ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងផែនការប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយអប់រំ និងដោះលែងវិញចំនួន ៥៧ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ ។...
North Korea has floated more trash-filled balloons southward, Seoul’s military said Thursday, the latest in a series of border barrages that have...
ភ្នំពេញ ៖ កម្មករនិយោជិត រោងចក្រកាត់ដេរ សម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួម បរិច្ចាគ ថវិកាជូនមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍ តំបន់ព្រំដែន។ លោកចំរើន តុលា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម (ARDB)នៅថ្ងៃទី៤ កញ្ញា បានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន៣ រួមមាន Jinshan Hi-Tech Group, Nature Home Group, និងក្រុមហ៊ុនGXAS High Technology...
Breaking: លោក ស៊ី សន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ មេដឹកនាំចិន ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ ពាន់លានដុល្លារ សម្រាប់អាហ្វ្រិក ក្នុងរយៈពេល ៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា ៕
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់សាធារណជន ឲ្យបញ្ជៀសការធ្វើដំណើរ តាមតម្រាយផ្លូវ ដែលត្រូវដង្ហែសព សម្តេចចៅហ្វាវាំង វរភ្លៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។ នាថ្ងៃបូជាស្អែកនេះ នឹងចេញពីគេហដ្ឋានលេខ៨៣ វិថីសុកហុក ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤។ ការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកTobias Billstrom ដែលជាអ្នកមើលការ ខុសត្រូវរបស់ប្រទេស ស៊ុយអែតក្នុងកិច្ចការងារដើម្បីស្នើសុំចូលជាសមាជិកអង្គការ NATO បានប្រកាសលាលែង ពីតំណែងជារដ្ឋមន្ត្រីការបរទេស និងចូលនិវត្តន៍ពីនយោបាយ ដោយមិនមានហេតុផល សម្រាប់ការសម្រេចចិត្ត នេះនោះទេ។ លោកBillstrom អាយុ៥០ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើស ជាលើកដំបូងនៅក្នុង សភាស៊ុយអែតក្នុងឆ្នាំ២០០២...
បរទេស៖ ក្រសួងការពារជាតិបានឱ្យដឹងថា ប្រទេសឥណ្ឌាបានអនុម័ត សំណើមួយចំនួន ដើម្បីទិញបច្ចេកវិទ្យា និងអាវុធដែលមានតម្លៃ ១៧,២ ពាន់លានដុល្លារ។ ក្នុងចំណោមការទិញថ្មី ៩៩ភាគរយ នឹងត្រូវបានធ្វើឡើង ពីអ្នកលក់ក្នុងស្រុកដែលជាផ្នែកមួយ នៃការជំរុញបន្តរបស់ប្រទេស ឥណ្ឌាក្នុងការអភិវឌ្ឍ ទីផ្សារផលិតអាវុធក្នុងស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោមការអនុម័តកាលពីថ្ងៃអង្គារដោយក្រុមប្រឹក្សាទទួលបានការការពារដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក...
នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភា ប្រជាជន ក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សា ការងារ ដោយឡែកពីគ្នា ជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Hassan ប្រធានាធិបតីតង់ហ្សានី និង លោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិន...
នារសៀលថ្ងៃទី ២ ខែកញ្ញា នៅវិមានសភា ប្រជាជន ទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបាន ជួបពិភាក្សាការងារ ជាមួយលោក Ramaphosa ប្រធានាធិបតី នៃអាហ្វ្រិកខាងត្បូង ដែលបានអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ កំពូល ឆ្នាំ២០២៤ នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ព្រមនិងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ...
ព្រឹកថ្ងៃទី៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Obiang ប្រធានាធិបតី Equatorial Guineaដែលអញ្ជើញ ដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាសហប្រតិបត្តិការ ចិន-អាហ្វ្រិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិង...
បរទេស៖ អ៊ុយក្រែនបានដាក់ពង្រាយ យន្តហោះគ្មានមនុស្ស បើកដែលទម្លាក់វត្ថុ ដែលក្តៅខ្លាំងទៅលើដើមឈើដែលទាហានរុស្ស៊ីឈរជើង បង្កើតជាភ្លើងឆេះគ្រប់ យ៉ាងនៅខាងក្រោមនោះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូមួយដែល ត្រូវបានបង្ហោះនៅថ្ងៃទី២ ខែកញ្ញាដោយ CyberBoroshno ដែលជាគណនី Telegram គាំទ្រអ៊ុយក្រែនដែល...
គៀវ៖ លោក Ruslan Stefanchuk ប្រធានសភា បានលើកឡើងនៅ លើបណ្តាញសង្គម Facebook នៅថ្ងៃពុធនេះថា លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេស របស់អ៊ុយក្រែន នៅថ្ងៃពុធនេះ បានដាក់លិខិតសុំលាលែង ពីមុខតំណែងទៅកាន់សភា ។ លោក Stefanchuk បានថ្លែងថា សភានឹងពិចារណា...
តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ដើមឈើដ៏ធំសម្បើម ដែលមានអាយុ កាល៣.០០០ឆ្នាំ មួយដើម ដែលដុះនៅលើកោះ Yakushima ខេត្ត Kagoshima ស្ថិតនៅភាគនិរតី នៃប្រទេសជប៉ុន ត្រូវបានដួលរលំ ដោយសារតែកម្លាំង ខ្យល់បោកបក់ខ្លាំងដោយព្យុះទីហ្វុង Shanshan ។សារព័ត៌មាន Kyodo បានរាយការណ៍...
វៀងច័ន្ទ ៖ ការិយាល័យអាកាសធាតុរបស់ប្រទេសឡាវ បានព្រមានដល់ប្រជាជន ទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពកើត មានគ្រោះបាក់ដី គ្រោះទឹកជំនន់ និងខ្យល់បោកបក់ខ្លាំង ខណៈព្យុះត្រូពិក Yagi ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀង និងផ្គររន្ទះមកលើប្រទេសឡាវ គិតចាប់ពីថ្ងៃទី៣ ដល់ទី១០ ខែកញ្ញា ។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានស្នើរដ្ឋសភា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដ។ ថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងលោក អ៊ឹអិណុ អាថ៏ស៊ិ (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក)...
បរទេស៖ សេវាកម្មចារកម្មរបស់ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារ បានចាត់ទុកប្រទេសចិនថាជា “ការព្រួយបារម្ភផ្នែកចារកម្ម” ហើយបានព្រមានប្រទេសនៅប៉ាស៊ីហ្វិកនេះថាងាយនឹងរងគ្រោះនឹងការជ្រៀតជ្រែកពីបរទេស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ស្តីពីការគម្រាមកំហែងប្រចាំឆ្នាំ, សេវាស៊ើបការណ៍សន្តិសុខនូវែលសេឡង់ បាននិយាយថា ប្រទេសជាច្រើនកំពុងធ្វើសកម្មភាពអាក្រក់នៅលើប្រទេសរបស់ខ្លួន ហើយបានហៅការប៉ុនប៉ងរបស់ចិនថាជា “បំបែក និងបោកបញ្ឆោត” ។ ជាពិសេស ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់អង្គការជួរមុខដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមក្នុងស្រុកដើម្បីជំនួសទស្សនៈសហគមន៍ពិតប្រាកដ...
ដូហា៖ ក្រសួងការបរទេសកាតា បានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺជា “ជំហានដ៏សំខាន់មួយដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសកុមារ និងស្ត្រី ដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប” ។ ការផ្អាកនេះគឺ “ត្រូវគ្នាជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាតអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ” ដែលទាំងអស់នេះទាមទារឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា ការការពារពេញលេញនៃជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលំហូរដែលមិនមានការរារាំងលើជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។ ប្រទេសកាតា...
កម្ពុជា នឹងទទួលបាន ហិរញ្ញប្បទាន ២លានដុល្លារ តាមរយៈមូលនិធិពិសេស សម្រាប់គម្រោង មេគង្គ-ឡានឆាង កម្ពុជា ចង់ឃើញការ វិនិយោគពី សហរដ្ឋអាមេរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា កាន់តែច្រើនថែមទៀត អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យលុបបំបាត់ ការប្រើប្រាស់អាវុធខុសច្បាប់ កុំឲ្យកើតមាននៅមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្ស ដ៏មានប្រយោជន៍...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស បានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តដល់វិនិយោគិនដែលបានបណ្តាក់ទុននៅកម្ពុជា ហើយបង្កើនភាពទាក់ទាញ ដល់វិនិយោគិនថ្មីៗបន្ថែមទៀត។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 28th Cambodia-Japan Joint Committee Meeting)...
ភ្នំពេញ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៤ កញ្ញា នេះ...
សម្តេចសង្ឃប៉ាប ហ្វ្រង់ស៊ីស យាងមកដល់ឥណ្ឌូនេស៊ី សម្រាប់ដំណើរទស្សនកិច្ច ៤ប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Zelensky ចាប់ផ្តើមបោសសំអាតរដ្ឋមន្ត្រី និងមន្ត្រីកំពូលៗជាច្រើននាក់ អឺរ៉ុប សំដែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ម៉ុងហ្គោលី មិនព្រមចាប់ខ្លួនលោក Putin ម៉ុងហ្គោលី ចេញមកពន្យល់ ក្រោយរងការរិះគន់ថា មិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។ អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ...
ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់...
គែរ ៖ ប្រទេសអេហ្ស៊ីប បានច្រានចោល កាលពីថ្ងៃអង្គារការអះអាងរបស់អ៊ីស្រាអែល ដែលថាទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូល ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអេហ្ស៊ីបបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលតាមរយៈនោះលោកបានព្យាយាម ទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីបទៅក្នុងជម្លោះ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល”។ ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ...
Ukrainian Foreign Minister Dmytro Kuleba has submitted his resignation, the speaker of parliament said on Wednesday, as part of a major government...