ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២០ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សំដៅទៅលើសាលារៀនចំនួនពីរ ដែលផ្តល់ជម្រកដល់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ និងផ្ទះមួយកន្លែងនៅភាគខាងកើតទីក្រុងហ្គាហ្សា។ ប្រភព និងសាក្សីក្នុងតំបន់បានរាយការណ៍ថា យន្តហោះអ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើសាលារៀន Al-Karama និង Sha’ban Al-Rayes ដែលកំពុងបម្រើជាជម្រកសម្រាប់ជនស៊ីវិល ដែលបានផ្លាស់ទីលំនៅ ក៏ដូចជាផ្ទះលំនៅដ្ឋានមួយនៅក្នុងសង្កាត់ Al-Tuffah ក្នុងភាគខាងកើតទីក្រុងហ្គាហ្សា។ លោក...
កំពង់ស្ពឺ៖ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកឡើងថានៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព អង្គការសហប្រជាជាតិ នឹងត្រូវការបង្កើនចំនួនកំលាំងរក្សាសន្តិភាពទ្វេរដង ដែលនឹងត្រូវទទួលបានការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបំពេញការងារឱ្យស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង១សែន នាក់មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការ រក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។ ដែលការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០...
ភ្នំពេញ៖ លោក AKIBA Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏មានសារៈសំខាន់របស់ជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ការគូសបញ្ជាក់ របស់ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព...
សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី២០ ខែធ្នូ នេះបានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនៈវិស័យសេដ្ឋកិច្ចកម្ពុជា និងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាប និងឧត្តរមានជ័យ នៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន ១៦០នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី លោក អ៊ាន...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា យោធារុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើគោលដៅនានាក្នុងទីក្រុងគៀវ ដើម្បីជាការឆ្លើយតបនឹងប្រទេសអ៊ុយក្រែនដោយប្រើមីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកវាយប្រហារលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រថា កងកម្លាំងរបស់ទីក្រុងគៀវ បានប្រើប្រាស់អាវុធផលិតដោយលោកខាងលិចដើម្បីកំណត់គោលដៅរោងចក្រឧស្សាហកម្មគីមីនៅក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ។ ក្រសួងបានបន្ថែមថា ការវាយប្រហារលើរោងចក្រ Kamensky ជាប់ពាក់ព័ន្ធនឹងមីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន ៦គ្រាប់...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ នៅរសៀលថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកម្មវិធីហ្វឹកហ្វឺន របស់មហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុយោធា ដែលមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ឯក ឯល គូ សកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យភស្តុភារ ហិរញ្ញវត្ថុ សកលវិទ្យាល័យការពារជាតិ និងនាយទាហានជំនាញតាមបណ្តានាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុរួមមានដូចជា៖ ជំនាញផ្គត់ផ្គង់,ជំនាញប្រេងឥន្ធនៈ,ជំនាញហិរញ្ញវត្ថុ,ជំនាញបុគ្គលិក និងជំនាញដឹកជញ្ជូន៕
ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា) គ្រុប បានឱ្យដឹងថា ថ្មីៗនេះ បានរកឃើញថា មានជនអនាមិកកំពុងព្យាយាមលួចក្លែងបន្លំ ប្រើប្រាស់គណនីតេឡេក្រាមសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ ។ ចំពោះបញ្ហានេះ ក្រុមហ៊ុន ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត បានឱ្យដឹងថា ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនគឺ “ព្រីនស៍...
ភ្នំពេញ ៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) បានថ្លែងបញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងរឹងមាំ ជាមួយអង្គការសហប្រជាជាតិ ដែលបន្តពង្រឹងនិងរួមចំណែក ក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ការបញ្ជាក់ របស់អគ្គលេខាធិការ រងអង្គការសហប្រជាជាតិ ធ្វើឡើងក្នុងឱកាសលោកចូលរួមតាមវីឌីអូ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី (UNTPP)...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត កម្ពុជានឹងចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)ជាផ្លូវការ ។ នេះបើតាមផេកហ្វេសប៊ុក របស់អង្គការសហប្រជាជាតិ (UN)ប្រចាំកម្ពុជានាថ្ងៃ២០ ធ្នូ ។ បើតាមការចុះផ្សាយរបស់UN ការសម្រេចឲ្យកម្ពុជា ចាកចេញពីប្រទេសក្រីក្រនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិដែល បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច...
បរទេស៖ មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសប៉ាគីស្ថាន ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ គឺកំពុងអភិវឌ្ឍសមត្ថភាពមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយដែលនៅទីបំផុត អាចអនុញ្ញាតឱ្យប្រទេសនេះ អាចវាយប្រហារគោលដៅបានយ៉ាងល្អហួស ពីអាស៊ីខាងត្បូង ដែលធ្វើឱ្យវាក្លាយជា “ការគំរាមកំហែងដែលកំពុងកើតមាន” ចំពោះសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា វាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ទីប្រឹក្សាសន្តិសុខជាតិរង Jon...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅថ្ងៃទី២០ ខែធ្នូនេះ បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានិងស្ថានភាពសេដ្ឋកិច្ចសកល ជូនដល់ផែនសហគ្រិនវ័យក្មេងមកពីខេត្តសៀមរាបនិងឧត្តរមានជ័យ នៅក្នុងនៅក្នុងកម្មវិធី “កាត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” រៀបចំឡើងដោយ សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការគាំទ្រពីធនាគារ ARDB ដែលមានអ្នកចូលរួមសរុបចំនួន ១៦០នាក់ ក្នុងនោះស្រី ៤៦នាក់។ នៅក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពី លោក...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Guterres បានថ្កោលទោសការវាយប្រហារ តាមផ្លូវអាកាសយ៉ាងទូលំទូលាយ របស់អ៊ីស្រាអែលលើប្រទេសស៊ីរី ក្នុងគោលបំណងបំផ្លាញអាវុធយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធយោធា និងការចូលរបស់កងទ័ពរបស់ខ្លួនចូលទៅក្នុងតំបន់គ្មានយោធា រវាងប្រទេសស៊ីរី និងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់ ។...
បរទេស៖ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ី បានយល់ព្រមបន្តការស្វែងរកបំណែក នៃយន្តហោះម៉ាឡេស៊ី MH370 ដែលបាត់ខ្លួន ពោលគឺជាង ១០ឆ្នាំបន្ទាប់ពីយន្តហោះនេះបានបាត់ខ្លួន នៅក្នុងអាថ៌កំបាំង នៃអាកាសចរណ៍ដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ជើងហោះហើរ MH370 របស់យន្តហោះ Boeing...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួន៣ មានទំហំសរុប១៩២.២លានដុល្លារ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ព្រុចសែល ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញឱ្យសហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយប្រទេសចិន លើជម្លោះពន្ធលើរថយន្តអគ្គិសនី (EVs) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អធិការបតីអាល្លឺម៉ង់បានលើកឡើងនៅពេលមកដល់កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុបថា “វាមិនសមហេតុផលទេក្នុងការមានជម្លោះអំពីរឿងនេះ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវដល់អ្នកគ្រប់គ្នាឱ្យនាំយកការចរចាទាំងនេះឱ្យមានលទ្ធផលល្អឥឡូវនេះ” ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនសង្ឃឹមថា អឺរ៉ុប នឹងចាត់វិធានការជាក់ស្តែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរួមគ្នាជំរុញការពិគ្រោះយោបល់លើផែនការការប្តេជ្ញាចិត្តតម្លៃសម្រាប់រថយន្ត EV...
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីជាជនអូស្ត្រាលី២នាក់បានសម្រេច ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ។ ករណីនេះកើតឡើងនារសៀលថ្ងៃ១៨ ធ្នូ វេលាម៉ោង២២៖២៥នាទី ក្នុងគ្រាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអូស្ត្រាលី)...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងសមភាគីអ៊ីរ៉ង់លោក Masoud Pezeshkian បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី និងស្តារសន្តិភាពនៅក្នុងតំបន់។ ក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី១១ នៃអង្គការអភិវឌ្ឍន៍៨ (D-8) សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Sisi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលុបបំបាត់ភាពតានតឹងក្នុងតំបន់ និងជៀសវាងការកើនឡើង ដោយជំរុញឱ្យភាគីទាំងអស់ធ្វើសកម្មភាពប្រកបដោយប្រាជ្ញាដើម្បីការពារ។ តំបន់ពីការប្រឈមមុខគ្នាដ៏គ្រោះថ្នាក់ ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិភាព...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)...
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋាន បានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន ៣កន្លែង ដែលជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការ លួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់...
ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិគ្រោះពិភាក្សា ការងារជាមួយតំណាង ធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ...
ញ៉ូវយ៉ក ៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិតរញ្ជួយ៥,១រ៉ិចទ័រ បានវាយប្រហារក្នុងរយៈចម្ងាយ ១២៥គីឡូម៉ែត្រ នៃទីក្រុង Dapdap របស់ប្រទេសហ្វីលីពីន នៅវេលាម៉ោង១៩និង២២នាទី ម៉ោងសកលកាលពីថ្ងៃព្រហស្បតិ៍ ។ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានកំណត់បឋមថា ស្ថិតនៅរយៈទទឹង១១.៩៤ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយ១២៦.៦៣ដឺក្រេប៉ែកខាងកើត ។ ក្រោយកើតឡើងគ្រោះរញ្ជួយដីនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីអ្នករងគ្រោះ រឺខូច ខាតអ្វីនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប៉េកាំង ៖ បេសកជនរបស់អង្គការសហប្រជាជាតិចិនបានឲ្យដឹង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ដោយសារស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពរសើប និងស្មុគ្រស្មាញជាមួយនឹងគន្លងអនាគត ដែលមិនស្ថិតស្ថេរ និង មិនច្បាស់លាស់ សហគមន៍អន្តរជាតិ គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ដំណើរ ការដំណោះស្រាយនយោបាយនៃបញ្ហានៅឧបទ្វីបនេះ ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ការរក្សាសន្តិភាព...
ហាណូយ ៖ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្របានព្រមានថា ប្រទេសវៀតណាម ទំនងជានឹងជួបប្រទះរលកកម្តៅខ្លាំង និងអាកាសធាតុក្តៅខ្លាំងនៅក្នុងឆ្នាំ២០២៥ ។ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Vietnam News បានដកស្រង់សម្តីលោក Mai Van Khiem នាយកមជ្ឈមណ្ឌលខាងលើនេះ ដោយបានលើកឡើងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងស្រុក ទឹកជំនន់កើតឡើងភ្លាមៗ គ្រោះបាក់ដី និងការកើនឡើងនៃភាពញឹកញាប់នៃព្យុះធំ...
កំពង់ធំ÷ លោក នួន ផារ័ត្ន អភិបាលខេត្ត អមដំណើរដោយលោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាតចំនួន២៥០គ្រួសារ ស្ថិតក្រុងស្ទឹងសែន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីកូរ៉េខាងត្បូងលោក Han Duck Soo ដែលជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធ ក្នុងគោលបំណងរក្សាភាពប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីទោះបីជាមានការចោទប្រកាន់ លើប្រធានាធិបតីក៏ដោយ។ លោក Ishiba និងលោក Han ដែលបានកាន់តួនាទីជា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍ក៏បានអះអាងម្តងទៀត ក្នុងអំឡុងពេលហៅទូរស័ព្ទរបស់ពួកគេ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់ សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មានឆន្ទៈជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅពាក់កណ្តាលខែមករា មុនពេលលោកវិលត្រឡប់ទៅកាន់សេតវិមានវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានបន្ថែមថា ប្រទេសជប៉ុន កំពុងសម្លឹងមើលលទ្ធភាពនៃកិច្ចប្រជុំបែបនេះ បន្ទាប់ពីខ្លួនបានទទួលសារពីភាគីលោក ដូណាល់ ត្រាំ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាការចរចាផ្ទាល់ខ្លួនលើកដំបូង រវាងអ្នកទាំងពីរចាប់តាំងពីលោក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៤ លើកិច្ចការងារយេនឌ័រក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកស្រីឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជាការរង និងជាប្រធានយេនឌ័រ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ។ លោកស្រីឧត្តមសេនីយ៍ត្រី សរ...
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ ។ ក្នុងជំនួបនោះដែរសម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង...
ភ្នំពេញ៖ នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុល ព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង ២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលាន...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានថ្លែងដោយសង្ក់តធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចបណ្ដាលឲ្យបាក់ច្រាំង កកស្ទះរំហូរទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ អន្តរក្រសួងលើកដំបូង របស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក...