បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងការដោះស្រាយសក្តានុពល របស់ខ្លួន។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានលើកឡើងពីមនុស្សមួយចំនួនដែលដឹងពីបញ្ហានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា...
កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានយល់នូវឆន្ទៈ និងកាតស្មោះត្រង់របស់រាជរដ្ឋាភិបាល សពាក់ព័ន្ធរឿងគម្រោង CLV-DTA ហើយគ្មានចេតនាណាមួយ ធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យជាតិឡើយ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅថ្ងៃទី១១ ខែវិច្ឆិកា...
ABC Stout សូមប្រកាសដោយមោទនភាព ក្នុងការសម្ពោធនូវផលិតផល រសជាតិថ្មីប្លែករបស់ខ្លួន ABC Smooth Stout ជាផ្លូវការ ជាមួយព្រឹត្តិការណ៍រាំពញ្ញាក់អារម្មណ៍ ដ៏រស់រវើកអស្ចារ្យគួរឱ្យចាប់អារម្មណ៍ នៅទីតាំងសំខាន់ៗបីកន្លែងក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានកើតឡើងដោយមិននឹកស្មានដល់ នៅពេលដែលមនុស្សមួយក្រុមធំស្លៀក ឈុតពណ៌មាសទាំងអស់គ្នាបានប្រមូលផ្ដុំគ្នាភ្លាមៗ ពញ្ញាក់អារម្មណ៍អ្នកទស្សនា ជាមួយនឹងក្បាច់រាំដ៏រស់រវើក ធ្វើឱ្យបរិយាកាស់កាន់តែរំភើបសប្បាយរីករាយ ស្របពេលជាមួយ នឹងការបើកបង្ហាញផ្ទាំងប៉ាណូ ដែលគ្របដោយផ្ទាំងកំណាត់ពណ៌មាស។ ខណៈនោះផងដែរ...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសពីររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលមួយ គ្រឿងបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្ទះលំនៅដ្ឋានមួយខ្នង ដែលផ្លាស់ទីលំនៅប្រជាជននៅក្នុងតំបន់ Jabalia ។ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បានប្រាប់កាសែតស៊ីនហួថា ជនជាតិប៉ាឡេស្ទីន ៣៦នាក់ រួមទាំងកុមារ ១៣នាក់ត្រូវបានសម្លាប់...
ថ្ងៃទី៨ ខែវិច្ឆិកា លោក Marcos ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើអ្វីដែលហៅថា 《សេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រ》 និង 《សេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ》 ដែលបានដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើន នៃប្រជុំកោះ Nansha ព្រមទាំងដែនសមុទ្រពាក់ព័ន្ធ នៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីន ដោយខុសច្បាប់។ ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ងចង់ពង្រឹងការ កាត់ក្តីដោយខុសច្បាប់នៃសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់ នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ...
បរទេស៖ តម្លៃនៃការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងលើសពី ២០០ពាន់លានដុល្លារជាលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងខែតុលា ខណៈដែលភាគហ៊ុនរបស់ដុំមាស នៅក្នុងទុនបម្រុងអន្តរជាតិរបស់ ប្រទេសបានកើនឡើងដល់ ៣២,៩ភាគរយ។ នេះបើយោងតាមធនាគារកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា តម្លៃនៃការកាន់កាប់មាសរបស់ខ្លួនបានកើនឡើងជិត ៤ភាគរយ កាលពីខែមុនដោយបំបែកកំណត់ត្រា ដែលបានកំណត់នៅក្នុងខែកញ្ញា។...
អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានប្រារព្ធខួបលើកទី៨៦ នៃការស្លាប់របស់លោក Mustafa Kemal Ataturk ស្ថាបនិកនៃសាធារណរដ្ឋតួកគី ជាមួយនឹងព្រឹត្តិការណ៍ជាបន្តបន្ទាប់ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅម៉ោង ៩ និង ៥នាទីព្រឹក ម៉ោងក្នុងស្រុក ជាពេលវេលាពិតប្រាកដនៅពេលដែលលោក Ataturk បានទទួលមរណភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ១៩៣៨ ស៊ីរ៉ែនបានបន្លឺឡើង...
គែរ៖ ប្រទេសអេហ្ស៊ីប និងម៉ាឡេស៊ី បានអំពាវនាវឲ្យសម្រេចបានសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា។ ការអំពាវនាវនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពី កិច្ចប្រជុំនៅរដ្ឋធានីគែររបស់អេហ្ស៊ីប រវាងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នេះបើយោងតាមប្រធានាធិបតីអេហ្ស៊ីប។ ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីអំពីសិទ្ធិ របស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង រួមទាំងសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យមួយ។ មេដឹកនាំទាំងពីរក៏បានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិចារណាលើការស្នើសុំរបស់ប៉ាឡេស្ទីន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់កៅអីពូកវិល ចំនួន ៣៤ គ្រឿង សម្រាប់ប្រើប្រាស់នៅអនុស្ថានីយអគ្គិសនី ចំនួន ១៣ ទីតាំង និងអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ)...
កំពង់ធំ: នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ព្រំប្រទល់តំបន់ពីរ នឹងតំបន់បី នៅតំបន់ខ្ទុមមួយដើម និងតំបន់ស្នងម៉ែន ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ជាប់មាត់បឹងទន្លេសាប...
កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងលោក ផេន សុផល អភិបាលរងខេត្ត រួមទាំងមន្ត្រី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា...
បរទេស៖ សារព័ត៌មាន RBK បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ទិន្នន័យពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) ថា ប្រទេសរុស្ស៊ីបានស្វាគមន៍ភ្ញៀវចិន ច្រើនជាងចំនួន ៧ដង ធៀបនឹងឆ្នាំមុន ជាមួយនឹងចរាចរណ៍ភ្ញៀវទេសចរ សរុបកើនឡើងបីដង ចាប់តាំងពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមទិន្នន័យពីសេវាព្រំដែន FSB...
កែប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានដាក់បទបញ្ជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវគ្រប់គ្រងឲ្យបាន ចំពោះជនបរទេសស្នាក់នៅកម្ពុជា ក្នុងករណីមានការលួច បើកឆបោកតាមអនឡាញ ដោយបន្តទប់ស្កាត់ និងបង្ក្រាបឲ្យបាន។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល នៅព្រឹកថ្ងៃ១១ វិច្ឆិកា សម្ដេចធិបតី មានប្រសាសន៍ថា តំបន់ទេចរណ៍...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស បានបរិហារសកម្មភាព យោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយហៅពួកគេថា ជាប្រវត្តិសាស្ត្រខ្មៅងងឹត និងបានចោទប្រកាន់ប្រទេសនេះថា បានធ្វើឱ្យតំបន់ហ្គាហ្សា ក្លាយជាតំបន់គ្មាន មនុស្សរស់នៅ។ ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍រំលឹកខួបលើកទី២០ នៃការស្លាប់ របស់អតីតមេដឹកនាំលោក Yasser Arafat លោក អាបាស បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីន...
បរទេស៖ យោងតាមកាសែត Wall Street Journal បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជូនដំណឹង ដល់លោក Vladimir Zelensky ប្រធានាធិបតី របស់ប្រទេសអ៊ុយក្រែនថា ការបំពានលើកិច្ចព្រមព្រៀង អាវុធរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរ ជាមួយអតិថិជនផ្សេងទៀត ដែលកំពុងរង់ចាំប្រព័ន្ធមីស៊ីល ATACMS...
បរទេស៖ ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលីស បានផ្ទុះឡើងនៅទីក្រុង Valencia និងទីក្រុង Madrid អំឡុងពេលបាតុកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ជុំវិញការឆ្លើយតបមិនគ្រប់គ្រាន់ របស់អាជ្ញាធរអេស្ប៉ាញ ចំពោះទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានកើតឡើង នៅទូទាំងប្រទេសអេស្ប៉ាញ កាលពីប៉ុន្មានសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា...
កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅលោក សុខ សុគន្ធ ឬជេម សុខ មកលេងស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍ និងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា ហើយក៏គ្មានអ្នកណាចាប់លោកដែរ។ ការហៅឲ្យលោក ជេម សុខ មកស្រុកខ្មែរនេះ សម្តេចក៏បង្ហើបលទ្ធភាពឲ្យលោក ជេម សុខ បានជួបបណ្តារដ្ឋមន្ដ្រី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ 24kV Circuit Breaker and Accessories for Switchgear Panel (Siemens-Indonesia)...
ភ្នំពេញ ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា នៅព្រឹកថ្ងៃ១១ វិច្ឆិកានេះ អង្គភាពបានបញ្ជូនខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធីទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ការបញ្ជូនខ្លួនពួកគាត់ទៅតុលាការនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ លោក សយ ចន្ទវិចិត្របានប្រាប់...
តូក្យូ៖ រដ្ឋមន្រ្តីខុទ្ទកាល័យ នាយករដ្ឋមន្ត្រីជប៉ុន បានលាលែងពីតំណែង ជាមួយគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃចន្ទនេះ មុនការបោះឆ្នោតសភា នៅពេលក្រោយមួយថ្ងៃ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែមុន ដោយរដ្ឋមន្ត្រី ខុទ្ទកាល័យ នៃរដ្ឋបាលលោក Ishiba បានដាក់លិខិតលាលែង ពីតំណែង ជាសាធារណៈនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ។ ខណៈដែលប្លុកដែលកំពុង កាន់អំណាចរបស់គណបក្ស LDP...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រៀមខ្លួន ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីរបស់លោក នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃចន្ទនេះ និងបង្កើតគណៈរដ្ឋមន្ត្រី ខណៈដែលសម័យប្រជុំពិសេសរយៈពេល ៤ថ្ងៃចាប់ផ្តើម បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលត្រូវតែធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសកល ត្រូវបានគេរំពឹងថា នឹងបន្តទៅការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍។ លោក Ishiba ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ពិនិត្យ សំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់...
បាត់ដំបង៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្ដយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោក ស សុខា នាឱកាសអញ្ជើញជាតំណាង លោក ហ៊ុន ម៉ានី...
កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី។ ពិធីសម្ពោធនាព្រឹកនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអះអាងថា ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump អាចបង្ហាញចក្ខុវិស័យ របស់លោកអំពីសន្តិភាព នៅក្នុងប្រទេស អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រមុខរដ្ឋាភិបាលរូបនេះ បានព្យាករណ៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូនឹង បន្តផ្តល់ជំនួយ ដែលអាចធ្វើទៅបាន ដល់ប្រទេសអាហ្រ្វិក ក្នុងវិស័យផ្សេងៗ រាប់ចាប់ពីការដោះ ស្រាយជំងឺរាតត្បាត រហូតដល់ការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម។ មេដឹកនាំរូបនេះបាន ធ្វើការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ នៅក្នុងសុន្ទរកថា...
ពោធិ៍សាត់៖ ព្រឹត្តិការប្រណាំងទូក ង ខ្នាតអន្តរជាតិជាលើកទី ៥ ដែលមានរយះពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅលើវេទិកាមាត់ស្ទឹងពោធិ៍សាត់ បានបញ្ចប់ទៅដោយរលូន និងជោគជ័យព្រមទាំងបានបង្កលក្ខណៈ អោយមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពី គ្រប់ទិសទីចូលរួមទស្សនាកម្សាន្តរហូតទៅដល់ ២៧២,០០០ នាក់ក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក Donald Trump បាននិយាយថា លោកនឹងមិនស្នើឱ្យអតីតបេក្ខជន ប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ Nikki Haley ឬអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ចូលរួមជាមួយរដ្ឋបាលរបស់លោកឡើយ។ កន្លងមកគេសង្កេតឃើញ ឥស្សរជនលេចធ្លោទាំងពីរបានរិះគន់លោក Trump យ៉ាងខ្លាំងក្លា ប៉ុន្តែបែរជាបានមកគាំទ្រគាត់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលោក James Stavridis អតីតមេបញ្ជាការណាតូបានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ ដោយរុស្ស៊ីដណ្តើមយកទឹកដីប្រហែលមួយភាគប្រាំ នៃទឹកដីមុនឆ្នាំ២០១៤ របស់ប្រទេសនេះ។ លោកStavridis ដែលជាឧត្តមនាវីចូលនិវត្តន៍ និងដែលតែងតែបង្ហាញមុខតាមទូរទស្សន៍ ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ អំពីកិច្ចការអន្តរជាតិបានប្រាប់ CNN របស់ Michael Smerconish កាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែន ក៏អាចចូលរួមជាមួយសហភាពអឺរ៉ុបផងដែរ។ លោក...
ដូហា៖ ក្រសួងការបរទេសកាតា បានប្រកាសថាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់ប្រទេសកាតា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបច្ចុប្បន្ន ត្រូវបានជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានបញ្ជាក់ថា របាយការណ៍ដែលស្នើឲ្យកាតាដកខ្លួនចេញពី ដំណើរការសម្រុះសម្រួលគឺមិនត្រឹមត្រូវ ស្របពេលដែលជម្លោះរវាង ភាគីទាំងពីរនៅតែបន្ដយ៉ាងក្ដៅគគុក។ មន្ត្រីក្រុមហាម៉ាស់ម្នាក់បានបដិសេធ ការអះអាងកាលពីថ្ងៃសៅរ៍ ដែលថាកាតា បានស្នើឱ្យមេដឹកនាំចលនា នេះចាកចេញពីទីក្រុងដូហា ៕ ប្រែសម្រួល ឈូក...