បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការកាត់បន្ថយការកើនឡើងនៃភាពតានតឹង គឺត្រូវការជាចាំបាច់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់មួយនៅគែមអស់ជាច្រើនខែ ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងលីបង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុអ្វីបានជាវាសំខាន់ នោះគឺបទឈប់បាញ់នៅតែមានភាពស្ទាក់ស្ទើរនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ ហើយតំបន់កំពុងរៀបចំសម្រាប់ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់កាលពីសប្តាហ៍មុន...
រ៉ូម៖ រ្ដឋាភិបាលអ៊ីតាលី បានធ្វើការតវ៉ាជាផ្លូវការជាមួយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការកំណត់គោលដៅកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNIFIL) ដែលដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ដែលជាកន្លែងស្នាក់ការកណ្តាល UNIFIL និងមូលដ្ឋានអ៊ីតាលី ចំនួនពីរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានទាក់ទងសមភាគីអ៊ីស្រាអែល លោក Yoav Gallant ដើម្បីត្អូញត្អែរ ដោយកំណត់ព្រឹត្តិការណ៍នេះថា “មិនអាចទទួលយកបាន...
វៀងចន្ទន៍៖ នាយករដ្ឋមន្ត្រីចិន លោក លីឈាំង បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី នៅខាងក្រៅកិច្ចប្រជុំថ្នាក់ដឹកនាំ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ នៅក្នុងនោះដែរនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង...
មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ត្រូវបានបណ្តេញចេញពីតួនាទីរបស់ខ្លួន នេះបើយោងតាមក្រឹត្យមួយ ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍។ លោក Antonov ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ដោយប្រធានាធិបតីរុស្ស៊ី កាលពីខែសីហា ឆ្នាំ២០១៧ បានកាន់តំណែងនេះអស់រយៈពេល ៧ឆ្នាំ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក...
បរទេស៖ ព្យុះសង្ឃរា Milton បានបោកបក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានបង្កជាព្យុះកំបុតត្បូង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្តែព្យុះនេះមិនបានបង្កជាគ្រោះមហន្តរាយនៃទឹកសមុទ្រដែលគួរឱ្យភ័យខ្លាចនោះទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis...
កាលពី ៧០ឆ្នាំ មុនគឺនៅឆ្នាំ១៩៥៤ សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ត្រូវបានបង្កើតឡើងដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ ពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាពទាំង៥រួមមាន៖ ១.ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២.ការមិនឈ្លានពាន ៣.ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤.ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និង៥.ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍សន្តិភាព ទើបមិត្តបរទេសជាច្រើនបានផ្តើមកិច្ចសហប្រតិបត្តិការ បង្កើតឡើងនូវសមាគមមិត្តភាពជាមួយចិនដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅឆ្នាំ២០០០ កម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន...
តូក្យូ ៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន Shigeru Ishiba ក្នុងការបង្ហាញខ្លួនលើកដំបូងការទូតកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការខ្នះខ្នែង ក្នុងការពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយសមាជិកអាស៊ាន ខណៈដែលសម្តែងការព្រួយបារម្ភ លើការអះអាង ដែនសមុទ្ររបស់ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំ នៅប្រទេសឡាវ ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូក្នុងតំបន់របស់ពួកគេ ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅទីក្រុងវៀងចន្ទន៍ ដែលចូលរួម...
តូក្យូ ៖ មេដឹកនាំនៃប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងកិច្ចប្រជុំរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសឡាវ ខណៈដែលហ្វីលីពីន បានលើកឡើងពីបញ្ហាភាព តានតឹងបន្តនៅក្នុងសមុទ្រចិនខាងត្បូង ។ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឲ្យដឹងថា ការចរចារវាងអាស៊ាន និងចិនលើការធ្វើឱ្យប្រសើរឡើងនូវ FTA របស់ពួកគេបានឈានដល់ការសន្និដ្ឋាន...
វៀងច័ន្ទន៍ ៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានឲ្យដឹងថា ប្រទេសចិន នឹងគាំទ្រយ៉ាងមុតមាំចំពោះសមាហរណកម្មអាស៊ាន ការកសាងសហគមន៍ និងឯករាជ្យភាពជាយុទ្ធសាស្ត្រ ហើយត្រៀមខ្លួន ជាស្រេចក្នុងការធ្វើការ ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-អាស៊ាន ឱ្យកាន់តែខ្ពស់ថែមទៀត ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៧ ដោយបានកត់សម្គាល់ថា ជំហានថ្មីត្រូវបានធ្វើឡើងក្នុងឆ្នាំមុន ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ជាមួយនឹងអនាគតរួមគ្នា...
ប៉ារីស ៖ រដ្ឋាភិបាលបារាំង បានបង្ហាញសេចក្តីព្រាងថវិកាឆ្នាំ ២០២៥ របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាថា នឹងកាត់បន្ថយឱនភាពដល់ ៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៥ ពី ៦,១ ភាគរយនៅឆ្នាំនេះ ដោយសម្រេចបាន ៦០,៦ ពាន់លានអឺរ៉ូ (៦៦,៣ ពាន់លានដុល្លារអាមេរិក) ដែលមានតម្លៃ នៃការកាត់បន្ថយការចំណាយ និងការដំឡើងពន្ធ។...
ភ្នំពេញ ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅចំពោះមុខបញ្ហាធំៗ ដែលបានលើកឡើង អំឡុងពេល នៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជា មិនដែលបង្ហាញជំហរងាករេ ចេញពីការគាំទ្រ...
ភ្នំពេញ ៖ កម្ពុជា បើកចំហស្វាគមន៍ ការចូលរួមវិនិយោគ ពីគ្រប់តួអង្គពាក់ព័ន្ធ សំដៅឈានឆ្ពោះសម្រេចបាន នូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាការតភ្ជាប់តំបន់មេគង្គ-ឥណ្ឌូនេស៊ី ក្នុងគោលបំណងចែករំលែកទស្សនទាន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងសិក្សាផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន ៤ ឃុំ ស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដើម្បីដាក់ចេញវិធានការសង្គ្រោះ ។ បើតាមលោក អ៊ុន ចាន់ដា...
ឥណ្ឌា នឹងផលិតនាវាមុជទឹក វាយប្រហារដើរ ដោយថាមពល នុយក្លេអ៊ែរចំនួនពីរគ្រឿង Qantas Airways សុំទោស ចំពោះការចាក់ផ្សាយខ្សែ ភាពយន្តអាសអាភាស ដល់អ្នកដំណើរ នៅលើជើងហោះហើរ Sydney-Tokyo ប្រទេសជាសមាជិករដ្ឋអារ៉ាប់ អំពាវនាវសុំឲ្យសហរដ្ឋអាមេរិក ជួយបញ្ឈប់អ៊ីស្រាអែល វាយប្រហារលើទីតាំងប្រេងអ៊ីរ៉ង់ ចិន បាញ់បង្ហោះផ្កាយរណប សេវាអ៊ីនធើរណេតលំដាប់ខ្ពស់លើកទី៣ របស់ខ្លួនទៅកាន់ទីលំហ អ៊ីស្រាអែល...
បរទេស៖ ទីក្រុងតេអេរ៉ង់បានព្រមានសម្ព័ន្ធមិត្តអាមេរិកមួយចំនួននៅមជ្ឈិមបូព៌ា រួមមាន ប្រទេស ហ្ស៊កដានី , អេមីរ៉ាតអារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា មិនឱ្យជួយអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏មានសក្តានុពលណាមួយលើអ៊ីរ៉ង់ ។ នេះបើយោងតាមមន្ត្រីអារ៉ាប់ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់ដោយកាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤...
បរទេស៖ តារាកំប្លែង Chris Rock បានឈ្នះបណ្តឹងនូវទឹកប្រាក់ចំនួន ៤០ លានដុល្លារ ប្រឆាំងនឹងតារាសម្តែងហូលីវូដ Will Smith បន្ទាប់ពីតារាសម្តែងរូបនេះបានទះកំផ្លៀងគាត់នៅពិធីប្រគល់ឯពានរង្វាន់ Academy Awards ឆ្នាំ ២០២២ ។ យោងតាមវែបសាយ Yahoo បានចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ថា ប៉ុន្មានឆ្នាំបន្ទាប់ពី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញមាតុភូមិនិវត្តន៍ ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព ។ សូមរំលឹកថា សម្តេចធិបតី...
កំពង់ចាម៖ នៅសល់តែរយៈពេលមិនយូរប៉ុន្មាន ខេត្តកំពង់ចាម និងប្រារព្ធពិធីប្រណាំងទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ អ៊ុចកាំជ្រួច បណ្ដែតប្រទីប ពោលគឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ ។ ដោយសារតែពេលវេលាកាន់តែខិតចូលមកដល់នេះ ក្រុមកីឡាករទូក «ង» បានខិតខំហ្វឹកហាត់ សម ដើម្បីឈានទៅដណ្ដើមជ័យលាភីរៀងៗខ្លួន ។ ជាក់ស្ដែងជាក់ស្ដែងនៅរសៀលថ្ងៃទី១១ ខែតុលា...
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក មានការដាក់គម្រោងដេញថ្លៃ ជួសជុលផ្លូវដីក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ២,០៨០ម៉ែត្រ ទទឹងផ្លូវដី៥.៥ម៉ែត្រ ទទឹងផ្លូវក្រាលក្រួស ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១ ។ រយះពេល ៦ខែ តម្លៃប៉ាន់ស្មាន ២០៣,៥២៨,៨០០...
កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់យោធិន ជ្រើសរើសថ្មីកងរាជអាវុធហត្ថកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ ម៉េង ស៊្រុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ មានសាសន៍ថា បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់កងកម្លាំងយោធិនថ្មី គោលបំណងដើម្បីទ្រៀមចាំជួយសង្គ្រោះដល់ជនរងគ្រោះផ្សេងៗដែលអាចកើតមានជាយកថាហេតុ។ លោកបានមានប្រសាសន៍បន្ថែមទៀតថាវគ្គបណ្តុះបណ្តាលដល់កងម្លាំងយោធិនថ្មី ក្រោមអធិបតីភាពលោកស្រីអោម ចន្ទានាយិកាសាខាកាកបាទក្រហមខេត្តកំពងស្ពឺ មានសិក្ខាកាមចំនួន ៤០នាក់។ លោកស្រី អោម ចន្នា...
ខេត្តកណ្តាល៖ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានត្រៀមកងកម្លាំងជាង ៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ មានប្រសាសន៍ក្នុងកិច្ចប្រជុំអនុគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤បាននិងកំពុងរៀបចំធ្វើសន្និសីទកាសែត អំពីកិច្ចប្រជុំកំពូលអាស៊ាន ចិន និងអាស៊ីបូព៌ា នៅស្ថានទូតរបស់ខ្លួន។ លោកទូត បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ាននិងចិន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ បានបង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំង បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ តុលា នេះ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅកាន់ភាគីជប៉ុន តាមរយៈលោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ថាប្រវត្តិសាស្ត្រកម្ពុជា ពុំធ្លាប់ទទួលបាននូវសុខសន្តិភាព ណាយូរជាងពេលនេះនោះទេ។ ការថ្លែងប្រាប់នេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ អនុញ្ញាតឱ្យ លោក Katsuhiro SHINOHARA ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅថ្ងៃទី១១ ខែតុលា...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនអនុញ្ញាតឱ្យក្រុមការងារកំណែ សន្លឹកកិច្ចការប្រឡងបាក់ឌុប បញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ ។ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
ភ្នំពេញ៖ លោកស្រី Shoko Noda នាយករងផ្នែកវិបត្តិនៃកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបញ្ជាក់ពីការតាំងចិត្តរបស់ UNDP ដើម្បីបន្តរួមចំណែកគាំទ្រ ដល់វិស័យសកម្មភាពមីននៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស នាយករងផ្នែកវិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលី គាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ។ ការស្នើនេះធ្វើឡើងក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយលោកស្រី Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា អ្នករត់ម៉ូតូកង់បី និង រថយន្តធំៗដែលបានទទួល ចូលរៀនវគ្គបណ្តុះបណ្តាល និងទទួលបានបណ្ណបើកបររួចមកឃើញថា ការបើកបរមានការគោរពច្បាប់ចរាចរណ៍ល្អប្រសើរជាងមុន ហើយការរិះគន់ពីសំណាក់សាធារណជន ដែលធ្វើដំណើរតាមផ្លូវក៏ត្រូវ បានកាត់បន្ថយច្រើនផងដែរ។ លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានលើកឡើងក្នុង ពិធីបិទយុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណ បើកបរយានយន្ត ដល់អ្នកបើ កបរម៉ូតូកង់បី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wengbin ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធានាអះអាងថា ភាគីចិននឹងបន្តគាំទ្រកម្ពុជាយ៉ាងម៉ុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែល ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រម្ចាស់ការរបស់ខ្លួន។ នៅលើគណនីហ្វេសប៊ុក របស់លោកឯកអគ្គរដ្ឋទូត បានបង្ហោះរូបថតនៃជំនួបរវាង នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ដោយភ្ជាប់នូវខ្លឹមសារថា...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន...