តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា អ៊ីស្រាអែលនឹងទទួលនូវផលវិបាក សម្រាប់ការវាយប្រហារអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយ ដោយក្រសួងការបរទេសអ៊ីរ៉ង់។ នៅឯកិច្ចប្រជុំនៅរដ្ឋធានីតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូត ការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានាក្នុងប្រទេសអ៊ីរ៉ង់ លោក Araghchi បានឲ្យដឹងថា អ៊ីស្រាអែល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការ ប្រកួតកីឡាយុវជន អាស៊ីនៅឆ្នាំ២០២៩ខាងមុខ ហើយការសម្រេច ធ្វើជាម្ចាស់ផ្ទះនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យលើសមត្ថភាពពេញលេញ សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីដ៏ធំនេះ ឱ្យបានល្អ។ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានសម្តែងការបើកចំហរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ សម្រាប់ការបង្កើតបទឈប់ បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា ចលនាបើកចំហ ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ ដែលនឹងបញ្ចប់ការឈឺចាប់...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមាន “បញ្ហាយ៉ាងខ្លាំង” ចំពោះការអនុម័ត ច្បាប់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលនឹងហាមឃាត់ប្រតិបត្តិការ របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិ សម្រាប់ជនភៀស ខ្លួនប៉ាឡេស្ទីន។ លោក Miller បានលើកឡើងថា ច្បាប់ដែលបានអនុម័ត កាលពីថ្ងៃច័ន្ទ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្ត...
សិង្ហបុរី៖ ក្រសួងការងារ នៃព្រះរាជាណាចក្រថៃ នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមើលលទ្ធភាព លើកលែងតម្លៃសេវា ការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំ២០២៤នេះដែរ តាមសំណើរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សំណើនេះធ្វើឡើង ក្នុងអំឡុងជំនួបពិភាក្សាការងារទ្វេភាគីរវាង ...
សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារ អាស៊ានលើកទី២៨ (28th ASEAN Labour Ministers’ Meeting – ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការពង្រឹងភាពធន់ និង ការលើកកម្ពស់នវានុវត្តន៍” នាថ្ងៃទី៣០-៣១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្ត ការកំណែទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ។ នេះជាការបញ្ជាក់របស់សម្តេច ក្នុងឱកាសអញ្ជើញជាអធិបតី បើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារ ពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរជាដើម ។ ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការស្វាគមន៍ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន Sun Music Group ដែលបានជ្រើសរើសប្រទេសកម្ពុជា ក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារួមគ្នា នៅក្នុងសម័យសន្តិភាព ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្ទៃក្នុង តាមដានវឌ្ឍនភាព ការរៀបចំបុណ្យសមុទ្រ ដើម្បីត្រៀមព្រឹត្តិការណ៍ ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោកបានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដ នៅប្រទេសកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរជាមួយ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដែលទទួលបានលទ្ធផលល្អប្រសើរ ហេីយបេក្ខជន ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ កុំបាក់ទឹកចិត្ត ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តក្នុងការជំរុញ ការអនុវត្តគ្រប់សកម្មភាពនៃគោលដៅ SDGs ទាំង១៨ របស់កម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រ និងវិសមភាព ការលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន ។ យោងតាមវីដេអូរបស់សម្តេចធិបតី ដែលបានផ្សព្វផ្សាយនាថ្ងៃទី៣០ ខែតុលា...
លោក Putin ៖ រុស្សីមិនចង់បានការ ប្រកួតប្រជែង សព្វាវុធសាជាថ្មីនោះទេ កំពូលអ្នកសេដ្ឋកិច្ចអាមេរិក ព្យាករណ៍ថា លោក Donald Trump នឹងឈ្នះការបោះឆ្នោតប្រធានាធិបតី នៅខែក្រោយនេះ លោក Joe Biden ហៅអ្នកគាំទ្រ របស់លោក Donald Trump ថាជា សំរាម...
ប្រេស៊ីល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍មកហើយ។ លោក Vieira ត្រូវបានគេដកស្រង់សម្តីថា “វាជាភស្តុតាងដែលថាទណ្ឌកម្មធ្ងន់ធ្ងរ ដែលបានដាក់លើគុយបា ទាំងដោយសារការហ៊ុមព័ទ្ធ និងការដាក់បញ្ចូលក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មបានរួមចំណែកកាន់តែធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ”។ លោក Vieira ដោយសំដៅទៅលើព្យុះដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់នៅក្នុងប្រទេសគុយបា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសការវាយប្រហារយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល ទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅ Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា។ ការវាយប្រហារតាមសេចក្តីរាយការណ៍បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៣នាក់ ក្នុងនោះមានកុមារ ២០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ លោក Baghaei បានរិះគន់ការបន្តរបស់អ៊ីស្រាអែល “ការប្រល័យពូជសាសន៍ និងការសម្លាប់ប្រជាជនប៉ាឡេស្ទីន ដែលគ្មានការការពារ ក៏ដូចជាការផ្តោតទៅលើតំបន់លំនៅដ្ឋាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបូជាសពលោកបណ្ឌិត ជា ចាន់តូ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី ព្រមទាំងក្រុមគ្រសារសាច់ញាតិ ពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទ ផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ន្ធសីមា វត្តបារមីមានបុណ្យ ស្ថិតក្នុងភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ និងទី១០...
Phnom Penh: “Cambodia is ready to work together with the international community to deliver national and global commitment to prevent biodiversity loss...
នារសៀលថ្ងៃទី ២៩ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលបានអមដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំងប្រទេសចិន ។ ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងហ្វាំងឡង់សុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានមរតកវប្បធម៌ដ៏សម្បូរបែបនិងជ្រាលជ្រៅ...
សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្តចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ប្រកបដោយស្ថិរភាពនិងរឹងមាំ ។ លោក Xi...
នារសៀលថ្ងៃទី២៨ ខែតុលា ការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាលើកទី១៧ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌។ ពេលអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ត្រូវផ្តោតសំខាន់លើការសម្រេច គោលដៅយុទ្ធសាស្ត្រនៃការកសាង ប្រទេសខ្លាំងក្លាខាងវប្បធម៌នៅឆ្នាំ២០៣៥ ដោយប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្សនិយមដែលជាគោលគំនិតណែនាំជាមូលដ្ឋានឱ្យចាក់ឫសជ្រៅចូលក្នុងអរិយធម៌ចិនដ៏ធំទូលាយនិងជ្រាលជ្រៅ សម្របតាមនិន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន និងបន្តអភិវឌ្ឍវប្បធម៌សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលមានកម្លាំងណែនាំខាងគំនិត កម្លាំងរួបរួមខាងវិញ្ញាណ កម្លាំងទាក់ទាញខាងគុណតម្លៃ...
ភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងកម្រិតពិភពលោក ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសម្រេចបាននូវចក្ខុវិស័យ នៃការរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយធម្មជាតិ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនយោបាយ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា កងកម្លាំងអ៊ុយក្រែនគួរតែ វាយប្រហារទាហានកូរ៉េខាងជើង “ប្រសិនបើពួកគេឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន” ដោយលោកបានអត្ថាធិប្បាយលើការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន ទៅដាក់ពង្រាយជាមួយយោធារុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានអះអាងនៅសប្តាហ៍នេះថា ទាហានប្រហែល ១០.០០០ នាក់មកពីកូរ៉េខាងជើងបាន មកដល់ប្រទេសរុស្ស៊ីហើយ។...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន មិនយល់ព្រម ឬទទួលយកការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិននោះទេ។ ប្រទេសចិន បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន របស់សហភាពអឺរ៉ុបចំពោះរថយន្ត EVs របស់ចិនគឺមិនសមហេតុផល ពោរពេញដោយបញ្ហាមិនអនុលោមតាមច្បាប់ជាច្រើន ហើយជាវិធានការការពារក្រោមការក្លែងបន្លំនៃ “ការប្រកួតប្រជែងដោយយុត្តិធម៌”។ ប្រទេសចិន បានអំពាវនាវរួចហើយទៅកាន់យន្តការ ដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក WTO...
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បងនុយក្លេអ៊ែរ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន បន្ទាប់ពីត្រូវបានផ្ដល់ការពន្យល់ ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។ សមាជិកសភាបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងក៏អាចបាញ់ មីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងខែវិច្ឆិកាផងដែរ ដោយលើកឡើងពីចារកម្មរបស់ក្រសួង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការប្រកាសរបស់កូរ៉េខាងជើង ហាក់ដូចជាចង់បង្ហាញទៅកាន់មហាអំណាចអាមេរិក នៅពេលដែលប្រទេសមហាអំណាចមួយនេះ ត្រៀមបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕...
Phnom Penh: Mr. Huot Hak, Minister of Tourism, requested the Nanchang Young Entrepreneurs Association to help disseminate good news from Cambodia to...
Phnom Penh: Mr. Dith Tina, Minister of Agriculture, Forestry and Fisheries, in the morning of October 30, 2024, presided over the signing...
JIUQUAN៖ នៅថ្ងៃពុធនេះ ប្រទេសចិនបាន បាញ់បង្ហោះយានអវកាស Shenzhou-19ដោយបានបញ្ជូន អវកាសយានិក ចំនួន០៣នាក់ រួមទាំងវិស្វករអវកាសស្ត្រីដំបូង របស់ប្រទេសនេះ ទៅកាន់ស្ថានីយ អវកាសរបស់ខ្លួនសម្រាប់ បេសកកម្មរយៈពេល០៦ខែ ។យានអវកាសនេះ ស្ថិតនៅពីលើគ្រាប់រ៉ុក្កែត Long March-2F បានបាញ់បង្ហោះ ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេសចិន...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សហជីពអាល្លឺម៉ង់ IG Metall កាលពីថ្ងៃអង្គារ បានចាប់ផ្តើមធ្វើកូដកម្ម នៅក្នុងឧស្សាហកម្មដែក និងអគ្គិសនី របស់ប្រទេសនេះ ក្នុងការប៉ុនប៉ង ដើម្បីទទួលបានប្រាក់ ឈ្នួលខ្ពស់ជាងនេះ ។ សកម្មភាពនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានភាពសេដ្ឋកិច្ចផលិតកម្ម ដ៏ធំបំផុតរបស់សហភាពអឺរ៉ុប ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន...