ម៉ានីល៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការលុបបំបាត់ជំងឺត្រអក ដោយជោគជ័យរបស់ប្រទេសវៀតណាម ដែលជាមូលហេតុឆ្លងដ៏សំខាន់នៃ ភាពពិការភ្នែកនៅទូទាំងពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងសុខភាពពិភពលោក។ ក្នុងសម័យប្រជុំលើកទី៧៥ នៃគណៈកម្មាធិការតំបន់ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ស្ថាប័នសុខាភិបាល បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់វៀតណាម ដោយថា ប្រទេសនេះបានអនុវត្តវិធានការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងបានព្យាបាលមនុស្សរាប់សែននាក់ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺត្រអកធ្លាប់ជាបញ្ហាសុខភាពសាធារណៈ...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តគម្រោងថវិកាចំនួន ៥,២ ពាន់លានដុល្លារអាមេរិក ដែលកញ្ចប់ជំនួយសង្គ្រោះបន្ទាន់មួយ ដើម្បីពង្រឹងប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីស្រាអែល។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបញ្ចប់ការផ្លាស់ប្តូរ លិខិតមួយដើម្បីផ្តួចផ្តើមកញ្ចប់ដែល នឹងពង្រឹងប្រព័ន្ធប្រឆាំងរ៉ុក្កែត Iron Dome របស់អ៊ីស្រាអែល ប្រព័ន្ធការពារមីស៊ីល David’s Sling និងប្រព័ន្ធការពារឡាស៊ែរ Iron...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចនៅ បានពិភាក្សាអំពីបញ្ហាការពារជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវ។ កិច្ចពិភាក្សាបានស្របទៅនឹង សំណើរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី និងលោក Austin ក៏បានឲ្យដឹងផងដែរអំពីការបង្កើនការ...
កំពង់ចាម៖ សំណើរ សំណូមពរ និងបញ្ហាផ្សេងៗ ៣០ករណី ដែលប្រជាពលរដ្ឋស្នើឡើងត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើង នៅវត្តជោតនារាម បឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំ បណ្ដុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និងសាធារណជនជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាប្រចាំ ហើយបានឈានដល់កម្រិតកំពូល។ លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយ សម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាព...
បរទេស៖ ចក្រភពអង់គ្លេសនឹងផ្តល់ ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន ២,២៦ ពាន់លានផោន ស្មើនឹងប្រហែល ២,៩៤ ពាន់លានដុល្លារ ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកម្មវិធីផ្តល់ប្រាក់កម្ចី G7 ដ៏ទូលំទូលាយ។ នេះបើយោងតាមអធិការបតី Exchequer Rachel Reeves ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា...
បរទេស៖ នាយកដ្ឋានយុត្តិធម៌ហ្វីលីពីន បាននិយាយកាលពីថ្ងៃច័ន្ទថា សមាជិក១៧នាក់ នៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ីស្លាមត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារអស់មួយជីវិត ពីបទចាប់ជំរិតជនបរទេស និងហ្វីលីពីននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីជិត ២៥ ឆ្នាំមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅខែមេសា ឆ្នាំ ២០០០ សមាជិកនៃក្រុមជ្រុលនិយមអ៊ីស្លាម...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ប្រទេសណាមួយ ដែលស្វែងរកការរួមចំណែកដល់ ការបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម របស់អ៊ីស្រាអែល នៅក្នុងតំបន់។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើ របាយការណ៍អំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការជួយបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ លោក Baghaei បានកត់សម្គាល់ថា អ៊ីរ៉ង់ស្វាគមន៍រាល់គំនិតផ្តួចផ្តើម...
ប៊ែរឡាំងៈ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានអះអាងជាថ្មីម្តងទៀតការប្រឆាំងរបស់ខ្លួន ចំពោះការដំឡើងពន្ធរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន (EVs) ដោយជំរុញឱ្យមានការពន្យារពេល ក្នុងការអនុវត្តវិធានការដ៏ចម្រូងចម្រាសទាំងនេះ ដើម្បីចៀសវាងការប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រទេសភាគីទាំងពីរ។ នាយកប្រតិបត្តិក្រុមហ៊ុន Mercedes-Benz លោក Ola Kaellenius បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild កាលពីថ្ងៃចន្ទថា “យើងត្រូវការពាណិជ្ជកម្មសេរីបន្ថែមទៀត មិនមែនជាឧបសគ្គបន្ថែមទេ” ។ ...
កំពង់ចាម ៖ ប្រជាពលរដ្ឋ ៨៣គ្រួសារ ដែលដំណាំស្រូវ របស់ពួកគាត់រងគ្រោះខូចខាត ដោយសារការ ប្រែប្រួលអាកាសធាតុ ស្ថិតក្នុងឃុំចំនួន ៣ នៃស្រុកជើងព្រៃ ទទួលបានអំណោយស្រូវពូជ ពីរដ្ឋាភិបាល ក្នុងមួយគ្រួសារទម្ងន់ ១០០គីឡូក្រាម ផ្តល់ជូនតាមរយៈថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង អាជ្ញាធរខេត្តកំពង់ចាម ។ ការផ្ដល់ស្រូវពូជ ជូនប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា។ តាមរយៈសារបង្ហោះអបអរសាទរខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤) លោកឧបនាយករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជំហរជាថ្មី ពាក់ព័ន្ធគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” “ Six countries, One Destination ” របស់ថៃ។ នៅក្នុងជំនួបជាមួយ លោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ កាលពីថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសហាមយកយានយន្ត ដែលពាក់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្ត ឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន រូបវន្តបុគ្គលនានា ប្រើប្រាស់ឡើយ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ តុលា បានគូសបញ្ជាក់ថា ចំពោះនាយទាហាន នាយទាហាន ដែលបានប្រើប្រាស់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបំរាមកំណត់...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរ ដល់ការចូលរួម របស់មន្រ្តីបរិស្ថាន គ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍ តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រីកម្ពុជា បានឱ្យដឹងថា ក្រោមនយោបាយ ឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេច បានអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា...
ហ្គាហ្សា៖ មន្ត្រីក្រុមហាម៉ាស់ និងអ្នកវិភាគ ប៉ាឡេស្ទីន បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានធ្វើឱ្យមានការខាតបង់ យ៉ាងធ្ងន់ធ្ងរ លើក្រុមហាម៉ាស់ ដោយបានសម្លាប់មេ ដឹកនាំរបស់ខ្លួន លោក Yahya Sinwar ប៉ុន្តែវានឹងមិននាំទៅ ដល់ការដួល រលំនៃក្រុមនេះទេ។ ទោះបីជាការពិតដែលថា កងទ័ពអ៊ីស្រាអែល បានសម្លាប់លោក Sinwar ក៏ដោយ...
បរទេស ៖ ជនរងគ្រោះកើនឡើងដល់ជិត ៧.០០០នាក់ហើយ បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុន លក់អនឡាញ The iCon Group ជាមួយនឹងការបាត់បង់ប្រាក់ សរុបលើសពី ២ ពាន់លានបាត ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤...
បរទេស៖ សាកលវិទ្យាល័យ Mahachulalongkornrajavidyalaya campus (MCUKK) ដែលជាសកលវិទ្យាល័យ សាធារណៈពុទ្ធសាសនា កំពុងស៊ើបអង្កេតថា តើព្រះសង្ឃជា សមនសិស្សមួយអង្គណា ដែលបានជាប់ពាក់ព័ន្ធ ទៅនឹងគម្រោង Ponzi ធ្វើបាបព្រះសង្ឃអង្គ ផ្សេងទៀត នៅភាគឦសានដែរឬទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារ អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំធ្វើ អត្តសញ្ញាណបណ្ណឡើងវិញ មានប្រមាណពី១៥ ទៅ ១៨ម៉ឺនសន្លឹកឬនាក់។ បើតាមការសង្កេត និងសំយោគជារួមដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋ មិនតិចនាក់ទេ ជួបប្រទះករណីបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពេលខ្លះកើតចេញ...
ប៊ែរឡាំង ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបង្ហោះសារនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ជាការព្រមានដល់ កូរ៉េខាងជើងថា ការបញ្ជូនទាហានទៅគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងបង្ហាញពី “ការកើនឡើងនូវភាពតានតឹងគួរឱ្យកត់សម្គាល់” ចំពេល មានរបាយការណ៍ថា ការដាក់ពង្រាយរបស់ពួកគេ ទៅកាន់តំបន់ចុង បូព៌ារបស់រុស្ស៊ីបានចាប់ផ្តើម។ លោក Rutte បានពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង...
ការ៉ាកាស ៖ អាជ្ញាធរវ៉េណេស៊ុយអេឡា បានប្រកាសថា ការចាប់ខ្លួនអតីតរដ្ឋមន្ត្រីប្រេង លោក Pedro Tellechea ពីបទប្រព្រឹត្ត “ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ” ដែលគំរាមកំហែងដល់ផល ប្រយោជន៍ជាតិ ។ លោក Tellechea ត្រូវបានគេចាប់ខ្លួនទៅឃុំឃាំង នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីការស៊ើប អង្កេតតាមបែបវិទ្យាសាស្ត្រ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ផ្លូវការមួយ។ ការចោទប្រកាន់មួយ...
ភ្នំពេញ ៖ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិន បានផ្ញើសារ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះលិខិតអបអរសាទរ របស់សម្ដេចតេជោ ដែលបានផ្ញើអបអរសាទរ ក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
ភ្នំពេញ៖ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងប្រធានគណៈប្រតិភូគណៈវិស្វករកម្ពុជា បានដឹកនាំគណៈប្រតិភូវិស្វករកម្ពុជា ចូលរួមសន្និសីទ នៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤២ នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២២ដល់២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទៈ ចែករំលែកការរីកចម្រើនអាស៊ានជាមួយនឹង បដិវត្តកម្មឌីជីថល វិស្វកម្មឆ្លាតវ័យ និងដំណោះស្រាយបៃតង (CHARITING ASEAN GROWTH...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតពិតប្រាកដទី២របស់ខ្មែរ ក្រោមការដាក់ចេញទស្សនៈវិជ្ជា «នយោបាយ ឈ្នះ ឈ្នះ» របស់វីរៈបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន។ ការលើកឡើងនេះ ស្របពេលដែលអ្នកនយោបាយនិងអ្នកវិភាគគ្រប់និន្នាការ កំពុងជជែកវែកញ៉ែក យ៉ាងផុសផុល...
“ការងើបឡើងជាសមូហភាពនៃប្រទេសទីផ្សារកំពុងរីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ដែលតំណាងដោយប្រទេស BRICS គឺជាការផ្លាស់ប្តូរជាមូលដ្ឋាននៃផែនទីពិភពលោក” ។ ដូចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ប្រទេស BRICS ដែលជាកម្លាំងវិជ្ជមានស្ថិរភាព និងបរិសុទ្ធកំពុងរីកចម្រើន។ ការស្ទង់មតិកម្រងសំណួរដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថាននីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ New...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនបានទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចជំនួបកំពូលលើកទី១៦ នៃប្រទេស BRICS តបតាមការអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» ភាគទី៣ (ភាសារុស្ស៊ី) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ី វេបសាយ «កាសែតរុស្ស៊ី»...
ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេស BRICS លើកទី១៦ នឹងបើកធ្វើនៅទីក្រុង Kazan ប្រទេសរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេស BRICS សម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់ “កិច្ចសហប្រតិបត្តិការរវាងមហា BRICS ” ផងដែរ។...
កូឡុំបូ៖ គណៈកម្មការស៊ើបអង្កេតរបស់ប្រទេសស្រីលង្កាដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទស៊ីសំណូក ឬអំពើពុករលួយ ហៅកាត់ថា (CIABOC) បានប្រកាសកាលពីថ្ងៃចន្ទថា មនុស្សចំនួន ៦៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុអំពើសូកប៉ាន់គិតក្នុងរយៈពេល ៩ ខែកន្លងមកនេះ ។ នៅក្នុងរបាយការណ៍វឌ្ឍនភាពមួយចេញដោយគណៈកម្មការ CIABOC បានឲ្យដឹងថា នៅក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានប៉ូលិសចំនួន ២០នាក់ រួមមានអធិការនគរបាលចំនួន ០២នាក់ អធិការរងម្នាក់ អធិការចំនួន...
យេរ៉ូសាឡឹម៖ យោធារបស់អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃចន្ទថា មេបញ្ជាការទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុរបស់ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍នៅក្នុងប្រទេសលីបង់ ត្រូវបានគេបញ្ជាក់ថា “ត្រូវបានកម្ចាត់ចោលហើយ” នៅក្នុងទឹកដីស៊ីរី ។ លោក Daniel Hagari អ្នកនាំពាក្យយោធា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលត្រូវបានគេមិនប្រកាសឈ្មោះ ដែលជាប្រធានអង្គភាព 4400 របស់ក្រុមហេបូឡាហ៍ ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង គឺជាអ្នក “ដែលទទួលខុសត្រូវសម្រាប់ផ្ទេរថវិកា” ទៅដល់ក្រុមតាមរយៈការលក់ប្រេង...