បរទេស៖ ប្រធានកងទ័ពរបស់អង់គ្លេស បានគាំទ្រគំនិតនៃកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសអាល្លឺម៉ង់ ដែលអាចពាក់ព័ន្ធនឹងការចែករំលែក អាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍របស់ សារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់ រួមទាំងអតីតប្រធានបុគ្គលិកការពារជាតិ និងអតីតអគ្គលេខាធិការអង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យទីក្រុងឡុងដ៍ (អង់គ្លេស)...
បរទេស៖ តារាសម្ដែងហុងកុងជើងចាស់ គឺលោក Benz Hui បានទទួលមរណភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ។ គ្រួសាររបស់លោកបានប្រកាស ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈមិត្តជិតស្និទ្ធរបស់គាត់គឺពិធីករទូរទស្សន៍ហុងកុង Maria Luisa Leitao ថា Benz Hui បានទទួលមរណភាពនៅម៉ោង ២៖៣០នាទី ព្រឹក ថ្ងៃទី ២៨ ខែតុលា...
បាត់ដំបង ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងឲ្យដឹងថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការ នៃការកែទម្រង់ ឆ្ពោះទៅកាន់ការគ្រប់គ្រងមុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម ។ ការឲ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ...
ភ្នំពេញ ៖ សហគមន៍ខ្មែរនៅប្រទេសជប៉ុន(CCJ)កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចេញលិខិតអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួរវាង កម្ពុជា-ថៃ ក្រោមការសម្របសម្រួល របស់ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនង រវាងប្រជាជាតិទាំងពីរ និង ប្រែក្លាយតំបន់ព្រំដែន មានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម ។...
ភ្នំពេញ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សមាគមទាំង...
Muhammad Zamir Assadi The world’s largest dollar-pegged stablecoin, Tether, welcomed its 500 millionth user last week—a milestone that captures the astonishing spread...
ភ្នំពេញ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានអះអាងថា សមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា និងបន្តសហការយ៉ាងជិតស្និតជាមួយ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការពង្រឹងសមត្ថភាពជាតិ ក្នុងការផលិត ផលិតផលប្រកបដោយគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។ ការលើកឡើងរបស ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និឯលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល ។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ...
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់លោក Park Woohee ប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ តំណាងឯកឧត្តមអភិបាលខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ ដែលបាននាំយក នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និង...
ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកល ដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ទឹកប្រាក់ប្រមាណជា៣៧៧ពាន់លានអឺរ៉ូ ឬត្រូវជា៤៤០ពាន់លានដុល្លារក្នុង ការពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធា កាន់តែទូលំទូលាយនៅទូទាំងសហភាពអឺរ៉ុប ។ ឯកសារនេះត្រូវបានគេរាយការណ៍ថា បានរៀបរាប់លម្អិតអំពីផែនការ សម្រាប់គម្រោងសព្វាវុធ និង ឧបករណ៍ថ្មីនៅទូទាំងទឹកដី អាកាស...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ ។ យុទ្ធនាការនេះ នឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រ ពិសេសសម្រាប់ទាំង អ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ៕
បរទេស៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើការ ជាមួយកម្ពុជាដើម្បីចាប់ ផ្តើមដោះលែង ទាហានកម្ពុជា១៨នាក់ភ្លាមៗ បន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់ដែលបានពង្រឹងកាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ យោងតាមសារព័ត៌មាន News X ចេញផ្សាយ នៅថ្ងៃទី២៨...
ភ្នំពេញ ៖ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២ របស់ថៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានជួបប្រជុំ ជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនេះ ធ្វើឡើងជជែកពីការ អនុវត្តតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា...
តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃអង្គារ ដោយមានគោលបំណងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនឱ្យកាន់តែជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពេលមានការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីនតោន ឱ្យសម្ព័ន្ធមិត្តចំណាយប្រាក់បន្ថែមទៀត លើការការពារជាតិ។ ស្តីពីសន្តិសុខ លោកស្រី Takaichi ដែលចូលកាន់ តំណែងមួយសប្តាហ៍មុន និងលោក...
សៀមរាប: នៅព្រឹកព្រលឹមថ្ងៃទី 28 ខែតុលា 20205 ម៉ោងប្រមាណជា 7:30នាទី មានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌សំបកឪឡឹក ដែលមានផ្លាកលេខភ្នំពេញ 2V-5060 បានបណ្ដើរឲ្យឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះទាំងព្រលឹម ដែលមានទីតាំងស្ថិតនៅភូមិតាភុលសង្កាត់ស្វាយដង្គមក្រុងនិងខេត្តសៀមរាប។ គិតត្រឹមម៉ោង 8 មុននេះបន្តិច កម្លាំងបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលខេត្តសៀមរាបបានគ្រប់គ្រងជាស្ថាពរដោយពុំបណ្ដាលឲ្យរាលដាលទៅទីតាំងផ្សេងទៀតទេ។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
ភ្នំពេញ ៖ ក្រោយចុះព្រមព្រៀងសន្តិភាពជាមួយគ្នារវាងកម្ពុជានិងថៃរួចមក ក្រសួងអឺរ៉ុប និងការបរទេសបារាំងបានអះអាងថា នឹងតាមដានចំពោះការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អានុទីន នាយករដ្ឋមន្រ្តីថៃបានចុះហត្ថលេខា លើឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក...
ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាតាមម៉ោងក្នុងតំបន់ ចិននិងអាមេរិកបានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។ លោក Li Chenggang តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២៦ខែតុលាថា ក្រុមការងារខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ចិននិងអាមេរិកបានធ្វើការផ្លាស់ប្តូរនិងកិច្ចពិភាក្សាដោយស្មោះត្រង់និងស៊ីជម្រៅអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរចិននិងអាមេរិកយកចិត្តទុកដាក់ដូចគ្នា។ លើសពីនេះ លោក Li Chenggang ក៏បានលើកឡើងថា កិច្ចពិភាក្សារវាងចិននិងអាមេរិកមានប្រធានបទជាច្រើនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាបញ្ហាស្តីពីការដាក់កំហិតលើការនាំចេញ ការពន្យាពេលបន្ថែមនៃការផ្អាក “ពន្ធបដិការ” បញ្ហាអំពីពន្ធគយលើសារធាតុហ្វេនតានីល និងកិច្ចសហប្រតិបត្តិការផ្នែកការបង្រ្កាបថ្នាំញៀនហ្វេនតានីល ព្រមទាំងបញ្ហាអំពីការពង្រីកពាណិជ្ជកម្មបន្ថែមទៀត...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន ឥឡូវគាត់បានទទួលមរណភាពហើយ(28/10/2025)😢 សូមអោយដួងវិញ្ញាណខណ្ឌបងថ្លៃទៅអោយបានស្ងប់សុខផងចុះ🙏😢😢»។ សូមរំលឹកថា កាលពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់...
ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅកូរ៉េខាងត្បូង និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង កិច្ចសន្ទនាស្តីពី “អភិបាលកិច្ចសកល និងវិបុលភាពរួមនៅអាស៊ីប៉ាស៊ីហ្វិក” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សាកលវិទ្យាល័យ Yonseiកូរ៉េខាងត្បូង និង ស្ថានីយទូរទស្សន៍YTN កូរ៉េខាងត្បូងបានធ្វើឡើងនៅទីក្រុងប៉េកាំងនាពេលថ្មីៗកន្លងទៅនេះ។ ក្នុងកិច្ចសន្ទនានេះ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុ...
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា តាមម៉ោងក្នុងតំបន់ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន រួមជាមួយនិងលោកជេហ្វ្រី ប៊ែសសាន់ អ្នកដឹកនាំភាគីអាមេរិកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាមេរិក-ចិន និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងលោក ហ្គ្រេយើរ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។...
តើលោកអ្នកដឹងទេ ? ក្នុងសកលលោក មនុស្សចំនួន ១% ដែលមានបំផុតកំពុងកាន់កាប់ទ្រព្យសម្បត្តិចំនួនលើសពី ៦០ % នៃទូទាំងពិភពលោក! ប្រឈមមុខនឹងគម្លាតកាន់តែធ្ងន់ធ្ងរឡើងរវាងអ្នកមាន និងអ្នកក្រនៅក្នុងពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនបានផ្តល់ដំណោះស្រាយបូព៌ា។ កាលពីរាប់ពាន់ឆ្នាំមុន តម្រិះប្រាជ្ញារបស់ខុងជឺ បានលើកឡើងថា«មិនខ្លាចខ្វះ ខ្លាចតែមិនស្មើភាព» មកដល់បច្ចុប្បន្ន ចិនបានចំណាយរយៈពេល ៨ ឆ្នាំបានបង្កើតអព្ភូតហេតុនៃសម័យនេះដែលធ្វើឱ្យមនុស្សក្រីក្រចំនួន១០០លាននាក់ចេញផុតពីភាពក្រីក្រទាំងអស់ សព្វថ្ងៃ ការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីធ្វើឱ្យប្រជាជនទាំងអស់មានជីវភាពសម្បូរសប្បាយ...
ប៉ុន្មានថ្ងៃមុន សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានក្លាយជាការផ្តោតអារម្មណ៍នៃមតិសាធារណៈអន្តរជាតិ ។ ក្នុងនោះ ការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រដែលកំណត់ក្នុងសន្និសីទពេញអង្គ ពោលគឺ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ពន្លឿនការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ និងណែនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី បានញ៉ាំងឱ្យប្រព័ន្ធសារព័ត៌មានបរទេសមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា សន្និសីទពេញអង្គបានបង្ហាញឃើញថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតួនាទីរបស់បច្ចេកវិទ្យាក្នុងការបង្កើតផលិតកម្មគុណភាពថ្មី ហើយក៏បានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍនៅលើពិភពលោកទាំងមូលផងដែរ ។ ក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ...
សន្និបាតរំលឹកខួបលើកទី៨០ នៃការស្តារអធិបតេយ្យភាពឡើងវិញចំពោះតៃវ៉ាន់បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែតុលា។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញចូលរួម ព្រមនិងថ្លែងសុន្ទរកថាក្នុងសន្និបាត។ លោកបានលើកឡើងថា ត្រូវសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសុន្ទរកថាសំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping នៅក្នុងសន្និបាតរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ព្រមទាំងរួបរួម និងប្រមូលផ្តុំប្រជាជនចិនទាំងក្នុងស្រុក និងក្រៅប្រទេសយ៉ាងទូលំទូលាយ...
សកម្មភាពចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅអង្គភាពសេដ្ឋកិច្ចជាសមាជិក APEC បានចាប់ផ្តើមដំណើរការខណៈលោកស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី៣២នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅអង្គភាពសេដ្ឋកិច្ចជាសមាជិកAPECបានចាប់ផ្តើមដំណើរការ។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង១០ រួមមានដូចជា《និស្ស័យវប្បធម៌របស់លោក ស៊ី ជីនភីង 》《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន 》 និង《សំឡេងរបស់អ្នក 》ជាដើមត្រូវបានចាក់ផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗចំនួន២២ នៃប្រទេស ១៤ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដូចជា អូស្រ្តាលី កាណាដា ឈីលី ឥណ្ឌូណេស៊ី...
“ផែនការនីមួយៗសុទ្ធតែជាសញ្ញាកត់សម្គាល់នូវជំហាននីមួយៗរបស់វឌ្ឍនភាពប្រជាជាតិ” “ផែនទីបង្ហាញផ្លូវថ្មីរបស់ចិននឹងផ្តល់ការណែនាំដល់ការអភិវឌ្ឍក្នុងស្រុកចិននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ” “គំនិតជាយុទ្ធសាស្ត្រនិងការរៀបចំចាត់ចែងរបស់បក្សកុម្មុយនីស្តចិនដែលជាបក្សកាន់អំណាចគឺកម្រមានលើពិភពលោក”។ល។ អំពីសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលានៅក្រុងប៉េកាំង សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង ។ សន្និសីទពេញអង្គលើកនេះបានពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» (ខាងក្រោមហៅកាត់ថា សំណើ) ដោយបញ្ជាក់ពីគោលការណ៍ណែនាំនិងគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិនក្នុងរយៈពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៥” ដែលបានគ្រោងផែនការគោលដ៏មហិមាសម្រាប់ការអភិវឌ្ឍក្នុង៥ឆ្នាំខាងមុខនេះ ។ នៅប្រទេសចិន ការគ្រោងផែនការដោយវិទ្យាសាស្ត្រនិងការអនុវត្តផែនការក្នុងរយៈពេល៥ឆ្នាំជាបន្តបន្ទាប់ ជាបទពិសោធន៍ដ៏សំខាន់មួយនៃអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិន...
កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី១និងកិច្ចប្រជុំពេញអង្គលើកទី២នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែតុលា ។ កិច្ចប្រជុំបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកំណត់ទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចចិត្ត ថ្ងៃទី២៥ខែតុលាត្រូវបានកំណត់ជាទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ហើយប្រទេសចិននឹងរៀបចំសកម្មភាពរំលឹកតាមទម្រង់ផ្សេងៗ៕
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងអញ្ជើញទៅកាន់ក្រុងGyeongjuនៃប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាប្រទេសជាអង្គភាពសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកបានចាប់ដំណើរការ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា«និស្ស័យវប្បធម៌របស់លោកXi Jinping» «មាគ៌ានៃការធ្វើទំនើបកម្មតាមបែបផែនចិន»និង«សំឡេងរបស់អ្នក»ជាដើមនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់នៅប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន២២នៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៤ ដូចជាអូស្រ្តាលី កាណាដា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូងរុស្ស៊ី ថៃនិងអាមេរិកជាដើម។ ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា នៅថ្ងៃទី២៣ ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី...
កាលពីថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងវ៉ាស៊ីនតោន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅទើបបានបិទបញ្ចប់នៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតសម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី ។...