ភ្នំពេញ៖ លោក ដួង តារា អតីតជំនួយការសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ដោយ៖ សយ...
ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារ និងមណ្ឌលកែប្រែ បាននិងកំពុងយកចិត្តទុកដាក់លើការកសាងជំនាញ បំណិនជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ជនជាប់ឃុំ ដើម្បីធានាបាននូវភាពប្រសើរឡើង នៅពេលជនជាប់ឃុំទាំងនោះ ចាកចេញទៅវិញ បន្ទាប់ពីកែប្រែហើយ។ ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានគោរពអញ្ជើញសម្ដេចធិបតី ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ។ ក្នុងជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១០ តុលា លោកប្រធានប្រតិបត្តិ WEF...
បរទេស៖ អ្នកស្រុកនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កំពុងវាយតម្លៃការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះសង្ឃរា Milton ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កើតជាខ្យល់ព្យុះកំបុតត្បូងថែមទៀត និងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី យ៉ាងទូលំទូលាយនៅពេលដែល ព្យុះបានមកដល់ឆ្នេរសមុទ្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះសង្ឃរា Milton ដែលឥឡូវនេះប្រែជាព្យុះស៊ីត្រូពិចដ៏មានឥទ្ធិពល បាននាំខ្យល់បក់បោកមកភាគកណ្តាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ឈានមុខគេទាំង៥ របស់ពិភពលោកត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំធំមួយ នៅទីក្រុងញូវយ៉កនៅចុងខែនេះ។ ទម្រង់ប្រជុំដែលត្រូវបានគេដាក់ឈ្មោះ The Nuclear Five ក្រៅផ្លូវការគឺជាការប្រមូលផ្តុំសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរួមមានប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា ការចូលប្រទេសអ៊ុយក្រែន ទៅក្នុងអង្គការណាតូ NATO នឹងនាំឱ្យមានសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងជាមិនខាន ។ ប្រទេសស្លូវ៉ាគី ដែលជាសមាជិករួម នៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាអ្នកប្តេជ្ញាចិត្តខ្លាំងជាងគេថា នឹងដាក់បេក្ខភាពរបស់ទីក្រុងគៀវ ឲ្យចូលរួមជាមួយនឹងប្លុកយោធានេះ ជុំវិញការភ័យខ្លាចនៃជម្លោះជាមួយរុស្ស៊ី។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតបារាំង Le Monde បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានកំពុង ចែករំលែកបច្ចេកទេសធ្វើសង្គ្រាម ដោយយន្តហោះគ្មានមនុស្សបើក ជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសម៉ាលី ដើម្បីជួយពួកគេសម្លាប់ក្រុមហ៊ុន អ្នកម៉ៅការផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីរដ្ឋាភិបាលដឹកនាំ ដោយយោធារបស់ប្រទេសអាហ្វ្រិកមួយនេះ។ ការលាតត្រដាងអំពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារស៊ើបការណ៍យោធា HUR របស់ទីក្រុងគៀវ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ការពារប្រជាជន Azawad...
គមនាគមន៍ជាសរសៃឈាមនៃ សេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធី បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតំបន់ភាគខាងឦសានរបស់ចិន ដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាល ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រផងដែរ។ នៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់ របស់ប្រទេសចិនបានលាន់លឺ នូវសូរតន្ត្រីដ៏សប្បាយរីករាយ កម្មករបានបំពាក់ផ្កាបូពណ៌ក្រហម លើក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang...
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលីលើកទី៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវ៉ែលហ្សេឡង់ (AANZFTA) នាពេលថ្មីៗនេះ អាស៊ាន និងអូស្ត្រាលី ត្រូវបង្កើនល្បឿន ក្នុងដំណើរការផ្តល់ សច្ចាប័ន ដើម្បីធ្វើយ៉ាងណា ធានាឱ្យពិធីសារទី២ ស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការ ឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា “សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឱ្យ ឥណ្ឌា...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញសម្រេច ឱ្យបាននូវការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ ។ យោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់អាស៊ាន...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន -សាធារណរដ្ឋកូរ៉េលើកទី២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអាស៊ាន និងសាធារណរដ្ឋកូរ៉េ ពន្លឿនការសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស អាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលនឹងជំរុញ ការផ្លាស់ប្តូរទេសចរណ៍ ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ បានអនុញ្ញាតឱ្យ លោក កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា (KATSUHIRO SHINOHARA) ប្រធានតំណាងមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តជប៉ុន ឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន ។ យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៧ របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១០ តុលា បានឱ្យដឹងថាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការរួមចំណែករបស់ជប៉ុន ក្នុងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC)...
អូស្ត្រាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេស អូស្ត្រាលី បានធ្វើការសុំទោស បន្ទាប់ពីចាក់ផ្សាយខ្សែភាព យន្តអាសអាភាស មួយត្រូវបានបង្ហាញ នៅលើគ្រប់អេក្រង់ ក្នុងអំឡុងពេលហោះហើរ ពីទីក្រុងស៊ីដនីទៅកាន់ទីក្រុងតូក្យូ។ ដូចដែលបានរាយការណ៍ដោយ NBC News...
បរទេស៖ មន្ត្រីការពារជាតិពីរនាក់ បាននិយាយថា ប្រទេសឥណ្ឌាបានអនុម័តកាលពីថ្ងៃពុធ នូវគម្រោងផលិតនាវាមុជទឹក វាយប្រហារដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មី ចំនួនពីរគ្រឿង នៅក្នុងគម្រោងមួយដែលត្រូវ បានគេប៉ាន់ប្រមាណ ថាមានតម្លៃប្រហែល ៥,៤ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ខណៈដែលឥណ្ឌាកំពុង ព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន ដែប្រឈមមុខនឹងការកើនឡើង របស់ចិននៅក្នុងតំបន់មហាសមុទ្រឥណ្ឌា...
បរទេស ៖ មេធាវីបាននិយាយថា តុលាការកំពូល របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ បានកំណត់ ដោយផ្លាស់ប្តូរការ កាត់ទោស ប្រហារជីវិត អតីតប៉ូលីសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទឃាតកម្មលើ ស្ត្រីជនជាតិ ម៉ុងហ្គោលីម្នាក់ ដោយជំនួសមកវិញដោយការកាត់ទោសគាត់ឱ្យជាប់គុក ៤០ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១០ ខែតុលា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ នូវការប្តេជ្ញាចិត្ត ធ្វើការយ៉ាងជិត ស្និទ្ធជាមួយចិន ដើម្បីជំរុញ របៀបវារៈបៃតង ។ ក្នុងន័យនេះ កម្ពុជាស្វាគមន៍សំណើរ បង្កើតកិច្ចប្រជុំរដ្ឋមន្ត្រី ថាមពល អាស៊ាន-ចិន និងបានស្នើចិនឱ្យចូលរួមចំណែក ក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។...
កំពង់ស្ពឺ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកបានឃាតខ្លួនមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន៤នាក់ ២ទីតាំងផ្សេងគ្នា នៅស្រុកសំរោងទង កាលពីរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤។ លោក វរ:សេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដឹកនាំដោយ មានការសម្របសម្រួលពី លោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺព្រមទាំងមានការចង្អុល...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងវៀងចន្ទន៍ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានឱ្យដឹងថា ខ្លួនគ្រោងបើកស្ថាន ឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ ។ ក្នុងជំនួបរវាងថ្នាក់ដឹកនាំ ទាំងពីរ លោក Justin Trudeau...
ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានប្រកាសពីការផ្ដល់ជំនួយឥតសំណង ចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។ នេះបើតាមជំនួបពិភាក្សាទ្វេភា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក លី ឈាង...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៅយប់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២៤ បានយាងជួបពិភាក្សាការងារ និងសោយអាហារពេលល្ងាច ជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានផ្នែករាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (ក.ប.យ.អ.) កម្ពុជា លើកទី២។ កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមធ្វើជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន...
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដោយមានវត្តមានចូលរួមប្រមាណ...
ភ្នំពេញ៖ មន្រ្តីជំនាញគ្រប់ផ្នែក នៃរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបំពេញការងារយ៉ាងសកម្ម តាមរយៈការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅមណ្ឌលប្រឡងបានយ៉ាងល្អប្រសើរ មានរបៀបរៀបរយ ដែលបានធ្វើឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ។ នេះបើតាមការលើកឡើង របស់លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។ លោក...
ឧត្ដរមានជ័យ៖ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ទីរជំនាញ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដើម្បីកំណត់ទីតាំងរៀបចំអាងស្តុកទឹកមួយកន្លែង នៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលនឹងមានលទ្ធភាពស្តុកទឹក បានប្រមាណជា ៨៥០.០០០ម៉ែត្រគូប ធានាបានការផ្គត់ផ្គង់ទឹក នៅតំបន់អូរស្មាច់និងតំបន់ផ្អុង ទាំងរដូវប្រាំង និងវស្សា។...
វ៉ាស៊ីនតោន/យេរ៉ូសាឡឹម៖ កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ស្របពេលមានភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក Yoav Gallant បានប្តេជ្ញាថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលប្រឆាំងនឹងអ៊ីរ៉ង់ នឹងធ្វើឲ្យកាន់តែ “សាហាវ...
អ៊ីស្តង់ប៊ុល៖ លោក Yahya Ustun អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ បានសរសេរនៅលើគេហទំព័រសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter ថាដូច្នេះថា អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបានដួលនៅពេលពាក់កណ្តាលនៃការជើងហោះហើរ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិតួកគី ធ្វើការចុះចតជាបន្ទាន់នៅទីក្រុងញ៉ូវយ៉ក ។ គាត់បានសរសេរដាក់ថា “អ្នកបើកយន្តហោះ Airbus 350 របស់យើង… ជើងហោះហើរ TK204...
ថៃ៖ តារាចម្រៀង ល្បីជើងចាស់ Tik Shiro បើករថយន្តបុកម៉ូតូ ផ្លោងជនរងគ្រោះធ្លាក់ពីលើស្ពាន បណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់ ទីក្រុងមូស្គូ ៖ អ៊ុយក្រែន កំពុងទទួលបានអាវុធ គិមីជាបន្តបន្ទាប់ពីក្រុម ប្រទេសលោកខាងលិច ក្រុងមូស្គូ៖ការកត់សំគាល់ របស់លោកស្រី Harris ចំពោះលោក Putin គឺជារឿង ដែលមិនអាចទទួលយកបាន...
ភ្នំពេញ៖ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានជំនឿជឿជាក់ថា កូនសៀវភៅ « ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន » នឹងធ្វើអោយសណ្តាប់ធ្នាប់ នៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា កាន់តែល្អប្រសើរ ហើយជាការតម្រង់ទិស ដល់អ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន...