យេរ៉ូសាឡឹម៖ ប្រជាជនអ៊ីស្រាអែលរាប់សែននាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីធានាការវិលត្រឡប់នៃចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។ យោងតាមគេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល មនុស្សប្រហែល ៧០ម៉ឺននាក់ បានចូលរួមក្នុងបាតុកម្មនៅលើផ្លូវសំខាន់ៗ និងផ្លូវប្រសព្វទូទាំងប្រទេស ដោយមាន ៥៥ម៉ឺន នាក់បានចូលរួមការប្រមូលផ្តុំកណ្តាលនៅទីក្រុង Tel Aviv ។...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រសួងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប។ ក្រសួងកសិកម្មបញ្ជាក់ថា វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រ ការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB...
វ៉ាស៊ីនតោន៖ ត្រឹមតែពីរខែបន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានចាកចេញពីការប្រណាំងប្រជែង សម្រាប់តំណែងប្រធានាធិបតីអាណត្តិទីពីរ និងបានតែងតាំងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ជាអ្នកស្នងមរតករបស់លោក ការបោះឆ្នោតប្រធានាធិបតីឥឡូវនេះមើលទៅដូចជាការប្រណាំងប្រជែងដ៏តឹងតែងមួយ ដោយលោកស្រី ហារីស នាំមុខតិចតួចក្នុងការស្ទង់មតិ។ ប៉ុន្តែដូចដែលលោក ដូណាល់ ត្រាំ បានបង្ហាញនៅក្នុងឆ្នាំ២០១៦ នៅពេលដែលថ្នាក់ដឹកនាំនយោបាយរបស់អាមេរិក អ្នកវិភាគ និងការស្ទង់មតិបានឲ្យដឹងថា លោកមិនអាចឈ្នះបាននោះទេ...
ម៉ានីល៖ ក្រុមមន្ត្រីបានឲ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយគ្រឿង បានបោះយុថ្កានៅតំបន់ Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង ចាប់តាំងពីខែមេសា ត្រូវបានរារាំង ដោយនាវាឆ្មាំសមុទ្រចិន កាលពីថ្ងៃសៅរ៍ ខណៈដែលភាពតានតឹង រវាងប្រទេស ទាំងពីរជុំវិញជម្លោះដែន សមុទ្ររបស់ពួកគេថ្មីៗនេះបានផ្លាស់ប្តូរទៅកាន់តំបន់នោះ។ នាវា Teresa Magbanua ដែលជានាវាមួយក្នុងចំណោមនាវាធំជាងគេពីររបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដែលទីក្រុងប៉េកាំងចង់ឱ្យទីក្រុងម៉ានីលដកចេញពីតំបន់ Sabina Shoal...
សៅ ប៉ូឡូ៖ទិន្នន័យ របស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃអាទិត្យថា ចំនួនភ្លើងឆេះ ព្រៃក្នុងតំបន់ ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល សម្រាប់ខែសីហា បានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីគ្រោះរាំងស្ងួត ដែលនឹង កំពុងញាំញីដល់ជីវឧស្ម័ន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ភ្លៀងធ្លាក់កាលពីឆ្នាំមុនមកយឺត និង ខ្សោយជាងធម្មតា ដោយសារគំរូអាកាសធាតុ ត្រូវគេស្គាល់ថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមអភិបាលក្រុងលោក Sergey Sobyanin បាននិយាយថា កងការពារដែនអាកាសរុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន លើទីក្រុងមូស្គូនៅពេលយប់ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬការខូចខាតនៅលើដីនោះទេ។ មន្ត្រីបាននិយាយថាដ្រូន UAVs ទីមួយត្រូវ បានបាញ់ទម្លាក់នៅជិត Podolsk ចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន នៅថ្ងៃទី៣១ ខែសីហា បានអញ្ជើញចូល រួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤។ កម្មវិធីនេះមាន ការចូលរួមពី...
ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង ៕
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សរាជធានីភ្នំពេញ បានលេីកឡេីងថា ការសម្រេចចិត្តចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកទាំង៨៥៧រូប គឺជាការសំរេចចិត្តដ៏ត្រឹមត្រូវ។ ការលើកឡើង របស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីង នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក សមាជិកា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្ត្រ ដោយបានច្រានចោលគំនិតដែលថា ភាគីទាំងពីរអាច ធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗ នាពេលអនាគតដ៏ខ្លីខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ជាតិ Russia 1 មន្ត្រីកំពូលបានសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានព្រមានចាត់វិធាន ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ «ផ្លាកលេខចរាចរខេមរភូមិន្ទ» ដែលជាជនស៊ីវិល ឬជនបរទេស ។ ក្រសួង បន្ដថា អ្នកប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរ ខេមរភូមិន្ទទាំងអស់» ត្រូវតែជានាយទាហាន ដែលមានសិទ្ធពេញលេញ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT និយាយ កាលពីថ្ងៃអាទិត្យថា សាកសពចំណាប់ខ្មាំងចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ត្រូវបានគេយកមកវិញពីផ្លូវរូង ក្រោមដីក្នុងតំបន់ Rafah នៃភាគខាងត្បូងហ្គាហ្សា។ យោងតាមកងកម្លាំងការពារ អ៊ីស្រាអែល ដែលហៅកាត់ថាIDF បានបង្ហាញបញ្ជីឈ្មោះជនរងគ្រោះ ទាំងនោះដែលមាន ដូចជាលោក Hersh...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការចូលរួមជាមួយរុស្ស៊ី និងកូរ៉េខាងជើង និងការចូលរួមជាមួយពួកគេនឹងជារឿងល្អមួយ នេះបើយោងតាម តាមអ្វី ដែលអតីតប្រធានាធិបតី អាមេរិក Donald Trump បានលលើកឡើងនៅពេល ចុងក្រោយនេះ ។ ថ្លែងនៅឯការជួបជុំបោះឆ្នោត ក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសុក្រ អ្នកតែងតាំង...
ភ្នំពេញ៖ ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤នេះបានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករស្ត្រីបានលើកឡើងថា៖ “នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹមសុខថា តើធ្វើយ៉ាងណា ជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្ត ទម្លាក់របបផ្ដាច់ការចោល ទើបអាចប្ដូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្ដាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ” ។ នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ មានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់សមរង្ស៊ីនៅពីក្រោយ៕
គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី បានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយទៀតទៅលើទឹកដីរបស់អ៊ុយក្រែនពេញមួយយប់ ដោយប្រើគ្រាប់មីស៊ីលផ្លោង Iskander-M ដោយបាញ់គ្រាប់មីស៊ីល S-300 ចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៥២គ្រឿង។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនោះទេ ហើយកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed-131 និង Shahed-136 ចំនួន២៤គ្រឿង ។...
ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ មានមនុស្សចំនួន ៦នាក់ បានរងរបួស នៅក្នុងពេលធ្លាក់យន្តហោះ An-2 នៅតំបន់ Ossetia ខាងជើង ។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ដោយដកស្រង់សម្តីតំណាងផ្លូវការនៃក្លឹបហោះហើរដែលជាម្ចាស់យន្តហោះនេះថា គ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែអ្នកដំណើរចំនួន ៦នាក់ បានរងរបួសក្នុងអំឡុងពេលចុះចតនៅសង្កាត់ Prigorodny នៃតំបន់ Ossetia ខាងជើង។...
LISBON៖ យោងតាមអាជ្ញាធរការពារស៊ីវិលរបស់ប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា សាកសពទាហានបាត់ខ្លួនដែលជាប់ពាក់ព័ន្ធ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើង នៃប្រទេសព័រទុយហ្គាល់ត្រូវបានគេរកឃើញហើយកាលពីរសៀលថ្ងៃសៅរ៍ ។ ឧទ្ធម្ភាគចក្រ ដោយមានអ្នកបើកបរតែម្នាក់ និងទាហាន ៥នាក់ នៅលើនោះ បានធ្លាក់កាលពីថ្ងៃសុក្រ នៅលើដងទន្លេ Douro ខណៈត្រឡប់មកពីប្រតិបត្តិការពន្លត់អគ្គីភ័យនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់។ ចំពោះការធ្លាក់យន្តហោះនេះដែរ គឺបានបណ្តាលឲ្យទាហានទាំងអស់ស្លាប់ ដោយសាកសពចំនួន ៤នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ។ អ្នកបើកយន្តហោះបានរងរបួស...
ដាកា៖ យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ (NDRCC) ក្រោមឳវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់បំផ្លិចបំផ្លាញដោយកើតឡើងជាច្រើនសប្តាហ៍ក្នុងខែនេះ នៅក្នុងប្រទេសបង់ក្លាដេស ដែលបានបណ្តាលស្លាប់មនុស្សអស់តិចបំផុត ៥៩នាក់ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា មានមនុស្សចំនួន៥៩នាក់ក្នុងនោះមានបុរសចំនួន ៤១នាក់ ស្ត្រីចំនួន ៦នាក់ និងកុមារចំនួន ១២នាក់ បានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់បន្តកើតមានឡើងរហូតដល់ថ្ងៃសៅរ៍។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរភាគច្រើនបានកើតឡើងនៅក្នុងតំបន់ Greater Noakhali នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេសរហូតមកដល់ពេលនេះ។...
តូក្យូ៖ នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Shanshan បានថមថយអនុភាពប្រែក្លាយទៅជាព្យុះត្រូពិក បានបន្តនាំមកនូវព្យុះផ្គររន្ទះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅក្នុងប្រទេសជប៉ុន។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា ព្យុះទីហ្វុងទី១០នៃឆ្នាំនេះ ដែលស្ថិតនៅក្បែរឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក នៅភាគកណ្តាលនៃប្រទេសជប៉ុន បានបន្ថយអនុភាពកមកជាព្យុះត្រូពិកវិញ នៅពេលថ្ងៃត្រង់ថ្ងៃអាទិត្យនេះ ប៉ុន្តែនៅតែបណ្តាលឱ្យមានបរិយាកាសមិនថេរ នៅភាគខាងកើតនៃប្រទេសជប៉ុន និងខ្យល់នាំមកនូវសំណើម។ គិតត្រឹមម៉ោង១ និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ពពកបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងព្យុះផ្គររន្ទះកំពុងកើតឡើងនៅតំបន់ផ្សេងៗពី...
នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចូលរួមបរិច្ចាគថវិកា២៥០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោក ហុក ហួលីម ក្នុងឱកាសទទួលមុខតំណែងថ្មី ជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ ។ យោងតាមសារលិខិតរបស់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា ” តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា...
បរទេស៖ ក្រុមអ្នកជំនាញស្វីសបាននិយាយនៅក្នុងរបាយការណ៍មួយដែលបញ្ជាដោយក្រសួងការពារជាតិនៅទីក្រុង Bern ថា វាជាពេលវេលាសម្រាប់ប្រទេសស្វ៊ីសដែលមានអព្យាក្រឹតតាំងពីឆ្នាំ១៥១៥ ដើម្បីកំណត់ស្ថានភាពមិនចូលបក្សសម្ព័ន្ធរបស់ខ្លួនឡើងវិញ។ ជាការឆ្លើយតប អ្នករិះគន់បានចោទប្រកាន់ក្រុមដែលនៅពីក្រោយឯកសារនោះថា មានភាពលម្អៀង ហើយទទូចថា អព្យាក្រឹតភាពត្រូវបានចែងជារៀងរហូតនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាធិការសិក្សាដែលត្រូវបានបង្កើតឡើងកាលពីមួយឆ្នាំមុន បានបង្ហាញឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងអនុសាសន៍ចំនួន ១០០ ស្តីពីវិធីជំរុញសន្តិសុខរបស់ប្រទេសនៅលើភ្នំ Alpine...
បរទេស៖ ឧទ្ធម្ភាគចក្រប្រភេទ Mi-8 បានបាត់ខ្លួននៅឧបទ្វីប Kamchatka ដោយមានអ្នកដំណើរចំនួន ១៩នាក់ និងសមាជិកនាវិក ៣នាក់ ផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រនោះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឆ្លើយតបគ្រាអាសន្នក្នុងតំបន់បាននិយាយនៅថ្ងៃទី៣១ ខែសីហាថា ឧទ្ធម្ភាគចក្រ Mi-8 របស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមសម រង្ស៉ី ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖ «បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវរូបថតចំនួនពីរសន្លឹកដែលមាន កាយវិកាប្រហាក់ប្រហែលគ្នា ដែលក្នុងនោះមួយសន្លឹកថតនៅក្នុងឆ្នាំ១៩៩៨ និងមួយសន្លឹកទៀតថតនៅក្នុងឆ្នាំ២០២៤នេះ។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយនឹងរូបថតទាំងពីរសន្លឹក សម្ដេចតេជោ ហ៊ុន សែន បានភ្ជាប់នូវខ្លឹមសារថា៖ «រូបថត ២សន្លឹក មួយសន្លឹកថតឆ្នាំ១៩៩៨ ក្នុងវ័យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានគម្រាមរារាំងការព្យាយាមរបស់អ៊ុយក្រែន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបមិនឲ្យទទួលបានជោជ័យនិងការគាំទ្រឡើយ។ មេដឹកនាំប៉ូឡូញរូបនេះទោះបីជាយ៉ាងណាក្តីបានពន្យល់ថា លុះត្រាណាតែអ៊ុយក្រែនងាកទៅរកការដោះស្រាយទៅនឹងការទាមទាររបស់ទីក្រុង Warsaw ទៅលើករណីនៃការសម្លាប់រង្គាលនៅ Volyn ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ដែលជាការសម្លាប់ជនជាតិប៉ូឡូញជាច្រើនដោយអ្នកជាតិនិយមអ៊ុយក្រែន។ លោក Tusk បានធ្វើការសន្យាបន្ទាប់ពីមានរឿងអាស្រូវនយោបាយដ៏ធំមួយបានកក្រើកប្រទេសប៉ូឡូញ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏មហន្តរាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba ដែលបានធ្វើសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសជាច្រើនអំពីប្រវត្តិសាស្ត្រប៉ូឡូញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីយោធាលំដាប់កំពូលមកពីរដ្ឋសមាជិកណាតូ និងអ៊ុយក្រែនបានប្រមូលផ្តុំគ្នាក្នុងទីក្រុង Dresden របស់អាល្លឺម៉ង់សម្រាប់កិច្ចពិភាក្សាសម្ងាត់មួយនៅក្នុងសប្តាហ៍នេះ។ ប្រភពដដែលបានសរសេរទៀតថាប្រទេសជាម្ចាស់ផ្ទះត្រូវបានគេរាយការណ៍ ថាបានប្រើឱកាសដើម្បីបង្ហាញពីការច្នៃប្រឌិតចុងក្រោយបំផុតរបស់អ្នកផលិតអាវុធរបស់ខ្លួន។ កាលពីដើមខែនេះ ក្រុមហ៊ុនការពារជាតិឈានមុខគេរបស់អាល្លឺម៉ង់ Rheinmetall បានប្រកាសថា ខ្លួនបានបង្កើនប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនជិតទ្វេដងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ក្រុមហ៊ុនអាវុធយក្សនេះបាននិយាយថាជម្លោះអ៊ុយក្រែនគឺស្ថិតក្នុងចំណោមកត្តាដែល ធ្វើឱ្យដំណើរការអាជីវកម្មមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ។ នៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ Bild បានរាយការណ៍ថាមេបញ្ជាការកងកម្លាំងជើងគោកនៃបណ្តាប្រទេសអឺរ៉ុបចំនួន ៣៥ ក៏ដូចជាអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំបិទទ្វារនៅទីក្រុង...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល...