យើងកំពុងអនុវត្ត តាមវឌ្ឍនភាព នៃកិច្ចព្រមព្រៀងនៅ ក្នុងប្រទេសលីបង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់យើងក្នុងការសហការ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីបញ្ឈប់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា”...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន នឹងបង្កការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី។ លោកស្រី Zakharova បានកត់សម្គាល់ថា រុស្ស៊ីបានព្រមានម្តងហើយម្តងទៀត ដល់ភាគីជប៉ុន អំពីកិច្ចសហប្រតិបត្តិការ បែបនេះដោយបន្ថែមថាជាការឆ្លើយតបរុស្ស៊ី នឹងត្រូវបង្ខំឱ្យ “ចាត់វិធានការសមស្របចាំបាច់ ដើម្បីពង្រឹងសមត្ថភាព ការពារផ្ទាល់ខ្លួន”...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដាក់សេចក្តីជូនដំណឹងមួយ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ពីចេតនារបស់ខ្លួន ដើម្បីប្តឹងឧទ្ធរណ៍ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។ សេចក្តីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា អ៊ីស្រាអែល ក៏បានស្នើឱ្យពន្យារពេលការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានចេញកាលពីសប្តាហ៍មុន...
បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីក្រុមប្រឆាំងដែល មានសកម្មភាពងប់ងល់ប្រឆាំងផ្កាប់មុខនាពេលកន្លងមក ដូចជា ហៃ វណ្ណា ជាដើមបានមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។ សម្តេចធិបតីក៏បានលើកឡើងពីលោក ហៃ វណ្ណាចំពោះសកម្មភាពកន្លងមក ដែលរូបគេជាយុវជនរបស់អតីតបក្សប្រឆាំង នៅជប៉ុនបានដឹកនាំធ្វើបាតុកម្មយ៉ាងផុសផុលមុនគេ ក្នុងការប្រឆាំងរាជរដ្ឋាភិបាលស្ទើរគ្រប់ទម្រង់។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីអ្នកគាំទ្ររបស់ អតីតបក្សប្រឆាំងដែលនាំគ្នាជេរប្រមាថ...
រីហ្គា៖ បេសកកម្មរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលជាបេសកកម្មប៉ូលីសអាកាសបាល់ទិក បានបញ្ចប់ការដាក់ពង្រាយរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ជាមួយនឹងពិធីមួយនៅឯមូលដ្ឋានទ័ពអាកាសនៅ Lielvarde ។ ក្នុងអំឡុងពេលបេសកកម្មនៅប្រទេសឡាតវី ដែលមានរយៈពេលពីខែមីនាដល់ខែវិច្ឆិកា យន្តហោះចម្បាំងត្រូវបានហោះ ចេញពីមូលដ្ឋានយោធាចំនួន ៥៤ ដងក្នុងការឆ្លើយតបទៅនឹង ការហៅទូរស័ព្ទជូនដំណឹង។ ឥឡូវនេះបេសកកម្មនឹងត្រឡប់ទៅមូលដ្ឋាន Amari ដែលត្រូវបានជួសជុលឡើងវិញ របស់ប្រទេសអេស្តូនី ជាកន្លែងដែលយន្តហោះចម្បាំង...
បរទេស៖ ប្រធានរដ្ឋអាជ្ញារបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃពុធ គឺបានស្នើឱ្យចៅក្រមចេញដីកា ចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Min Aung Hlaing ដែលបានដណ្តើមអំណាច ពីមេដឹកនាំជាប់ឆ្នោតលោកស្រី...
ភ្នំពេញ៖ អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី...
ហែលស៊ីនគី៖ មេដឹកនាំនៃប្រទេស Nordic និង Baltic ចូលរួមដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានសម្តែងការបន្ត និងពង្រីកការគាំទ្ររបស់ពួកគេ សម្រាប់អ៊ុយក្រែន ចំពេលកំពុងមានសង្គ្រាម អូសបន្លាយជាមួយរុស្ស៊ី។ ការសន្យានេះត្រូវបានធ្វើឡើងនៅពេលដែល នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ន័រវេស ប៉ូឡូញ និងស៊ុយអែត រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាតវី បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅ...
បន្ទាយមានជ័យ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃ២៩ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លី ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាទំនាស់ដីធ្លីកុំជឿ អ្នកញុះញង់របស់បុគ្គលមួយចំនួន នាំឲ្យខាត់ប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ ៕
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលកន្លងទៅ អ្នកនយោបាយជ្រុលនិយម បានបោកប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ឱ្យចូលរួមសកម្មភាពបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ និងដុតសង្គមកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤...
បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តំបន់បឹងជង្រុក និង៦៧១ គឺជាចំណែកនៃទីតាំង...
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកឈ្មោះ «ឌីជេខេអេច» ដែលបានបង្ហោះផ្សាយវីដេអូ អំពីសកម្មភាពភិក្ខុសង្ឃមួយអង្គបាន ប្រើអំពីហិង្សាទៅលើសាមណេរមួយអង្គ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំគឺជារឿងមិនពិត។ សេចក្តីបំភ្លឺរបស់មន្ទីរធម្មការខេត្ត នាថ្ងៃ២៨ វិច្ឆិកា បានបញ្ជាក់ថា ការវាយនោះ...
ព្រះមហាក្សត្រ យាងបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រដ្ឋមន្រ្តីសុខាភិបាល ៖ ជំងឺមិនឆ្លងបណ្តាល មកពីកត្តា ហានិភ័យចម្បង៤យ៉ាង លោក ប៉ែន បូណា ៖ របាយការណ៍ CCHR ជារឿងដដែល គ្មានតម្លៃ មិនអាចយកធ្វើធាតុចូលបាន មន្ត្រីនគរបាលម្នាក់ ត្រូវជនសង្ស័យ កាប់និងកាំបិតផ្គាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ!...
ភ្នំពេញ៖ គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ ៩២%ហើយ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)...
ភ្នំពេញ៖ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិក្សានុសិស្ស សរុប ១២ ០៥៥នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ...