ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 05 គ្រឿង, Computer Laptop...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសឲ្យដឹងថា ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក នៅច្រកចូលខាងកើត ប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្នផ្លូវចេញ-ចូលខាងត្បូងនៃច្រក ចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១-១៦ តុលា ។ តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី៩ តុលានេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ពីច្រកខាងកើត...
ភ្នំពេញ ៖ តាងនាមឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានអំពាវនាវ ដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍ នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រ សេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួម ក្នុងសកម្មភាពមីនមនុស្សធម៌សកល ។...
ភ្នំពេញ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរ – ដើម្បីផ្តល់សេវាបច្ចេកទេសម៉ាស៊ីន និងម៉ាស៊ីន – ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោកEmmanuel Macron នៅវិមាន Élysée។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាសឡើង ខណៈដែលក្រុមហ៊ុន Vietjet ត្រៀមនឹងបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់ទីក្រុងហាណូយរបស់វៀតណាម ក៏ដូចជាផ្លូវហោះហើរទៅកាន់តតំបន់ផ្សេងៗទៀតនៅទូទាំងអាស៊ី។ Vietjet ពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន CFM ដោយចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ LEAP-1B ភាពជាដៃគូរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Safran Aircraft Engines និង ក្រុមហ៊ុន GE...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសមីក្រូធុនតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។ យោងតាមសារាចរណែនាំចេញផ្សាយ នៅថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា ក្នុងគោលបំណងចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៨ តុលា បានជួបប្រជុំជាមួយ លោក Mark Seah អនុតំណាងអចិន្រ្តៃយ៍ប្រទេសសិង្ហបុរី ប្រចាំអង្គការសហ ប្រជាជាតិ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ប្រទេសសិង្ហបុរី ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស...
កំពង់ចាម ៖ សំណើ សំណូមពរ និងបញ្ហាផ្សេងៗចំនួន១០ ដែលប្រជាពលរដ្ឋស្នើឡើងត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើង នៅវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រេង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា សត្រូវរបស់អាមេរិក កំពុងធ្វើការក្នុងគោលបំណង ឆ្លងដើម្បីជះឥទ្ធិពល ដល់ការបោះឆ្នោត ក្នុងប្រទេសនេះ។ ការលើកឡើង ដែលធ្វើដោយមន្ត្រីម្នាក់ មកពីការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) បានអះអាងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្រភពដដែលបានបញ្ជាក់ឈ្មោះប្រទេសដូចជាចិន រុស្ស៊ី គុយបា និងអ៊ីរ៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថាមានការយល់ឃើញមួយ របស់អ្នកជំនាញសេដ្ឋកិច្ចដែលមកពីសកលវិទ្យាល័យ HSE University បានអះអាងថា ទណ្ឌកម្មទាំងឡាយ ដែលធ្វើឡើង ដោយលោកខាងលិច មកលើប្រទេសរុស្សី បានត្រឹមធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសនេះកាន់តែមានភាពរឹងម៉ាំ ឡើងប៉ុណ្ណោះ ។ ថ្លែងនៅក្នុងជំនួប ក្រុមអ្នកជំនាញសេដ្ឋកិច្ច របស់សកលវិទ្យា HSE University...
បរទេស ៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារថា FBI បានចាប់ខ្លួនបុរសជនជាតិ អាហ្វហ្គានីស្ថានម្នាក់ ដែលមន្ត្រីនិយាយថា ត្រូវបានបំផុសគំនិតដោយអង្គការ សកម្មប្រយុទ្ធរដ្ឋឥស្លាម ហើយកំពុងរៀបចំផែនការ វាយប្រហារនៅថ្ងៃបោះឆ្នោត សំដៅលើហ្វូងមនុស្ស ដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសឈ្មោះ...
បរទេស ៖ អនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាព ប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានច្រានចោល ការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវ ចូលរួមនៅក្នុងដំណើរការនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤...
បរទេស ៖ ព្យុះសង្ឃរា ឈ្មោះ Milton បានពង្រឹងនៅពេលដែលវាបានបោកបក់កាត់ឈូងសមុទ្រម៉ិកស៊ិកឆ្ពោះទៅរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ហើយអាចគ្របដណ្ដប់មជ្ឈមណ្ឌលប្រជាជនសំខាន់ៗរបស់រដ្ឋ ជាមួយនឹងការកើនឡើងរបស់ព្យុះដ៏ធំ បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បំផ្លិចបំផ្លាញត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene បានបោកបក់តាមឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស របស់អ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ មិនចង់ឱ្យមានការកើនឡើង នៃភាពតានតឹង នៅមជ្ឈិមបូព៌ានោះទេ ហើយថែមទាំងគាំទ្រឲ្យមានកិច្ចខិតខំប្រឹងប្រែង សម្រាប់បទឈប់បាញ់ទៀត ប៉ុន្តែយ៉ាងណាក្តីអ៊ីរ៉ង់ ត្រូវបានរៀបចំខ្លួនរួចរាល់ហើយ ប្រសិនបើសង្គ្រាមនឹងផ្ទុះឡើងខ្លាំងជាងនេះ ។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមានសរុប ២ ៣៦៤នាក់ និងមានបញ្ហាសុខភាពចំនួន ៤៤នាក់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាមុននេះបន្តិច...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជំនួយការជាន់ខ្ពស់ម្នាក់ របស់លោកប្រធានាធិបតី អ៊ុយក្រែនVladimir Zelensky បាននិយាយថា អ៊ុយក្រែន លែងមានគម្រោង រៀបចំ ជំនួបដើម្បីសន្តិភាព លើកទី២ ស្តីពីការបញ្ចប់អរិភាព ជាមួយរុស្ស៊ីទៀត ហើយដែល កិច្ចប្រជុំនេះនឹងត្រូវគ្រោង ធ្វើឡើងនៅខែវិច្ឆិកា។ លោកZelensky បានរៀបចំកិច្ចប្រជុំកំពូល ដើម្បីស្វែងរកសន្តិភាព...
បរទេស៖ លោក Mladen Plese អ្នកជំនាញក្រូអាស៊ីស្តីពីប្រទេសចិន និងអាស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ីនហួថា សហភាពអឺរ៉ុប គួរតែស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាជាងការដាក់ទណ្ឌកម្មពន្ធ លើរថយន្តអគ្គិសនីរបស់ចិន (EVs) នោះទេ។ លោកបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន មិនត្រឹមតែជាដំណោះស្រាយដ៏ល្អបំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយ ដែលអាចសម្រេចបានតែមួយគត់ ហើយសហភាពអឺរ៉ុបនឹងបន្តនៅទ្រឹង ប្រសិនបើខ្លួនមិនស្វែងរក កិច្ចសហប្រតិបត្តិការ” ។ ...
ប្រ៊ុចសែល៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយនៅតំបន់មជ្ឈិមបូព៌ា ដោយប្រកាសថាវាជា “មធ្យោបាយតែមួយគត់” ក្នុងការធានាការដោះលែងចំណាប់ខ្មាំង និងកាត់បន្ថយការកើនឡើងនៃគ្រោះថ្នាក់ និងស្ថានភាពនៅទីនោះ។ ដោយរំលឹកខួបមួយឆ្នាំ នៃជម្លោះតំបន់ហ្គាហ្សាបច្ចុប្បន្ន លោកបានសង្កត់ធ្ងន់ លើការគំរាមកំហែងជាសកល ដែលបង្កឡើងដោយអំពើហិង្សា ដែលកំពុងបន្ត ដោយសន្យាថានឹងធ្វើការជាមួយដៃគូអន្តរជាតិ ឆ្ពោះទៅរកបទឈប់បាញ់មួយ។ លោកបានលើកឡើងថា...
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង...
ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយ គិតមកទល់ពេលនេះ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា...
តាកែវ៖ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ដែលត្រូវឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ ប្រើប្រាស់ផ្លូវទឹកវិញជាបណ្ដោះអាសន្ន។ នេះបើតាមការជូនដំណឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង...
តាកែវ៖ ស្ពានមួយកន្លែងស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ ដោយសារការហូរច្រោះ ដែលត្រូវឱ្យអ្នកធ្វើដំណើរតាមមធ្យោបាយ រថយន្ត ម៉ូតូ ប្រើប្រាស់ផ្លូវទឹកវិញជាបណ្ដោះអាសន្ន។ នេះបើតាមការជូនដំណឹងរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក វ៉ី សំណាង...
កំពង់ស្ពឺ ៖ ព័ត៌មានបឋម ! រថយន្តក្រុងដឹកកម្មករ ក្រឡាប់បណ្តាល ឲ្យមនុស្សប្រុសស្រី ចំនួន៣៥នាក់រងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ខែតុលាឆ្នាំ២០២៤ ។ បើតាមសម្តីអ្នកបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាននិយាយថា មុនកើតហេតុគេ ឃើញរថយន្តក្រុង២៥កៅអ៊ី ដឹកកម្មករចំនួន...
កំពង់ស្ពឺ៖ កម្លាំង នគរបាលស្រុកសំរោងទង ឃាត់ខ្លួនក្រុមចោរឆក់ប្លន់ ដែលតែងតែធ្វើសកម្មភាព ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ នឹងខេត្តកណ្តាល ចំនួន៨នាក់ជាបន្តបន្ទាប់ ។ ការឃាត់ខ្លួនក្រុមចោរឆក់ប្លន់ ខាងលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៥-៦ ស្ថិតនៅភូមិកំណប់ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ ។ លោកវរ:សេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង...
សេចក្តីជូនដំណឹងសូមជូនដំណឹងដល់កញ្ញា ពេជ្រ សុខបូរមី! សូមកញ្ញាទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ក្នុងករណីកញ្ញា មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។សូមអរគុណ!
សេចក្តីជូនដំណឹងសូមជូនដំណឹងដល់លោកម៉ាញ ដារ៉ា និងលោកស្រី មៀច សុភាព! សូមទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពីការជូន ដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាងខ្ញុំបាន ព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ក្នុងករណីអ្នកទាំងពីរ មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវ ច្បាប់។សូមអរគុណ!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានអញ្ជើញបើកហឹបវិញ្ញាសា សម្រាប់ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី។ ដោយស្ថានភាពនៅមណ្ឌលប្រឡង មានរបៀបរៀបរយ...
ហ្គាហ្សា៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន បានឲ្យដឹងថា សង្រ្គាមដ៏ព្រៃផ្សៃ ដែលអូសបន្លាយរយៈពេលមួយឆ្នាំ បានប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជាកន្លែងបញ្ចុះសពសម្រាប់មនុស្សរាប់ម៉ឺននាក់ និងសមុទ្រនៃកម្ទេចថ្ម ។ លោក Philippe Lazzarini អគ្គស្នងការ នៃទីភ្នាក់ងារជំនួយ និងការងារជនភៀស ខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា “១២ខែនៃសង្រ្គាមដ៏ឃោរឃៅ បានប្រែក្លាយតំបន់ហ្គាហ្សា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រារព្ធខួបលើកទីមួយ នៃការវាយលុកដ៏សាហាវ របស់ពួកហាម៉ាសកាលពីខែតុលា ឆ្នាំមុន ដែលជាការវាយប្រហារមួយ ដែលបានធ្វើឱ្យសហគមន៍ ភាគខាងត្បូងមានការភ្ញាក់ផ្អើល បញ្ឆេះសង្រ្គាម និងបង្កឱ្យមានការភ័យខ្លាច នៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ ពិធីរំលឹកវិញ្ញាណក្ខន្ធបានចាប់ផ្តើមនៅម៉ោង ៦ និង ២៩នាទី ព្រឹក ម៉ោងក្នុងស្រុក ដែលជាពេលវេលាពិតប្រាកដ ដែលក្រុមយុទ្ធជនហាម៉ាស់ បានរំលោភលើរបងព្រំដែន...
យូអិន ៖ បេសកជនចិន បានជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងជៀសវាងការវោហាសា្សស្រ្តដ៏ក្តៅគគុក និងសកម្មភាពញុះញង់ ដើម្បីការពារស្ថានការណ៍ នៅមជ្ឈិមបូព៌ាកុំឱ្យកើនឡើង បន្ថែមទៀត ឬអាចឈានដល់ ការគ្រប់គ្រងបាន។ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពេញ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តលទ្ធផលនៃសន្និសីទសំខាន់ៗរបស់អង្គការសហប្រជាជាតិថា “នាពេលបច្ចុប្បន្ននេះ មិនត្រូវមានការពន្យារពេលណាមួយ ក្នុងការរក្សាសន្តិភាពនៅមជ្ឈិមបូព៌ាឡើយ”។ ...