ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ២៦រូប៕
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២៤ នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី ៤ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ នៅសាលាខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៣ ដើម្បីផ្សព្វផ្សាយ និងជារបាយការណ៍ ជូនជ្រាបដល់សមាជិក ក្រុមប្រឹក្សាខេត្ត...
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និង អន្តរាគមន៍ បើកទ្វារទឹកនៅទំនប់ទី ៥ ដើម្បីជួយសង្រ្គោះ ដល់ដំណាំស្រូវវស្សា ដើមរដូវរបស់ប្រជាពលរដ្ឋចំនួន ៣ ឃុំគឺឃុំស្សា អន្លង់វិល...
ភ្នំពេញ ៖ បន្ទាប់ពីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក៏បានផ្តល់កិត្តិយសជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៣។ ឯកសារចំនួន៣ រួមមាន៖ ទី១-អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី , ទី២-ការចុះហត្ថលេខាសាក្សីភាពស្តីពី ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ១៩ មិថុនានេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » នាព្រឹកថ្ងៃទី១៩ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ច នៅសិង្ហបុរី ។ វេទិកានេះមានវិនិយោគចូលរួមចំនួន ៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ ក្រុមហ៊ុន ។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសទៅដល់បណ្តាក្រុមហ៊ុន និង សហគា្រសថា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Battery Charger និងBattery Regenrator ចំនួន៣មុខ (កញ្ចប់លេខ១២) ជូនអង្គភាពអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី ៕
ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីបង្កើនឱកាសដល់់សិស្សានុសិក្សា និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានការអប់រំបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
បរទេស៖ តុលាការព្រហ្មទណ្ឌបានដោះលែង អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំជាមួយ នឹងប្រាក់ធានាចំនួន ៥០០.០០០ បាត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ ដែលបានធ្វើឡើងក្នុង បទសម្ភាសន៍កាលពីឆ្នាំ ២០១៥ ។ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ទៅព្រះរាជអាជ្ញាសាធារណៈនៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ...
ឡុងដ៌៖ ក្រុមអ្នកស្រាវជ្រាវ សន្តិសុខអន្តរជាតិបានឲ្យដឹងថា ប្រទេសចិនទំនងជាបានបង្កើន ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនដោយក្បាលគ្រាប់ចំនួន ៩០ ដល់ចំនួនសរុប ៥០០គ្រាប់ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ២០២៤ ដោយចង្អុលបង្ហាញថា ទីក្រុងប៉េកាំង កំពុង “ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនលឿន ជាងប្រទេសដទៃទៀត” ។ ចំនួនក្បាលគ្រាប់សរុបដែលស្តុកទុកសម្រាប់ប្រើប្រាស់ជាសក្តានុពលក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរទាំងប្រាំ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក រុស្ស៊ី...
ប៉េកាំង ៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការដាក់ស្នើឯកតោភាគី របស់ហ្វីលីពីនលើវិសាលភាព នៃធ្នើក្រោមសមុទ្ររបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង បានរំលោភលើសិទ្ធិ អធិបតេយ្យភាពនិងយុត្តាធិការរបស់ចិន ដោយបំពានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ និង ប្រឆាំងនឹងសេចក្តីប្រកាស ស្តីពីការប្រតិបត្តិ នៃភាគីនានា នៅសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានធ្វើការកត់សម្គាល់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានឯកភាពក្នុងការជំរុញ កិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។ ការជំរុញខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី...
ព្យុងយ៉ាង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង នៅមុនការមកដល់របស់លោក នៅល្ងាចថ្ងៃអង្គារថា ទីក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង នឹងរួមគ្នាជៀសផុត ពីទណ្ឌកម្មអន្តរជាតិ ដោយការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នៅក្នុងអត្ថបទ ដែលបានចុះផ្សាយនៅលើទំព័រមុខ Rodong...
ភ្នំពេញ ៖ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានបង្ហាញសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករ នៃការជំរុញការអភិវឌ្ឍ របស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងជំនួបពិភាក្សាការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេច នៅសិង្ហបុរី...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ ទៅព្រះរាជអាជ្ញាសាធារណៈ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំ រឿងប្រមាថព្រះមហាក្សត្រ នេះបើយោងតាមអ្នកនាំពាក្យ របស់ការិយាល័យអគ្គព្រះរាជអាជ្ញា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Prayut...
ភ្នំពេញ៖ ជាការកត់សម្គាល់ នៅរយៈពេលមិនដល់ពីរឆ្នាំចុងក្រោយនេះ គោរមងារ «ឧកញ៉ា» ត្រូវបានបំផ្លិចបំផ្លាញ ជាហូរហែរ ដែលមានច្រើនសណ្ឋាន ដូចជា៖ ករណីឧកញ៉ាឆកបោក ឧកញ៉ាលក់ដីខ្យល់ ហើយថ្មីៗនេះ មានទាំង ឧកញ៉ា ចិត្តឆៅ ដកកាំភ្លើងបាញ់ប្រហារសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។ គិតត្រឹមឆ្នាំ២០២៣-២០២៤នេះ បុគ្គលដែលដើរបំផ្លិចបំផ្លាញ គោរមងារ «ឧកញ៉ា» រួមមាន៖ ១/...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាង កម្ពុជា និងសិង្ហបុរី (FTC) បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ។សមាជិកថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន ៖...
ប៉េកាំង៖ ឆ្មាំសមុទ្រចិនបានឲ្យដឹងថា កប៉ាល់ចិន និងហ្វីលីពីន បានបុកគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចោទគ្នាទៅវិញទៅមក ដោយភាគីចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីហ្វីលីពីនទាំងស្រុង” ហើយការដោះស្រាយរបស់ចិនចំពោះឧប្បត្តិហេតុនេះគឺ “សមហេតុផល ផ្លូវច្បាប់ និងវិជ្ជាជីវៈ”។ រដ្ឋាភិបាលហ្វីលីពីន ក្រោយមកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិន ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រ បានចូលរួមក្នុង “សមយុទ្ធដ៏គ្រោះថ្នាក់...
សេអ៊ូល៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃអង្គារនេះ ដោយលោក ពូទីន ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីពិភាក្សាផ្នែកយោធា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោកស្រី Yury Ushakov បានឲ្យដឹងថា លោក ពូទីន...
បរទេស៖ ទាហានអង់គ្លេសត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីជនជាតិកេនយ៉ារាប់ពាន់នាក់ ខណៈពេលទាហានទាំងនោះកំពុងហ្វឹកហាត់នៅប្រទេសអាហ្រ្វិកខាងកើតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយអ្នករំលោភដែលត្រូវបានចោទប្រកាន់ថាបានបន្សល់ទុកកុមាររាប់សិបនាក់ដែលពួកគេបានបង្កើត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទថា កុមារចម្រុះជាតិសាសន៍បន្តកើតនៅក្នុងភូមិដាច់ស្រយាលនៃតំបន់កណ្តាលប្រទេសកេនយ៉ា ជាកន្លែងដែលអង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេស (BATUK) បណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងណៃរ៉ូប៊ី។ យ៉ាងហោចណាស់កុមារ...
បរទេស៖ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងនឹងអភិវឌ្ឍការរៀបចំពាណិជ្ជកម្ម និងសន្តិសុខ ទប់ទល់នឹងសម្ពាធពីលោកខាងលិច។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយបែបនេះនៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។ ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីគោលដៅរបស់លោកនៅក្នុងអត្ថបទចេញផ្សាយដោយកាសែតកូរ៉េខាងជើង Rodong Sinmun ប្រចាំថ្ងៃ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកពូទីនបានសរសេរថា ដើម្បីនាំមកនូវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ធនាគារជាតិនៃអ៊ុយក្រែនហៅកាត់ថា NBU បានបង្កើតយន្តការមួយដែលនឹងដាក់សម្ពាធដល់ធនាគារអន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ឱ្យបោះបង់ចោលអាជីវកម្មនិងទំនាក៉ទំនងរវាងក្រុមហ៊ុនជាមួយនឹងប្រទេសរុស្សី។ យោងតាមលិខិតពី NBU បានសរសេរថាប្រសិនបើធនាគារបរទេសមិនបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទេ និយតករអ៊ុយក្រែននឹងមានសិទ្ធិកាន់កាប់ការគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុករបស់ក្រុមហ៊ុនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ក៏បានបង្ហាញដែរថាប្រសិនបើ NBU រកឃើញក្រុមហ៊ុនមួយមាន ប្រតិបត្តិការអាជីវកម្មដែលមានកំហុស នោះម្ចាស់ភាគហ៊ុនបរទេសនឹងត្រូវបានដកហូតសិទ្ធិបោះឆ្នោតនៅឯកិច្ចប្រជុំហើយនឹងចាត់ទុកថា នេះជាការរាយការណ៍ជាសំខាន់ឬនឹងអាចមានការបណ្តេញអ្នកគ្រប់គ្រងទៀតផង។ ឯកសារ NBU ត្រូវបានគេរាយការណ៍ថាបានចុះបញ្ជីធនាគារបរទេសចំនួន៩ដែលមានសាខាទាំងនៅក្នុងអ៊ុយក្រែននិងរុស្ស៊ី។ ធនាគារទាំងនោះរួមមានទាំង...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ស្ពានចំនួន៣កន្លែង ស្ថិតនៅខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ គ្រោងបញ្ចប់ការសាងសង់ នៅក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ។ ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការដ្ឋានស្ថាបនាស្ពានចំនួន៣កន្លែង និងផ្លូវចំនួន ៤ខ្សែ...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករ ទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការដ្ឋាន ស្ថាបនាស្ពានចំនួន៣កន្លែង និងផ្លូវចំនួន៤ខ្សែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ប្រទេសម៉ាឡេស៊ីបានសម្រេចចិត្តដាក់ពាក្យសុំចូលជាសមាជិក BRICS ហើយនឹងចាប់ផ្តើមដាក់ឯកសារជាផ្លូវការក្នុងពេលឆាប់ៗនេះ។ មេដឹកនាំអាយុ៧៧ឆ្នាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍រូបនេះបានលើកឡើងពីការសម្រេចចិត្តនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Guancha ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ លោកបានថ្លែងបែបនេះថា៖យើងបានធ្វើគោលនយោបាយរបស់យើងច្បាស់លាស់ ហើយយើងបានធ្វើការសម្រេចចិត្តរួចរាល់ហើយដែរ។ យើងនឹងចាប់ផ្តើមដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ។ម៉ាឡេស៊ីកំពុងរង់ចាំលទ្ធផលចុងក្រោយ និងមតិកែលម្អពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងជាមុនសិន។ លោក Anwar ក៏បានលើកឡើងអំពីការលើកយកប្រធានបទនេះឡើងក្នុងជំនួបជាមួយប្រធានាធិបតីប្រេស៊ីល Luiz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឆ្មាំព្រំដែនប៉ូឡូញបានទាមទារឱ្យសមភាគីអាល្លឺម៉ង់ក្នុងការពន្យល់ពីមូលហេតុដែលគ្រួសារជនចំណាកស្រុកត្រូវបានទម្លាក់នៅលើដីប៉ូឡូញកាលពីសប្តាហ៍មុន។ យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ជនចំណាកស្រុករាប់ពាន់នាក់ត្រូវបានបញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសប៉ូឡូញក្នុងកាលៈទេសៈស្រដៀងគ្នានេះ។ គេហទំព័រព័ត៌មាន Chona24 បានរាយការណ៍ថា រថយន្តប៉ូលីសអាល្លឺម៉ង់មួយគ្រឿងបានទម្លាក់ជនចំណាកស្រុកអាហ្វហ្គានីស្ថានពេញវ័យពីរនាក់ និងកុមារបីនាក់នៅជិតទីក្រុង Osinow Dolny ក្បែរព្រំដែនអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ ភ្នាក់ងារព័ត៌មាន Dziennik បានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលីសប៉ូឡូញបានបរាជ័យក្នុងការស្វែងរកគ្រួសារជនចំណាកស្រុក នៅពេលដែលពួកគេស្វែងរកតំបន់នោះ។ ឆ្មាំព្រំដែនបានបន្ថែមថា ខ្លួន...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។ លោកបានថ្លែងបែបនេះ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦...
Fu Hua expressed the hope that the two sides expand cooperation in artificial intelligence and other fields, and enhance collaboration under the...