តាកែវ (ព្រំដែនកម្ពុជា-វៀតណាម)៖ ក្នុងទឹកមុខបង្ហាញស្នាមញញឹមសប្បាយរីករាយ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រុកចូលទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មពិធីបុណ្យកឋិនមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តខ្មែរកម្ពុជាក្រោម។ សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ដែលផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំ នយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
ម៉ាឌ្រីដ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសអេស្ប៉ាញ កើនឡើងដល់២០២នាក់ហើយ ។ យោងតាមអាជ្ញាធរប្រតិបត្តិការ ជួយសង្គ្រោះនៅក្នុងតំបន់ Valencian ភាគខាងកើតប្រទេសអេស្ប៉ាញ បានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់កើតឡើងភ្លាមៗនៅក្នុង ប្រទេសអេស្ប៉ាញ មានតិចបំផុត២០២នេះ ដែលគេរំពឹងថា នឹងកើនឡើងថែមទៀតនៅក្នុងប៉ុន្មាន ម៉ោងក្រោយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់កូរ៉េខាងជើង អាចបាញ់ទៅដល់ឆ្នេរសមុទ្រអាមេរិក, នេះបើយោងតាមប្រធានគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង កាំជ្រួចមីស៊ីលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាការព្រមានដល់សត្រូវក្នុងតំបន់របស់ខ្លួន។ ខណៈពេលដែលមន្ត្រីកូរ៉េខាងជើង មិនបានបញ្ជាក់ពីប្រភេទ...
មីនស៍៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានអំពាវនាវឱ្យដកអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ចេញពីអឺរ៉ាស៊ី ដើម្បីកាត់បន្ថយភាពតានតឹងជាសកល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិទីក្រុងមីនស៍ លើកទី២ ស្តីពីសន្តិសុខអឺរ៉ាស៊ី លោក Lukashenko បានគូសបញ្ជាក់ពីវិធានការមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជាសកល ជាពិសេសការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា លីបង់ និងអ៊ីរ៉ង់។...
ខេត្តកំពត៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ -១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការនាថ្ងៃ១ វិច្ឆិកានេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខីលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រសួងទាំង៣ ។ ពិធីចុះហត្ថលេខានេះ ផ្តោតលើគោលបំណង៣ សំខាន់រួមមាន៖...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខា ភិបាល បន្តបង្កើនការយកចិត្តទុកដាក់បន្ថែម ទៀតលើជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ នាថ្ងៃ៣១ តុលា។ ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ...
រាជរដ្ឋាភិបាល បង្កើតក្រុមការងារ ចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ព្យុះទី២១ឈ្មោះកង្រី (Kong-rey) បានវិវត្តទៅជាព្យុះសង្ឃរា បន្តមានឥទ្ធិពលមកលើកម្ពុជា អគាររដ្ឋបាលខេត្តកណ្ដាល នឹងត្រូវក្រុងពាលីបញ្ចុះបឋម សិលាបើកការដ្ឋាន នៅថ្ងៃនេះ ក្រោមអធិបតីភាពលោក គួច ចំរើន យុវជនកូរ៉ម្នាក់ នឹងត្រូវបណ្ដេញ ចេញហើយហាម មិនឱ្យចូលកម្ពុជា សារជាថ្មី រដ្ឋមន្ត្រីអប់រំ...
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម ខណៈភាគីទាំងពីរ គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសាទរចំពោះការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថានដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន...
រ៉ាម៉ាឡា៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ បានវាយកម្ទេចការិយាល័យរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងជំរុំ Nur Shams ភាគខាងកើតនៃទីក្រុង Tulkarm ភាគខាងជើងតំបន់ West Bank ។ លោក Nihad al-Shawish ប្រធានគណៈកម្មាធិការសេវាកម្មរបស់ជំរំ បានប្រាប់ស៊ីនហួថា គ្រឿងចក្ររបស់អ៊ីស្រាអែល បានកម្ទេចការិយាល័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ...
ស្វាយរៀង៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីបច្ចេកទេស បានចុះពិនិត្យវាយតម្លៃគម្រោងថែទាំខួបឆ្នាំ២០២៤ ផ្លូវកា្រលខ្សាច់ភ្នំ និងល្បាយក្រួស ចំនួន ០២ខ្សែ...
លោក ដូណាល់ ត្រាំ ជិះឡានដឹកសំរាម និងថា ពលរដ្ឋអាមេរិក ២៥០លាននាក់ មិនមែនជាសំរាមនោះទេ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែល កំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយបណ្តាប្រទេសអារ៉ាប់ ក្រោយពីវាយប្រហារទៅលើអ៊ីរ៉ង់ រុស្ស៊ី អះអាងថា សកម្មភាពរបស់អាមេរិក លើអ្នកសារព័ត៌មានរុស្ស៊ី រំលោភលើសេរីភាពព័ត៌មាន ជប៉ុន អះអាងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់រុស្ស៊ី...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអាល់ហ្សេរី លោក Ahmed Attaf បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ “អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា និងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ ស្ថានភាពនៅក្នុងតំបន់បានក្លាយទៅជាមិនច្បាស់លាស់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា និងលីបង់...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបជាមួយមេដឹកនាំនៃប្រទេសកាតា Sheikh Tamim Bin Hamad Al Thani នៅទីក្រុង Doha កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់កាតា ខណៈដែលភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នារួមទាំងការធ្វើដំណើរផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១...
ភ្នំពេញ៖ សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ លើកឡើងថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។ យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ លើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជន ដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់...
តាកែវ៖ ថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្នុងទីរួមខេត្តតាកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាង៨មឺុន នាក់ ចូលរួមទស្សនា។ កម្មពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង...
ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយថវិកាចំនួន៨លានដុល្លារអាមេរិក ដើម្បីជួយកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីនលើកកម្ពស់កម្រិតថ្នាក់ដោយទំនើបកម្ម ។ បើមើលពីសំបកក្រៅ នេះហាក់ដូចជា “ពុទ្រាផ្អែម” មួយដែលហ្វីលីពីនទទួលបានដោយសារបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូង ដើម្បីសហការជាមួយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិក ។ តែតាមការពិត នៅពីក្រោយ “ពុទ្រាផ្អែម” នេះ ហ្វីលីពីននឹងរងការខាតបង់លើសពីការទទួលបាន ។ បើចង់មើលច្បាស់ចំណុចនេះ គួរនិយាយពីករណីដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីនសិន ។...
ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្ត និងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាង២០ រួមទាំង “ផ្លូវទៅកាន់វិបុលភាព” នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសប៉េរូជាបន្តបន្ទាប់។ លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន គឺជាប្រទេសមានអរិយធម៌បុរាណ...
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកលត្រូវបានគេដឹងទូទាំងពិភពលោកថា ជាគំនិតផ្តួចផ្តើមមួយ ដែលបានលើកឡើងដោយលោកប្រធានរដ្ឋចិន ស៊ី ជិនភីង ក្នុងឱកាសនៃកិច្ចពិភាក្សាលើកទី៧៦ នៃកិច្ចប្រជុំអង្គការសហប្រជាជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និង បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងសម្រេចបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍សហសវត្សនៅឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈ ការធ្វើឱ្យរស់ឡើងវិញនូវភាពជាដៃគូអភិវឌ្ឍន៍ និងជំរុញឱ្យប្រសើរឡើងនូវការអភិវឌ្ឍខ្លាំងក្លា បៃតង និងសុខភាពល្អ។ កាលពីថ្ងៃទី២៤ ខែមិថុនា...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ខែ វិច្ឆិកា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រាប់ការអនុវត្ត វិធានការសរុប កម្លាំងសរុប...
ពិធីអបអរសាទរខួប ២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម Wang...
ភ្នំពេញ៖ ថវិកា ទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នឹងត្រូវយកទៅកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយការទទួលខុសត្រូវ ដែលនឹងធានានូវតម្លាភាព គណនេយ្យភាព និងការសន្សំសំចៃខ្ពស់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឱ្យដឹងថា ជាលទ្ធផលក្នុងរយៈពេល ៦៦ថ្ងៃ នៃដំណើរការទទួលការបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិនេះ ពោល គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺមានជនរួមជាតិទាំងក្នុង...
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត,លោកអភិបាលក្រុង,ថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានាជុំវិញខេត្ត,កម្លាំងប្រដាប់អាវុធទាំងបី,អាជ្ញាធរមូលដ្ឋាន,លោកគ្រូ អ្នកគ្រូ,មាតា បីតាអាណាព្យាបាលសិស្ស និង សិស្សានុសិស្សមកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យ និង វិទ្យាល័យពោធិ៍សាត់ប្រមាណជិត ២ពាន់នាក់។ បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងគំរូមួយ ក្នុងការរួមគ្នាកសាង គំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហាញសេចក្តីសោមនស្សជាអនេក ដែលបានចូលរួមក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឲ្យប្រើប្រាសជាផ្លូវការ នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ខ្លួនរក្សាសិទ្ធិការពារ ស្វ័យការពារស្របច្បាប់ ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះ របស់អ៊ីស្រាអែល លើគោលដៅមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងកំណត់ត្រាមួយ ដែលត្រូវបានផ្ញើទៅកាន់រដ្ឋសមាជិកនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវបានគូសបញ្ជាក់ថា ប្រទេសនេះនឹងមិនស្ទាក់ស្ទើរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។ ដោយកត់សម្គាល់ថា ការអត់ធ្មត់របស់ខ្លួនក្នុងការរក្សាសន្តិភាពក្នុងតំបន់បានត្រឹមតែនាំឱ្យមាន “ការគណនាខុស” អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនរក្សាសិទ្ធិការពារខ្លួនស្របច្បាប់ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល...
បរទេស៖ កម្មកររោងចក្រប្រហែល ២.៦០០នាក់ ត្រូវបានបញ្ឈប់ពីការងារក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណៈដែលនិយោជករបស់ពួកគេត្រូវបានបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការដោយសារតែបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកក ប៉ុស្តិ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Noom-sao Rongngan (“កម្មកររោងចក្រវ័យក្មេង”) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅខេត្ត Chachoengsao បានប្រកាសនៅក្នុងលិខិតមួយចុះថ្ងៃទី ២៥ ខែតុលាថា ខ្លួននឹងបញ្ឈប់កម្មករចំនួន ៦០០...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ ។ តាមរយៈបំភ្លឺរបស់ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួន បានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Chen Lihua ដែលជាមហាសេដ្ឋីជំនួញ និងជាភរិយារបស់តារាសម្តែងចិនលោក Chi Zhongrui ត្រូវបានគេស្គាល់ថាជាតួ Tang Sanzang ក្នុងរឿង “Journey to the West” មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៥៥...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា ទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ទំនងជាចូលរួមក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា វាគឺជា “សញ្ញានៃភាពទន់ខ្សោយ” ដោយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ហាក់ដូចជាអស់សង្ឃឹម ក្នុងតម្រូវការរបស់លោក សម្រាប់កងកម្លាំងកូរ៉េខាងជើង ចំពេលមានការខាតបង់...
កំពង់ធំ: នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នាឱកាសនោះដែរ លោក នួន ផារ័ត្ន ថ្លែងថា ការបើកបវេសនកាលឆ្នាំ...