ភ្នំពេញ ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet បានក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ឆ្នាំ 2024 ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព មានឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី ផ្នែកបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ជូនវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ផ្ដាច់ ១០០% ។ ថ្លែងក្នុងឱកាសនោះដែរឧបនាយករដ្ឋមន្រ្តី សាយ សំអាល់...
សៀមរាប ៖ ដើមឈើ ប្រភេទដើមក្ងោក និង ដើមជ្រៃកូរ៉េ ចំនួន ៤៥០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការ ជឿជាក់លើសិស្សជនបទកម្ពុជា លើគម្រោង( ធី. ដើមឈើសម្រាប់ជីវិត ) ធ្វើការដាំនៅអមសង្ខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប...
កំពង់ធំ: លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។ ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី០៣ ខែកញ្ញា...
នៅពេលមុននេះ មិនជាយូរប៉ុន្មាន “ស្ពាន Cocody” នៃប្រទេសកូតឌីវ័រ ដែលទទួលការសាងសង់ ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំ នៃការបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាប ដែលមានទ្រង់ទ្រាយធំបំផុត នៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះ មិនត្រឹមតែអាចកាត់បន្ថយ ពេលវេលាធ្វើដំណើរ របស់ប្រជាជន ក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក ឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ៣ កញ្ញា បានដឹកនាំប្រតិភូក្រសួសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាដែលបានទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ...
កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជា ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិ ជាផ្ទុះខុសច្បាប់ ក្នុងមូលដ្ឋានខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាព។ ការជំរុញនេះ...
ភ្នំពេញ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ កញ្ញា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញរបស់លោក វ៉ាង...
បរទេស ៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយដោយឆ្លើយតប ទៅនឹងការទាមទារ ឱ្យឃុំខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាម “ដីកាឧក្រិដ្ឋកម្មសង្គ្រាម” ថា ប្រទេសម៉ុងហ្គោលី គឺពឹងផ្អែកលើប្រទេសជិតខាង សម្រាប់ថាមពល និងរក្សាគោលនយោបាយអព្យាក្រឹតភាព ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤...
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងថា លោកស្រី ប្រឆាំងនឹងគម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិក US Steel Corp ដោយក្រុមហ៊ុនផលិតដែកដ៏ធំបំផុត របស់ប្រទេសជប៉ុន ដោយសន្យាថា នឹងកសាងសេដ្ឋកិច្ច ដែលល្អសម្រាប់មនុស្សវណ្ណៈការងារ ខណៈដែលការប្កួតប្រជែងរបស់លោកស្រី សម្រាប់សេតវិមានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ឈានចូលមកដល់ដំណាក់កាលចុងក្រោយ។ ទាក់ទងនឹងផែនការរបស់ក្រុមហ៊ុន...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba អាចនឹងចូលរួមជាមួយ សហសេវិកនៅក្នុងជួយគណៈរដ្ឋមន្ត្រី របស់គាត់ទាំង៤នាក់ផ្សេងទៀត ដែលនឹងអាចត្រូវបានបណ្តេញ ចេញដោយលោក Vladimir Zelensky ។ ឧបនាយករដ្ឋមន្ត្រីសម្រាប់កិច្ចការងារសមាហរណកម្មអ៊ឺរ៉ុប Olga Stefanishina រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ Aleksandr...
ភ្នំពេញ៖ យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ប្រព្រឹត្តិទៅនៅខេត្តកំពតផ្ទាល់ ដោយចាប់ផ្តើមដំណើរចេញពីពហុកីឡាដ្ឋានខេត្តកំពត ឆ្ពោះទៅដល់ឆ្នេរកោះស្មៅ។ កម្មវិធីកំពតស្អាត ២០២៤ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជន ក្នុងនិងក្រៅតំបន់ ដោយមានអ្នកចូលរួមរត់យ៉ាងច្រើនកុះករ ហួសពីការរំពឹងទុក។ នេះបង្ហាញឲ្យឃើញពីសក្តានុពល នៃការផ្សព្វផ្សាយអំពីបរិស្ថានរបស់កំពតស្អាត បានទាក់ទាញប្រជាជនឲ្យចូលរួមក្រោមគោលបំណង នៃការបំផុសស្មារតីខ្វល់ខ្វាយ និងយកចិត្តទុកដាក់ ទៅលើបរិស្ថានរបស់យើងឲ្យបានកាន់តែប្រសើរ។ យោងតាមប្រសាសន៍របស់លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានកត់សម្គាល់ទៅលើ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ប្រទេសម៉ុងហ្គោលី ហើយបានសម្តែងការសោកស្តាយ ដែលរដ្ឋាភិបាលនៅទីក្រុង Ulaanbaatar មិនបានឃុំខ្លួនមេដឹកនាំរូបនេះ តាមដីការបស់តុលាការឧក្រិដ្ឋកម្ម ICC។ លោក Putin បានចំណាយបំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃនៅប្រទេសម៉ុងហ្គោលី ដោយចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគី និងប្រារព្ធខួបលើកទី៨៥ នៃជ័យជំនះនៃសង្គ្រាមលោកលើកទី ២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានផ្តួចផ្តើមការបោសសំអាត ជាក់ស្តែងនៃមន្ត្រីជាន់ខ្ពស់ ដោយបណ្តេញអនុប្រធានការិយាល័យ របស់គាត់កាលពីថ្ងៃអង្គារ និងទទួលយកលិខិតលាលែងពីរដ្ឋមន្ត្រីបីរូប ក៏ដូចជាឧបនាយករដ្ឋមន្ត្រី របស់ប្រទេសផងដែរ។ លោក Rostislav Shurma អនុប្រធានការិយាល័យរបស់ Zelensky ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារ នេះបើយោងតាមក្រឹត្យដែលបានបង្ហោះ នៅលើគេហទំព័ររបស់ការិយាល័យប៉ុន្តែយ៉ាងណាក្តី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកគឺ នឹងខិតជិតខ្លាំងមែនទែន ហើយក្នុងការយល់ព្រមលើការដឹកជញ្ជូនមីស៊ីល រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការព្រមានម្តងហើយម្តងទៀត ពីទីក្រុងមូស្គូក៏ដោយ។ សព្វាវុធដែលស្ថិតក្នុងផែនការជំនួយនោះគឺឮJoint Air-to-Surface Standoff Missiles (JASSM) ដែលជាអាវុធអាចបំពាក់ បាននៅលើយន្តហោះចម្បាំង F-16 ដែលរចនាដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយ អ្នកឧបត្ថម្ភលោកខាងលិច របស់ខ្លួននាពេលកន្លងមក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន...
ហ្សាការតា៖ នៅថ្ងៃអង្គារនេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានយាងមកដល់ប្រទេសឥណ្ឌូណេស៊ី ដែលមានជនមូស្លីមភាគច្រើន ដើម្បីចាប់ផ្តើមដំណើរទស្សនៈកិច្ចចំនួន ៤ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងក្លាយជាដំណើរដ៏វែងបំផុត និងឆ្ងាយបំផុតរបស់សម្តេចសង្ឃប៉ាប ដែលមានព្រះជន្មាយុ៨៧ ព្រះវស្សាអង្គនេះ ។ មេដឹកនាំនៃអ្នកកាន់សាសនាកាតូលិកចំនួន ១,៣ពាន់លាននាក់ របស់ពិភពលោកបានទៅដល់ ទីក្រុងហ្សាការតា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលឧទ្ទិសដល់ទំនាក់ទំនងអន្តរសាសនា ហើយបន្ទាប់មកនឹងធ្វើដំណើរ ទៅកាន់ប្រទេសប៉ាពួញូហ្គីណេ...
ធនាគារ ABA មានមោទនភាព ចូលរួមជាថវិកាដោយស្ម័គ្រចិត្តចំនួន ៤០០លានរៀល (ប្រមាណ ១០០,០០០ដុល្លារ) ជូនដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍ និងសន្តិសុខសុវត្ថិភាព នៅតាមបណ្ដាយព្រំដែនកម្ពុជា។ មូលនិធិដែលផ្ដួចផ្ដើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងជំរុញដល់ ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឲ្យបានកាន់តែរឹងមាំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា...
ភ្នំពេញ ៖ គណៈប្រតិភូ ក្រុមប្រឹក្សា សម្រាប់ការជំរុញ ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងសៀងហៃ (CPIT Shanghai) ដឹកនាំដោយ លោក Zhou Minhao ដែលជាអគ្គនាយកបានជួបពិភាក្សា ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការពិនិត្យ លទ្ធភាពផ្សព្វផ្សាយ...
ភ្នំពេញ៖ ក្នុងពេលទទួល ជួបពិភាក្សាការងារ ជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ញើសាលិខិតរំលែកមរណទុក្ខជូនលោកស្រីឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ចំពោះការទទួលមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីអ្គារ គង់ សំអុល សមាជិករដ្ឋសភា,...
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ថោន បានសហការជាមួយ សហពន្ធ័កីឡា ប្រដាល់គុនខ្មែរ បានបង្កើតសង្វៀនការ ប្រកួតគុនខែ្មរមួយទៀត ដែលមាន រហ័សនាមថា ផោវើរេម គុនខ្មែរ ប្រព្រឹត្តទៅជារៀង រាល់យប់ថ្ងៃពុធ ដោយនាំយកអ្នក ប្រដាល់គុនខ្មែរល្បីៗ រួមមានអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និង អ្នកប្រដាល់គុនខ្មែរ ឃីម...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានទំនាក់ទំនាក់ទំនង អន្តរជាតិ នៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរកម្ពុជារៀបចំវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» ។ ពិធីបើកវេទិកានេះដែរ...
តបតាមការអញ្ជើញ របស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងសមាជិក នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក ចំនួនជាង ៥០ ប្រធានគណៈកម្មាធិការ សហភាពអាហ្វ្រិក អគ្គលេខាធិការអង្គការ សហប្រជាជាតិ និងប្រមុខនៃអង្គការ អន្តរជាតិជាច្រើន នឹងជួបជុំគ្នា នៅទីក្រុងប៉េកាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី...
ភ្នំពេញ ៖ ក្នុងក្របខ័ណ្ឌមូលនិធិពិសេស សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៤ កម្ពុជានឹងទទួល បានហិរញ្ញប្បទានដែល មានទឹកប្រាក់ប្រមាណ ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៨។ គម្រោងទាំង៨នេះ គឺគ្របដណ្តប់ លើផ្នែកទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ ការយល់ដឹង ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់...
ភ្នំពេញ ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតឥស្លាម ប៉ាគីស្ថានប្រចាំកម្ពុជា បានកោត សរសើរលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលបានខិតខំសម្រេច បានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន បានធ្វើឲ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងផុសផុល ដល់ការកាត់បន្ថយការបំពុល ដោយប្លាស្ទិក ដែលជាបញ្ហាសកល។ ការលើកឡើងរបស់លោកទូតនេះ ក្នុងឱកាសចូលជួបសំដែងការគួរសម...
គែរ៖ កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា គិតចាប់តាំងពីខែមិថុនាមក ក្រុមរបស់ខ្លួនបាននិងកំពុង ប្រតិបត្តិការដោយ ស្ថិតក្រោមការណែ នាំថ្មីអំពីរបៀបដោះស្រាយចំណាប់ខ្មាំង ប្រសិនបើកងកម្លាំង របស់អ៊ីស្រាអ៊ែលចូលទៅជិត ទីតាំងរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សា មែននោះ ។ គួរបញ្ជាក់ថា ការប្រកាសនេះ គឺបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ីស្រាអ៊ែល បានទាញយកសាកសព ចំណាប់ខ្មាំងចំនួន៦នាក់ចេញ ពីផ្លូវរូងក្រោមដីក្នុងទីក្រុង...
ហាណូយ ៖ យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍ ដោយដកស្រង់ សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា វៀតណាមបាននាំចេញអង្ករ ចំនួន៦,១៦លានតោន ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ដោយបានកើនឡើង៥,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ របាយការណ៍បានដាក់ថា ការនាំចេញអង្ករបាននាំមក នូវប្រាក់ចំណូល ជិត៣,៨៥ពាន់លានដុល្លារ អាមេរិកក្នុងរយៈ ពេលដែលបានលើកឡើង ពីមួយឆ្នាំទៅមួយឆ្នាំ...
ម៉ានីល៖ កាលពីថ្ងៃចន្ទ អាជ្ញាធរបានឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិកឈ្មោះថា Yagi បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន១០នាក់ និងមនុស្សម្នាក់កំពុងបាត់ខ្លួន ។ ព្យុះមួយនេះត្រូវបានគេរំពឹងថា នឹងបោកបក់នៅរសៀលថ្ងៃចន្ទ ឬពេលល្ងាច នៅតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន បានធ្វើឱ្យភ្លៀងធ្លាក់ចុះមកលើកោះ Luzon ដែលជាកោះដ៏សំខាន់របស់ប្រទេសនេះ រួមទាំងក្រុង Metro Manila ផងដែរ។ អ្នកស្លាប់មានចំនួន២នាក់មកពីទីក្រុង Cebu...
បរទេស៖ យោងតាមអាជ្ញាធរបារាំងបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់នៅពេលដែលទូកដឹកជនចំណាកស្រុកមួយបានលិចនៅឆ្នេរសមុទ្រ Cap Gris-Nez ភាគខាងជើងប្រទេសបារាំងនៅថ្ងៃអង្គារ។ យោងតាមសារព័ត៍មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងតាមលោក Frédéric Cuvillier អភិបាលក្រុង Boulogne-sur-Mer បានឱ្យដឹងថា មនុស្សជិត ៧០នាក់...
កាប៊ុល៖ លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានលើកឡើងថា មនុស្សចំនួន ៦នាក់ បានស្លាប់ និងចំនួន ១៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីរសៀលថ្ងៃចន្ទ នៅតំបន់ភាគនិរតីនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ លោក Zadran បានឲ្យដឹងថា មានមនុស្សម្នាក់បានកាន់ឧបករណ៍បំផ្ទុះដែលផលិត ហើយដាក់នៅលើរាងកាយរបស់ខ្លួន ហើយបានបំផ្ទុះគ្រាប់បែកនោះនៅក្នុងតំបន់ Qala-e-Bakhtyar...