ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)...
ស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជេីញ សម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយ ខ្សែមានប្រវែង ១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយ របស់លោកអភិបាលខេត្ត និងលោកស្រី ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារអាមេរិក ។ ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត...
កំពង់ធំ ៖ ពិតជាឈាមស្រែកស្បែកហៅ ! ជនសង្ស័យម្នាក់ បានប្លន់សម្លាប់នារីម្នាក់ ទម្លាក់ចូលក្នុងទឹកអូរ យកម៉ូតូ ហើយរត់គេចខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៤ កន្លងមក នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ធំ កំណត់មុខសញ្ញាក្របួចបានហើយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នឹងផ្អាក ដំណើរការជាបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មគយទាំងស្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៨:០០ នាទី រហូតដល់ម៉ោង ២០:០០ នាទី ដើម្បីកែសម្រួល និងដោះស្រាយបញ្ហាបច្ចេកទេស នៅលើប្រព័ន្ធម៉ាស៊ីនមេ។តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំឱ្យអ្នកប្រើប្រាស់ទាំងអស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេកព្រះបដិមា ដែលបានធ្វើមាតុភូមិនិវត្តន៍ រក្សាទុកក្នុងសារមន្ទីរជាតិ ។ ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ ជូនព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីវត្ថុទាំងនោះ បានរសាត់ចាកឆ្ងាយ...
កំពង់ធំ៖ នារសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាកិត្តិយស ក្នុងកម្មវិធីប្រគល់សម្ភារៈ បច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដែលសម្ភារៈទាំងនោះរួមមាន ១.ម៉ាស៊ីនប្រមូលទិន្នន័យ ចល័តចំនួន ៤១គ្រឿង, ២.ផ្លាស់ចំនួន ៤១គ្រាប់, ៣.ម៉ាស៊ីនមេបញ្ជូនទិន្នន័យចល័តចំនួន ២គ្រឿង,...
ភ្នំពេញ៖ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងតំបន់អាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការ ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការថ្លែងកោតសរសើរខាងលើនេះ ធ្វើឡើង...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា មានតែសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងក្រុម ហេសបូឡា ប៉ុណ្ណោះដែលនឹងធ្វើឱ្យវាមានសុវត្ថិភាព សម្រាប់ប្រជាជនអ៊ីស្រាអែល ដែលបានភៀសខ្លួនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងតំបន់ជាប់ព្រំដែន ប្រទេសលីបង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលជួបជាមួយប្រេសិតអាមេរិក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ និងដំឡើង Relay Toshiba GRL100 សម្រាប់ដាក់ដំណើរការ Function Line...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានដោះស្រាយភ្លាមៗ នូវសំណើ និងសំណូមពរ ពលរដ្ឋ ២០ករណី ក្នុងវេទិកាសាធារណៈ ធ្វើនៅបរិវេណវត្ត ខេមវន្តបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៤ នេះ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
បរទេស ៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម បានប៉ាន់ប្រមាណថា ទឹកប្រាក់ប្រហែល ២,៩ ពាន់ពាន់លានដុង ស្មើនឹង ១១៨,៣ លានដុល្លារអាមេរិក គឺត្រូវការដើម្បីជួសជុលផ្លូវហាយវេ ដែលរងការខូចខាត ដោយព្យុះទីហ្វុង Yagi នៅភាគខាងជើងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដល់ ២,៣៨៩,១៣០អង្គភាព ក្នុងនោះមានបុគ្គលិកយោធាចំនួន ១,៥លាននាក់។ ក្រឹត្យថ្មីនេះត្រូវបានផ្សព្វផ្សាយនៅលើ គេហទំព័រផ្លូវការសម្រាប់ព័ត៌មានផ្លូវច្បាប់ នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បច្ចុប្បន្ននេះ ចំនួនកងកម្លាំងប្រដាប់អាវុធរុស្ស៊ីមានចំនួន ២,២០៩,១៣០គ្រឿង...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ថា ប្រទេសរបស់លោក មិនបានបញ្ជូនមីស៊ីលលឿន ជាងសំឡេងទៅឱ្យក្រុមហ៊ូធី របស់ប្រទេសយេម៉ែននោះទេ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ខណៈពេលដែលឆ្លើយតបទៅនឹង អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន Al Jazeera ដែលបានដកស្រង់អ្នកជំនាញនយោបាយថា អ៊ីរ៉ង់ បានផ្គត់ផ្គង់មីស៊ីលលឿនជាងសំឡេង ឬយ៉ាងហោចណាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រភេទមីស៊ីលទាំងនោះ ទៅឱ្យក្រុមហ៊ូធី។ លោក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ធ្វើការផ្គត់ផ្គង់ 24kV, 5Mvar Shunt Capacitor Bank & Spare...
នៅម៉ោង៨ យប់ថ្ងៃទី១៧ ខែកញ្ញា «រាត្រីសមោសរអបអរសាទរ បុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន» នឹងចាក់ផ្សាយ ទៅទស្សនកជន ទូទាំងពិភពលោក ។ រាត្រីសមោសរ នឹងសម្តែចែក ជា៣ជំពូក៖ «ព្រះច័ន្ទរះ» «ពន្លឺព្រះចន្ទ» និង«ព្រះចន្ទដ៏ភ្លឺ» ដែលតាមរយៈការបង្ហាញ សិល្បៈប្រកបដោយភាពច្នៃប្រឌិត ។ វប្បធម៌ប្រពៃណីចិន នឹងត្រូវបានបង្ហាញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោក ថងលូន ស៊ីស៊ូលីត( Thongloun Sisoulith ) ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះការបាត់បង់ ខូចខាតធ្ងន់ធ្ងរ...
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទី ធានាការពារសន្តិសុខ ក្នុងសង្គម នៅកម្ពុជា ពីព្រោះជាក់ស្ដែងណាស់ អាមេរិក តែងតែកើតមានអំពើ បាញ់ប្រហារឃោរឃៅ មានទាំងការប៉ុនប៉ង់ សម្លាប់អតីត ប្រធានាធិបតី លោក ដូណាល់ត្រាំ ដោយសារតែភាពជ្រុលនិយមខាងនយោបាយ...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានអះអាងថា ប្រទេសរបស់លោក មិនមានចេតនា ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយបានរុញច្រានប្រឆាំង នឹងការព្រួយបារម្ភ របស់អន្តរជាតិជុំវិញ កម្មវិធីចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមរបស់ខ្លួន ។ លោក Pezeshkian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ថា “យើងបានសង្កត់ធ្ងន់ម្តងហើយ ម្តងទៀតថា យើងមិនស្វែងរកអាវុធ នុយក្លេអ៊ែរទេ...
យ៉ាំងហ្គោន ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២២៦នាក់ហើយ ខណៈមនុស្សចំនួន ៧៧នាក់ នៅតែបាត់ខ្លួន នេះបើយោងតាមក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍បានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ ដល់សង្កាត់រាប់សិបនៅទូទាំងប្រទេស ដោយបានសម្លាប់សត្វចំនួន ១២៨,៣៤៣ក្បាល។ អង្គការនេះបានបន្ថែមថា ជម្រកសរុបចំនួន ៤៣៨ ត្រូវបានបង្កើតឡើង សម្រាប់ជនរងគ្រោះដោយទឹកជំនន់។...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ចប់ការអនុវត្តផ្លូវដឹកជញ្ជូន ដែលតភ្ជាប់អាស៊ីខាងត្បូង ទៅអឺរ៉ុបខាងជើង ដែលត្រូវបានគេស្គាល់ថា ជាច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង និងខាងត្បូង (INSTC)។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Abdolnaser Hemmati និងជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីរុស្ស៊ី លោក Igor Levitin...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះទី១៣ឈ្មោះ ប៊ីបីនកាជាមួយនិងព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើ ខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ឱសថដ៏ស័ក្តិសិទ្ធិបំផុត ដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិត ដល់ប្រជាពលរដ្ឋ ព្រោះនយោបាយភូតកុហក សុទ្ធសឹងជាសកម្មភាព ទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ ។ ការលើកឡើងរបស់លោក ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលលោក...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជា បានវ៉ាដាច់គូប្រជែងចំនួន ៦ ប្រភេទផ្សេងទៀត រួមទាំងប្រទេសថៃ និងប្រទេសវៀតណាម បានក្លាយជាប្រទេសគោលដៅ វប្បធម៌ឈានមុខគេ របស់អាស៊ីក្នុងកម្មវិធី World Travel Awards ឆ្នាំនេះ។ នេះជាលើកទី៣ហើយ ដែលកម្ពុជា ដណ្តើមបានពានរង្វាន់ទេសចរណ៍ពិភពលោក...
គែរ ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានព្រមានថា “ការអត់ឱន” របស់លោកខាងលិច សម្រាប់ជម្លោះតំបន់ហ្គាហ្សា ដែលកំពុងបន្តអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។ លោក Aboul-Gheit បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Tor Wennesland អ្នកសម្របសម្រួល ពិសេសរបស់អង្គការ សហប្រជាជាតិ...
អង់គ្លេស ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Health news បានចោទឡើងថា អ្នកធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីនៅពេល ដែលអ្នកកាន់តែប្រឹងសម្រកទំងន់ បែរជាមិនស្រកទំងន់ ហើយថែមទាំងឡើងទំងន់ទៅវិញ? ការបញ្ចុះទំងន់មិនបានផលបែបនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអង់គ្លេសបានរកឃើញថា អាចផ្តើមចេញពីមូល ហេតុច្រើនយ៉ាងណាស់ ដែលអាចធ្វើការស្វែង យល់ដូចខាងក្រោម ៖ ១.កាត់បន្ថយសារជាតិម្សៅ និងខ្លាញ់ៈ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរវាង អ៊ុយក្រែន និងអាមេរិក ដែលបានព្យាយាម សម្លាប់អតីត ប្រធានាធិបតីអាមេរិក និងបេក្ខជនមកពី គណបក្សសាធារណរដ្ឋ លោក Donald Trumpនោះ គួរតែជាក្តីបារម្ភពី...
អាមេរិក ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Health News បានឲ្យដឹងថា សព្វថ្ងៃនេះដោយសារ តែបរិយាកាសជុំវិញខ្លួនយើងប្រកប ដោយដោយភាពស្មោកគ្រោក និងជីវភាព នៃការរស់នៅមានការតានតឹងខ្លាំង ម្ល៉ោះហើយក៏បណ្តាល ឲ្យមានមនុស្ស កើតជំងឺឈឺក្បាល កាន់តែច្រើនឡើងៗ ប៉ុន្តែជំងឺឈឺក្បាល គឺពិបាកព្យាបាលដោយប្រើប្រាស់ឪសថណាស់ ។ ដូច្នេះអ្នកគួរអនុវត្តន៍វិធី ១០ យ៉ាងដែលមិនចាំ...
តាមការស្រាវជ្រាវពិសោធន៍ ឲ្យឃើញថា នៅក្នុងបាយដែលអ្នកបរិភោគរាល់ថ្ងៃនេះ សម្បូរទៅដោយសារធាតុ អាហារសំខាន់ៗ ដូចជាវីតាមីន A,B,C,D ជាតិខនិជ ជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិដែក ជាដើម។ ប៉ុន្តែសារធាតុអាហារទាំងនេះអាចបាត់បង់អស់ខ្លះ ប្រសិនបើជាបាយដែលចម្អិនពី អង្ករដែលឆ្លងកាត់ការធ្វើឲ្យស។ ក្រៅពីនេះ នៅក្នុងអង្ករប្រភេទខ្លះ ដែលមានពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ត្នោត ពណ៌លឿង...
បរទេស ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន របស់ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យថា ភាគខាងជើងប្រទេស វៀតណាម និងភាគកណ្តាល គឺអាចនឹងប្រឈមមុខ នឹងឥទ្ធិពលនៃព្យុះទីហ្វុងមួយ ឬពីរបន្ថែមទៀតមុន ដំណាច់ខែកញ្ញានេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួង គឺ...
តូក្យូ៖ ការស្ទង់មតិរបស់កាសែតក្យូដូ អ្នកគាំទ្រគណបក្ស និងសមាជិកសភា បានបង្ហាញមុនការបោះឆ្នោត ដឹកនាំរបស់ខ្លួន នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihiko Noda គឺជាជម្រើសកំពូល ដើម្បីដឹកនាំគណបក្សប្រឆាំងដ៏សំខាន់នៃរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន។ បេក្ខជនចំនួន ៤រូបកំពុងប្រជែងគ្នាសម្រាប់តួនាទីនេះ ដោយអ្នកឈ្នះបានកំណត់ ដើម្បីដឹកនាំ CDPJ ឆ្វេងនិយមនៅក្នុងការបោះឆ្នោតសកលមួយ ប្រសិនបើអ្នកឈ្នះការប្រណាំងដឹកនាំរបស់គណបក្សសេរីនិយម ដែលកាន់អំណាចនៅថ្ងៃទី២៧ ខែកញ្ញា...