ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតំបន់ផ្លូវអន្ទង់អាំង(ភ្នំ ១៥០០)អោយទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់:
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប នាពេលខាងមុខ។ លោក Kuleba ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់ក្រសួងការបរទេសអ៊ុយក្រែនថា “ការធានាឱ្យមានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន នឹងធានាសន្តិសុខរយៈពេលវែងរបស់អឺរ៉ុប និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ” ។ និយាយអំពីតម្រូវការយោធារបស់អ៊ុយក្រែន រដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងថា ប្រទេសនេះ...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងរៀបចំពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់...
យេរ៉ូសាឡឹម៖ អគ្គសេនាធិការអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹង កងកម្លាំងអ៊ីស្រាអែល ជិតដល់ការរុះរើកងវរសេនាតូចរបស់ក្រុមហាម៉ាស់ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ លោកបានឲ្យដឹងថា កងពលលេខ ១៦២ របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ឥឡូវនេះគ្រប់គ្រង “ច្រករបៀងហ្វីឡា ឌែលលហ្វី” ដែលជាឈ្មោះកូដរបស់យោធា សម្រាប់ដែនដីប្រវែង ១៤ គីឡូម៉ែត្រតាមបណ្តោយព្រំដែនតែមួយគត់របស់តំបន់ហ្គាហ្សាជាមួយអេហ្ស៊ីប។...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ថ្ងៃ មកនេះ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅភូមិសាស្រ្តរាជធានីខេត្តចំនួន ២២ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ស្របនឹងការអនុវត្តគោលនយោបាយ ជាតិស្តីពី ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះមានជនសង្ស័យចំនួន ៣៧០នាក់...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ដឹកនាំគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង ដោយមានការចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសថា សហគ្រាសធុនមីក្រូតូច និងមធ្យម នៅតែជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច តទៅអនាគត ហេតុដូចនេះ រាជរដ្ឋាភិបាល បាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធ រូបវន្តចាំបាច់នានា។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១...
បរទេស៖ មន្ត្រីរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣០ គ្រឿងក្នុងការវាយប្រហារ នៅពេលយប់លើតំបន់ពីរ នៅជិតព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២៩ គ្រឿងនៅលើតំបន់ Belgorod និងមួយគ្រឿងទៀតនៅលើទីក្រុង Voronezh ។...
កំពង់ស្ពឺ ៖ តបតាមការអញ្ជើញ របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំផ្សព្វផ្សាយពង្រឹង ការអនុវត្តតួនាទី ភារកិច្ចការងារ របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងពេលប្រតិបត្តិការ ការងារស្រាវជ្រាវបទល្មើស...
កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ក្រោមអធិបតីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សា ខេត្តលោក វ៉ី សំណាង...
ភ្នំពេញ ៖ តបតាមការអញ្ជើញ ពីភាគីចក្រភពអង់គ្លេស លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធាន អនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីបើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏...
កំពង់ចាម ៖ លោក អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាវេលាម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញ ធ្វើការបាញ់ថ្នាំ កំចាត់សត្វដង្កូវសុីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង...
ថ្ងៃទី២១ខែមិថុនា ឯកសារច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដ៏សំខាន់មួយដែលចេញផ្សាយ ដោយប្រទេសចិន បានបណ្តាលឱ្យពិភពលោក មានការចាប់អារម្មណ៍។ ថ្ងៃដដែល《សេចក្តីណែនាំ ស្តីពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ ចំពោះបទឧក្រិដ្ឋបំបែកបំបាក់ ប្រទេសជាតិ និង ញុះញង់ឱ្យមានការបំបែកបំបាក់ ប្រទេសជាតិ របស់ពួកអបគមន៍ និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ》 ដែល តុលាការប្រជាជនកំពូល សាលាអយ្យការប្រជាជនកំពូល ក្រសួងសន្តិសុខ សាធារណៈ ក្រសួងសន្តិសុខជាតិ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសតំណែងមេបញ្ជាការនៃកងកម្លាំងចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានបណ្តេញឧត្តមសេនីយ៍ឯក Yuriy Sodol ហើយបានតែងតាំងឧត្តមសេនីយ Andriy Hnatov ជាប្រធានកងកម្លាំងចម្រុះថ្មី នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។ លោកឧត្តមសេនីយ Hnatov ធ្លាប់ធ្វើជាមេបញ្ជាការរងនៃកងកម្លាំងនៅបញ្ជាការប្រតិបត្តិការ...
កិច្ចប្រជុំកំពូល ប្រទេសG7 ឆ្នាំ២០២៤ ដែលបានដំណើរការអស់រយៈពេលបីថ្ងៃ បានបិទបញ្ចប់នៅប្រទេស អ៊ីតាលី នាពេលថ្មីៗនេះ ។ នៅក្នុងសេចក្តី ប្រកាសរួម នៃកិច្ចប្រជុំកំពូលនេះ ប្រទេសG7បានគូសបញ្ជាក់ នូវ”សាមគ្គីភាពនិងឯកភាព”លើសពី១០ដង ប៉ុន្តែមិនបានឈានដល់ សមិទ្ធផលជាក់ស្តែង នោះទេ ។ ស្របពេលដែលកិច្ចប្រជុំកំពូលនេះ បានបើកធ្វើ សកម្មភាពតវ៉ាជាច្រើន ក៏បានធ្វើឡើងនៅតំបន់ជុំវិញ កន្លែងប្រជុំផងដែរ...
【សំនួរ】 កម្មវិធីលើកនេះ នឹងជជែកពីការកសាង ថាមពលស្អាត របស់ប្រទេសចិន តើមានអ្វីខ្លះ?【ចម្លើយ】 មនុស្សជាតិបានឆ្លងកាត់ ការធ្វើបរិវត្តកម្មថាមពល ជាច្រើនលើកនៅក្នុងប្រវត្តិសាស្ត្រ ពីការប្រើឧស និងធ្យូងថ្មទៅជាប្រេងកាត ហើយបន្ទាប់មកទៅកាន់ ថាមពលថ្មីកាបូនសូន្យ ។ ការស្រាវជ្រាវបានបង្ហាញថា ប្រជាជនប្រហែល ២៤០០ លាននាក់នៅជុំវិញពិភពលោកប្រើប្រាស់ឥន្ធនៈដូចជាឧស ធ្យូងថ្ម និងប្រេងកាត ដើម្បីបំពេញតម្រូវការ ក្នុងជីវភាពរស់នៅ...
ថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបតិ្ត និងជាសមាជិកពាណិជ្ជកម្ម នៃគណៈកម្មាធិការសហភាពអឺរ៉ុបតាមការណាត់ ។ ភាគីទាំងពីរបានពិគ្រោះ ពិភាក្សានិងកំណត់ថា នឹងចាប់ដំណើរ ការនូវការពិគ្រោះពិភាក្សា ចំពោះការស៊ើបអង្កេតប្រឆាំង ឧបត្ថម្ភកធនទៅលើរថយន្តអគ្គីសនី របស់ប្រទេសចិន ដែលបង្កឡើង ដោយសហភាពអឺរ៉ុប ។ប្រកានេះ បានបង្ហាញថា...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា ។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើង...
ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំ កម្មវិធីផ្សព្វផ្សាយ ស្ដីពី“ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា អាកប្បកិរិយា “អ្នកធ្វើអន្តរាគមន៍ខ្លាំង” នៅតែមាននៅក្នុង សហរដ្ឋអាមេរិក ទោះបីជាពិភពលោក បានឈានចូលយុគសម័យថ្មីក៏ដោយ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ លោក Lopez Obrador បានចោទសួរការកត់សម្គាល់ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយអតីតរដ្ឋមន្ត្រី...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាស កាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាចិត្ត ចំពោះសំណើកិច្ចព្រមព្រៀង ដែលលើកឡើង ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ។ លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងអំឡុងសម័យប្រជុំពេញអង្គពិសេសរបស់សភាអ៊ីស្រាអែល...
បាកដាដ ៖ លោក Qais al-Khazali មេដឹកនាំក្រុម Asa’ib Ahl al-Haq ជាកងជីវពលនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ បានគំរាមវាយប្រហារ ផលប្រយោជន៍អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិក គាំទ្រការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា របស់លីបង់។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Khazali បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខាសម្រាប់ដឹកអ្នកដំណើរ នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)នៅព្រឹកថ្ងៃ២៦ មិថុនា ស្អែកនេះហើយ ។ នេះបើតាមហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ២៥ មិថុនា ។ លោក ផន...
វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានឲ្យដឹងថា ការខកខានរបស់ប្រទេសជប៉ុន ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងកាត់ទោសករណីជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទកុមារ បាននាំឱ្យសហរដ្ឋអាមេរិក ទុកវានៅកម្រិតខ្ពស់បំផុតទីពីរនៃមាត្រដ្ឋាន ៤ កម្រិតដែលចេញផ្សាយដោយក្រសួងការបរទេស។ របាយការណ៍ឆ្នាំ២០២៤ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន “មិនបំពេញបានពេញលេញនូវស្តង់ដារអប្បបរមា សម្រាប់ការលុបបំបាត់ការជួញដូរ ប៉ុន្តែកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើដូច្នេះ” ដោយទទួលស្គាល់ថា ស្ថានភាពបានប្រសើរឡើង បន្តិចបើធៀបនឹងឆ្នាំមុន។ របាយការណ៍នេះបានកត់សម្គាល់លើច្បាប់ មានគោលបំណងកាត់បន្ថយភាពងាយរងគ្រោះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា សម្រាប់ទៅថ្ងៃអនាគត កម្ពុជាអាចធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសធ្ងន់ធ្ងរ ដូចករណីបុគ្គល ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្ស បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និងរងរបួស ២នាក់។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋនៅទូទាំងប្រទេសផ្ទុះប្រតិកម្មមិនពេញចិត្ត ចំពោះការដាក់ទោសទណ្ឌទៅលើ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបញ្ជាក់ថា លោកប្រធានាធិបតី Recep Tayyip Erdogan រំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រតិបត្តិការសៀងហៃ (SCO) នៅខែក្រោយនៅរដ្ឋធានី Kazakhប្រទេសកាហ្សាស្ថាន។ ប្រភពដដែលក៏បានរាយការណ៍ដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានបង្កើនចំនួន នៅក្នុងបញ្ជីហាមប្រាមការ ធ្វើដំណើររបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងមានការឆ្លើយតបត្រឹមត្រូវចំពោះទង្វើ ដែលមិនរាក់ទាក់បន្ថែមទៀតពីទីក្រុងប្រ៊ូសែល បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសពីការពង្រីកវិធានការរឹតបន្តឹង ឯកតោភាគីមកលើប្រទេសរបស់ខ្លួន។ នៅក្នុងកញ្ចប់ទណ្ឌកម្មទី ១៤របស់ខ្លួន ដែលបានបង្ហាញកាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានចុះបញ្ជីខ្មៅ បុគ្គលចំនួន ៦៩បន្ថែមទៀត និងអង្គភាពចំនួន ៤៧ ក៏ដូចជាការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នូវគុណភាព និងសមត្ថភាព របស់ប្រទេសក្នុងការអភិវឌ្ឍ ដូចនេះ គុណភាពនៃការបណ្តុះបណ្តាល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានាការអភវិឌ្ឍ ការប្រកួតប្រជែងរបស់ប្រទេសជាតិ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃ២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា សំណើនៃកិច្ចព្រមព្រៀងសន្តិភាព របស់ប្រធានាធិបតីរុស្ស៊ី Vladimir PUtin សម្រាប់អ៊ុយក្រែន នៅតែមាននៅលើតុ បើទោះបីជាទីក្រុងគៀវ មានការវាយ ប្រហារដោយមីស៊ីល លើទីក្រុង Sevastopol ក៏ដោយ ។...
ភ្នំពេញ៖ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH បានធ្វើដំណើរទៅប្រទេសថៃ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រ បានជួបនូវឧបសគ្គជាច្រើន ពោលគឺនៅតាមផ្លូវ មានភ្លៀងធ្លាក់ជាខ្លាំង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះ មិនអាចរារាំងដំណើររបស់កីឡាករកម្ពុជា និងក្រុមការងារបានឡើយ ពោលនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារប្រណាំងរថយន្ត Off-road កម្ពុជាKH នឹងទៅដល់គោលដៅលីលានប្រកួត។ សូមរំលឹកថា ក្រុមការងារប្រណាំងរថយន្ត...