បរទេស៖ សហរដ្ឋអាមេរិកបានដកប្រាក់ឧបត្ថម្ភចំនួន ១០លានដុល្លារ ដែលដាក់លើលោក Ahmed al-Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Jolani ដែលជាយុទ្ធជនសកម្មប្រយុទ្ធដែលដឹកនាំការបះបោរដែលបានដកប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីអំណាចកាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Barbara...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងដោយបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងថាមពល Mykola Kolisnyk ដែលបានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការការងារដើម្បីបង្កើតមជ្ឈមណ្ឌលឧស្ម័នរួមគ្នាជាមួយនឹងប្រទេសប៉ូឡូញ ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ការដឹកជញ្ជូនឧស្ម័នរបស់ប្រទេសរុស្ស៊ី ។ លោក Kolisnyk បានលើកឡើងថា “ការបញ្ចប់នៃការដឹកជញ្ជូន គឺជាការចាប់ផ្តើមនៃការប្រកួតប្រជែងក្នុងចំណោមផ្លូវ និងធនធានថ្មី រួមទាំងឧស្ម័នធម្មជាតិរាវ ហៅកាត់ (LNG) ដែលកំពុងបង្កើនចំណែករបស់ខ្លួនយ៉ាងសកម្មនៅក្នុងល្បាយថាមពលរួមរបស់សហភាពអឺរ៉ុប” ។...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជេីញបិទកម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិកធនាគារ ARDB នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប។ ក្នុងឱកាសបិទកម្មវិធីល្ងាចនេះផងដែរ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលបានមានប្រសាសន៍វាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ ១០ឆ្នាំរបស់ធនាគារ។ លោកបណ្ឌិតបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត...
បរទេស៖ ក្រុមដែលមានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើងបានលួចទ្រព្យសម្បត្តិដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១,៣៤ ពាន់លានដុល្លារតាមរយៈការលួច ឬ ហេក cryptocurrency ក្នុងឆ្នាំ ២០២៤ ដែលជាការកត់សម្គាល់កម្រិតខ្ពស់បំផុតនៃការលួចទ្រព្យសម្បត្តិឌីជីថល នៅលើកំណត់ត្រា។ ការកើនឡើងនៃការលួចតាមអ៊ីនធឺណិតនេះ បញ្ជាក់អំពីសារៈសំខាន់ដែលកំពុងកើនឡើងនៃរូបិយប័ណ្ណគ្រីបតូ ជាលំហូរប្រាក់ចំណូលដ៏សំខាន់សម្រាប់របបក្នុងទីក្រុងព្យុងយ៉ាង ជាពិសេសនៅក្នុងពន្លឺនៃទណ្ឌកម្មអន្តរជាតិដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន Sri Lanka Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤...
ហុងកុង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ផ្ការីកនៅកម្ពុជា ជាផ្ការីកស្រសបំព្រងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់អតីតមេបក្សប្រឆាំង ខណៈពាក្យផ្ការីកកំពុងជាប្រធានបទសំខាន់ក្នុងការជជែកពិភាក្សាគ្នា។ ក្នុងឱកាសចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាមនាព្រឹកថ្ងៃ២១ ធ្នូ សម្តេចធិបតី បានមានប្រសាសន៍លើកឡើងពីផ្ការីកថា ផ្ការីកជាមួយរាជរដ្ឋាភិបាលគឺជាផ្ការីកដែលស្រស់បំព្រងអមដោយភាពញញឹម កុំយកផ្ការីកទៅញុកជាមួយការបែកបាក់ជាតិ។ ដោយមានប្រសាសន៍ទៅលើមេបក្សប្រឆាំងនៅក្រៅប្រទេស សម្តេចគូសបញ្ជាក់ថា “មានមេដឹកនាំនយោបាយនៅក្រៅប្រទេសគេស្រែកថាផ្ការីកដើម្បីធ្វើបដិវត្តន៍ពណ៌ ព្រោះគេប្រើពាក្យផ្កាហ្នឹងច្រើនតែបដិវត្តន៍នៅមជ្ឈឹមបូព៌ា បដិវត្តន៍ពណ៌...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា កម្ពុជា នឹងបន្តដើរតួនាទីសកម្ម ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពជាសាកល និងរួមចំណែកដល់ការលើកកម្ពស់អនាគត ប្រកបសន្តិភាព ទាំងអស់គ្នា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិក នៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ត្រូវតែលាលែងពីតំណែងជាបន្ទាន់ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បាននិយាយបែបនេះ បន្ទាប់ពីលេចចេញហេតុការណ៍មួយ គឺបុរសដែលដើរកាត់ទីផ្សារបុណ្យណូអែល ដែលមានមនុស្សដ៏ច្រើនក្នុងប្រទេសអាល្លឺម៉ង់ គឺជាជនអន្តោប្រវេសន៍អារ៉ាប់ ដែលមានលិខិតអនុញ្ញាតស្នាក់នៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ...
អាតែន៖ អាជ្ញាធរក្រិច បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សចំនួន ០៨នាក់ បានបាត់បង់ជីវិត និង១៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយពីទូកដឹកជនចំណាកស្រុកបានក្រឡាប់លិចដែលធ្វើដំណើរចេញពីដែនកោះ Rhodes របស់ប្រទេសក្រិច ។ ឆ្មាំឆ្នេរសមុទ្រ Hellenic បានឱ្យដឹងថា មនុស្សចំនួន ០៨នាក់ ដែលត្រូវបានជួយសង្គ្រោះបានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅឡើយទេ ខណៈចំនួនពិតប្រាកដនៃមនុស្សនៅលើទូកពេលដែលឧបទ្ទវហេតុបានកើតឡើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ...
កាប៊ុល៖ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សតិចបំផុតចំនួន ១៤នាក់ បានស្លាប់ដោយសារពុលសារធាតុកាបូនម៉ូណូអុកស៊ីតនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២ ខែកន្លងមកនេះ ។ សារព័ត៌មាន Tolo បានដកស្រង់សម្តីលោក Zadran ដែលបានលើកឡើងថា “ឧប្បត្តិហេតុពុលឧស្ម័នដ៏សាហាវនេះបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន ចំនួន ១៤នាក់ស្លាប់...
ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃសុក្រ ប្រទេសរុស្ស៊ី បានបើកការវាយប្រហារជាក្រុមមួយជាមួយនឹងអាវុធដ៏ជាក់លាក់ដែលបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន មកលើរោងចក្រគីមីរបស់ខ្លួន ជាមួយនឹងមីស៊ីលដែលផលិតដោយប្រទេសលោកខាងលិច ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានផ្តោតលើប៉ុស្តិ៍បញ្ជាការសេវាសន្តិសុខរបស់អ៊ុយក្រែន ការិយាល័យរចនារដ្ឋនៅក្រុងគៀវ “Luch” និងទីតាំងនៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Patriot ផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ការវាយឆ្មក់នេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃពុធរបស់អ៊ុយក្រែនទៅលើរោងចក្រគីមីរបស់រុស្ស៊ី នៅក្នុងតំបន់ Rostov ជាមួយនឹងមីស៊ីលយុទ្ធសាស្ត្រ...
កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំប្លង់គោលប្រើប្រាស់ដី សម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី...
តាកែវ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសគាំទ្រនិងលើកទឹកចិត្ត ដល់ការផលិតជីសរីរាង្គព្រៃស្នួល ដើម្បីចូលររួមចំណែក កាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ លើការប្រើប្រាស់ ជី ថ្នាំ កសិកម្ម។ ការប្រកាសគាំទ្រនិងលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឌិត ទីណា...
កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនលេងល្បែងក្នុងជម្លោះទឹកដី ជាមួយប្រទេសជិតខាង តាមការបំផុសបំផុល របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសឡើយ ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដី ធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្ម សិទ្ធិដីធ្លី នៅថ្ងៃទី២១...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល ការយល់ឃើញដែលថា ការទម្លាក់ប្រធានាធិបតីស៊ីរី លោក បាសា អាល់ អាសាដ គឺតំណាងឱ្យការបរាជ័យ សម្រាប់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា...
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅកាន់អ្នកដែលនិយាយថា រាជរដ្ឋាភិបាល ធ្វើបាបប្រជាពលរដ្ឋ មិនគិតគូពីប្រជាពលរដ្ឋរឿងដីធ្លីវិញថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែប្រើប្រាស់វិធីសាស្ត្រត្រឹមត្រូវ តាមយន្តការពិត ក្រុមការងារពិត និង ប្រើបច្ចេកវិទ្យាពិត វាស់វែងពិត ចែកពិតជូន ប្រជាពលរដ្ឋ មិនមែនចែកតាមហ្វេសប៊ុកនោះទេ ។ ការលើកឡើងរបស់សម្តេចធិបតី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា EU គួរតែកាត់បន្ថយគម្លាតពាណិជ្ជកម្ម របស់ខ្លួន ដោយជំរុញការទិញប្រេង និងឧស្ម័នរបស់អាមេរិក ឬវាប្រថុយនឹងការជាប់ពន្ធនានា ដែលនឹងត្រូវដាក់ដោយសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យរបស់ Eurostat បានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទំនិញ របស់សហរដ្ឋអាមេរិក...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋី របស់ក្រុមហ៊ុន X, Tesla និង SpaceX និងជាសម្ព័ន្ធមិត្តនយោបាយ របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump កាលពីថ្ងៃសុក្របានសរសើរ គណបក្សស្តាំនិយមជ្រុល របស់ប្រទេសអាល្លឺម៉ង់ ចំពោះគណបក្សអាល្លឺម៉ង់មួយនេះ នៅមុនការបោះឆ្នោតអាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៣...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននាថ្ងៃ២០ ធ្នូបានលើកទឹកចិត្ត ដល់មន្រ្តីរាជការថា ត្រូវធ្វើយ៉ាងណាយកឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ ។ ក្នុងឱកាសចុះពិនិត្យនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមជ្ឈមណ្ឌល...
កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញដល់ការវាស់វែង ក្នុងការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចប់ត្រឹមឆ្នាំ២០២៥ខាងមុខ ខណៈក្នុងអំឡុងឆ្នាំ២០២៧ នឹងត្រូវឈានដល់ការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលត្រូវទទួលបាន ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ២១ ធ្នូ នេះបានប្រកាសពីការផ្ទុះឡើងវិញនូវជំងឺកញ្ជ្រឹលឡើងវិញនៅកម្ពុជា និងប្រទេសជិតខាង។ សេចក្តីជូនព័ត៌មាន របស់ក្រសួងបានឱ្យដឹងបន្តថា ជំងឺកញ្ជ្រឹលគឺជាជំងឺបង្ក ដោយវីរុស មានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿន តាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗ ដែលខ្វះអាហារូបត្ថម្ភ ។ ក្នុងនោះក្រសួងបញ្ជាក់...
កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងតែងតែចោទរាជរដ្ឋាភិបាលប្លន់ដីប្រជាពលរដ្ឋ ប៉ុន្ដែពួកគេមិនដែលលើកឡើងរឿងរាជរដ្ឋាភិបាលចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋម៉ឺនក្បាលដីឡើយ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិថ្មី...
កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ភ្ញាមៗ នៅនឹងកន្លែងនឹងមនុស្សជាច្រើនអ្នកទៀត រងរបួសធ្ងន់ស្រាលបន្ទាប់រថយន្តដឹកកម្មករ ប៉ះជាមួយរថយន្តដឹកឈើ។ ហេតុការណ៍គ្រោះចរាចរណ៍នេះ នៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក់HYUNDAI MIGHTY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F...
កំពង់ស្ពឺ៖ ក្មេងស្រីពីរនាក់បងប្អូន បានស្លាប់ភ្លាមៗ ខណ:ផ្ទុះកំប៉ុងហ្គាស់ បង្កជាអគ្គីភ័យ ឆេះផ្ទះឆេះទាំងក្មេងរងគ្រោះ ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺឈាន ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់ក្នុងភ្លើងនោះមាន១,ឈ្មោះ ខា ដានី ភេទស្រីអាយុ៨ឆ្នាំ...
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបន្តវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធីឱ្យចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយយោធាជាង ៣០០ពាន់លានដុល្លារ មកហើយទៅដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Kossuth កាលពីថ្ងៃសុក្រថា ចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការហាមឃាត់គេហទំព័រ សម្រាប់មនុស្សពេញវ័យ (វែបសាយអាសអាភាស) នឹងមិនអាចដោះស្រាយបញ្ហា ដែលពួកគេបង្ហាញដល់ប្រទេសរុស្ស៊ី និងពិភពលោកបាននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំបានរុស្ស៊ីនិយាយ នៅក្នុងសន្និសីទ កាសែតចុងឆ្នាំរបស់លោកនៅទីក្រុងមូស្គូថា...
បរទេស៖ អភិបាល ស្តីទី នៃតំបន់លោក Aleksandr Khinshtein បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយ ប្រហារ ដោយមីស៊ីលទៅលើទីក្រុង Rylsk ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ៦ នាក់ក្នុងនោះមានកុមារ និង ១០នាក់ផ្សេងទៀតរងរបួស។ មន្ត្រីរូបនេះបានបន្ថែមថា ទាហានរបស់ក្រុងគៀវបានប្រើមីស៊ីល...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTមេដឹកនាំសហភាពអឺរ៉ុប មិនអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីអ្វីដែលការធានាសន្តិសុខ ដែលពួកគេអាចផ្តល់ជូនអ៊ុយក្រែនក្នុង អំឡុងពេលកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ នៅទីក្រុងប្រ៊ូសែលនោះទេ។ ដូចដែលបានរាយការណ៍ ដោយកាសែត Financial Times កាលពីថ្ងៃសុក្រគោលដៅចម្បង នៃការជួបជុំនេះគឺដើម្បីពិភាក្សាអំពីការគាំទ្ររបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោត របស់លោក Donald Trump...
កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ...