ភ្នំពេញ៖ កម្មករនិយោជិត និងនិយោជក បានលើកឡើងថា សន្តិភាពនៅកម្ពុជាបាននាំមកនូវឱកាសការងារដល់ពលរដ្ឋកម្ពុជា សន្តិភាពបាននាំមកនូវការវិនិយោពីបរទេសចូលមកកម្ពុជា សន្តិភាពនាំមកនូវការអភិវឌ្ឍ និងវឌ្ឍនភាពសង្គម។ ប្រសិនបើគ្មានសន្តិភាពទេ នោះក៏គ្មានការងាររាប់លានកន្លែង រួមទាំងការវិនិយោគបរទេសចូលមកកម្ពុជានោះដែរ។ ការលើកឡើងរបស់កម្មករនិយោជិត និងនិយោជកបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលបាននាំគ្នាប្រារព្ធពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ និងឧបត្ថម្ភជូនលោកយាយលោកតា ដែលគង់ និងស្នាក់អាស្រ័យនៅក្នុងអាស្រមអរិយៈសមាធិ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅក្នុងកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់មួយថា ប្រទេសនេះ នឹងអនុម័តយុទ្ធសាស្ត្រ “ការប្រឆាំងដ៏តឹងតែងបំផុត” ប្រឆាំងនឹងមហាអំណាចសហរដ្ឋអាមេរិក។ លោក គីម បានឲ្យដឹងថា សហរដ្ឋអាមេរិក «ជារដ្ឋដែលមានប្រតិកម្មខ្លាំងបំផុត ដែលចាត់ទុកការប្រឆាំងកុម្មុយនិស្តជាគោលនយោបាយរដ្ឋដែលមិនអាចផ្លាស់ប្តូរបាន» ដោយបានប្តេជ្ញាថា នឹងប្រកាន់យកជំហររឹងរូស ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់លោក ណុក ងួនអ៉ី និងក្រុមគ្រួសារអាជីវករផ្សារតាំងគោកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៩៨នាក់ រស់នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ មានមតិសំណេះសំណាលនាឱកាសនោះលោក ហាក់ ម៉ុងហួត បានសំណេះសំណាល...
សេអ៊ូល៖ យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក គ្រោងជួយសមភាគីកូរ៉េខាងត្បូងរបស់ពួកគេ ជាមួយនឹងការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលជើងហោះហើរ Jeju Air 7C2216 បានធ្លាក់ចេញពីផ្លូវរត់ ខណៈពេលកំពុងចុះចត និងបានបុកនឹងរបងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងតំបន់ Muan...
សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការត្រួតពិនិត្យសុវត្ថិភាពយ៉ាងម៉ត់ចត់នៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Jeju Air Co. បន្ទាប់ពីមានបញ្ហាឧបករណ៍ចុះចតម្តងហើយម្តងទៀត ដែលគេជឿថាបានបណ្តាលឱ្យធ្លាក់យន្តហោះរបស់ក្រុមហ៊ុន ដែលបានឆក់យកជីវិតមនុស្ស ១៧៩ នាក់កាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុនអាកាសចរណ៍នេះស្ថិតក្រោមការស៊ើបអង្កេតជុំវិញការធ្លាក់ជើងហោះហើរលេខ 7C2216 ដែលបានធ្លាក់ចេញពីផ្លូវរត់ ខណៈកំពុងចុះចត និងបុកនឹងរបងអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងតំបន់ Muan County ចម្ងាយប្រហែល ២៩០...
តូក្យូ៖ ក្រុមហ៊ុនការពារជាតិជប៉ុន កំពូលទាំង៥ បានកើនឡើងដល់ការលក់ ១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ៣៥ភាគរយធៀប នឹងឆ្នាំមុន នេះបើយោង តាមក្រុមអ្នកគិតគូរ ផ្នែកសន្តិសុខអន្តរជាតិ ខណៈដែលប្រទេសនេះនៅ តែបន្តការសាងសង់ការពារ របស់ខ្លួនចំពេលមាន ការគំរាមកំហែងរបស់ចិន និងកូរ៉េខាងជើង។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាព អន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំឆ្នាំដោយលើកឡើង...
BAKU៖ កាលពីថ្ងៃអាទិត្យ លោក Ilham Aliyev ប្រធានាធិបតី ប្រទេសអាស៊ែបៃហ្សង់ បានទាមទារឱ្យប្រទេសរុស្ស៊ី ទទួលស្គាល់ថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines នៅមុនពេលដែលវាបានធ្លាក់ ដោយបានចោទ ប្រកាន់ក្រុងម៉ូស្គូ តាំងពីលើកដំបូងថា បានព្យាយាមលាក់បាំងមូល ហេតុនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ។លោក Aliyev បានធ្វើការចោទប្រកាន់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា ក្នុងរដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥នឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០២៤។ ការព្យាករណ៍របស់ក្រសួងធនធានទឹកនេះ យោងតាមស្ថានភាពវិវត្ត នៃសីតុណ្ហភាពនៅលើផ្ទៃមហា សមុទ្រប៉ាស៊ីហ្វិក ខាងលិច និង តំបន់អេក្វាទ័រដែលបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ បានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ...
វ៉ាស៊ីនតោនើ មជ្ឈមណ្ឌល Carter បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Jimmy Carter ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០២ សម្រាប់ការរួមចំណែករបស់លោក ចំពោះសន្តិភាពនៅមជ្ឈិមបូព៌ា និងបន្ធូរបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យក្នុងអាយុ ១០០ឆ្នាំ។ លោក Carter ដែលជាអតីតប្រធានាធិបតីអាមេរិក ដែលមានអាយុវែងជាងគេក្នុងប្រវត្តិសាស្ត្រ ដែលបានចូលមន្ទីរពេទ្យព្យាបាលជិតពីរឆ្នាំមុន បានទទួលមរណភាពនៅផ្ទះរបស់លោកនៅរដ្ឋ...
បរទេស៖ ប្រធានអង្គការឃ្លាំមើលសុខភាព របស់អង្គការសហប្រជាជាតិបាននិយាយថា លោកបានរួចផុតពីសេចក្តីស្លាប់យ៉ាងចង្អៀត នៅពេលដែលអ៊ីស្រាអែលវាយប្រហារ ព្រលានយន្តហោះក្នុងរដ្ឋធានី Sanaa របស់យេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានទៅទស្សនាប្រទេសដែលហែកហួរ ដោយសង្រ្គាមស៊ីវិល...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូបនៅក្រុងកោះរ៉ុងភ្លាមៗ ក្រោយបុរម្នាក់នេះ ជួបឧបហេតុត្រូវសត្វពស់ចឹក នឹងត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។ បុរសដែលត្រូវសត្វពស់ចឹងខាងលើនេះ មាន ឌី វ៉ៃ ជាកម្មករបម្រើការនៅលើកោះរ៉ុង...
បាត់ដំបង ៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ក្រោមប្រធានបទម្ហូប អាហារដើម្បីទេសចរណ៍ ដើម្បីអបអរពិធីបុណ្យ ឆ្លងឆ្នាំសកល២០២៤-...
NANNING៖ កាលពីថ្ងៃអាទិត្យ ស្ពាន Longmen ដែលជាស្ពានឆ្លងសមុទ្រវែង ជាងគេបំផុតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងនៃប្រទេសចិន បានបើកឱ្យធ្វើចរាចរណ៍ ដោយកាត់បន្ថយពេលវេលា ដែលត្រូវការក្នុងការធ្វើដំណើរចន្លោះកំពង់ផែ Qinzhou និងកំពង់ផែ Fangchenggang ដែលប្រើពេលពី ១,៥ម៉ោងមកត្រឹមតែ២៥នាទីប៉ុណ្ណោះ ។ យោងតាមរដ្ឋាភិបាលនៅក្នុងតំបន់បានឲ្យដឹងថា ស្ពាន Longmen នៅQinzhou...
ភ្នំពេញ ៖ ថវិកាជាតិឆ្នាំ២០២៥ ត្រូវតែជាថវិកា នៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈមោះមុតនិង ការប្តូរប្តេជ្ញ ក្នុងការឆ្លងកាត់និងជម្នះ លើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល ។ នេះបើតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីច្បាប់ថវិកាជាតិឆ្នាំ២០២៥ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ...
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យ ករណីចាប់ជំរិត ជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ប្រេងម៉ាស៊ូត និង ប្រេងសាំងធម្មតា សម្រាប់ប្រើប្រាស់ ក្នុងការងាររដ្ឋបាលអគ្គិសនីកម្ពុជា...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា មានមនុស្សទាំងអស់ចំនួន១៧៩នាក់ នៅលើយន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅពេលចុះចត នៅឯអាកាសយានដ្ឋានមួយនៅភាគនិរតី នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថា បានស្លាប់ទំាងអស់ លើកលែងតែមនុស្ស ២នាក់ប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ។ ប្រព័ន្ធផ្សព្វផ្សាយបានគេរាយការណ៍មកថា នៅវេលាម៉ោងប្រហែល ៩និង០៣នាទីព្រឹក ម៉ោងនៅក្នុងស្រុក យន្តហោះដែលមានអ្នកដំណើរចំនួន ១៧៥នាក់ ក្នុងរួមទាំងជនជាតិកូរ៉េខាងត្បូងចំនួន ១៧៣នាក់...
BUENOS AIRES៖ អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ភ្លើងឆេះព្រៃមួយបានបំផ្លាញព្រៃឈើ នៅក្នុងឧទ្យានជាតិ Nahuel Huapi ដ៏ល្បីល្បាញអស់ចំនួន ១.៤៥០ហិកតា នៅខេត្ត Rio Negro ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន ។ របាយការណ៍ចេញពីរដ្ឋបាលឧទ្យានបានឲ្យដឹងថា ភ្លើងបានឆាបឆេះកាលពីថ្ងៃពុធ នៅតំបន់ភាគខាងត្បូងនៃឧទ្យានខាងលើនោះ ហើយបានឈានទៅដល់ ភាគខាងជើងនៃបឹង Martin ដោយឈានដល់តំបន់ដែលត្រូវបាន...
ប្រេស៊ីល៖ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានបង្ហាញនូវរបាយការណ៍មួយឲ្យដឹងថា ប្រទេសប្រេស៊ីលបានបង្កើតការងារផ្លូវការថ្មីចំនួន ២,២២៤,១០២កន្លែង គិតក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២៤នេះ ។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងមុខងារ បានឲ្យដឹងថា តួលេខខាងលើនេះតំណាងឱ្យ ការកើនឡើងចំនួន ១៦,៦ភាគរយធៀបនឹងឆ្នាំមុន នៅគ្រាដែលការងារផ្លូវការចំនួន ១.៩០៦លានត្រូវបានបង្កើតឡើង ។ គិតត្រឹមចុងខែវិច្ឆិកា ប្រទេសប្រេស៊ីល មានការងារផ្លូវការចំនួន៤៧,៧លាន ដោយបានកើនឡើង៣,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ដោយសារតែវត្តមាន យោធាអាមេរិក នៅក្នុងខេត្តសម្បូរប្រេង របស់ប្រទេសស៊ីរី ជាច្រើននិង ក៏ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានដាក់ ក្នុងរយៈពេលជាច្រើនឆ្នាំ បានរួមចំណែកដល់ការធ្លាក់ចុះ នៃរបបដឹកនាំ របស់អតីតប្រធានាធិបតី Bashar Assadនៅក្នុងប្រទេសស៊ីរី។ នេះជាអ្វីដែលបានលើកឡើង និងពន្យល់ដោយរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov...
ភ្នំពេញ ៖ កាលពីរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យមានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដេីមឈេីចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ប៉ុន្តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លេីករណី គ្រោះថ្នាក់ខាងលេីនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ...
ថ្ងៃទី ២៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារ សួរសុខទុក្ខជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង ជុំវិញឧប្បត្តិហេតុធ្លាក់ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស ។ លោក Xi...
អង់ការ៉ា៖ លោក Alparslan Bayraktar រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិ របស់ប្រទេសតួកគី បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Hurriyet Daily News កាលពីថ្ងៃសុក្រ ថា ប្រទេសតួកគី គ្រោងនឹងធ្វើការសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរចំនួន៣ នៅឆ្នាំ២០៣៥ ។ លោក Bayraktar បានលើកឡើងថា “យើងពិតជាត្រូវការរោងចក្រថាមពលនុយក្លេអ៊ែរធម្មតាដ៏ធំចំនួន២បន្ថែមទៀត...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់ Dam Square នៃទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង នឹងការគាំទ្រ ផ្នែកយោធាដ៏យូរអង្វែង របស់ប្រទេសហូឡង់ សម្រាប់អ៊ុយក្រែន និងដើម្បីជំរុញឱ្យរដ្ឋាភិបាល ចាប់ផ្តើមកិច្ចសន្ទនា ជាមួយរុស្ស៊ីជំនួសវិញ។ ការប្រមូលផ្តុំ និងការហែក្បួនជា បន្តបន្ទាប់ត្រូវបានរៀបចំឡើង ដោយក្រុមសកម្មជនមួយចំនួន...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTចំនួនអ្នកគ្មានផ្ទះសម្បែង រស់នៅនៅក្នុងសហរដ្ឋអាមេរិក បានឈានដល់កម្រិត មួយចាប់តាំងពីរដ្ឋាភិបាល សហព័ន្ធបានចាប់ផ្តើម តាមដានតួលេខនៅឆ្នាំ ២០០៧។ យោងតាមទិន្នន័យ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ ស្ទើរតែបីភាគបួន នៃប្រជាជនមួយលាននាក់ ហើយឬត្រូវជា ៧៧១,០០០ នាក់គ្មានផ្ទះសម្បែង នៅក្នុងសហរដ្ឋអាមេរិក កើនឡើងប្រមាណជា១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលជាការកើនឡើងប្រចាំឆ្នាំយ៉ាងខ្លាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំប្រទេសស៊ីរីថ្មី លោក Ahmed Hussein al-Sharaa បាននិយាយថា អាជ្ញាធរស៊ីរីថ្មី ដែលដឹកនាំ ដោយក្រុមអ៊ីស្លាម Hayat Tahrir-al-Sham (HTS) មានបំណងចង់ រក្សាលក្ខខណ្ឌ ទំនាក់ទំនងយ៉ាងល្អជាមួយរុស្ស៊ី។ មេដឹកនាំថ្មីដែលត្រូវបានគេស្គាល់ ឈ្មោះថា Abu...
ភ្នំពេញ៖ ចំថ្ងៃខួប២៦ឆ្នាំ នៃការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ២៩ ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជំនឿទុកចិត្ត ក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួន។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងស្របពេលដែល ការប្រឈមនៃភូមិសាស្រ្តនយោបាយ កំពុងប្រកួតប្រជែងគ្នាយ៉ាងផុសផុល នៅតំបន់អឺរ៉ុប និងមជ្ឈឹមបូព៍ា...
រ៉ូម៖ កាលពីថ្ងៃសុក្រ សភាជាន់ខ្ពស់របស់ប្រទេសអ៊ីតាលី បានអនុម័តច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៥ ដែលជាតំណាក់កាលចុងក្រោយក្នុងការអនុម័តកញ្ចប់ថវិកាដែលមានទឹកប្រាក់ចំនួន ៣០ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៣១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះយកទៅប្រើប្រាស់ក្នុងគោលបំណងដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយពន្ធ ការលើកទឹកចិត្តសង្គម និងការចំណាយគោលដៅផ្សេងៗ ។ យោងតាមឯកសារដែលបានចេញផ្សាយកាលពីមុនបានឲ្យដឹងថា ជាងពាក់កណ្តាលនៃថវិកាខាងលើនឹងត្រូវបានបែងចែកដើម្បីកាត់បន្ថយពន្ធ និងរួមចំណែកដល់វិស័យសន្តិសុខសង្គម ។ ការបន្ធូរបន្ថយពន្ធនឹងត្រូវបានបន្តធ្វើដល់គ្រួសារដែលរកចំណូលបានរហូតដល់ ៤០.០០០អឺរ៉ូជារៀងរាល់ឆ្នាំ ខណៈអាជីវកម្ម ឬធ្វើការវិនិយោគឡើងវិញ នឹងត្រូវបានពិចារណាអំពីអត្រាពន្ធសាជីវកម្មរបស់ពួកគេដែលត្រូវបានកាត់បន្ថយពី២៤ ភាគរយមកនៅត្រឹម២០ភាគរយវិញ...