បាកដាដ៖ កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងថា ខ្លួនបានផ្ញើលិខិតផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ជុំវិញការវាយប្រហារដែលអាចកើតមានរបស់អ៊ីស្រាអែលមកលើអ៊ីរ៉ាក់ ។ នៅក្នុងសំបុត្ររបស់អ៊ីរ៉ាក់ បានធ្វើឡើងជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់អ៊ីស្រាអ៊ែល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ដែលធ្វើការវាយប្រហារទៅលើអ៊ីស្រាអ៊ែល ដែលកាន់កាប់ទីក្រុងបាកដាដជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។ សេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើបានឲ្យដឹងថា ពាក្យបណ្តឹងរបស់អ៊ីស្រាអ៊ែល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “គឺជាផ្នែកមួយនៃគោលនយោបាយជាប្រព័ន្ធដើម្បីបង្កើតការចោទប្រកាន់ និងលេសដើម្បីពង្រីកវិសាលភាពនៃជម្លោះនៅក្នុងតំបន់”...
បេរូត៖ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសលីបង់ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃសៅរ៍យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់ និងចំនួន ៦៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់។ ក្រសួងសុខាភាពសាធារណៈបានឲ្យដឹងថា ការវាយឆ្មក់តាមផ្លូវអាកាសកាលពីពេលព្រឹកព្រលឹមបានកំណត់គោលដៅទៅលើអគារកម្ពស់៨ជាន់ក្នុងសង្កាត់ Basta Fawka ដោយបានបំផ្លាញអគារនោះ និងបំផ្លាញអគារដែលនៅក្បែរនោះ ដោយកត់សម្គាល់ថា ក្រុមការពារជនស៊ីវិលនៅតែកំពុងធ្វើការជីកកកាយ ដើម្បីយកកម្ទេចថ្មចេញដើម្បីស្វែងរកជនរងគ្រោះ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអ៊ែល បានរាយការណ៍មកថា ការវាយប្រហារតាមផ្លូវអាកាស...
វ៉ាស៊ីនតោន៖ លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ចំពោះដំណោះស្រាយការទូតនៅក្នុងប្រទេសលីបង់ ហើយបានជំរុញឱ្យអ៊ីស្រាអ៊ែលធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ “ដ៏អាក្រក់” នៅក្នុងតំបន់ហ្គាហ្សា ដែលលោកបានលើកឡើងដែលជាការអំពាវនាវមួយ កាលពីថ្ងៃសៅរ៍ជាមួយសមភាគីអ៊ីស្រាអ៊ែល ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា លោក Austin “បានក្រើនរំលឹកនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះដំណោះស្រាយការទូតនៅក្នុងប្រទេសលីបង់ ដែលអនុញ្ញាតឱ្យជនស៊ីវិលអ៊ីស្រាអ៊ែល និងលីបង់ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនៅសង្ខាងព្រំដែន” នៅក្នុងការហៅទូរស័ព្ទរបស់គាត់ជាមួយនឹងអ៊ីស្រាអ៊ែលនៅព្រំដែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀមខ្លួនក្លាយជាអ្នកនាំចូលធំបំផុត នៃឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីការហាមឃាត់របស់ទីក្រុងមូស្គូ លើការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ទៅកាន់សហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការរឹតបន្តឹងជ្រើសរើសរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងរយៈពេល ១០ខែកន្លងមកនេះ ប្រទេសចិនបានទិញសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ពីរុស្សីដែលមានតម្លៃ ៨៤៩លានដុល្លារ ដែលជាការកើនឡើង ៣,២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យគយដែលបានវិភាគដោយ RIA Novosti ។ ប្រភពដដែលបានឲ្យដឹងដែរថាគិតត្រឹមខែតុលា តែមួយប៉ុណ្ណោះការនាំចូលរបស់វាបានកើនឡើងទ្វេដងពីខែកញ្ញា ដែលឈានដល់...
សិង្ហបុរី៖ លោក Lee Hsien Loong អគ្គលេខាធិការបក្សសកម្មភាពប្រជាជន ហៅកាត់ (PAP) គ្រោងនឹងលាលែងពីតំណែងជាមេដឹកនាំរបស់ខ្លួន ខណៈការឧទ្ទិសបុណ្យកុសលដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៧០ របស់គណបក្សកាន់អំណាចមួយនេះ ។ លោកទេសរដ្ឋមន្ត្រី Lee បានប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឲ្យអ្នកស្នងតំណែងរបស់គាត់ គឺលោក Lawrence Wong នៅខែឧសភា ឆ្នាំនេះ ។...
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ពិធីបើកសម័យប្រជុំជាផ្លូវការ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤...
មូស្គូ៖ លោក Yury Borisov ប្រធានសាជីវកម្មអវកាសរដ្ឋ Roscosmos បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។ លោក Borisov បានលើកឡើងថា “រុស្ស៊ីបានរក្សាជំហររបស់ខ្លួនយ៉ាងរឹងមាំ និងជាប់លាប់ប្រឆាំងនឹងការដាក់ពង្រាយអាវុធណាមួយទៅក្នុងលំហ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ខណៈពេលដែលរុស្ស៊ី មានសមត្ថភាពបែបនេះ វាមិនដែលជាលើកដំបូងក្នុងការដាក់ពង្រាយអាវុធនៅក្នុងលំហ ហើយត្រូវបានដឹកនាំយ៉ាងទូលំទូលាយដោយសន្ធិសញ្ញា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រនៅទីក្រុង Brest ប្រទេសបេឡារុស្សថា ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់។ លោក Lavrov និងរដ្ឋមន្ត្រីការបរទេសបេឡារុស្សលោក Maxim Ryzhenkov បានចូលរួមកិច្ចប្រជុំនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានបង្កើតផែនការសកម្មភាពរួម ស្តីពីគោលនយោបាយបង្ខិតបង្ខំឯកតោភាគី និងការដាក់ទណ្ឌកម្មប្រឆាំងនឹងបេឡារុស្ស...
ប៉េកាំង៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានផ្តួល លោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលថ្មីៗនេះ សំណួរមួយត្រូវបានលើកឡើងជាញឹកញាប់៖ តើអ្វីនឹងជាផលប៉ះពាល់នៃការត្រលប់មកវិញរបស់លោក ត្រាំ លើការប្រែប្រួលនៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក? ការពិនិត្យឡើងវិញលើសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ក្នុងអំឡុងពេលយុទ្ធនាការបង្ហាញថា ប្រធានាធិបតីជាប់ឆ្នោតអាចជំរុញឱ្យមានការកាត់បន្ថយសេដ្ឋកិច្ចបន្ថែមទៀតពីប្រទេសចិន។ រដ្ឋបាលលោក បៃដិន បានដាក់ពន្ធខ្ពស់លើផលិតផលរបស់ចិន ជាពិសេសនៅក្នុងវិស័យរថយន្តអគ្គិសនី...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងគ្រាន់តែរង់ចាំ “ការសម្រេចចិត្តនយោបាយ” តែប៉ុណ្នោះ សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ដែលជាពេលវេលា ដែលពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះការផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ទាក់ទងនឹងការវិលត្រឡប់មកវិញនាពេលខាងមុខរបស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន។ លោកស្រី អាឡិចសាន់ត្រា ប៊ែល ឧបការីរងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ បានឲ្យដឹងថា “សហរដ្ឋអាមេរិក វាយតម្លៃថា (កូរ៉េខាងជើង...
ភ្នំពេញ៖ យោងទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន៥រូបរបស់ ICAPP។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ICAPP បានសង្កត់ធ្ងន់សារជាថ្មី ពីការស្វែងរកឋានៈជាអ្នកសង្កេតការណ៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិសំដៅរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពសកលនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថាមហាសន្និបាតបានបញ្ចប់ដោយការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកឥទ្ធិពលរបស់ICAPP តាមរយៈភាពជាដៃគូជាមួយអង្គការតំបន់ ដូចជាអាស៊ាន និងសមាគមកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង (SAARC) ក៏ដូចជាស្ថាប័នពិភពលោកដូចជា...
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ និងកោតសរសើរសភាកម្ពុជា ដែលទទួលធ្វើជាម្ចាស់ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃវេទិកាសភាអ ន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលវេទិកានេះ នឹងមានឥទ្ធិពលសំខាន់ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការថែរក្សាការពារសុខ សន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក ដែលកំពុងស្ថិតនៅក្នុងបរិប ទមួយប្រ បកដោយភាពស្មុគស្មាញ មានហានិភ័យខ្ពស់ នៃការប្រទាញប្រទង់បញ្ហាភូ មិសាស្រ្តនយោបាយ។ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់លោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីការដកខ្លួនចេញរបស់កម្ពុជា ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)។ ក្នុងជំនួបទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ...
បរទេស៖ ប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិករំពឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅក្នុងប្រទេសរុស្ស៊ី “ឆាប់” នេះ គឺនឹងចូលប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Austin បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០.០០០នាក់...
ភ្នំពេញ៖ នៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម ឱ្យសម្រេចបាននូវគោលដៅ ១ប៊ីលានដុល្លារអាមេរិក ។ លោកZAFER SIRAKAYA បានជម្រាបជូន សម្តេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ ចំពោះបញ្ហាដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងដែលកំពុងបង្កសោកនាដកម្ម ដែលនេះ បណ្តាលមកពីការវាយប្រហារគ្នាកាន់តែខ្លាំងឡើងៗ និងការមើលពុំឃើញអំពីលទ្ធភាព នៃការផុសចេញឡើងនូវបទឈប់បាញ់។ ការសម្តែងនូវការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ បានអនុញ្ញាតឱ្យលោក ZAFER SIRAKAYA អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK Parti) នៃសាធារណរដ្ឋតួកគី...
ភ្នំពេញ៖ អគារសិក្សា និងទីចាត់ការ ចំនួនខ្នង ២ខ្នង នៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត និង លោក ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយទុតចរិតមួយចំនួន លើកយកបញ្ហាការជីកព្រែកហ្វូណនតេជោ ទៅបន្លាចប្រជាពលរដ្ឋ ខណៈសម្តេចពន្យល់ឱ្យដឹងថា កិច្ចការងារនេះ ត្រូវកំណត់និយាមការឱ្យបានច្បាស់ ពិនិត្យលើត្រាយផ្លូវ ជាពិសេសដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនមុននឹងជីក ដែលនេះទាមទារឱ្យរាជរដ្ឋាភិបាល គិតគូពីផលប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវជាមុនសិន ។ ការពន្យល់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ...
ភ្នំពេញ៖ នៅចំពោះមុខលោក Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍ (USDP) នៃប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ពីគោលដៅធំបំផុតរបស់សម្ដេច គឺចង់ឃើញមីយ៉ាន់ម៉ា មានសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីទុក្ខវេទនា ដែលបង្កដោយជម្លោះប្រដាប់អាវុធ។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះ គឺមានមូលដ្ឋានពីសាសនា ព្រោះនយោបាយឈ្នះឈ្នះ គឺការអនុវត្តបុណ្យ ការយោគយល់ ការសន្តោស ការមិនប្រកាន់ទោសទណ្ឌ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋត្រូវលើកស្ទួយសាសនា ព្រោះសាសនា គឺជាមធ្យោបាយមួយសំខាន់ នៅក្នុងការថែរក្សាសុខដុមរមនាសង្គម ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស ៖ ប្រទេសចិនបានអំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះអ៊ុយក្រែន អនុវត្តការអត់ធ្មត់ និងធ្វើការឆ្ពោះទៅរកបទឈប់បាញ់ និងរកដំណោះស្រាយនយោបាយចំពោះវិបត្តិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធាបានប្រើប្រាស់ប្រព័ន្ធមីស៊ីល គ្មាននុយក្លេអ៊ែរថ្មី Oreshnik ប្រឆាំងនឹងរោងចក្រយោធា ក្នុងប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្តែងនូវមោទនភាព ចំពោះការរៀបចំរបស់កម្ពុជា នូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី។ ក្នុងពេលអនុញ្ញាតឱ្យលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ ៖ អាជ្ញាធរខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ការបោះយុថ្កា ពីសំណាក់កាណូត កប៉ាល់ ទូកនេសាទធំៗ និងក្រុមហ៊ុន ដែលមានអាស្រ័យផល នៅលើទីតាំងគន្លងខ្សែ បណ្តាញអគ្គិសនី កប់ក្រោមទន្លេមេគង្គ ឆ្លងកាត់កោះដាច់ និងកោះតាង ស្ថិតនៅភូមិសាស្ត្រសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ បើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២...
ភ្នំពេញ ៖ ថ្លែងចំពោះថ្នាក់ដឹកនាំ គណបក្សគណបក្ស នយោបាយមកពីបណ្តាប្រទេសអាស៊ី, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់ មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់។ សម្តេចបវរធិបតី បន្ដថា ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោ បាយនៅអាស៊ី...
បរទេស៖ ទីប្រឹក្សាសន្តិសុខកំពូល របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើង នូវមីស៊ីលប្រឆាំងដែនអាកាសជាថ្នូរ នឹងការពង្រាយកងទ័ព ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង ១០.០០០ នាក់ ដើម្បីជួយរុស្ស៊ីក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន ដោយអ្នកជំនាញនិយាយថា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានក្លាយជាតួអង្គមួយដ៏សកម្ម ក្នុងការលើកកម្ពស់យន្តការពហុភាគី និយម និងសណ្តាប់ធ្នាប់ អន្តរជាតិដែលផ្អែកលើច្បាប់។ ការគូសបញ្ជាក់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី បែបនេះ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា រាជធានីភ្នំពេញ...
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ៦ ផ្លូវលំ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល និងនៅចំណុច ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណី...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។ ការអញ្ចើញចូលរួមពិធីនារសៀលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់...