បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធារុស្ស៊ីបានប្រកាសថា កងកម្លាំងស៊ីរី និងរុស្ស៊ីបានសម្លាប់ក្រុមជីហាដជាង ៤០០នាក់ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅជិតទីក្រុងAleppo និងIdlib ជាការឆ្លើយតបទៅនឹងក្រុមភេរវករនេះ ដែលបានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលកាលពីថ្ងៃពុធ។ ការរាប់សាកសពត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយវរសេនីយ៍ឯក Oleg Ignatiuk អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរីហើយ ការប្រកាសរបស់លោក Ignatiuk បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានអះអាងថា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានទម្លាក់គ្រាប់បែកលើគោលដៅភេរវករនៅក្នុងទីតាំងរាប់សិបកន្លែងទូទាំងខេត្ត Idlib...
បរទេស៖ អាជ្ញាធរអង់គ្លេស និងអាមេរិក កំពុងស៊ើបអង្កេត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហោះហើរលើមូលដ្ឋានយោធាអាមេរិកចំនួនបួននៅក្នុងចក្រភពអង់គ្លេស។ អង់គ្លេសបានដាក់ពង្រាយទាហានរាប់សិបនាក់ជុំវិញមូលដ្ឋានទ័ព ចំពេលមានការព្រួយបារម្ភថា ការហោះហើរឆ្លងព្រំដែនអាចជាទង្វើបោកបញ្ឆោត ឬការបំផ្លិចបំផ្លាញដោយសត្រូវដូចជារុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ កងកម្លាំងអាកាសសហរដ្ឋអាមេរិកនៅអឺរ៉ុបបាននិយាយថា “ប្រព័ន្ធអាកាសគ្មានមនុស្សបើកតូចៗនៅតែបន្តត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញ និងពីលើមូលដ្ឋានទ័ព Royal...
ប៉េកាំង៖ ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែកសាងទំនាក់ទំនងយោធា និងយោធា ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការមិនប៉ះទង្គិច និងមិនមានការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការបើកចំហ និងសំខាន់ និងការប្រមូលផ្តុំនូវទំនុកចិត្តគ្នាទៅវិញទៅមកជាបណ្តើរៗ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់សន្និសីទសារព័ត៌មានថា ទំនាក់ទំនង ឈរលើមូលដ្ឋាននៃសមភាព និងការគោរព នឹងបម្រើជាមូលដ្ឋានគ្រឹះ សម្រាប់ស្ថិរភាពនៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-អាមេរិកទាំងមូល។ ទោះបីជាមានការឡើងចុះនៃទំនាក់ទំនងចិន-អាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យោធាទាំងពីរបានរក្សាការសន្ទនា...
ភ្នំពេញ៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២ ឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ...
កង់បេរ៉ា ៖ ព្រឹទ្ធសភាអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ ហាមប្រាមកុមារ អាយុក្រោម ១៦ឆ្នាំពីការ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដោយដាក់ឱ្យប្រទេសអូស្ត្រាលី ក្លាយជាប្រទេសដំបូងគេ ដែលអនុម័តច្បាប់បែបនេះ ខណៈដែលរដ្ឋាភិបាលទូទាំងពិភពលោក ស្វែងរកការការពារយុវជន ពីហានិភ័យសុខភាពផ្លូវចិត្ត និងរាងកាយ ដែលបង្កឡើងដោយ គេហទំព័របណ្តាញសង្គម ។ ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម “ចាត់វិធានការសមស្រប”...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យមានការ ដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់សហរដ្ឋអាមេរិក ចេញពីប្រទេសហ្វីលីពីន។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីព័ត៌មានដែលថា ហ្វីលីពីន កំពុងពិចារណាទិញប្រព័ន្ធមីស៊ីល ពីសហរដ្ឋអាមេរិក។ លោក បានលើកឡើងថា ប្រទេសចិនបានសម្តែងការ ប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន...
បេរូត៖ យោងតាមសេចក្តីថ្លែងការណ៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានជំរុញឱ្យមានការគាបសង្កត់លើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភបំពានលើ កិច្ចព្រមព្រៀងឈប់បាញ់ ជាមួយក្រុមហេសបូឡា ។ លោក Mikati បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានកាលពីព្រឹកថ្ងៃពុធ។...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា សមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារ នៅក្នុងប្រទេសស៊ីរី ដោយក្រុមភេរវករ ដោយមាន ទំនាក់ទំនង ជាមួយអ៊ីស្រាអែល នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ នៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC...
ប៉េកាំង ៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេ ទប់ស្កាត់គ្រឿងញៀន និងជនចំណាកស្រុកឆ្លង កាត់ព្រំដែន ។ អ្នករិះគន់អះអាងថា ពន្ធគយនឹងធ្វើឱ្យប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឱ្យទំនាក់ទំនងរវាង សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៩ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២,៣២៨នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ...
ហ្សាការតា ៖ យោងតាមក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា គ្រោះបាក់ដីនៅខេត្តស៊ូម៉ាត្រា ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានឆក់យកជីវិត មនុស្សយ៉ាងហោចណាស់ ចំនួន៧នាក់ និងលើសពី៧នាក់ ផ្សេងទៀតបានបាត់ខ្លួន ។ លោក Mustari ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា “យើងបាននំាយកសាកសពចំនួន០៧នាក់ ហើយយើងនៅតែកំពុង ស្វែងរកជនរងគ្រោះផ្សេងទៀត” ។...
កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា សាកសពជនចំណាកស្រុក អាហ្វហ្គានីស្ថាន ចំនួន១០០នាក់ដែលបានបាត់បង់ជីវិត ក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកាន់ ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ក្នុងរយៈពេល២ខែកន្លងមកនេះ ។សារព័ត៌មាន TOLOnews បានដកស្រង់សម្តីលោក Sayed Sulaiman Agha Baheer អភិបាលរងខេត្ត Nimroz របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានលើកឡើងដូច្នេះថា...
វៀងច័ន្ទ៖ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ របស់ប្រទេសឡាវបានឲ្យដឹងថា ប្រទេសឡាវ បានទទទួលស្វាគមន៍ ភ្ញៀវបរទេសចំនួន៣,៣លាននាក់ គិតនៅក្នុងរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៤នេះ ពោលគឺបានកើនឡើង១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងបានឱ្យដឹងថា គិតចាប់ពីខែមករាដល់ខែតុលា ប្រទេសថៃឡង់ដ៏ វៀតណាម និងចិន គឺជាប្រភពទេសចរបរទេសច្រើនជាងគេមកកាន់ប្រទេសឡាវ ។ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ...
គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគំរាមវាយប្រហារទៅលើ “ទីបញ្ជាការ” នៅក្នុងទីក្រុង គៀវ ជាមួយនឹងមីស៊ីលលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី ដែលការគំរាមកំហែងនេះដែរបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុងម៉ូស្គូ បានវាយប្រហារបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដែលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់ ។ យោងតាមក្រុង គៀវ បានឱ្យដឹងថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលជាង៩០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល១០០គ្រឿងនៅក្នុងអំឡុងពេលរារាំងនេះ ដោយប្រធានាធិបតី...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសពីបទក្លែងបន្លំទ្រង់ទ្រាយធំ ត្រូវតែត្រឡប់មកវិញ នូវទឹកប្រាក់ចំនួន11ពាន់លានដុល្លារ ដើម្បីជៀសវាងការប្រហារជីវិត ដោយការចាក់ថ្នាំសម្លាប់ ។ប្រភពដែលចេញផ្សាយដោយកាសែត The Bloomberg បានសរសេរថាចំពោះឱសានវាទត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញានៅទីក្រុងហូជីមិញ ដែលជាផ្នែកនៃសវនាការឧទ្ធរណ៍របស់ Truong My Lan ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ។ រំលឹកដែរថាមហាសេដ្ឋី ដែលមានអាយុ៦៨ឆ្នាំ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទផ្សព្វផ្សាយនេះ នឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀត រវាងកម្ពុជា-ចិន ដែលនឹងរួមចំណែក ក្នុងការផ្សព្វផ្សាយកាន់ តែទូលំទូលាយនូវសក្តានុពលទេសចរណ៍ ។ នេះជាការគូសបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមជាអធិបតី...
ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឱ្យមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែសមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យ មើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ ។ ការជំរុញរបស់ លោក ឃួង...
ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ។ ទន្ទឹមគ្នានោះលោកជំទាវ នុន ចាន់ពិសី សូវសច្ចៈសម្បត្តិ ក៏ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍» ផងដែរ ។...
កំពង់ធំ ៖ ប្រធានម៉ៅការចំណតរថយន្ត ទូទាំងខេត្តកំពង់ធំ លោក ទង់ គឹមឡា កំពុងតែ រំលោភទៅលើច្បាប់ វិនិយោគរបស់ខ្លួន បែរជាយកចំណល់រថយន្តរបស់រដ្ឋ ទៅបង្កើតជាតូបឲ្យអាជីវករ លក់ដូរអីវ៉ាន់ ហើយប្រមូលប្រាក់ដាក់ហោ ប៉ៅផ្ទាល់ខ្លួន ធ្វើព្រងើយដោយពុំបានគិតពីសៀវភៅ បន្ទុករបស់ខ្លួន ក្នុងនាមជាអ្នកម៉ៅការ ពីស៊ីចំណតរថយន្តនោះឡើយ។ យោងតាមការរៀបរាប់ពីសំណាក់ជីវករ ដល់សហការីមជ្ឃមណ្ឌលដើមអម្ពិល នៅព្រឹកថ្ងៃទី៣០...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពីធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ”នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប នៅសណ្ឋាគារ Hyatt...
ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោក ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ...
កណ្ដាល ៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ជំរុញឱ្យមានកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ របស់ប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីទទួលខុសត្រូវក្នុងការចូលរួម រើសសំរាម សំអាតភូមិដ្ឋាន ការបង្កើនគម្របបៃតង អភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅ និងអភិវឌ្ឍន៍ដោយចីរភាព ។ នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន...
ពោធិ៍សាត់: ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី ៤ ឆ្នាំទី ១ នៅស្រុកភ្នំក្រវាញ ដើម្បីស្វែងយល់នូវបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងបំភ្លឺជូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ វេទិកានោះត្រូវបានបិទបញ្ចប់ត្រឹមបរិវេណ...
ព្រៃវែង ៖ ការស្ទុះឡើងខ្លាំង នៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើន នៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបាន លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកប...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំយុវជនប្រមាណជាង៣០០នាក់ ចូលរួមក្នុងកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤។ កម្មវិធី បោះជំរំយុវជនកាកបាទក្រហមកម្ពុជា...
បន្ទាយមានជ័យ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានអញ្ជើញទៅពិនិត្យស្ថានភាព អភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោង ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), តំណាងអង្គការទស្សនពិភពលោក, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្រ្តីឃោសនាការ នៃតំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ...
សម្ដេចធិបតី៖ អ្នកនយោបាយជ្រុលនិយម បានបោកពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ឱ្យចូលរួមសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ អ្នកជំនាញ៖ កិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជា-អូស្ត្រាលី គឺស្របតាមការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើប ACU ឃាត់ខ្លួនស្រ្តី២នាក់ បញ្ជូនទៅតុលាការ ក្រោយ យក៣០ម៉ឺនដុល្លារឲ្យលោក លី សាម៉េត និងមួង ឃីម ដើម្បីរត់ការឲ្យកូនចូលមន្រ្តីគយ...