បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT ការភ័យខ្លាចនៃ ការដកទ័ព របស់បារាំង ពីអង្គការណាតូ កំពុងតែកើនឡើង ខណៈដែលក្រុមស្តាំ និយមប្រហែល ជាអាចដណ្តើមយកអាសនៈមួយចំនួនធំ នៅក្នុងប្រទេសការ បោះឆ្នោតនាពេលខាងមុខ ។ ការដកស្រង់ព័ត៌មានចេញ ពីកាសែតEuractiv បានរាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតអនាមិកមួយចំនួនមកជាមួយផងដោយ ប្រភពបានលើកឡើងពីការដកថយនៃការគាំទ្រ សម្រាប់អ៊ុយក្រែនថាជាការព្រួយបារម្ភខ្លាំង។...
បរទេស៖ ប៉ូលិសឥណ្ឌា បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹងការរត់ជាន់គ្នា នៅក្នុងព្រឹត្តិការណ៍សាសនាហិណ្ឌូ នៅភាគខាងជើងរដ្ឋ Uttar Pradesh ដែលបណ្តាលឱ្យមនុស្ស ១២១ នាក់បានស្លាប់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរត់ជាន់គ្នាបណ្តាល...
កាធុម ៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នាពេលថ្មីៗនេះ បានកើនឡើង នៅទីតាំងជាច្រើននៅទូទាំង ប្រទេសស៊ូដង់ ជាពិសេសនៅក្នុងរដ្ឋ Sinnar, West Kordofan និងរដ្ឋ North Darfur ។ កងកម្លាំង RSF បានប្រកាសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងថា បើទោះជាប្រជាពលរដ្ឋកើតពុំទាន់ការកសាងអង្គរវត្ត ប៉ុន្តែមានមោទកភាពដែលបានកើតទាន់ការជីកព្រែកហ្វូណនតេជោ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៤ ខែកក្កដា...
បរទេស៖ សហភាពអឺរ៉ុបបានដាក់ពន្ធថ្មី ឬតម្លើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនបន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ទីក្រុងព្រុចសែលកំពុងស្វែងរកការទប់ស្កាត់រថយន្តអគ្គិសនី ឬ EV ដែលមានតម្លៃទាបពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចអាស៊ី ដើម្បីការពារក្រុមហ៊ុនផលិតរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពន្ធថ្មីបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ នឹងអនុវត្តចាប់ពីថ្ងៃទី ៥ ខែកក្កដានេះ គឺសម្រាប់រយៈពេលអតិបរមា ៤...
បច្ចុប្បន្នកម្ពុជាមានតែកប៉ាល់ដឹកទំនិញខ្នាតមធ្យមតែប៉ុណ្ណោះ ដែលអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាទូទៅកប៉ាល់ដឹកទំនិញខ្នាតតូចអាចផ្ទុកទំនិញបានចាប់ពី២០០កុងតឺន័រ(Container) ទៅ១៥០០កុងតឺន័រ។ រីឯកប៉ាល់ខ្នាត់ធំ អាចផ្ទុកលើសពីមួយពាន់កុងតឺន័រឡើងទៅ ដែលពាក្យបច្ចេកទេសហៅថា Twenty Equivalent Unit (TEUs)។ ពាក្យថា “Twenty Equivalent Unit (TEUs)” គឺជាឯកតាស្តង់ដាមួយរបស់ពិភពលោកកំណត់ជាខ្នាត ដើម្បីវាស់សមត្ថភាពដឹកទំនិញរបស់កប៉ាល់ដោយផ្អែកលើចំនួនកុងតឺន័រ។ កំពង់ផែនភ្នំពេញនិងកំពង់ផែក្រុងកំពង់សោម មិនមានកប៉ាលដឹកទំនិញខ្នាតធំចូលចតបានទេ ដោយសារតែទឹកទន្លេនិងទឹកសមុទ្រមានស្ថានភាពរាក់។...
បរទេស ៖ រុស្ស៊ីបានអះអាងពីការប្រើមីស៊ីលយុទ្ធសាស្ត្រជាលើកទីបីវាយប្រហារ ដោយជោគជ័យ ទៅលើអាកាសយានដ្ឋានអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយយន្តហោះចម្បាំង MiG-29 ត្រូវបានគេនិយាយថា ត្រូវបានគេកម្ទេចចោល នៅលើដីក្នុងតំបន់ Dnepropetrovsk។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីរាយការណ៍ចុងក្រោយពីការវាយប្រហារដោយមីស៊ីល Iskander ទៅលើអាកាសយានដ្ឋាន Dolgintsovo ដែលស្ថិតនៅចម្ងាយប្រហែល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ កក្កដាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ ចំពោះកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្នុងគោលបំណងធានាបទឈប់បាញ់នៅក្នុងជម្លោះតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ ការឆ្លើយតបដែលត្រូវបានផ្ទេរ ដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា “អ៊ីស្រាអែលកំពុងពិនិត្យមើលការឆ្លើយតបនេះ ហើយនឹងធ្វើការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលក្នុងពេលកំណត់” ។ ការអភិវឌ្ឍន៍នេះបង្ហាញពីកិច្ច ខិតខំប្រឹងប្រែងជាថ្មីដើម្បីចរចាបញ្ចប់ជម្លោះរយៈពេលជិត ៩ខែ ដែលយោងទៅតាមអាជ្ញាធរ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសន្យាថា នឹងបន្តធ្វើការជាមួយអង្គការ NGO នានា ដើម្បីបន្តការងារដោះមីន ដើម្បីឲ្យកម្ពុជា សម្រេចគោលដៅក្លាយ...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី៤ កក្កដា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេច យួន សុដារី ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីពិភាក្សា និងអនុម័ត។ របៀបវារៈទាំង៣ ៖ ១. សេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការតាំងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ សហប្រតិបត្តិការជាមួយអង្គការ សហប្រជាជាតិ និងដៃគូអភិវឌ្ឍ សម្រាប់ការអនុវត្តមុខងារសេសសល់ នៃ អ.វ.ត.ក. កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដោយមានការអញ្ជើញចូលរួមពី...
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វី ឌុច្ជដា អ្នកឯកទេស ជំងឺទឹកនោមផ្អែម បានលើកឡើងពីករណីជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើកុមារតូចៗ ដោយសារកក្តាអង់ទីគ័រ និងប្រព័ន្ធភាពស៊ាំក្នុងខ្លួន ។ លោកវេជ្ជបណ្ឌិត វី ឌុច្ជដាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ កក្កដាថា “ជំងឺទឹកនោមផ្អែមដែលកើតលើកុមារ ឬក៏យើងហៅថា ជំងឺទឹកនោមផ្អែមប្រភេទទី១ អាហ្នឹងភាគច្រើនវាកើតទៅលើកុមារ ។...
ការ៉ាកាស៖ តំណាងប្រទេសវ៉េណេស៊ុយអេឡា ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក បានឲ្យដឹងថាពួកគេបានយល់ព្រម ធ្វើការជាមួយក្រុងវ៉ាស៊ីនតោន និងរក្សាទំនាក់ទំនងដោយគោរព ។ តំណាងវេណេស៊ុយអេឡា បានបង្ហោះនៅលើបណ្តាញសង្គមថា “បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ យើងបានព្រមព្រៀងគ្នាលើឆន្ទៈរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការធ្វើការជាមួយគ្នា ដើម្បីទទួលបានការជឿទុកចិត្ត និងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង និងរក្សាទំនាក់ទំនងប្រកបដោយការគោរព និងស្ថាបនា” ។ សាររបស់ពួកគេបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិត រវាងភាគីទាំងពីរ ដែលក្នុងនោះ វេណេហ្ស៊ុយអេឡាបានឲ្យដឹងថា...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានបន្តនាំយកសម្ភារគ្រឿងសំណង់ និងប្រេងឥន្ធនៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចេញមកបញ្ជាក់ថា ពិតជាមានករណីបុគ្គលិកឆ្មបម្នាក់ ធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដែលបានព្យាបាលស្ត្រីម្នាក់យកលុយ៣០ម៉ឺនរៀល ទោះបីជាដឹងថា មានប័ណ្ណមូលនីធិសមធម៌សុខាភិបាលក៏ដោយ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម នាថ្ងៃទី៤ កក្កដានេះបានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹង ពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) ចំពោះបុគ្គលិកឆ្មបម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន...
បរទេស៖ ស្ត្រីម្នាក់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការរត់ពន្ធពងមាន់ពូជ Dong Tao ដែលជាប្រភេទសត្វដ៏កម្រ នៅក្នុងប្រទេសវៀតណាម ចូលទៅក្នុងសហរដ្ឋអាមេរិក ហើយក្រោយមកបានភ្ញាស់ស៊ុត នោះឱ្យចេញជាកូនមាន់ ដោយលាក់កំបាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យមេធាវី របស់សហរដ្ឋអាមេរិក...
អាម៉ាន៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានព្រមានអំពីការគំរាមកំហែង ដែលបង្កឡើងដោយការរត់ពន្ធអាវុធ និងគ្រឿងញៀនជាបន្តបន្ទាប់ពីប្រទេសស៊ីរី ចូលទៅក្នុងហ្ស៊កដានី ។ លោករដ្ឋមន្ត្រីបានធ្វើការកត់ សម្គាល់នេះនៅក្នុងកិច្ចប្រជុំជាមួយលោក Alexander Lavrentiev បេសកជនពិសេសរបស់រុស្ស៊ី សម្រាប់ការតាំងទីលំនៅស៊ីរី នៅរដ្ឋធានីអាម៉ាន របស់ប្រទេសហ្ស៊កដានី នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសហ្ស៊កដានី។ លោក Safadi...
អាល្លឺម៉ង់៖នាយប់នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញនឹងជួបជាមួយ ក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ។ នាយប់ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំងជួបក្រុមបាល់ទាត់ជម្រើសជាតិ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរ រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន និងតំណាង...
ម៉ានីល៖ ព្រឹទ្ធសមាជិកហ្វីលីពីន បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ធ្វើការសន្យាឱ្យបានល្អ ក្នុងការផ្តល់សំណង “ត្រឹមត្រូវ និងមានន័យ” សម្រាប់ស្ត្រីហ្វីលីពីន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបន ក្នុងសម័យសង្គ្រាមរបស់ជប៉ុន។ ព្រឹទ្ធសមាជិកហ្វីលីពីនលោកស្រី Risa Hontiveros បានឲ្យដឹងថា មានតែស្ត្រីហ្វីលីពីន ១៨នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ហើយវាដល់ពេលដែល ត្រូវផ្តល់សំណងដល់ពួកគេ និងគ្រួសាររបស់ពួកគេហើយ។ លោកស្រីបានលើកឡើងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២៤ នេះ បានដឹកនាំមន្ត្រីអង្គភាព ពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ។ ទាក់ទិនទៅនឹងវឌ្ឍនភាព នៃការសាងសង់ទីលានចាក់សំរាមថ្មីនេះ បើតាមមន្ត្រី នៃមន្ទីរសាធារណការ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងទី៣ នាថ្ងៃ១៩ កក្កដា ខាងមុខនេះ ។ ការដាំបង្គោលឈ្មោះផ្លូវមេដឹកនាំកំពូលចិន ដែលជាមិត្តដែកថែប របស់កម្ពុជានេះ ក៏ធ្វើឡើងស្របនឹង ការអបអរសាទរ ខួបអនុស្សារវីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ផងដែរ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ការជ្រើសរើសនាយកសាលា គឺជារឿងសំខាន់ ដែលយកចិត្តទុកដាក់ ព្រោះបើរើសយកមកហើយមិនបានល្អ គ្រូបង្រៀនក៏មិនតម្រង់ទិសសម្រាប់សិស្សដែរ ដូច្នេះត្រូវគិតគូរបានល្អិតល្អន់ មិនត្រូវឲ្យខុសគោលការណ៍នោះទេ បើទោះបី១% ក៏ពិបាកដែរ ។ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃទី៤...
ហ្គាហ្សា ៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានឲ្យដឹងថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នក សម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ ហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផ្លាស់ប្តូរគំនិតមួយចំនួនជាមួយបងប្អូនអ្នកសម្របសម្រួល ដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីនរបស់យើង” ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori ភាគឦសានរបស់ប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការរារាំងក្នុងតំបន់ ជាមួយនឹងសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន។ យន្ដហោះចម្បាំង F-35As ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះចម្បាំងជំនាន់ទី៥ ដែលមានសមត្ថភាពគេចពីការចាប់រ៉ាដា នឹងជំនួសយន្តហោះ F-16 ចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការគិតគូរពីជីវភាពគ្រូបង្រៀនជារឿងសំខាន់ ហេតុនេះហើយ ទើបបានជារាជរដ្ឋាភិបាល បានសម្រេចតម្លើងប្រាក់ឧបត្ថម្ភរបស់គរុសិស្ស-និស្សិត មកជាការផ្តល់ប្រាក់បៀវត្ស រហូតទទួលបាន ៧០% នៃក្របខណ្ឌនីមួយៗ ដើម្បីជាការឆ្លើយតបចំពោះការតាំងចិត្តខ្ពស់ បើផ្អែកលើអត្រានៃការលះបង់របស់ពួកគាត់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រអប់រំ ជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ នៅព្រឹកថ្ងៃ៤ កក្កដា...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។ លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់ដែលគ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករនិយោជិករាប់សិបម៉ឺននាក់ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់...
កាហ្សាក់ស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញនូវការរួបរួម របស់ពួកគេក្នុងការទប់ទល់ នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃ កិច្ចប្រជុំកំពូលក្នុងតំបន់ ក្នុងប្រទេសកាហ្សាក់ស្ថាន។ លោក ពូទីន បានប្រាប់លោក ស៊ី ថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ”...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងជំនួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងកសាងទំនាក់ទំនងរបស់ប្រទេសទាំងពីរ លើគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា...