ភ្នំពេញ៖ ដោយបានទទួលដំណឹង ពីការខ្វះខាត របស់គ្រួសារលោក អូន ហត ដែលមានភរិយាឈ្មោះ ញ៉ែម ម៉ៅ ភេទស្រី អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុម៨ ភូមិ៣ ក្រុងព្រះសីហនុ មានជម្ងឺត្រូវបានកាត់ជេីងម្ខាង ដែលកំពុងសម្រាកព្យាលបា លនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៧ ខែតុលា...
ភ្នំពេញ ៖ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានស្នើកិច្ចសហការ និងការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រើប្រាស់ប្រាក់រៀល ដើម្បីសេដ្ឋកិច្ចជាតិ។ ការលើកឡើងរបស់ លោកទេសាភិបាលរង នាឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសហគមន៍ នៅថ្ងៃទី៨ ខែតុលា...
ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវ ដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសនៅក្រុងបាងកក ខេត្តឈៀងរ៉ៃ និងបណ្តាខេត្តផ្សេងៗទៀតនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍គ្រោះធម្មជាតិ ជាពិសេសអនុវត្ត...
យូអិន៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ដោយជំរុញដោយការផ្លាស់ប្តូរ អរិភាពកាន់តែខ្លាំងឡើង នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវ ស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសលីបង់ បន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា ខ្លួននៅតែបន្តមានការ ព្រួយបារម្ភ ចំពោះការវាយប្រហារ លើប្រព័ន្ធសុខាភិបាល ដោយការវាយប្រហារ តាមអាកាសបានពង្រីក ភូមិសាស្ត្រប៉ះពាល់ដល់ជនស៊ីវិល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយ ឡើងវិញជាច្រើន តាមរយៈបណ្តាញសង្គម អំពីឧបករណ៍ ជួយកាត់បន្ថយថាមពលអគ្គិសនី (ស៊ីភ្លើងតិច) ដោយបានយក រូបបុគ្គលិក ឈ្មោះ និងនិម្មិតសញ្ញា របស់អគ្គិសនីកម្ពុជា (EDC) មកដាក់ភ្ជាប់ ដើម្បីធ្វើការបោកប្រាស់ ឱ្យអតិថិជនជឿទុកចិត្ត ។...
បរទេស ៖ តម្លៃដុំមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១,១៩ភាគរយ ដល់ ៨៥ លានដុង ស្មើនឹង ៣.៤២១,៩០ ដុល្លារអាមេរិក ក្នុងមួយ តម្លឹង (១ tael ស្មើនឹង ៣៧,៥ ក្រាមឬ ១,២ អោន) នៅព្រឹកថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា...
បរទេស៖ ប្ដីប្រពន្ធ និងកូនជំទង់ពីរនាក់ទៀត ត្រូវបានគេប្រទះឃើញស្លាប់ ដោយម្នាក់ៗត្រូវគេបាញ់ចំក្បាល នៅផ្ទះរបស់ពួកគេនៅស្រុក Muang នៃខេត្តភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Bantoen Laocharoen នាយប៉ុស្តិ៍នគរបាល Muang...
បរទេស ៖ កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេសចំនួនបួនផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅឆ្នេរសមុទ្រនៃកោះ Luzon ភាគខាងជើង របស់ប្រទេសហ្វីលីពីន ដែលប្រឈមមុខនឹងកោះតៃវ៉ាន់ ក្នុងការបង្ហាញកម្លាំងទ័ពជើងទឹក ចំពេលមានភាពតានតឹង កើនឡើងជាមួយប្រទេសចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធហៅថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៨-១១ តុលា...
ពោធិ៍សាត់ ៖ សមត្ថកិច្ចជំនាញ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្ដឹង ពីលោកវ៉ាន់.ហ៊ាង (ហៅតក) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ។ មុខរបរ នាយកកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។ បានមកដាក់ពាក្យបណ្ដឹង ប្ដឹងទៅលើជនមិនស្គាល់...
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌបឹងកេងកង ក្រៅពីការអរគុណ ចំពោះអាជ្ញាធរហើយ ប្រជាពលរដ្ឋ លើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរ ដាក់បង្គោលភ្លើង បំភ្លឺសាធារណៈ សុំប្តូរបង្គោលភ្លើងថ្មី ជាមួយនិងការសុំកាប់ដើមឈើពុកផុយ ។ វេទិកាខាងលេីនេះ ត្រូវបានធ្វេីឡេីង នាព្រឹកថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំម្ចាស់គណនី នៃបណ្ដាញសង្គមនានាដែល បានបង្ហោះប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវលុបចេញជាបន្ទាន់ មុនពេលក្រសួងមានវិធានការផ្លូវច្បាប់។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី៨ តុលា នេះបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និង...
ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕
ពោធិ៍សាត់: លោកអ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានគណះមេប្រយោគប្រចាំមណ្ឌលខេត្តពោធិ៍សាត់ និង លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤នេះបានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៤នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។ បើតាមលោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា...
យេរ៉ូសាឡឹម/បេរ៉ាត់៖ កាលពីថ្ងៃចន្ទ ក្រុមហេសបូឡាហ៍ បានបាញ់គ្រាប់រ៉ុក្កែតទៅលើទីក្រុងធំទី៣ របស់ប្រទេសអ៊ីស្រាអ៊ែល គឺក្រុង Haifa ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល សម្លឹងមើលការត្រៀមខ្លួនដើម្បីបង្កើនការ វាយឆ្មក់នៅលើដីគោកទៅកាន់ ភាគខាងត្បូងនៃប្រទេសលីបង់ នៅក្នុងថ្ងៃគម្រប់ខួបដំបូងនៃសង្គ្រាម កើតឡើងនៅតំបន់ហ្គាហ្សា ដែលបានរីករាលដាលជម្លោះ នៅទូទាំងមជ្ឈឹមបូព៌ា ។ ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលប្រយុទ្ធជាមួយអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនបានរៀបចំផែនការ សម្រាប់ការវាយប្រហារដោយអាវុធគីមី ជាមួយនឹងរូបភាពក្លែងក្លាយ ដើម្បីទម្លាក់កំហុសមកលើប្រទេសរុស្ស៊ី និងព្យាយាមប្រែក្លាយទីក្រុងមូស្គូ ឱ្យទៅជាអ្នកបង្កកំហុសពីសំណាក់ អង្គការហាមឃាត់អាវុធគីមី (OPCW)។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ឧត្តមសេនីយឯក Igor Kirillov ប្រមុខកងកម្លាំងការពារជាតិគីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ បានទទួលព័ត៌មានអំពីការរៀបចំការ...
សំរោង-តាកែវ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចាត់តាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ចុះត្រួតពិនិត្យដោយផ្ទាល់ នៅរោងសិប្បកម្ម ផលិតជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ មន្រ្តីជំនាញរួមមាន៖ លោក អំ ភិរម្យ និង លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូលរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) នឹងមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញ តុល្យភាពនៃកម្លាំងនៅលើឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែត្រូវអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការរារាំងសង្គ្រាមកើតឡើង ហើយសម្រាប់ជាការការពារខ្លួន “គ្មានដែនកំណត់” ។ លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។ ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នកធ្វើដំណើរកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់ជើងហោះហើរនៅពេលនេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។...
បរទេស ៖ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន និងកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តកាលពីថ្ងៃចន្ទក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រឲ្យស៊ីជម្រៅចំពោះមុខការអះអាង របស់ចិន ចំពោះការទាមទាររបស់ខ្លួនជុំវិញ សមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol និងសមភាគីហ្វីលីពីនលោកប្រធានាធិបតី Ferdinand Marcos...
បរទេស៖ មេដឹកនាំកំពូល របស់អ៊ីរ៉ង់ បានបំពាក់គ្រឿងឥស្សរិយយស ដល់មេបញ្ជាការដែនអាកាស របស់ឆ្មាំបដិវត្តន៍ សម្រាប់ការវាយប្រហារ ដោយកាំជ្រួចរបស់សាធារណរដ្ឋឥស្លាម ទៅលើសត្រូវអ៊ីស្រាអែល ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័ររបស់លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤...
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃចន្ទ ទី៧ ខែតុលា ម្សិលមិញនេះ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បាននៅស្ងៀមស្ងាត់ និងបានអុជទៀន ក្នុងពិធីកាន់ទុក្ខរបស់ជនជាតិជ្វីហ្វ ដើម្បីប្រារព្ធខួបរយៈពេលមួយឆ្នាំ ចាប់តាំងពីការវាយប្រហារ របស់ក្រុមហាម៉ាស់មកលើអ៊ីស្រាអ៊ែល ខណៈដែលរូបគាត់ និង លោក ស្រី Kamala...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ជនជាតិចិន២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀត បានទទួលរងរបួសនៅក្នុងការវាយប្រហារ អត្តឃាតដែលគេសង្ស័យថា ធ្វើឡើងនៅជិតអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថាន ។ ទោះបីជាយ៉ាងណាក្តីទូរទស្សន៍BBC ក៏បានបញ្ជាក់ដែរថានៅឡើយតែ សាកសពទី៣បីដែលមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការហើយតែត្រូវបានគេគិតថាជាអ្នកដែលបានបើកការវាយប្រហារលើកនេះ។ ស្ថានទូតចិនក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ការផ្ទុះកាលពីយប់ ថ្ងៃអាទិត្យគឺជា ការវាយប្រហារដោយភេរវកម្ម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូន ខណៈមានបេក្ខជនអវត្តមានសរុប ២១២២ នាក់ ក្នុងនោះ ស្រី ៨១៨នាក់ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ តុលា នេះ...
ភ្នំពេញ៖ អនុរក្សម្នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានផ្អាកតួនាទី បន្ទាប់ពីយកជាប់ខ្លួននូវទូរសព្ទ ១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរសព្ទមក។ យោងតាមទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា «នៅមណ្ឌលវិទ្យាល័យ ហ៊ុន...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរ ក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថា ចាប់ផ្តើមលាក់ អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែន តាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម ។ ជុំវិញការលើកឡើងខាងលើ រួមទាំងចំណុចមួយចំនួនទៀត នៅក្នុងអត្ថបទរបស់គេហទំព័រនេះ លោកបណ្ឌិត ទូច សុឃៈ...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការ ធ្វើលំហាត់ឱ្យ អស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សា នៅឧត្តមសិក្សាបន្តទៀត។ ការលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលលោកអភិបាល អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤...
បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះ ដោយបង្ហាញថា ខ្លួនបានបាត់បង់ទាហាន យ៉ាងហោចណាស់ ៧២៦ នាក់ ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើម កាលពីមួយឆ្នាំមុន។ ចំណែកទាហានជាង ៤.៥០០ នាក់ទៀត បានរងរបួសក្នុងរយៈពេលដូចគ្នានេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក John Healey កាលពីថ្ងៃចន្ទបានច្រានចោល ការអំពាវនាវ របស់ប្រធានាធិបតី បារាំង Emmanuel Macron ឱ្យបញ្ឈប់ការផ្តល់អាវុធ ដល់អ៊ីស្រាអែល ។ នៅក្នុងបទសម្ភាសន៍មួយជា មួយក្រុមអ្នកយកព័ត៌មាន របស់ Sky...
បរទេស ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានដែលគ្រប់គ្រង ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា យោធាអ៊ីរ៉ង់បានរៀបចំ “សេណារីយ៉ូយ៉ាងហោចណាស់ ចំនួន១០” សម្រាប់ការវាយប្រហារអ៊ីស្រាអែល តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែក លើអ៊ីស្រាអែលជាមួយ នឹងកាំជ្រួចមីស៊ីល...