ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជា ដែលមានបំណង ស្វែងរកការងារ ធ្វើនៅប្រទេសថៃ ឱ្យបានជ្រាបថា ថ្មីៗនេះ មានការអូសទាញ បងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេសថៃតាមទិដា្ឋការ ទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្ដីសម្រេច...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនហាមក្នុងការជឿសាសនានោះទេ ប៉ុន្ដែកុំជ្រុលហួសហេតុពេក ពិសេសការតាំងខ្លួនជាគ្រូ នាំឱ្យប៉ះពាល់ សាសនា និងសីលធម៌។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយមានបុគ្គលមួយចំនួន បានតាំងខ្លួនជាព្រះ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ សីលធម៌ និងសាសនា។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន គឺកម្ពុជា មិនចូលរួមជាមួយដាច់ខាត ចំពោះយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ ដែលនាំឱ្យប៉ះពាល់ដល់ នយោបាយអព្យាក្រឹត្យរបស់កម្ពុជា ។ ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជុំវិញការលូកដៃ ក្នុងកិច្ចការងារតូចៗមួយចំនួន របស់ក្រសួងស្ថាប័ន ដែលមានការជាប់គាំង ជាពិសេសពាក់ព័ន្ធនឹង វិស័យឯកជនគឺជាការជួយគ្នា ដើម្បីពលរដ្ឋទាំងអស់គ្នា មិនមែន ជាការដណ្តើមការងាររបស់ ក្រសួងស្ថាប័នណាមួយឡើយ ហើយក៏មិនមែនមានន័យថា រដ្ឋាភិបាល មិនមានទិសដៅធំៗនោះដែរ ។ ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នៅពេលប្រទេសកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងត្រូវបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុមួយចំនួន ដោយត្រូវពឹងផ្អែកលើខ្លួនឯង និងមានភាពឯករាជ្យព្រមទាំងម្ចាស់ការផងដែរ។ នាឱកាសអញ្ជើញអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវជាកូន លោកឧត្តមសេនីយ៍ឯក ដែលបានទទួលមរណភាព នៅយប់ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយរោគាពាធ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហរដ្ឋអាមេរិក បានបញ្ជាឱ្យដាក់ពង្រាយ ប្រព័ន្ធការពារដែនអាកាស THAAD ទៅកាន់ប្រទេស អ៊ីស្រាអែល រួមជាមួយនឹងកងម្លាំង យោធាអាមេរិកមួយក្រុម ដើម្បីប្រតិបត្តិការអាវុធ ប្រភេទនេះផងដែរ។ ចំណាត់ការនេះ គឺ ជាការដាក់ពង្រាយកង ទ័ពប្រយុទ្ធអាមេរិក លើកដំបូងនៅ លើទឹកដីអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានដកស្រង់ព័ត៌មាន ចេញពីកាសែត ក្នុងស្រុកអាល្លឺម៉ង់ The Bild ដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់ នឹង មិនមានសព្វវុធ និងឧបករណ៍យោធាទៀតទេ ដើម្បីផ្តល់ជូនអ៊ុយក្រែន លើសពីអ្វីដែលបានសន្យារួចហើយ បើទោះបីជាទីក្រុងគៀវ នៅតែរងសម្ពាធយ៉ាងខ្លាំង ដោយរុស្ស៊ីនៅជួរមុខក៏ដោយ ។...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះទេសចរជនជាតិចិន មានប្រមាណជិត ៥៤ម៉ឺននាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ នេះបើយោងតាមលទ្ធផល នៃជំនួបសម្តែងការគួរសម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សេតវិមានបានធ្វើការ ចេញផ្សាយសំបុត្រ បញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត របស់អនុប្រធានាធិបតី អាមេរិក Kamala Harris ដោយពណ៌នា អំពីស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកស្រី នៅពេលនេះថា ស្ថិតនៅក្នុងកម្រិត ល្អឥតខ្ចោះ ។ក្រោយការប្រកាសនេះ យុទ្ធនាការរបស់លោកស្រី អនុប្រធានាធិបតីភ្លាមៗ បានប្រើប្រាស់របាយការណ៍នេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឧបនាយករដ្ឋមន្ត្រី Aleksandar Vulin បាននិយាយថា សហភាពអឺរ៉ុប បានធ្វើការទាមទារកាន់តែខ្លាំងឡើង ពីប្រទេសស៊ែប៊ី ប៉ុន្តែមិនបានផ្តល់ នូវវឌ្ឍនភាពឆ្ពោះ ទៅរកសមាជិកភាពជាថ្នូរឡើយ ដូច្នេះរដ្ឋាភិបាលទីក្រុង Belgrade នឹង ស្វែងរក ជម្រើស នៃការចូលរួមជាមួយក្រុមមិនមែន លោកខាងលិចជំនួសវិញ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ។...
ខេត្តកំពង់ធំ ៖ ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានគោយន្តកន្ត្រៃបានដឹកឈើ ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ កម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើង បឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើស្ទាក់បង្ក្រាបបានភ្លាមៗផងដែរ ។ ប្រតិបត្តិការនេះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ...
នៅក្នុងការវិវត្តទៅមុខយ៉ាងគួរឱ្យរំភើបជាមួយនឹងប្រិយមិត្តដែលចូលចិត្តកីឡាបាល់ទាត់ និងការកម្សន្តអនឡាញ វីរបុរសបាល់ទាត់ Fernando Torres ត្រូវបានប្រកាសថាជាទូតសុឆន្ទៈចុងក្រោយបំផុតសម្រាប់ K9WIN ដែលជាវេទិកាភ្នាល់កីឡា និងកម្សាន្តអនឡាញឈានមុខគេក្នុងតំបន់អាស៊ី។ ភាពជាដៃគូនេះបង្ហាញពីការសហការយ៉ាងស្វាហាប់រវាងបុគ្គលល្បីៗក្នុងវិស័យបាល់ទាត់ពិភពលោក និងម៉ាកយីហោដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងពិភពកម្សាន្តអនឡាញ។ ការសហការគ្នានេះបង្ហាញពីយុគសម័យថ្មីដ៏ំគួរឱ្យរំភើបសម្រាប់ K9WIN ដោយរួមបញ្ចូលគ្នានូវវេទិកាទំនើបរបស់ពួកគេជាមួយនឹងភាពល្បីល្បាញ និងឥទ្ធិពលរបស់ Torres ដើម្បីបង្កើនវត្តមានជាសកលរបស់ម៉ាកយីហោនេះ។ហេតុអ្វីជាលោក Fernando Torres ទៅវិញ? លោក Fernando...
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសបំពេញ បេសកកម្មការងារ នៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារ ស្តារស្ទឹងស្លាប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកសភាអាល្លឺម៉ង់ លោកស្រី Sahra Wagenknecht បានប្រាប់កាសែត Funke Media Group កាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងគួរតែខិតខំប្រឹងប្រែង ការទូតកាន់តែសកម្ម ប្រសិនបើវាចង់ឱ្យជម្លោះ ដែលកំពុងបន្ត រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបញ្ចប់ ។ ប្រភពដដែលក៏បានឲ្យដឹងដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថាទីក្រុងវ៉ាស៊ីនតោននឹងអាចធ្វើឲ្យមានការភណ្ឌច្រឡំក្នុងការជឿថាជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ដោយលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក។ ប្រធានសភាអាមេរិក លោក Mike Johnson បានប្រកែកថា ការផ្តល់ប្រាក់ជំនួយនៅទីក្រុងគៀវបន្ថែមទៀត មិនមែនជាការចាំបាច់ទេ ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ឈ្នះការបោះឆ្នោត ពីព្រោះគាត់នឹងបញ្ចប់ជម្លោះ។...
ខេត្តព្រៃវែង និងស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ លោករដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Bavarian នៃតំបន់ Bad Griesbach ប្រទេសអាល្លឺម៉ង់បានបដិសេធមិនទទួលយកជនភៀសខ្លួនអ៊ុយក្រែនថ្មីបន្ថែមទៀតឡើយ ដោយលើកហេតុផលថាតំបន់នេះត្រូវបានរងផលប៉ះពាល់ ដោយជនចំណាកស្រុកមិនសមាមាត្រគ្នា។ លោក Jurgen Fundke បានប៉ះទង្គិចជាមួយអាជ្ញាធរស្រុក Passau នេះបើយោងតាមកាសែតក្នុងស្រុក Passauer Neue Presse ដោយនិយាយថាទីក្រុងរមណីយដ្ឋានរបស់គាត់បានទទួលយកអ្នកថ្មី ច្រើនពេកហើយថាគាត់បានណែនាំមន្ត្រីក្នុងតំបន់...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយបែលហ្ស៊ិក ដាណឺម៉ាក និងន័រវេស នឹងផ្តល់កញ្ចប់ជំនួយយោធាមួយទៀត ដែលមានតម្លៃប្រហែល ១,៤ពាន់លានអឺរ៉ូ (១,៥៣ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែននៅត្រឹមចុងឆ្នាំនេះ។ លោក Scholz បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីបួនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់តាំងពីដើមឆ្នាំនេះ។ កញ្ចប់ជំនួយនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទាំងភាគីកម្មករនិយោជិត ភាគីនិយោជក និងដៃគូអភិវឌ្ឍន៍ ត្រូវចូលរួមជាមួយភាគីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការលើកកម្ពស់សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត តាមរយៈការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរ របស់កម្មករនិយោជិតបណ្តើរៗដោយអាចរក្សាបាននូវការងារ និងផលប្រយោជន៍របស់អ្នកបើកបរបច្ចុប្បន្ន។ ការថ្លែងបញ្ជាក់នេះ គឺក្នុងពេលដែល លោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា» នៅសណ្ឋាគារ...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីនបានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការដណ្តើមយកទីស្នាក់ការកណ្តាលក្រុងហ្សេរុយសាឡឹមខាងកើតនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ហើយបំប្លែងទីតាំងនេះទៅជាការតាំងទីលំនៅដោយហៅការផ្លាស់ទីនេះថាខុសច្បាប់ និង ការបំពានច្បាប់អន្តរជាតិ។ លោក Ahmad Abu Holi សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់អង្គការរំដោះប៉ាឡេស្ទីន និងជាប្រធាននាយកដ្ឋានកិច្ចការជនភៀសខ្លួនបានបរិហារការសម្រេចចិត្តនេះថាជាគំរូ “គ្រោះថ្នាក់” ដោយព្រមានថា វាជាគំរូដ៏គួរឱ្យព្រួយបារម្ភមួយនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិពេញលេញ ដែលធ្វើសកម្មភាពប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Abu Holi...
ព្រុចសែល៖ មេដឹកនាំនៃប្រទេសទាំងប្រាំបួននៃសហភាពអឺរ៉ុបមេឌីទែរ៉ាណេ ដែលគេស្គាល់ថា Med9 បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅតំបន់មជ្ឈិមបូព៌ា និងបានជំរុញឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃសុក្រ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល Med9 លើកទី១១ ដែលបានធ្វើឡើងនៅទីក្រុង Paphos ភាគខាងលិចប្រទេស Cypriot មេដឹកនាំទាំងអស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានភាពដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយទាមទារឱ្យមាន “បទឈប់បាញ់ជាបន្ទាន់” និងការផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សទៅប្រទេសលីបង់។ មេដឹកនាំ Med9...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី០១ ខែតុលា ដោយប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស “អាមេរិកកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ និងរួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ដែលជាគ្រោះមហន្តរាយបង្កដោយមនុស្ស ដ៏គួរឱ្យភ័យខ្លាច។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» សម្តេចធិបតី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សកម្មភាពប្រយុទ្ធប្រឆាំង នឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីស សម្រាប់កម្ពុជា-ចិន។ តាមរយៈគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងថា ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ចិន) បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈវេទិការអាស៊ាន-អាមេរិក នៅទីក្រុងវៀងចន៍ ប្រទេសឡាវ បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការគាំទ្រដល់កិច្ចព្រមព្រៀង ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលនឹងត្រូវអនុម័ត នៅឆ្នាំក្រោយ។ យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីអំពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១២ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម...
សៀមរាប៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយ ដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ សិក្ខាសាលានេះធ្វើឡើង នៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត...
យន្តហោះដឹក អ្នកដំណើរមួយគ្រឿង របស់អាមេរិក ចុះចតបន្ទាន់បណ្តាល ឲ្យមានភ្លើងឆេះសន្ទោសន្ធៅ តែសំណាងល្អមិន មានអ្នកបាត់បង់ជីវិត UNIFIL ព្រមានអ៊ីស្រាអែល អំពីគ្រោះថ្នាក់ខ្លាំង ចំពោះប្រតិបត្តិការ នៅជិតទីតាំងរបស់ខ្លួន ហ្វីលីពីន ចាប់ផ្តើមសមយុទ្ធ ទ័ពជើងទឹក ជាមួយសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀត ខណៈភាពតានតឹង ក្នុងតំបន់កាន់តែក្តៅគគុក ថៃ ៖ មួយគ្រួសារមានគ្នា៤នាក់...
វ៉ាស៊ីនតោន ៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានអបអរសាទរ អង្គការឈានមុខគេ របស់ប្រទេសជប៉ុននៃអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ Nihon Hidankyo លើការទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៤ ដោយថា សង្គ្រាមនុយក្លេអ៊ែរមិនត្រូវធ្វើសង្គ្រាមឡើយ ។ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុនលោក Rahm Emanuel បានសាទរចំពោះក្រុមនេះ ដែលបង្កើតឡើង ដោយអ្នករស់រានមានជីវិត...