ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញ នៃធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគារ អំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការ កងទ័ពហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្ដមសេនីយ៍...
ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង ១.២ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC នៅថ្ងៃទី៩ កញ្ញា នេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន...
ភ្នំពេញ៖ ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ ដែលខ្លួនបានធ្វើសវនកម្ម សម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 (H1/2024) ហើយបានបង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមរបាយការណ៍ចុងក្រោយ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 33.862 ពាន់ពាន់លានដុង...
ប្រទេសហ្វីលីពីនបាននិយាយថា ខ្លួនបានចាប់ខ្លួនគ្រូគង្វាលសាសនាមួយរូប កាលពីថ្ងៃអាទិត្យដែលសហរដ្ឋ អាមេរិក តាមចាប់ខ្លួនពីបទជួញដូរផ្លូវភេទកុមារ ដែលមានរយៈពេលពីរសប្តាហ៍បន្ទាប់ពីបានចូលទៅក្នុងការតាមប្រមាញ់របស់ប៉ូលីសដ៏ធំមួយសម្រាប់ “Appointed Son of God”។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Apollo Quiboloy ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Rodrigo...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,៩៣៩នាក់។ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៦១នាក់ និងរបួស ១៦២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,៩៣៩ នាក់ និងរបួសដល់ ៩៤,៦១៦នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។...
ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ បើតាមលោករដ្ឋលេខាធិការ បានបញ្ជាក់ថា...
កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរៀបចំក្រុងពាលីបើកការដ្ឋាន សាងសង់អគារមុខងារ ដើម្បីបម្រើឱ្យការងារនៅក្នុងអង្គភាពមានការរីកចម្រើន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងឱ្យដឹងថា បច្ចុប្បន្នអង្គភាពកង្វះអគាររដ្ឋបាល ក្នុងការធ្វើការងារ ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង...
កំពង់ចាម ៖ លោក អូត ឈាងលី អតីតអភិបាលស្រុកជើងព្រៃ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកបាធាយ ដល់ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក...
ស្វាយរៀង ៖ លោក សម តារា សមាជិកគណៈកម្មាធិការ កណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ នឹងចិញ្ចឹមកង្កែប នៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង។ នៅក្នុងកម្មវិធីសំណេះសំណាងនោះ លោកសម តារា ក៏បានកោតសសើរដល់កសិករ...
បរទេស៖ តម្លៃមាសកំពុងមានការប្រែប្រួលខ្លាំងបន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅក្នុងខែសីហា។ ពាណិជ្ជករកំពុងចាប់ផ្តើមដាក់តម្លៃក្នុងលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិកនៅក្នុងកិច្ចប្រជុំខាងមុខរបស់ពួកគេក្នុងខែកញ្ញា។ យោងតាមវែបសាយ Kitco ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ប្រធាន Fed ឬ ប្រព័ន្ធបម្រុងសហព័ន្ធរបស់ធនាគារកណ្តាល គឺលោក Jerome Powell បានដាក់ចេញនូវផែនការឆ្ពោះទៅមុខក្នុងអំឡុង ពេលសុន្ទរកថាសំខាន់របស់លោកនៅឯការចាក ចេញប្រចាំឆ្នាំរបស់ធនាគារកណ្តាលនៅទីក្រុង...
បរទេស៖ ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ត្រូវបានបន្ថយកម្លាំងមកជាព្យុះត្រូពិចកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលព្យុះបានបំផ្លាញរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាមបានចេញការបន្ថយអនុភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានព្រមានអំពីហានិភ័យដែលកំពុងបន្តនៃទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍ គឺបានរំកិលទៅទិសខាងលិច។ កាលពីថ្ងៃសៅរ៍ ព្យុះទីហ្វុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ សាធារណៈរដ្ឋកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាពហើយ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង១៣ និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សិក្ខាកាមមកពីថ្នាក់កណ្ដាល និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ២៩៤នាក់ ស្រី ៥៦នាក់។ លោករដ្ឋមន្រ្ដី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រ និងចង់ឱ្យមានសាលារៀនគំរូ នៅគ្រប់ខេត្តទាំងអស់ នៃប្រទេសកម្ពុជា ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងកំណែទម្រង់វិស័យអប់រំ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាថ្ងៃទី៨ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកស្រី កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រី ញ៉ែម សាខន ស...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ លើទំហំដីជាង ៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ មានសមត្ថភាពបណ្តុះកូនឈើ បានជាង ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើន ពោល គឺបង្កើនគម្របព្រៃ តាមផែនការ របស់រាជរដ្ឋាភិបាលចំនួន ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយដល់ការការបន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត។ លោក អនុរដ្ឋលេខាធិការ បន្ដថា ពិសេសជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ប្រមទាំងលើកកម្ពស់ជីវភាពរបស់...
ភ្នំពេញ ៖ វេទិការអង្កការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រីនៅប្រទេសចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ និងពិភាក្សាពីការ លើកកម្ពស់សមភាពរវាងបុរស និងស្ត្រីកសាងនូវ ស ហគមន៍អនាគតរួមគ្នា ដោយនិយាយពីសិទ្ធិអំណាចផ្នែកឌីជីថល ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា...
បរទេស ៖ ជនរងគ្រោះបួននាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈដែលយ៉ាងហោចណាស់ ១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយ បានបាក់នៅខេត្ត Phu Tho ភាគខាងជើងកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរថយន្តជាច្រើនគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេក្រហម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពាន...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមហោះហើរ យន្តហោះគ្មានមនុស្សបើក (UAVs) ដែលទម្លាក់សារធាតុដែលក្តៅខ្លាំង ដែលជាលោហៈធាតុរលាយ ទៅលើកងកម្លាំងរុស្ស៊ីនៅផ្នែកជួរមុខ។ អាវុធយុទ្ធភណ្ឌបំពាក់លើយានដ្រូននេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយពួកណាស៊ី និងសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម CNN ដែលសរសេរនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសប្រេស៊ីល មិនអាចតំណាងឱ្យផលប្រយោជន៍ការទូត របស់អាហ្សង់ទីន នៅប្រទេសវ៉េណេស៊ុយអេឡា បានទៀតនោះទេ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសម្រេចចិត្តនេះគឺផ្អែកលើភស្តុតាងដែលថា បេសកកម្មរបស់ប្រេស៊ីល ត្រូវបានប្រើប្រាស់សម្រាប់ “រៀបចំផែនការសកម្មភាពភេរវកម្ម” នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលវេណេស៊ុយអេឡា ក៏បានចោទប្រកាន់បុគ្គល...
ការ៉ាកាស៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានឲ្យដឹងថា បេក្ខភាពប្រធានាធិបតីបក្សប្រឆាំង វេណេស៊ុយអេឡាលោក Edmundo Gonzalez Urrutia បានចាកចេញពីប្រទេស ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអេស្ប៉ាញ។ អនុប្រធានាធិបតីវេណេស៊ុយអេឡាលោក Delcy Rodriguez បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោក Gonzalez Urrutia “បានជ្រកកោនដោយស្ម័គ្រចិត្តនៅក្នុងស្ថានទូត នៃព្រះរាជាណាចក្រអេស្ប៉ាញ ក្នុងទីក្រុងការ៉ាកាស ជាច្រើនថ្ងៃ” ហើយបានដាក់ពាក្យសុំសិទ្ធិជ្រកកោន នយោបាយជាបន្តបន្ទាប់ទៅរដ្ឋាភិបាល។...
ភ្នំពេញ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ ARDB បានគោរពអបអរសាទរយ៉ាងជ្រាលជ្រៅជូនសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសដ៏វិសេសវិសាលដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារ «សម្តេចមហាមន្ត្រី» និងតែងតាំងមុខ តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២...
ដាម៉ាស់ ៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាស ទៅលើកន្លែងស្រាវជ្រាវវិទ្យាសាស្ត្រ និងឃ្លាំងអាវុធមួយកន្លែងនៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងនៅ Masyaf ក្នុងខេត្តហាម៉ា ភាគខាងលិចប្រទេស។ ក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ត្រូវបានគេមើលឃើញថាកំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ដោយបន្ថែមថា មានការផ្ទុះឆេះដ៏ធំមួយត្រូវបានគេឃើញនៅជិត Wadi al-Oyoun នៅភាគខាងលិចទីក្រុងហាម៉ា បន្ទាប់ពីការវាយប្រហារ។...
បាកដាដ ៖ ក្រសួងប្រេងអ៊ីរ៉ាក់ បានច្រានចោលការចោទ ប្រកាន់ពីសមាជិកសភា អាមេរិកជាច្រើននាក់ថា អ៊ីរ៉ាក់ កំពុងរត់ពន្ធនិងលក់ប្រេង ដោយខុសច្បាប់ទៅប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះចៀសវាងការដាក់ទណ្ឌកម្ម របស់អាមេរិកដោ យហៅការអះអាងថា ជាការប្រឌិតដែលគ្មានមូលដ្ឋាន ។ “ ការឆ្លើយតបនេះបានធ្វើឡើង តាមលិខិតមួយ ដែលត្រូវបានរាយការណ៍ដោយសមាជិកសភា អាមេរិកចំនួនប្រាំរូប ទៅកាន់លោកប្រធានាធិបតីលោក ចូ បៃដិន...
ដាកា ៖ ធនាគារកណ្តាល នៃប្រទេសបង់ក្លាដែស បានដកដែនកំណត់លើការដកសាច់ប្រាក់ ពីធនាគារចាប់ពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យធនាគារបង់ក្លាដែស លោក Md Mezbaul Haque បានធ្វើសេចក្តីប្រកាស កាលពីថ្ងៃសៅរ៍ ដោយថា ការដាក់កំហិតលើការដកប្រាក់ នឹងលែងមានជាធរមាន ចាប់ពីថ្ងៃអាទិត្យតទៅ ។ លោកបានបន្ដថាឥឡូវនេះម្ចាស់គណនី...
ហ្វីលីពីន និងចិន កំពុងតានតឹងនៅ ក្នុងជន្លោះដែន ទឹកសមុទ្រចិនខាងត្បូង យោធាចិន សារភាពថា ការទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវ អាចនឹងលំបាក Update: វេណេស៊ុយអេឡា ចោទអាមេរិកថា បានប្លន់យន្តហោះតម្លៃ ១៣លានដុល្លារ របស់ប្រធានាធិបតី ម៉ាឌូរ៉ូ កំណកដុំប្រេង កំពុងនៅរាយប៉ាយលាតសន្ធឹងចម្ងាយ ៣ គីឡូម៉ែត្រតាមបណ្តោយឆ្នេរ Nha...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីព្យាយាម និងបញ្ចប់ជម្លោះយូរអង្វែងរវាងទីក្រុងមូស្គូ និងគៀវ គឺត្រូវការជាចាំបាច់ធ្វើឲ្យបានលឿនជាងនេះ។ មេដឹកនាំបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ជាមួយទូរទស្សន៍ ZDF ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា៖ខ្ញុំជឿថាពេលនេះជាពេលវេលា ដើម្បីពិភាក្សាពីរបៀបដើម្បីឈានដល់សន្តិភាពពីស្ថានភាពនៃសង្គ្រាមនេះ ពិតជាក្នុងល្បឿនលឿនជាងមុន។ ទោះបីជាមានការស្ទាក់ស្ទើរដំបូងរ បស់ខ្លួនក្នុងការផ្តល់ជំនួយយោធាយ៉ាង ខ្ជះខ្ជាយដល់អ៊ុយក្រែនដូចបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតក៏ដោយ ទីក្រុងប៊ែរឡាំងបានក្លាយជាអ្នកគាំទ្រកំពូលមួយរបស់គៀវចំពេលមានជម្លោះនេះនៅឡើយ។ ប្រទេសអាល្លឺម៉ង់បានផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែនជាមួយនឹង...
ដើមប៉ែសមិនហាស្ដី មនុស្សនៅតែមកមើលផ្កា និង បេះផ្លែយកទៅបរិភោគ ។ ដើមឈើខ្ពស់ រាប់សិបម៉ែត្រ ក៏ព្រោះតែបានដុះលើ ដីដ៏សម្បូរជីវជាតិ ។ ការយកចិត្តទុកដាក់លើការ អប់រំ គោរពគ្រូបង្រៀន ជាទំនៀមទំលាប់ប្រពៃណី ដែលមានប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំ របស់ប្រជាជាតិចិន ដែលបានបន្តពីជំនាន់បុរាណរហូតមក។ ទស្សនៈគុណតម្លៃដែលប្រកបដោយមេត្តាធម៌ សច្ចធម៌ សីលធម៌ បញ្ញាធម៌...