ហ្គាហ្សា៖ ការណែនាំថ្មីត្រូវបានចេញ ដល់ក្រុមយុទ្ធជន ដែលត្រូវបានចោទប្រកាន់ពីបទយាមអ្នកទោស ទាក់ទងនឹងរបៀបដោះស្រាយជាមួយពួកគេ ប្រសិនបើកងទ័ពអ៊ីស្រាអែល ចូលទៅជិតកន្លែងឃុំឃាំង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងកងទ័ពអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង ចំពោះការស្លាប់របស់អ្នកទោស បន្ទាប់ពីពួកគេបានរារាំងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយចេតនា បន្ថែមពីលើការសម្លាប់មនុស្សរាប់សិបនាក់ដោយចេតនារបស់ពួកគេ តាមរយៈការទម្លាក់គ្រាប់បែកដោយផ្ទាល់”។ លោក Abu Obeida អ្នកនាំពាក្យក្រុមហាម៉ាស់បានបន្ថែមថា “ការទទូចរបស់លោក ណេតាន់យ៉ាហ៊ូ...
យេរ៉ូសាឡឹម៖ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្កោលទោសការសម្រេច ចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកអាជ្ញាប័ណ្ណ នាំចេញអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានហៅចំណាត់ការនេះថា “ជាជំហានដែលផ្ញើសារ ដែលមានបញ្ហាយ៉ាងខ្លាំង” ទៅកាន់ក្រុមហាម៉ាស់ និងអ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Katz បានបង្ហាញពីការខកចិត្តរបស់អ៊ីស្រាអែល...
ដាកា៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង ១៨ភាគរយដល់ ២២,៤៣ពាន់លានដុល្លារអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យចុងក្រោយពីធនាគារបង់ក្លាដែស។ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញថា ការទូទាត់ការនាំចូលរបស់ប្រទេសមានចំនួន ៦៣,២៤ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ខណៈដែលប្រាក់ចំណូល ពីការនាំចេញមានចំនួន...
ស៊ីនជាំង ៖ ដំណោះស្រាយប្រឆាំងនឹងការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ ភាគពាយព្យ នៃប្រទេសចិន និងការផ្តល់ ការគាំទ្រ ដល់ក្រុមហ៊ុន ដែលរងផលប៉ះពាល់ត្រូវបានដាក់បង្ហាញ និងចូលជាធរមានកាលពីថ្ងៃចន្ទ នេះបើយោងតាមសមាជិក សភាប្រចាំតំបន់។ ដំណោះស្រាយនេះមានគោលបំណងលាតត្រដាងដល់សហគមន៍អន្តរជាតិ និងប្រជាជនស៊ីនជាំង ដែលជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងតំបន់ស៊ីនជាំង ដើម្បីបង្ហាញពីការគាបសង្កត់របស់សហរដ្ឋអាមេរិក ចំពោះសហគ្រាសក្នុងតំបន់ និងការបំផ្លាញស្ថិរភាពសង្គម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការ ផ្គត់ផ្គង់សម្ភារ សាងសង់ និងដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីទួលពង្រ (GSB)...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣...
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារ សម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បើតាមការឲ្យដឹងពីលោក ញ៉ាញ់ ជាបហ៊ង...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន គឺពឹងតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ក្រោយពី លោកសម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ កញ្ញាថា «ថ្ងៃនេះ ដឹកដៃយាយដើរលេង តាមស្រុកស្រែចំការ ដោយដើរតាមផែនទី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Insulator, Cross Arm & Preformed Tie ចំនួន ១៦ មុខ...
ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការ បរទេស របស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារ នាវាឆ្មាំសមុទ្រចិន ដែលបានចាត់ប្រតិបត្តិការ ដ៏គ្រោះថ្នាក់ ចំពោះនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។ មុននេះ ក្រសួងការបរទេសអាមេរិក ក៏បានចេញ សេចក្តីថ្លែងការណ៍ ដោយមួលបង្កាច់ នាវាឆ្មាំសមុទ្រចិន ថា បាន” បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ ។...
ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជា ដៃគូ ជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងសហការរៀបចំ វេទិកា ទំនាក់ទំនង អន្តរជាតិ លើក ទី៣ ស្តី ពី «សណ្តាប់ធ្នាប់ ពិភព លោ ក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្រ បញ្ជាក់ស្នាដៃការងារ និងសរសើរដល់មន្ត្រីនិវត្តន៍ជន នៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន ១១រូប ដែលជាធ្លាប់បំរើការ និងមានស្នាដៃនាពេលកន្លងមក។ ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍បំភ្លឺ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ APHR ទាក់ទងនឹងវិធានការ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកប្រឆាំងនឹងអំពើឧបឃាត របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែប្រេីគ្រប់រូបភាពដេីម្បីចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របពេលកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ ប្រជាជនរស់នៅក្នុងសុខសន្តិភាព ។
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំសមត្ថកិច្ចស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ក្រោយបំភ្លៃព័ត៌មានថា «លោក ស សុខា ត្រូវបានដំឡើងជា សម្ដេចព្រះហិស្សរា អភិសន្ដិបណ្ឌិត ស សុខា»។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី...
បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ការខកខានរបស់ប្រទេស ម៉ុងហ្គោលី ក្នុងការចាប់ខ្លួនមេដឹកនាំវិមាន ក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន តាមដីការចាប់ខ្លួនអន្តរជាតិ គឺបានធ្វើឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ ព្រហ្មទណ្ឌអន្តរជាតិ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤...
កំពង់ធំ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពី...
បរទេស ៖ លោក Sergey Lavrov អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូបាននិយាយថា ប្រទេសលោកខាងលិចតែងតែចង់រុះរើប្រទេសរុស្ស៊ី ហើយបានឈានទៅដល់ការរួមកម្លាំង ជាមួយពួកណាស៊ីក្នុងប្រទេសអ៊ុយក្រែន ក្នុងការប៉ុនប៉ង ដើម្បីសម្រេចបាន នូវគោលដៅនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍នេះ ក្នុងជំនួបជាមួយនិស្សិត និងអ្នកអប់រំនៅវិទ្យាស្ថានទំនាក់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការ ចូលរួមគាំទ្រ ពីសំណាក់ មាតា-បិតា អ្នកអាណាព្យាបាល ជួយតាមដាន និងដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ ពិសេសកុំឱ្យកូនៗ មើលទូរស័ព្ទច្រើន ហួសហេតុ។ នាឱកាសអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស...
ការ៉ាកាស ៖ ការិយាល័យអគ្គមេធាវី របស់ប្រទេសវេណេស៊ុយអេឡា បានស្វែងរកដីកាចាប់ខ្លួនអតីតបេក្ខជនបក្សប្រឆាំងវេណេស៊ុយអេឡាលោក Edmundo Gonzalez Urrutia ពីបទចោទប្រកាន់ជាច្រើនរួមទាំងការសមគំនិត ការក្តោបក្តាប់អំណាច និងការបំផ្លិចបំផ្លាញ។ ការិយាល័យបានបង្ហោះនៅលើគណនី Instagram របស់ខ្លួននូវលិខិតមួយ ផ្ញើទៅកាន់ចៅក្រម ដែលដឹកនាំសំណុំរឿងពាក់ព័ន្ធនឹងអំពើភេរវកម្ម ដោយរៀបរាប់លម្អិត អំពីបទល្មើសជាច្រើន រួមទាំងការក្លែងបន្លំឯកសារ និងការញុះញង់ប្រឆាំងនឹងច្បាប់ជាដើម។ លោក Gonzalez...
សៀមរាប ៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានលើកឡើងថា ដើម្បីជំរុញការទាក់ទាញអ្នកទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប កាន់តែច្រើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការងារជាច្រើន ប៉ុន្តែទាំងអស់នេះ មិនអាចកាត់ផ្តាច់ បានពីការចូលរួមពីវិស័យឯកជនបានទេ ហើយក្នុងនោះវិស័យឯកជន ត្រូវពង្រឹងការងារបដិសណ្ឋារកិច្ច និងពិចារណាអំពីការបញ្ចុះតម្លៃ ។ លោក...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា ក្រុមហាម៉ាស់ នឹង បង់ថ្លៃខ្ពស់ សម្រាប់ការចោទប្រកាន់ថា បានសម្លាប់ចំណាប់ខ្មាំង ៦នាក់ នៅក្នុងផ្លូវរូងក្រោមដី នៅតំបន់ហ្គាហ្សា នៅចុងសប្តាហ៍នេះ ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “អ៊ីស្រាអែល...
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ជីប ម៉ុង និងលោក គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ កាលពីថ្ងៃទី២៩ ខែសីហា បានរៀបចំពិធីក្រុងពាលី នៅទីតាំងសួនច្បារវត្តវត្តបទុមវតី ដើម្បីសុំសេចក្ដីសុខ ក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL3000...
ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកចីរភាពជាគោលការណ៍ស្នូល...
Breaking: គ្រោះថ្នាក់រថយន្តក្រុង របស់សាលា នៅប្រទេសចិន សម្លាប់មនុស្ស១១នាក់ ក្នុងនោះមានសិស្ស, នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង នៅមុននេះបន្តិច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រថយន្តក្រុងសាលាមួយគ្រឿង បានបើកបុកហ្វូងមនុស្ស នៅខាងក្រៅសាលាមធ្យមសិក្សាមួយ នៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស ១១ នាក់ក្នុងនោះមានសិស្ស ៥ នាក់ផងដែរ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា...
បរទេស៖ អ្នកដំណើរចំនួន៤ នាក់ត្រូវបានបាញ់សម្លាប់ ពេលកំពុងដេកនៅលើរថភ្លើងក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក ។ ជនសង្ស័យត្រូវបានចាប់ខ្លួន ប៉ុន្តែគេមិនដឹងពីមូលហេតុ នៃការបាញ់ប្រហារនោះទេ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក...
បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់...
បរទេស៖ កំណកដុំប្រេងជាច្រើនបានរសាត់មកលើ ច្រាំងដោយសាររលកហើយ ដែលបានរាយប៉ាយតាមឆ្នេរ Nha Trang ដែលលាតសន្ធឹងប្រហែល ៣ គីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ អ្នកទេសចរ និងអ្នកធ្វើដំណើរតាមឆ្នេរ បានរកឃើញដុំប្រេងដែលនៅរាយប៉ាយ លាតសន្ធឹងរាប់សិបម៉ែត្រ...
ភ្នំពេញ៖ ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ដែលជាក្រុមហ៊ុន អភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេស របស់ប្រទេសចិន បានបង្ហាញ ជំហរបស់ខ្លួនក្នុងការបណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបាន ព័ត៌មាន លម្អិតអំពីលានុវត្តភាព និង អំណោយផល នៃបរិយាកាសវិនិយោគ ពីមន្ត្រីជាន់ខ្ពស់កម្ពុជា...
ភ្នំពេញ៖ គណៈប្រតិភូ សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដែលដឹកនាំដោយ លោកបណ្ឌិត William Kwok Lun Fung ជាអគ្គនាយករង មកពីតំបន់រដ្ឋបាល ពិសេសហុងកុង បានបង្ហាញចំណាប់ អារម្មណ៍ខ្ពស់ ក្នុងការវិនិយោគលើ ឧស្សាហកម្មវាយនភ័ណ្ឌនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅពេល គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង...