ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក វន់ ពៅ បានគូសបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...
សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកានេះ បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម ខណៈលោក អនុប្រធាន លើកឡើងថា កម្ពុជា សម្រេចបានជោគជ័យលើការងារបោសសម្អាតមីន ហើយបទពិសោធន៍នេះ គឺជាគុណតម្លៃរបស់កម្ពុជា សម្រាប់សកលលោក។ ក្នុងឱកាសនៃជំនួប...
ភ្នំពេញ៖ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានបង្ហាញក្ដីសង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលហៅកាត់ថា BRI។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា...
ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើស ជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួសលោក ប្រាក់ សុខុន ខណៈលោក ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ក៏ដូចជាសង្គ្រាម ដែលកើតមានរវាងសហគមន៍ និងសហគមន៍ ។ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា...
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ដ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំទៅកាន់តុលាការ ពិសេសពិនិត្យឱ្យបានច្បាស់លើសម្ភារ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែវិច្ឆិកា...
កំពង់ចាម ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីពង្រឹងការផ្តល់សេវា សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងពង្រឹងការដោះស្រាយបញ្ហា ផ្សេងទៀតនៅមូលដ្ឋាន។ វេទិកាសាធារណៈនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងចំនួន៤កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមវត្តមាន របស់អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម...
សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារ បោសសម្អាតមីន ។ ការថ្លែងអំណរគុណរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida...
ភ្នំពេញ ៖ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។ ថ្លែងក្នុងកម្មវិធីបើកវគ្គវិក្រឹតការលោករដ្ឋលេខាធិការ...
ស្វាយរៀង ៖ លោកម៉ែន អេង អភិបាលរង ខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទៅ២៥ខែវិច្ឆិកាឆ្នាំ២០២៤ បានដឹកនាំបើកវគ្គតម្រង់ទិស ជូនសមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤ ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជេីញចូលរួម ពីលោក លោកស្រីជាគ្រូឧទ្ទេសសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង...
សៀមរាប ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ លោក Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម ខណៈអូស្ត្រាលី បន្តគាំទ្រ និងសហការជាមួយកម្ពុជា លើវិស័យបោសសម្អាតមីន។...
សៀមរាប ៖ កម្ពុជា អំពាវនាវ ឱ្យគ្រប់ប្រទេសទាំងអស់ចូលរួម បេសកកម្មពិភពលោកមួយ ដែលគ្មានមីន ដើម្បីកសាងពិភពលោកមួយ ដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នាឱកាស អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅថ្ងៃចន្ទ ទី២៥...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ។ នេះបើយោងតាមលិខិត របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃ២៥ វិច្ឆិកា៕
បេរ៉ូត ៖ បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានអំពាវនាវនៅទីនេះ សម្រាប់ការជំរុញការផ្តល់មូលនិធិ សម្រាប់ប្រទេសស៊ីរី ខណៈដែលជនភៀសខ្លួនស៊ីរីជាង ៤០ម៉ឺននាក់បានវិលត្រឡប់មកពីប្រទេសលីបង់ ដោយដាក់បន្ទុកយ៉ាងសំខាន់ លើធនធានរបស់ប្រទេសនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយរដ្ឋមន្ត្រី ការបរទេសស៊ីរី លោក Bassam Sabbagh លោក...
បេរូត៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យ ទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់គាត់នៅទីក្រុងបេរ៉ូត ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថា...
គុយវ៉ែត៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប «ឈរជាមួយប្រទេសអារ៉ាប់ណាមួយ ដែលប្រឈមមុខនឹងការឈ្លានពាន ឬការគំរាមកំហែងពីអ៊ីស្រាអែល» ដោយព្រមានប្រឆាំងនឹងការអូសទាញ តំបន់នេះឱ្យទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសគុយវ៉ែត លោក Abdelatty បានរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ដែលធ្វើឲ្យប្រព័ន្ធពិភពលោក ប្រឈមនឹងហានិភ័យ ចំពេលដែលការឈ្លានពានរបស់អ៊ីស្រាអែល ផ្តោតលើស្ត្រី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់នឹងជួបពិភាក្សាជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ជាមួយនឹងប្រទេស ដែលគេជឿថា កំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាប់គាំងរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា កិច្ចពិភាក្សាអនុរដ្ឋមន្ត្រីគ្រោងនឹង ប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ហើយសហភាពអឺរ៉ុបក៏នឹងចូលរួមផងដែរ។ កិច្ចពិភាក្សានឹងធ្វើឡើងស្របពេល ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រលប់មកសេតវិមានក្នុងខែមករា។ លោក ត្រាំ...
ភ្នំពេញ៖ ព្រឹទ្ធសភានៅរសៀលថ្ងៃ២៥ វិច្ឆិកានេះ នឹងបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។ ការបោះឆ្នោតនេះ បន្ទាប់លោក ប្រាក់ សុខុន ដែលជាអនុប្រធានទី១ព្រឹទ្ធសភា ត្រូវបានរដ្ឋសភាកាលពីសប្តាហ៍មុន បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរជំនួសលោក សុខ ចន្តាសោភា៕
សៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើ សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។ មណ្ឌលសុខភាពដែលសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់...
វ៉ាស៊ីនតោន៖ យោធាអាមេរិកនឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននៅតាមខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីល នៅក្នុងព្រឹត្តិការណ៍នៃឧប្បត្តិហេតុតៃវ៉ាន់ នេះបើតាមប្រភពដែលស្គាល់ ពីទំនាក់ទំនងជប៉ុន-អាមេរិក។ ការដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីលនេះ នឹងត្រូវដាក់បញ្ចូលក្នុងផែនការ ប្រតិបត្តិការរួមគ្នាលើកដំបូង សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងភាពអាសន្នពាក់ព័ន្ធនឹងតៃវ៉ាន់ និងចិន ដែលចាត់ទុកកោះដែលគ្រប់គ្រង ដោយខ្លួនឯងថាជាកម្មសិទ្ធិរបស់ខ្លួន ដែលនឹងត្រូវបង្កើតនៅខែធ្នូ។ យោងតាមប្រភពបានឱ្យដឹងថា កងវរសេនាធំទាហានម៉ារីនអាមេរិក...
បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីបានចុះកិច្ចសន្យាធ្វើឃាត ដើម្បីសម្លាប់ប្រធានាធិបតី ប្រពន្ធរបស់គាត់ និងប្រធានសភាតំណាងរាស្រ្ត ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ នៅក្នុងការគំរាមកំហែងជាសាធារណៈ ដែលលោកស្រីបានព្រមានថា មិនមែនជាការលេងសើចនោះទេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លេខាធិការប្រតិបត្តិ Lucas...
បរទេស៖ ប៉ូលីសនៅផ្លូវហាយវេក្នុងតំបន់ បានស្ទាក់ចាប់អ្នកជិះម៉ូតូតាមដងផ្លូវចំនួន ៤០០នាក់ និងផាកពិន័យចំនួន ៧២ នាក់ពីបទបំពានច្បាប់ចរាចរណ៍ ខណៈដែលអ្នកជិះម៉ូតូជំទង់រាប់ពាន់នាក់ ធ្វើដំណើរកំសាន្តរដូវរងារ ឬ ចុះ Trip ទៅកាន់ខេត្តភាគខាងជើង ភាគខាងក្រោមនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា...
តូក្យូ៖ ធនាគារ MUFG បានបណ្តេញនិយោជិតម្នាក់ចេញពីការងារ ពីបទលួចទ្រព្យសម្បត្តិ ដែលមានតម្លៃចន្លោះពី ១ពាន់លាន ទៅ ២ពាន់លានយ៉េន ប្រហែល ៦លានដុល្លារ ពីប្រអប់សុវត្ថិភាពរបស់អតិថិជន ៦០នៅទីក្រុងតូក្យូ។ កម្មការិនីរូបនេះត្រូវបានបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បន្ទាប់ពីសារភាពថា បានលួចទ្រព្យសម្បត្តិនៅសាខាចំនួន២ ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្កើតយុទ្ធសាស្រ្តមួយ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងលើកកម្ពស់ការនាំចេញឧបករណ៍ ដោយសង្ឃឹមថានឹងដាក់ចេញនូវ គោលដៅរយៈពេលមធ្យមដល់រយៈពេលវែង សម្រាប់វិស័យដែលតស៊ូជាមួយនឹងទំហំទីផ្សារតូច និងបញ្ហាប្រឈមផ្សេងៗទៀត។ អ្វីដែលហៅថាយុទ្ធសាស្ត្រឧស្សាហកម្ម ការពារជាតិអាចនឹងត្រូវចងក្រងនៅឆ្នាំក្រោយ។ ផែនការនេះនឹងរួមបញ្ចូលមិនត្រឹមតែ ក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្នែកផ្សេងទៀតផងដែរ ដូចជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើឱ្យដំណើរការខុសពីយុទ្ធសាស្ត្រ ដែលក្រសួងការពារជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ លើការផលិតការពារជាតិ និងមូលដ្ឋានបច្ចេកវិទ្យា។...
កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 លើកទី ១៩ បានប្រារព្ធធ្វើនៅទីក្រុង រីយ៉ូដឺចេណេរ៉ូ នៃប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែវិច្ឆិកា ក្រោមប្រធានបទ “កសាងពិភពលោកដ៏យុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព” ។ “យើងរំពឹងទុកថាប្រទេសចិន នឹងបន្តបញ្ចេញមតិសំខាន់ៗ ចំពោះការប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ គាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃពិភពលោកទាំងមូល” “យើងរំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញកិច្ចសន្ទនា...
ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលG20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បាន ទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា ? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា ? លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា...
ក្នុងព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំក្រោមប្រធានបទ “សកម្មភាពរបស់ចិនស្តីពី ការគ្រប់គ្រងការបញ្ចេញ ឧស្ម័នមេតានយ៉ាងសកម្ម” ដែលធ្វើឡើងនៅជ្រុងប្រទេសចិន នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ» លើកទី២៩ នាពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញចិននិងបរទេសចំនួនជាង ១០០រូប បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការធ្វើតេស្ត កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្ទេរបច្ចេកទេសនៃឧស្ម័នមេតានជាដើម សកម្មភាពគ្រប់គ្រង ការបញ្ចេញឧស្ម័នមេតានយ៉ាងសកម្មរបស់ចិន ទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។ ថ្លែងក្នុងសុន្ទរកថា លោក ZhaoYingmin...
ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំទិវា បើកឲ្យនិស្សិតកម្ពុជា ជាងច្រើននាក់ចូលទស្សនា ក្នុងបរិវាណស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ ទំនងការទូតរវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសទិវាបើកឲ្យ ចូលទស្សនាក្នុងបរិវាណស្ថាន...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបដិសេធចំពោះសារព័ត៌មានមួយចំនួន បានប្រើប្រាស់រូបភាពចាស់ៗ ដើម្បីផ្សព្វផ្សាយខុសពីការពិត និងបង្កឱ្យមានការភាន់ច្រឡំ លើករណីឥណទានកាបូន នៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។ ក្រសួងបរិស្ថាន បានធ្វើការបដិសេធព័ត៌មានបំផ្លើស ខុសពីការពិតជាក់ស្តែង ទាំងនោះដោយមូលហេតុ៖ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព...
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ប្រកបដោយសេចក្ដីសោមនស្សរីករាយក្រៃលែង នៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។ អស់រយៈពេលជាច្រើនទសត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ននេះ សម្ដេចតេជោ...