ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាព គុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋថៃ...
ភ្នំពេញ ៖ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករ ណារងការខូចខាត។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស...
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ ហើយចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដី មានមីនចំនួន...
ខេត្តព្រះវិហារ ៖ ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រជាកសិករ បានត្អូញត្អែរ រៀបរាប់ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរដូវធ្វើស្រែចំការ ត្រូវបានបញ្ចប់ ពួកគាត់ក៏បាននាំគ្នាដើរ រកអាឈើក្រាក់ដែលសេសសល់ ពីភ្លើងឆេះ ហើយដួលរលំនៅក្នុងព្រៃ ក៏ដូចជានៅតាមដីស្រែចម្ការ របស់គេ ដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ របស់ពួកគាត់នោះ គឺមានផលវិបាកខ្លាំងណាស់...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន Vietjet កំពុងពង្រឹងបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបន្ថែមផ្លូវហោះហើរថ្មីចំនួន ២ ដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងធំៗចំនួន២ របស់ឥណ្ឌា គឺ ទីក្រុង Hyderabad និង Bangalore ។ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ខែមីនា តទៅ សេវាកម្មថ្មីទាំងនេះនឹងពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាស្ថាប័នដ៏សំខាន់ក្នុងទីផ្សារអាកាសចរណ៍វៀតណាម-ឥណ្ឌា ដែលកំពុងរីកចម្រើន ជំរុញការបង្កើនការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៅទូទាំងអាស៊ី។ ឥឡូវនេះ អ្នកដំណើរអាចរកក់សំបុត្រទុកជាមុនសម្រាប់ជើងហោះហើរថ្មីបាន។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេស ដែលការផ្តល់ជូននេះមានការកំណត់ ជាមួយនឹងតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD 0 លើផ្លូវហោះហើរវៀតណាម-ឥណ្ឌាទាំងអស់។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ។ អ្នកធ្វើដំណើរ អាចជាវសំបុត្រដែលមានការបញ្ចុះតម្លៃពិសេសនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Vietjetនៅ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។...
ភ្នំពេញ ៖លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៣ មករានេះ មានប្រជាពលរដ្ឋ ស្លាប់៤នាក់ និងរបួស៥នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវពីផ្ទះអ្នកឧកញ៉ា សុខ គង់ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។ លោក សំ វិច្ឆិកា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើបង្កើនកិច្ចសហប្រតិបត្តិ ក្នុងការបណ្តុះបណ្តាលនិស្សិតខ្មែរ ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ។ ការស្នើរបស់លោករដ្ឋមន្រ្តី នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young...
សាធារណជននៅកម្ពុជា បានចែករំលែកនិងស្វែងយល់ ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់ នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។ ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី...
ភ្នំពេញ ៖ ឧបករណ៍ ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំចិន ដើម្បីជាការផ្លាស់ប្ដូរ វប្បធម៌ ផ្សព្វផ្សាយកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាពិសេសប្រជាជនចិន ។ លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគដែលជាជំនួយឥតសំណងរបស់ជប៉ុន នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ មករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានឯកភាពគ្នា ក្នុងការបង្កើនកិច្ច សហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន...
ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២៤ កន្លងមកនេះ បានរកចំណូលពី ការលក់ ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១ លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់ មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងនោះ ក៏បានកំណត់ ក្នុងគោលនយោបាយអាទិភាពទាំង ៦ចំណុចផងដែរ រួមមាន ការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការកសាងសហគមន៍ កសិកម្មទំនើប។...
ភ្នំពេញ៖ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃលទ្ធផលសម្រេចបាន ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តជាតិ សកម្មភាពមីន (NMAS) ២០១៨-២០២៥ និងបញ្ជាក់ពីការប្ដេជ្ញារបស់ UNDP ក្នុងការគាំទ្រដល់ វិស័យសកម្មភាពមីន នៅកម្ពុជា ។ ក្នុងជំនួបទ្វេភាគីជាមួយទេសរដ្ឋមន្រ្តី...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អ្នកមូលដ្ឋាន បានដើរតួនាទីសំខាន់ អាចបង្ការការប្រើប្រាស់ ចែកចាយ និងដាំដុះគ្រឿងញៀន ជាពិសេសប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀន ចេញពីសហគមន៍ ។ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបែបនេះ...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋម មានប្រជាពលរដ្ឋ ស្លាប់៣នាក់ និងរងរបួស៦នាក់ ដោយសារការប្រជ្រៀតគ្នា ចុះទៅទទួលអាំងប៉ាវ ពីផ្ទះលោកឧកញ៉ា១រូប នៅតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃ២៣ មករា មុនពិធីបុណ្យចូលឆ្នាំចិន ។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរមូលដ្ឋានកំពុងអន្តរាគមន៍ ជួយសង្រ្គោះពលរដ្ឋស្លាប់ និងរងគ្រោះទាំងនោះហើយ៕
ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥» ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីបួនដោយរលួន ។ កម្មវិធីចម្រៀង របាំ ល្ខោនហ៊ី និងកម្មវិធីជនជែកកម្សន្តជាដើមបានរៀបចំប្រកបដោយលក្ខណៈពិសេស និងមានភាពទាក់ទាញ ។ សិល្បៈករទាំងឡាយ មានភាពឧស្សាព្យាយាម និង ទឹកចិត្តសប្បាយរីករាយ ធ្វើឱ្យការហាត់សមនៃរាត្រី សមោសមានភាព...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន...
(ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!! សម័យ AI ហើយ អ្នកណាថាមិនស្គាល់...
ភ្នំពេញ៖ មជ្ឈមណ្ឌលអប់រំ ស្រ្ពីង នឹងរៀបចំកម្មវិធីពិព័រណ៍ការងារជាលើកទី 2 ឬ Spring Career Village 2.0 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 & 25 ខែមករា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលអប់រំ ស្រ្ពីង សាខាចតុមុខ។ កម្មវិធី នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់រវាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានអះអាងថា គុណភាពខ្យល់សាធារណៈ នៅកម្ពុជា មានគុណភាពល្អ ពោលគឺមិនប៉ះពាល់ដល់ សុខភាពមនុស្សឡើយ ខណៈប្រទេសជិតខាង កំពុងជួបបញ្ហាខ្យល់ ពុលធ្ងន់ធ្ងរខ្លាំង។ លោកបណ្ដិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ នៅថ្ងៃទី២២ ខែមករា...
ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត ភ្នំពេញ៖ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ – ថ្មីៗនេះ ក្រុមហ៊ុន Emirates បានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជាតាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។ ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត នៅថ្ងៃពុធនេះ គឺកំពុងព្យាយាមស្វែងរកនៅក្នុងការិយាល័យប្រធានាធិបតី និងលំនៅដ្ឋាន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ លើការដាក់ចេញអាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បាននិយាយថា ការវាយឆ្មក់នេះគឺមានគោលបំណងដើម្បីរឹបអូសកំណត់ត្រាម៉ាស៊ីនមេនៃទូរស័ព្ទសុវត្ថិភាពដែលប្រើប្រាស់ដោយលោក Yoon Suk Yeol...
ភ្នំពេញ៖ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ អាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក បានជ្រាបថា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។ ករណីទំនាស់ដីធ្លីខាងលើនោះ បើតាម លោក ជុំ សូភាព មេឃុំបារាយណ៍ បានអ្នកដឹងថា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន...
Update: ប៉ាណាម៉ា ប្តឹងទៅ UN ជុំវិញការគំរាមកំហែងរបស់លោក Trump ចង់យកព្រែកជីក ប៉ាណាម៉ា ទៅវិញ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា នឹងបើក ចំហចំពោះលោក Musk ដែលទិញយកកម្មវិធី TikTok ក្នុងឆ្នាំ២០២៥នេះ ឥណ្ឌូនេស៊ី កំណត់គោលដៅនៃការនាំចេញឲ្យខ្ពស់បំផុតរហូតដល់៧,១ភាគរយ មហាសេដ្ឋី...
ភ្នំពេញ៖ បណ្តាសហជីពនៅកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើវិធានការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥នេះ ដើម្បីធានាឱ្យបាននូវការគោរពច្បាប់ការងារ, ការអនុវត្តប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ពីសំណាក់និយោជក ចៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា...