ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងស្ថាបនិក Telegram លោក Pavel Durov មិនដែលជួបប្រជុំគ្នាម្ដងណាឡើយ។ នៅថ្ងៃទី២៤ ខែសីហា លោក Durov ដែលជាស្ថាបនិកក្រុមហ៊ុន Telegram...
ប៉េកាំង៖ ការឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងទឹកដីរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង ខណៈពេលដែលបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ ហ្វីលីពីន កំពុងប្រើប្រាស់យុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះរបស់ចោរ ដែលស្រែកថា “បញ្ឈប់ចោរ!” ។ កាលពីខែមេសា ឆ្នាំនេះ ហ្វីលីពីន បានបោះយុថ្កាដោយខុសច្បាប់នូវនាវាឆ្មាំឆ្នេរសមុទ្រ MRRV-9701 នៅតំបន់ដែនទឹក Xianbin Jiao នៃកោះ Nansha Qundao របស់ប្រទេសចិន។ ចាប់តាំងពីថ្ងៃទី១៩...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីក្រិករបស់លោក George Gerapetritis បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការកើនឡើងនៃអំពើហិង្សា និងអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីភាពធ្ងន់ធ្ងរនៃការអភិវឌ្ឍន៍ “យ៉ាងឆាប់រហ័ស” នៅក្នុងតំបន់។ លោក Abdelatty បានជូនដំណឹងដល់សមភាគីក្រិកអំពីទំនាក់ទំនង ដែលអេហ្ស៊ីបកំពុងធ្វើជាមួយប្រទេសមួយចំនួនក្នុងតំបន់ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប...
ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានជំរុញឱ្យសហរដ្ឋអាមេរិក “ខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” លើបញ្ហាអ៊ុយក្រែន។ លោក Geng បានឲ្យដឹងនៅឯសន្និសីទសង្ខេបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនថា “នៅលើបញ្ហាអ៊ុយក្រែន ជំនួសឱ្យវោហាសាស្ត្រដ៏ខ្លាំង សហរដ្ឋអាមេរិក គួរតែខិតខំប្រឹងប្រែងពិតប្រាកដដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាព និងបន្ធូរបន្ថយវិបត្តិ” ។ ដោយកត់សម្គាល់ថាសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយតំណាងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើការបកស្រាយលម្អិតជុំវិញ «ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម» តាមរយៈកិច្ចសម្ភាសពិសេសមួយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានាពេលខាងមុខ។
តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើរថវិកាការពារជាតិ ដែលបំបែកកំណត់ត្រា ៨,៥៤ពាន់ពាន់លានយ៉េន (ប្រហែល ៥៩ ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២៥ ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ សំណើកាលពីថ្ងៃសុក្រ គឺជាលើកទីមួយហើយដែលសំណើថវិកាការពារជាតិរបស់ប្រទេសនេះបានកើនលើសចំនួន ៨ពាន់ពាន់លានយ៉េន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់រដ្ឋាភិបាលលើការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ថវិកាការពារជាតិ សម្រាប់រយៈពេលសារពើពន្ធដែលចាប់ផ្តើមនៅខែមេសា ផ្តល់ការសង្កត់ធ្ងន់យ៉ាងសំខាន់លើការជំរុញអ្វីដែលគេហៅថា “សមត្ថភាពប្រឆាំង” របស់ប្រទេសជប៉ុន។ ក្រសួងការពារជាតិគ្រោងនឹងបែងចែកថវិកាចំនួន ៩៧០ពាន់លានយ៉េន...
ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រន អ៊ី មេជ ហ្គាម៉ីន (ខេមបូឌា) ឯ.ក បង្ហាញស្មារតីស្នេហាជាតិតាមរយៈការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ កម្មការិនី បួរ សេងហុង បានលើកឡើងថា ខ្លួនពិតជាមានការសប្បាយចិត្តជាខ្លាំងដែលបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាចំណែកនៃការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ កម្មករ ហាំ ហ៊ត់ បានបញ្ជាក់ថា ការជួយនេះជាការជួយតាមទឹកចិត្ត...
នៅថ្ងៃទី៣១ ខែសីហា សកម្មភាពប្រព័ន្ធសារព័ត៌មាន “ដៃគូអាហ្វ្រិក” បានបើកធ្វើនៅ ទីក្រុងប៉េកាំង។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំអាហ្វ្រិក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានឈានចូលដំណាក់កាលថ្មីនៃការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកឆ្នាំ២០២៤ ជិតនឹងបើកធ្វើនៅទីក្រុងប៉េកាំង ដែលប្រាកដជានឹងត្រួសត្រាយនូវអនាគតថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិកនិងចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក។ ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានសម្គាល់ទៀតថា ប្រឈមនឹងការផ្លាស់ប្តូរដ៏សំខាន់របស់ពិភពលោក ដែលមើលមិនឃើញក្នុងមួយសតវត្ស និងនិន្នាការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសារព័ត៌មានចិន...
ថ្ងៃទី២៧ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្រ របស់បញ្ញវន្តដែលមកពីប្រទេសអាហ្វ្រិកចំនួន ៥០ប្រទេស ដើម្បីលើកទឹកចិត្តពួកគេបន្តផ្តល់ការគាំទ្រខាងតម្រិះប្រាជ្ញា ចំពោះការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ និងគាំពារផលប្រយោជន៍រួមរបស់ប្រទេស “សកលខាងត្បូង” ។ លោក Xi Jinping បានលើកឡើងថា ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានធ្វើឡើងដោយជោគជ័យ...
ថ្ងៃទី៣០ ខែសីហា ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍ស្តីពីការពិនិត្យប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះ ទឹកផ្កាថ្មក្នុងលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin » ។ របាយការណ៍បានឱ្យដឹងថា ប្រទេសចិនមានអធិបតេយ្យភាពទឹកដីដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Xianbin និងលំហសមុទ្រជុំវិញ ដែលមានភស្តុកតាងខាងប្រវត្តិសាស្ត្រនិងច្បាប់ដ៏ពេញលេញ។ ការពិនិត្យអេកូឡូស៊ីលើកនេះបានប្រើបច្ចេកទេសដ៏ចាស់ទុំ និងជឿនលឿននាពេលបច្ចុប្បន្ន ក្រុមការងារនៃក្រសួងធនធានធម្មជាតិចិនបានពិនិត្យចំពោះកត្តាជីវសាស្ត្រចំនួន ៧៥ ប្រភេទដែលផ្តោតលើវិស័យចំនួន៤ គឺ ក្រុមផ្កាថ្ម...
នៅជាយក្រុងភាគខាងលិចនៃទីក្រុងកំពង់ផែ Dar Es Salaam ក្នុងប្រទេសតង់ហ្សានីមានទីបច្ចាដ៏ស្ងប់ស្ងាត់មួយកន្លែង។ នៅក្រោមផ្កាពណ៌សដែលរីកស្គុះស្គាយនៅលើដើមឈើ ផ្នូរថ្មក្រានីតជាជួរៗត្រូវបានរៀបចំយ៉ាងល្អស្អាតនិងផ្ចិតផ្ចង់។ នេះជាទីបញ្ចុះសពរបស់អ្នកជំនាញចិនដែលបានជួយប្រទេសតង់ហ្សានី។ លោក Omari អ្នកយាមផ្នូរអាយុ ៤៣ឆ្នាំ កំពុងជូតសំអាតស្លាកផ្នូរសំខាន់នៅច្រកចូលដោយប្រុងប្រយ័ត្ន។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ គឺជាថ្ងៃដែលលោក Omari “ចងចាំជារៀងរហូត” ។ នៅថ្ងៃដដែលនោះ លោក...
ដូចអ្វីដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា កិច្ចសហប្រតិបត្តិការត្រូវការភាពស្មោះត្រង់ការគោរពគ្នា និងការឱ្យតម្លៃស្មើគ្នា។ យ៉ាងណាមិញការធ្វើជំនួញក៏ដូចគ្នាដែរ ពោលត្រូវធ្វើឡើងក្រោមលក្ខខណ្ឌស្មើភាព យុត្តិធម៌ និងស្មោះត្រង់ ដើម្បីបានផលចំណេញទាំងសងខាង។ អាស្រ័យហេតុនេះ ប្រទេសជាច្រើនបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងគោលបំណងលើកលែងពន្ធទៅវិញទៅមក សំដៅកាត់បន្ថយថ្លៃដើមនៃការនាំចេញ។ ជាការពិតណាស់ ទីផ្សារគឺជាសមរភូមិប្រកួតប្រជែងមួយ។ មានការប្រកួតប្រជែងទើបមានការរីកចម្រើន ទើបមានការអភិវឌ្ឍផលិតផលកាន់តែថ្មី កាន់តែប្លែក កាន់តែជឿនលឿន និងកាន់តែមានគុណភាពខ្ពស់។ ក៏ប៉ុន្តែការប្រកួតប្រជែងត្រូវធ្វើឡើងក្រោមរូបភាពយុត្តិធម៌ និងគោរពតាមច្បាប់ពាណិជ្ជកម្ម...
ថ្ងៃទី២៩ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការសម្រេចបាននូវទំនើបកម្មជាការស្វែងរករួមរបស់ប្រទេសចិននិងអាហ្វ្រិក ភាគីចិនរីករាយពួតដៃជាមួយភាគីអាហ្វ្រិក ដើម្បីរួមគ្នាឆ្ពោះទៅរកដំណើរទំនើបកម្មថ្មី និងរួមគ្នាប្រមូលផ្តុំកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញទំនើបកម្មពិភពលោក និងការអភិវឌ្ឍរួមរបស់មនុស្សជាតិ។ លោក LinJian បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រយ៉ាងរឹងមាំចំពោះអាហ្វ្រិក ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ព្រមទាំងផ្តោតសំខាន់ទៅលើវិស័យចំនួន៣ ដែលត្រូវជំរុញការធ្វើទំនើបកម្មជាបន្ទាន់ ហើយបំផុសឱ្យមាន “គំនិតផ្តួចផ្តើមស្តីពីការគាំទ្រឧស្សាហូបនីយកម្មរបស់អាហ្វ្រិក អនុវត្ត...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនៃមជ្ឈិមចិននៅព្រឹកថ្ងៃទី២៩ ខែសីហា និងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ គឺត្រូវបានជំរុញដោយការឈរលើមូលដ្ឋាន នៃកំណែទម្រង់ដោយស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្ម និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំនិងប្រកបដោយលក្ខខណ្ឌអំណោយផល។ យើងត្រូវប្រើឱ្យបានល្អនូវសមិទ្ធផលកំណែទម្រង់ដែលមានស្រាប់ និងបទពិសោធសំខាន់ៗជំរុញភាពសកម្មនៃគ្រប់ភាគី និងខិតខំប្រឹងប្រែងក្នុងរៀបចំនិងអនុវត្តភារកិច្ចកំណែទម្រង់ ៕
រសៀលថ្ងៃទី២៩ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក X i Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Jake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក។ លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងសភាពការណ៍អន្តរជាតិដែលមានភាពច្របូកច្របល់និងស្មុគស្មាញ ប្រទេសនានាត្រូវរួមសាមគ្គីគ្នានិងសហការគ្នា តែមិនត្រូវបំបែកបំបាក់និងប្រឈមដាក់គ្នាទេ។ ប្រជាជនសង្ឃឹមមានការបើកទូលាយនិងរីកចម្រើន តែពុំមែនការបិទខ្ទប់និងដើរថយក្រោយទេ។ ចិននិងអាមេរិកជាប្រទេសធំ ត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមានការព្រួយបារម្ភថា ប្រទេសម៉ុងហ្គោលី អាចចាប់ខ្លួនលោក តាមការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក្នុងអំឡុងពេលនៃការធ្វើដំណើរនាពេលខាងមុខរបស់លោកនោះទេ។ លោក Putin គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីនៅថ្ងៃចន្ទ ដើម្បីរំលឹកដល់សង្រ្គាមលោកលើកទី២ ហើយបើតាមការអំពាវនាវទាំងនោះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤។ តាមរយៈសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ពុទ្ធសាស និកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ...
ប៉េកាំង៖ នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យភាគីអាមេរិក បង្កើតការយល់ឃើញជាយុទ្ធសាស្ត្រត្រឹមត្រូវ ចំពោះប្រទេសចិន និងរួមគ្នារកវិធីត្រឹមត្រូវ ដើម្បីរួមរស់ដោយសន្តិភាព និងសម្រេចបាននូវការអភិវឌ្ឍន៍រួម។ ប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនង ចិន-អាមេរិក បានប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ដែលភាគច្រើនដោយសារតែការយល់ឃើញខុសនៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលអ្នកនយោបាយអាមេរិកមួយចំនួនមើលឃើញថា ប្រទេសចិន ជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ុយក្រែនបានស្នើសុំឱ្យប្រទេសម៉ុងហ្គោលីក្នុងការចាប់ឃាត់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយប្រគល់គាត់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិឬហៅកាត់ថា ICC នៅពេលគាត់ធ្វើទស្សនកិច្ចប្រទេសអាស៊ីមួយនេះនៅសប្តាហ៍ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលនូវការព្រួយបារម្ភណាមួយអំពីដំណើរទស្សនកិច្ចនាពេលខាងមុខ ដោយបញ្ជាក់ថា ព័ត៌មានលម្អិតទាំងអស់ត្រូវបានដោះស្រាយ រវាងប្រទេសទាំងពីរ។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា យើងមានទំនាក់ទំនងល្អជាមួយមិត្តរបស់យើងមកពីម៉ុងហ្គោលី។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសម៉ុងហ្គោលី ត្រូវតែឃុំខ្លួនប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រោះវាជាសមាជិក នៃតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ហៅកាត់ថាICC ។ នេះគឺជាការលើកឡើង ដោយអ្នកនាំពាក្យរបស់ស្ថាប័ន ដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៅមុនពេលដែលលោក Putin គ្រោងនឹងធ្វើដំណើរបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសជិតខាងរបស់រុស្ស៊ីនេះនៅថ្ងៃចន្ទ ដើម្បីប្រារព្ធខួបលើកទី ៨៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋក្រសួងមន្ត្រីមហាផ្ទៃ លោក Bogdan Drapaty បាននិយាយថា អាវុធខុសច្បាប់ រាប់សិបលានដើមកំពុងចរាចរ ក្នុងប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាល ទីក្រុងគៀវ ឥឡូវនេះកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង។ មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់នៅលើទូរទស្សន៍ អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយជំរុញផែនការ ដោះស្រាយបញ្ហាអាវុធខុសច្បាប់ ដ៏ធំនៅក្នុងប្រទេស ដែលត្រូវបានអនុម័តដោយសភា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ទាញទម្លាក់កម្ពុជាចូលក្នុងអន្លង់ នៃសង្គ្រាមស៊ីវិលជាថ្មី។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីកន្លងទៅ និងជាបន្តបន្ទាប់...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោក គួច ចំរើន អភិបាល...
ភ្នំពេញ៖ នាថ្ងៃទី៣១ ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំកម្មពិធីដាំកូនឈើលើកទី៣ចំនួន ២០០០ដើម ក្រោមប្រធានបទ “កូនឈើមួយ ក្តីស្រលាញ់មួយ”ដែលមានអ្នកចូលរួមប្រមាណ ៧៥៨នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារARDB ដែលពិធីនេះធ្វេីឡេីងនៅភូមិជ្រៃលាស់ ឃុំជ័យធំ និងភូមិជុល ឃុំសន្លង...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ឬ Meta ពីបទរៀបចំផែនការប្រឆាំងនឹងលោកក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០២០ ហើយបានព្រមាននាយកប្រតិបត្តិ Meta រូបនេះ មិនឱ្យធ្វើវាម្តងទៀតនៅក្នុងការបោះឆ្នោតខែវិច្ឆិកានេះ ។ នេះបើយោងតាមការដកស្រង់ចេញពីសៀវភៅដែលនឹងត្រូវបានចេញផ្សាយនាពេលឆាប់ៗនេះដែលឃើញដោយសារព័ត៌មាន Politico ។ យោងតាមសារព័ត៌មាន...
បរទេស៖ បុរសជនជាតិនូវែលសេឡង់ម្នាក់បានធ្លាក់ស្លាប់ពីលើសណ្ឋាគារប្រណិតមួយក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បុរសជនជាតិនូវែលហ្សេឡង់រូបនេះ បន្តកើតមានឧប្បត្តិហេតុស្រដៀងគ្នាជាច្រើននៅទីក្រុងប៉ាតាយ៉ា រួមទាំងបុរសជនជាតិថៃម្នាក់ដែលបានធ្លាក់ស្លាប់ពីលើសណ្ឋាគារកាលពីថ្ងៃទី ១ ខែមិថុនា, បុរសជនជាតិរុស្សីចេញពីខុនដូនៅថ្ងៃទី៣ ខែមិថុនា, បុរសជនជាតិអាមេរិកម្នាក់ធ្លាក់ពីលើសណ្ឋាគារកាលពីថ្ងៃទី៤ ខែមិថុនា និងបុរសជនជាតិអាល្លឺម៉ង់ធ្លាក់ពីលើសណ្ឋាគារមួយនៅថ្ងៃទី៦ ខែមិថុនា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤...
យូអិន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ប្រធានអង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ រួមទាំងការបើកដំណើរការរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងខេត្ត Jenin, Tulkarm និង Tubas ពាក់ព័ន្ធនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យមានអ្នកស្លាប់...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅបរិវេណវត្តតិក្ខប្បញ្ញោ នៃសង្កាត់សំរោងក្រោម ដែលមានប្រជាពលរដ្ឋ...
បរទេស៖ ប្រធានាធិបតីលោក Zelensky បានបណ្តេញមេបញ្ជាការកងទ័ពអាកាស Oleskchuk ភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានបាត់បង់យន្តហោះចម្បាំង F-16 ដំបូងរបស់ខ្លួន និងស្លាប់អ្នកបើកយន្តហោះកំពូលម្នាក់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី៣០ ខែសីហាថា “ខ្ញុំបានសម្រេចចិត្តជំនួសមេបញ្ជាការកងទ័ពអាកាស...
ភ្នំពេញ៖ ២៩ ធ្នូ «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានស្ថិតនៅក្នុងប្រតិទិន ឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខា ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោក សយ សុភាព បានចាត់ទុកការដាក់បញ្ជូលថ្ងៃ «២៩ ធ្នូ » ទៅជាថ្ងៃឈប់សម្រាកនេះ គឺជា...