ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស នៅប្រទេសបារាំង។ ព្រះរាជដំណើររបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នាពេលនេះ...
បរទេស៖ អាជ្ញាធរបានតស៊ូដើម្បីទទួលបានទឹក និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ដាច់ស្រយាល និងរងគ្រោះដោយទឹកជំនន់នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ដោយសារតែព្យុះសង្ឃរា ហេលេន ខណៈដែលចំនួនអ្នកស្លាប់ដោយសារព្យុះបានកើនឡើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅ North Carolina ដែលរាប់បញ្ចូលទាំងទីក្រុងភ្នំ Asheville បានរាយការណ៍ថា មនុស្ស ៣០នាក់បានស្លាប់ដោយសារខ្យល់ព្យុះដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៨៤នាក់នៅទូទាំងរដ្ឋជាច្រើន។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក Najib Mikati បានប៉ាន់ប្រមាណថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើកន្លែងរបស់ក្រុម Hezbollah នៅក្នុងប្រទេសលីបង់ បានបង្ខំមនុស្សប្រហែលមួយលាននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងដែរថា វិសាលភាពនៃការភៀសខ្លួនលើកនេះគឺមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឡើយ។ គួរឲ្យដឹងដែរថាអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះអាវុធជាបន្តបន្ទាប់ ចាប់តាំងពីអតីតបានបើកប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការប្រឆាំងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត យ៉ាងធ្ងន់ធ្ងរនៅដើមខែនេះ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ចាប់ពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា ។ ក្នុងជំនួបជាមួយសំណេះសំណាល លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី៣០...
ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរបុរសប្រជាជនចិនក្នុងទិវារំលឹកវីរជនពលីជិវិត បានប្រារព្ធធ្វើយ៉ាងឱឡារិក នៅទីធ្លាធានអានមិនក្រុងប៉េកាំង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗបានអញ្ជើញចូលរួមពិធីនេះ៕ លោក Xi Jinping និងថ្នាក់ដឹកនាំបក្សនិងរដ្ឋសំខាន់ៗ បានដាក់កម្រងផ្កានិងដើរជុំវិញស្តូប ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរសប្រជាជនចិន ៕
“គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់ នាពេលបច្ចុប្បន្នសុទ្ធតែ នឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង ។” ក្នុងវេទិកាពាណិជ្ជកម្មនិងវិនិយោគស្តីពី “ខ្សែក្រវាត់និងផ្លូវ” ឆ្នាំ២០២៤ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្ម អង់គ្លេសនិងចិនបានថ្លែងដូចខាងលើនេះ ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ និងឱកាសដល់ពិភពលោក ។...
ភ្នំពេញ ៖ នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាមរួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានា។ សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយសម្រាប់ដំណើរកម្សាន្ត ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរនេះផងដែរ។ សហគមន៍ដែលមានសក្តានុពលធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដែលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេមែនកាលពីថ្ងៃអាទិត្យ ដោយផ្តោតលើរោងចក្រថាមពល និងស្ថានីយប្រេង។ ប្រភពដដែលបានឲ្យដឹងទៀតថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា គ្រឿងបរិក្ខារត្រូវបានប្រើប្រាស់ ដោយក្រុមប្រដាប់អាវុធ Houthi ដែលមានមូលដ្ឋាននៅយេមែន ហើយនិងបន្តប្រើប្រាស់ទីតាំងនោះ ជាកន្លែងដឹកជញ្ជូនចេញនូវអាវុធរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសក្នុងតំបន់ ។ IDF...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា បេក្ខភាពប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រទេសរបស់គាត់ ប្រសិនបើគាត់ជាប់ឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកZelensky ក៏បានបដិសេធរបាយការណ៍ ដែលថាលោកគាំទ្រគូប្រជែងប្រជាធិបតេយ្យរបស់លោក Trump គឺអនុប្រធានាធិបតី Kamala...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមាននៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា ការធ្វើឃាតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah នៅក្នុងប្រទេសលីបង់ បង្ហាញថាគ្មានកន្លែងណាមួយ នៅក្នុងមជ្ឈិមបូព៌ាហួសពីលទ្ធភាព របស់អ៊ីស្រាអែលនោះឡើយ។ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់...
បរទេស៖ មន្ត្រីអ៊ីស្រាអែលបានបង្ហោះ បញ្ជីឈ្មោះមេដឹកនាំជាន់ខ្ពស់ និងមេបញ្ជាការយោធារបស់ក្រុម ហេសបូឡា ដែលពួកគេបានកំណត់គោលដៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្ហាញថាភាគច្រើនត្រូវបានសម្លាប់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហោះរូបថតកាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយរាយបញ្ជីសមាជិកជាន់ខ្ពស់ របស់ក្រុមហេសបូឡា...
បរទេស៖ គ្រួសារមួយមានគ្នាបីនាក់បានរងរបួស នៅពេលរថយន្តភីកអាប់របស់ពួកគេធ្លាក់ពី លើស្ពានអាកាសកម្ពស់ ១០ម៉ែត្រ ដែលកំពុងសាងសង់ក្នុងសង្កាត់ Lat Krabang ក្រុងបាងកក នៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើស្ពានអាកាស ឡាតក្របាំង-អននុត កម្ពស់១០ម៉ែត្រ ដែលកំពុងសាងសង់លើផ្លូវប្រសព្វឡាតក្របាំង ជិតផ្លូវបំបែកសុខសាន្ត...
បរទេស៖ មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃសុក្រថា ក្រុមឧទ្ទាម ហួធី របស់ប្រទេសយេម៉ែន បានវាយប្រហារលើនាវាចម្បាំងអាមេរិក នៅមជ្ឈិមបូព៌ាជាមួយនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច។ នៅព្រឹកថ្ងៃដដែល ក្រុមឧទ្ទាមនេះបានអះអាងថា បានវាយប្រហារនាវាពិឃាតអាមេរិកចំនួនបីគ្រឿង ដែលធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងសមុទ្រក្រហម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថាអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកស្រី...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់លោក Hassan Nasrallah មេដឹកនាំរបស់ក្រុម ហេសបូឡា គឺជា “វិធានការយុត្តិធម៌” សម្រាប់ជនរងគ្រោះនៃ “ការគ្រប់គ្រងនៃភេរវកម្មរយៈពេលបួនទសវត្សរ៍” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក...
នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៤ នៅមុនថ្ងៃខួបលើកទី ៧៥ នៃបុណ្យជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន មេដឹកនាំកំពូល របស់ប្រទេសចិន លោក Xi Jinping បានប្រគល់វិញ្ញាបនបត្រ សរសើរ ដល់សមូហភាពគំរូ និងបុគ្គលគំរូ ដែលបានរួមចំណែក យ៉ាងលេចធ្លោ ក្នុងបុព្វហេតុសាមគ្គីភាព និងវឌ្ឍនភាពជានជាតិ ព្រមទាំងថ្លែងសុន្ទរកថា...
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង»។ ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់មិត្តហ្វូនរាប់រយនាក់ បានចូលរួមបរិច្ចាគឈាម។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែក ទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថាដំណើរការ បរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ។ កន្លែងបរិច្ចាគត្រូវបាន...
នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ពិធីបំពាក់គ្រឿង ឥស្សរិយយសមេដាយសាធារណរដ្ឋ និងមេដាយគោរមងារ កិត្តិយសថ្នាក់ជាតិ បានប្រារព្ធធ្វើយ៉ាងឱឡារិក នៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន...
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងដោយសារតែព្យុះសង្ឃរា ហេលេន កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យមនុស្សជាប់គាំងដោយគ្មានទីជំរក និងរង់ចាំការជួយសង្គ្រោះ ខណៈដែលការសម្អាតបានចាប់ផ្តើម បន្ទាប់ពីខ្យល់ព្យុះបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៦៤ នាក់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងខ្លាំងនៅទូទាំងភាគអាគ្នេយ៍ របស់សហរដ្ឋអាមេរិក និងធ្វើឱ្យមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤...
វ៉ាស៊ីនតោន ៖ ក្រុមហេសបូឡានៅ ក្នុងប្រទេសលីបង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មេដឹកនាំរបស់ខ្លួន និងសមាជិកស្ថាបនិក គឺលោក Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅជាយក្រុង បេរ៉ូត ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្លាប់មេដឹកនាំយូរអង្វែង...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពរប្រជាពលរដ្ឋខ្មែរ សូមប្រកបដោយសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី...
For quite some time, certain countries, driven by ulterior motives, have been deliberately distorting and challenging United Nations General Assembly (UNGA) Resolution...
ភ្នំពេញ: ប្រតិភូតំណាងអង្គការសប្បុរសធម៌ខ្វនថឹម (Quantum Charity )ដឹកនាំដោយលោក អ៊ុង គង្គា និងសហការី ៩នាក់ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បាននាំយកថវិការ ចំនួន១មុឺនដុល្លាអាមេរិក មកបរិច្ចាគជូនអង្គការ ស្នាមញញឹមកម្ពុជា Smiling Cambodia។ ការប្រគល់-ទទួលមូលប្បទានប័ត្រនេះ ធ្វើឡើងនៅក្នុងកម្មវិធីជប់លៀង...
កំពង់ចាម ៖ បន្ទាប់ពីបានចុះពិនិត្យ និង សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្ថានភាពមានទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទឹងត្រង់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដាក់វិធានការឲ្យអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹក និងផ្សព្វផ្សាយជាប្រចាំ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី និងអ៊ុយក្រែន នឹងយកឈ្នះលើភាព ច្របូកច្របល់ របស់ពួកគេ បន្ទាប់ពីជម្លោះ រវាងប្រទេសជិត ខាងទាំងពីរបានបញ្ចប់ហើយ លោកបន្ថែមថា ភាគីទាំងពីរត្រូវចាប់ផ្តើម ស្វែងរកដំណោះស្រាយចរចានៅពេលនេះ។ យ៉ាងណាក្តីមេដឹកនាំបេឡារូសរូបនេះ ក៏បានអះអាងដែរថាជម្លោះរវាងក្រុងមូស្គូ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតABC News បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះម្នាក់ថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFគ្រោងនឹងចូលទៅកាន់ភាគខាងត្បូង ប្រទេសលីបង់ ក្នុងពេលឆាប់ៗនេះ ។ប្រភពព័ត៌មានដ៏ធំនេះ របស់សហរដ្ឋអាមេរិក បានពណ៌នាអំពីប្រតិបត្តិការ ដែលបានសន្មតថាមានកម្រិត ខ្ពស់ ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិត...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថាIDFបានអះអាងថា ខ្លួនបានសម្លាប់ជោគជ័យ លោក Hassan Nasrallah អគ្គលេខាធិការ នៃក្រុមឧទ្ទាម Hezbollah នៅក្នុងការវាយប្រហារ លើទីក្រុង Beirut ប្រទេសលីបង់ រួចរាល់ហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ IDF...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេត របស់សហរដ្ឋអាមេរិក បានធ្វើដំណើរដោយយន្តហោះ ទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជុំវិញការព្រួយបារម្ភថា តារាចម្រៀងរ៉េប P Diddy ប្រហែលជា បានធ្វើបាបស្ត្រីនៅទីនោះ។ អ្នកស៊ើបអង្កេតអង់គ្លេស បានចូលរួមជាមួយក្រុមស៊ើបអង្កេត នៅញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានមកដល់ ជាផ្នែកមួយ នៃការស៊ើបអង្កេត ចំពោះតារារ៉េប Hip Hop...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ គ្រាន់តែបង្កើត វត្តទៅនៃអំពើហឹង្សា និងប្រថុយប្រថាន ធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលចូលទៅ ក្នុងជម្លោះបង្ហូរឈាមថ្មីមួយប៉ុណ្ណោះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រ...