ភ្នំពេញ ៖ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ប្រមុខការទូតខ្មែរ អំពីគម្រោងរបស់កាណាដា ក្នុងការបញ្ជូន បេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម ។ ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកភារធារីនៃ ការិយាល័យស្ថានទូតកាណាដា បានចូលជួបពិភាក្សាការងារជាមួយលោក សុខ...
ភ្នំពេញ៖ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) ដោយចាត់ទុកជាការប្រញាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ នាថ្ងៃទី១៣ ខែវិច្ឆិកា...
បរទេស៖ តម្លៃ Bitcoin លោតឡើងដោយឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់ ក្លាយជាទ្រព្យសម្បត្តិធំបំផុតទីប្រាំពីរ នៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីរយៈពេលពីរថ្ងៃនៃការប្រែប្រួល ជាពេលដែលឈានដល់តម្លៃ ៨៥.០០០ ដុល្លារក្នុងមួយឯកតា , Bitcoin...
ម៉ានីល៖ នៅថ្ងៃពុធនេះ ប្រទេសហ្វីលីពីនបានបញ្ជាឱ្យមាន ការជម្លៀសខ្លួននៅមុនពេលព្យុះទីហ្វុង Usagiជិតមកដល់ ខណៈការិយាល័យគ្រោះមហន្តរាយ របស់អង្គការសហប្រជាជាតិ បានស្វែងរកជំនួយចំនួន ៣២,៩លានដុល្លារ សម្រាប់ជួយដល់ប្រទេសនេះ បន្ទាប់រងគ្រោះដោយព្យុះដែលបាន សម្លាប់មនុស្សជាងអស់១៥០នាក់ ។ សេវាអាកាសធាតុជាតិបានឲ្យដឹងថា ព្យុះ Usagi ដែលជាព្យុះទី៥ របស់ប្រទេសប្រជុំកោះក្នុងរយៈពេល ៣សប្តាហ៍ ទំនងជានឹងបោកបក់ នៅថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Cagayan...
ហ្សាការតា៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី និងសិង្ហបុរី បានលុបចោលជើងហោះហើរទៅកាន់ និងមកពីកោះបាលី ដែលជារមណីយដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបាន បក់បោកម្តងទៀតដោយភាយផេះ ១គីឡូម៉ែត្រឡើងទៅលើមេឃ ។ យន្តហោះរបស់ក្រុមហ៊ុន Jetstar, Qantas និង Virgin Australia របស់ប្រទេសអូស្ត្រាលី ទាំងអស់បានផ្អាកការហោះហើរបន្ទាប់ពីភ្នំ...
វ៉ាស៊ីនតោន ៖ នៅថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិកបានប្រកាស ពីការសម្រេចចិត្តរបស់លោក ក្នុងការជ្រើសរើសសមាជិកសភា មកពីគណបក្សសាធារណរដ្ឋរបស់រដ្ឋផ្លរីដា គឺលោក Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិនៅក្នុងរដ្ឋបាលនាពេលខាងមុខ និងអតីតអភិបាលរដ្ឋ Arkansas លោក Mike Huckabee ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ អ៊ីស្រាអ៊ែល...
បរទេស៖ ប្រធានាធិបតីអ៊ីតាលី បានស្នើឱ្យមហាសេដ្ឋី Elon Musk កុំមកជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីតាលី ខណៈដែលមហាសេដ្ឋី អាមេរិករូបនេះបាននិយាយថា ចៅក្រមទីក្រុងរ៉ូមដែលរារាំង គំនិតផ្តួចផ្តើមប្រឆាំង នឹងអន្តោប្រវេសន៍ គួរតែត្រូវបានបណ្តេញចេញ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះ...
ភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង»...
តបតាមការអញ្ជើញរបស់លោកស្រី Dina Boluarte ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី៣១ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ ។ នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ នៃពិភពលោកកាន់តែខ្លាំងឡើងៗ...
ថ្ងៃទី១០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិកលើកទី៤៥ បានបិទបញ្ចប់នៅក្រុងឡាសវេហ្គាស ភាពយន្តចិនមានភាពពេញនិយមខ្លាំង។ ក្នុងអំឡុងពេលរៀបចំសកម្មភាពនេះ ក្រុមហ៊ុនសហការផលិតភាពយន្តចិននៃក្រុមហ៊ុនភាពយន្តចិនគ្រុបបានបង្កើត “ពន្លាពិព័រណ៍ភាពយន្តចិន” ដែលប្រមូលផ្តុំនូវធនធានភាពយន្តគុណភាពខ្ពស់ដែលមកពីស្ថាប័នភាពយន្តចិនចំនួន៥៥ ដើម្បីតាំងបង្ហាញពីសមទ្ធិផលនៃការអភិវឌ្ឍចុងក្រោយបំផុតនៃខ្សែភាពយន្តចិន និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសាន់ហ្វ្រាន់ស៊ីស្កូកាលពីឆ្នាំ២០២៣ អ្នកដឹកនាំនៃប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមស្តីពីការបង្កើនការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជនរវាងប្រទេសចិន និងអាមេរិក។ ក្នុងនាមជានាមប័ណ្ណថ្មីរបស់ប្រទេសចិន ភាពយន្តចិនមានសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងឆ្នាំ២០២៤នេះ ភាពយន្តជាច្រើនទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារអាមេរិកខាងជើង ខ្សែភាពយន្តដែលមានគុណភាពខ្ពស់បានលេចចេញជាបន្តបន្ទាប់ និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានភាពយន្តអាមេរិក...
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ហើយ ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់៖ទំហំជួញដូរតាមបំណងបើគិតតាមមួយឆ្នាំមានចំនួន ៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង ២ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩ បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមពិព័រណ៍បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ផលិតផលថ្មី...
ភ្នំពេញ៖ មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន ៥៥ទូក មកពីក្រុងស្រុកចំនួន៦ ក្នុងខេត្តព្រៃវែង។ យោងតាមរបាយការណ៍លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ...
កំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រីហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយក្រុមកាកបាទក្រហមឃុំបឹង គណៈកម្មការវត្តបឹងត្បូង និងវត្តបឹងជើងបាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខាស្រុក អំណោយរបស់រដ្ឋបាលឃុំបឹង និងអំណោយព្រះគ្រូចៅអធិការវត្តបឹងត្បូងនិងវត្តបឹងជើង ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងមួយខ្នង ស្ថិតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ បានលើកឡើងថាគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុងមួយខ្នង...
លោក Donald Trump តែងតាំងពិធីកររបស់សារព័ត៌មាន Fox News ជារដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Donald Trump បង្កើតក្រសួងថ្មី សម្រាប់តំណែង របស់មហាសេដ្ឋី Elon Musk ចិន ៖ មនុស្ស៣៥នាក់ស្លាប់ និងជាង ៤០នាក់ទៀត របួស ដោយសារបុរសចំណាស់ម្នាក់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ។ តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តជាប់ព្រំដែន និង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល ឈរជើងនៅតាមបណ្តោយខ្សែ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ដែលមានភូមិសាស្ត្រ ជាប់មាត់ទន្លេ ជិះទូកពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។ តាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដឹកនាំមន្ត្រីពាក់ព័ន្ធ...
ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន និងសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ២០២៤ “2024 Ambassador’s Cup Chinese...
ភ្នំពេញ ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាព គួរឱ្យគយគន់សម្រាប់អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងបន្ថែមដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គិសនីកម្ពុជាមានតម្រូវការជ្រើសរើស * ក្រុមហ៊ុន ម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ នៅព្រះរាជាណាចក្រកម្ពុជា ទាំង តំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា និងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ។ ឯកសារ...
ភ្នំពេញ៖ ទឹកបរិសុទ្ធនិងទឹកក្រូចចំនួន៤០០០កេស ត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ...
កំពង់ធំ: នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះប្រចាំខេត្តកំពង់ធំ និងសៀមរាបបានចុះអន្តរាគមន៍ យកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រដែលគេប្រទះឃើញនៅភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបានជោគជ័យក្នុងការជម្លៀសគ្រាប់ មិនទាន់ផ្ទុះនេះចេញពីទីតាំង ដើម្បីធានាសុវត្ថិភាព។ លោក រ័ត្ន ថាន...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវតាមដានលើពាក្យបណ្តឹងរបស់កញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារព្រៃស ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពី កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត តាមរយៈមេធាវីរបស់ខ្លួន។ លោកទូច...
ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំទីតាំងសម្រាប់ដាក់ស្តង់ពិព័រណ៍ ចំនួន១៣កន្លែង ដែលមានជាង៤០០ស្តង់ មិនរាប់ស្តង់រាយរងផ្សេងៗទៀត ខណៈទីតាំងស្តង់ពិព័រណ៍ភាគច្រើន នៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តី។ នេះជាការបញ្ជាក់ របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលេីកឡេីងមុនពេលព្រះរាជពិធីអុំទូកមកដល់ ។ តាមរបាយការណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេស និងការថែទាំរថយន្ត នៅកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីត្រៀមដឹកគណៈប្រតិភូ ចូលរួមក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាបីប្រទេស កម្ពុជា-ឡាវ-វៀតណាម៕
ភ្នំពេញ៖ តុលាការនៅថ្ងៃ១៣ វិច្ឆិកានេះ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្នុងករណីយកលុយ ៣០ម៉ឺនដុល្លារ រត់ការដើម្បីធ្វើជាអភិបាលក្រុងអរិយក្សត្រ។ ការឃុំខ្លួននេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក កន សុខកាយ កាលពីពេលថ្មីៗនេះដែលមានការ ជាប់ពាក់ព័ន្ធករណីលោក លី សាម៉េត ៕
ភ្នំពេញ៖ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ លោកស្រី Mariam J.Sherman ធ្វើឡើង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញដំណើរកាលពីថ្ងៃអង្គារ សម្រាប់ដំណើរកម្សាន្តពហុប្រទេស ដែលចំណតទីមួយ គឺទីក្រុងប្រ៊ុចសែល ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងផ្តល់ការធានាឡើងវិញដល់សម្ព័ន្ធមិត្តអឺរ៉ុប លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែននាពេលខាងមុខ នៅមុនអាណត្តិទីពីររបស់ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស លោក Blinken នឹងនៅទីក្រុងប្រ៊ុចសែល...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបើកច្រកឆ្លងកាត់ Kissufim Crossing ដើម្បីអនុញ្ញាតឱ្យរថយន្តជំនួយ មនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយស្របតាមកាលកំណត់ ដោយសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ដើម្បីបង្កើនលទ្ធភាពទទួលបាន ជំនួយទៅកាន់តំបន់ប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាម។ ការសម្របសម្រួលសកម្មភាព រដ្ឋាភិបាលរបស់អ៊ីស្រាអែលនៅក្នុងដែនដី (COGAT) ដែលជាអង្គភាពក្រសួងការពារជាតិ បានចេញផ្សាយរូបថត និងវីដេអូ ដែលបង្ហាញពីរថយន្តដឹកទំនិញ ដែលផ្ទុកដោយអាហារពីកម្មវិធី ស្បៀងអាហារពិភពលោកនៅច្រកឆ្លងកាត់...
ភ្នំពេញ៖ ផ្អែកតាមសេចក្តីណែនាំលេខ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវបានបែងចែកពីគ្នាដាច់ស្រឡះ ទាំងនីតិវិធីនៃការធ្វើ ឯកសារតម្រូវ ពេលវេលាទទួលសេវា សារៈសំខាន់នៃការប្រើប្រាស់ និងការប្រែប្រួលនៃស្ថានភាពសាមីជន ឬគ្រួសារនីមួយៗ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់មហាជនដែលបានសួរថា «តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសគ្នាដូចម្តេច?» លោកបណ្ឌិត ទូច សុឃៈ...