ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋលេខាធិការក៏បានធ្វើការក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់...
ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការចាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ ចេញ-ចូល ចំនួន១៤,៥៥៦ជើង រួមទាំងអ្នកដំណើរចេញ-ចូល ចំនួន១,៣០០,០៤៨នាក់។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការ ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) លោក ម៉ៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការគូសបញ្ជាក់ ជុំវិញការបង្កើតឱ្យមានការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតីមិនមែនផ្តោតសំខាន់តែការប្រកួតនោះទេតែសម្តេចចង់គាស់រំលើងក្បាច់គុនបុរាណរបស់ដូនតាខ្មែរផ្សេងៗទៀត ក្រៅពីគុនខ្មែរ និងល្បុក្កតោ ដែលស្ទើតែរលុបបាត់ ឱ្យរស់ឡើងវិញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ និងយុវជន ព្រមទាំងចងក្រងជាឯកសារ។ នៅក្នុងឱកាស អញ្ជើញពិនិត្យលើការត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចបវធិបតី ដែលជាសកម្មភាពក្រៅផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី រសៀលថ្ងៃពុធ ទី១៦...
បរទេស៖ ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងញូវដេលី (ឥណ្ឌា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះគ្មានមនុស្សបើក ប្រភេទ Predator ចំនួន ៣១ គ្រឿងដែលផលិតដោយក្រុមហ៊ុនអាមេរិក General Atomics ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន PTI ថា ការចំណាយរបស់យន្តហោះគ្មានមនុស្សបើកមានតម្លៃប្រហែល...
ភ្នំពេញ៖ ដើម្បីរៀបចំពិធីប្រណាំងទូក ឱ្យប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទចរាចរណ៍រថយន្តគ្រប់ប្រភេទ នៅតាមផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។ បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ការបិទចរាចរណ៍រថយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ២១អា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បង្ហាញចំណាប់អារម្មណ៍ ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ...
អង់គ្លេស ប្រកាសអំពីផែនការ វិនិយោគដែលមានទឹកប្រាក់ ជាង៨២ពាន់លានដុល្លារអាមេរិក ———————————- ចុចអានអត្ថបទ៖ កោះតៃវ៉ាន់ រៀបរាប់លម្អិត អំពីការកើនឡើង នៃយន្តហោះចម្បាំងចិន ១៥៣គ្រឿង ដែលពាក់ព័ន្ធ នឹងល្បែងសង្គ្រាម ត្រឹម២៤ម៉ោង ———————————- ចុចអានអត្ថបទ៖ ចិន រិះគន់គោលគំនិតរបស់ នាយករដ្ឋមន្រ្តីជប៉ុន ជុំវិញការបង្កើតណាតូអាស៊ី ———————————- ចុចអានអត្ថបទ៖...
រាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល ក្រុមហ៊ុនជប៉ុន គ្រោងផលិតវីដេអូផ្សព្វផ្សាយ ពីសក្តានុ ពលគោលដៅទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្រ្តធម្មជាតិរបស់កម្ពុជា ប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់រំលោភកូនសិស្ស លោកស្រីបណ្ឌិត ជា សិរី៖ ការដាក់ឱ្យចរាចរណ៍ក្រដាសប្រា ក់២សែនរៀល មិនមែនរាជរដ្ឋាភិបាល ខ្វះលុយ...
នៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានរៀបចំធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មាន បានសួរសំណួរអំពីស្ថានការណ៍ នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។ លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ ចំពោះដំណើរវិវឌ្ឍ...
“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាអនុប្រធានប្រចាំការគ.វ.រ. និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្តើមបង្ហាញឆន្ទៈបំពេញឱ្យគ្នា ទៅវិញទៅមក ដើម្បីអនុវត្តវិធានការ គន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន តាមរយៈការធ្វើសិក្ខាសាលារួមគ្នា ។ ការចាប់ផ្តើមនេះ បន្ទាប់ពីក្រសួងមុខងារសាធារណៈ...
ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែលបង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះស្រាយ...
បរទេស ៖ ក្រុមស៊ើបអង្កេតមកពីប្រទេសឥណ្ឌា នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ជាផ្នែកមួយ នៃការស៊ើបអង្កេតលើការប៉ុនប៉ង ធ្វើឃាតទៅលើប្រធានសាសនា Sikhs នៅទីក្រុង ញូវយ៉ក ដែលរដ្ឋអាជ្ញា សហរដ្ឋអាមេរិកអះអាងថា ត្រូវបានរៀបចំឡើង ដោយភ្នាក់ងាររបស់រដ្ឋាភិបាល ទីក្រុងញូវដេលី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ដាម៉ាស់៖ មន្ត្រីស៊ីរីបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ដ៏យូរនៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ ដោយបានព្រមានថា ទណ្ឌកម្មអន្តរជាតិលើប្រទេសស៊ីរី គួបផ្សំនឹងលំហូរជនភៀសខ្លួនពីប្រទេសលីបង់ នឹងធ្វើឱ្យបាត់បង់ធនធាន ដែលមានភាពតានតឹងរួចទៅហើយ របស់ប្រទេសស៊ីរី។ លោកបានលើកឡើងថា “យើងមិនដឹងថាស្ថានភាពនេះ អាចបន្តបានយូរប៉ុណ្ណានោះទេ ដូច្នេះហើយយើងស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី និងលុបចោលច្បាប់ Caesar ដូច្នេះយើងអាចទទួលបានជំនួយមនុស្សធម៌ ការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត”។ ...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានសហការគ្នាចុះហត្ថលេខាលើ លិខិតមួយកាលពីថ្ងៃអាទិត្យ ដែលត្រូវបានផ្ញើទៅកាន់សមភាគីអ៊ីស្រាអែល ដោយជំរុញឱ្យអ៊ីស្រាអែល កែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន នូវសំបុត្រដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសលោក Antony...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានប្រកាសថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច សម្រាប់លទ្ធភាពនៃការគ្មានឧស្ម័នរុស្ស៊ី ហូរកាត់អ៊ុយក្រែន នៅពេលដែលកិច្ចសន្យាឆ្លងកាត់ បច្ចុប្បន្នផុតកំណត់នៅចុងឆ្នាំ។ លោក Simson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា “អឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍បាន ធ្វើពិពិធកម្មជម្រើសផ្គត់ផ្គង់របស់ពួកគេ ដើម្បីជំនួសទាំងស្រុងនូវឧស្ម័នរុស្ស៊ី ១៤ ពាន់លានម៉ែត្រគូបដែល...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា Quad បានក្លាយជាឧបករណ៍នយោបាយ ដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើសមយុទ្ធ Malabar ដែលធ្វើឡើងដោយកងកម្លាំងជើងទឹក មកពីសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា...
សេអ៊ូល៖ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ នៅម្ខាងនៃព្រំដែនរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយបានបំផ្លាញនូវអ្វីដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េទាំងពីរ។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “កងកម្លាំងកូរ៉េខាងជើងបានធ្វើការបំផ្ទុះ ដោយសន្មត់ថានឹងបិទផ្លូវអន្តរកូរ៉េ” នៅក្នុងទីក្រុង Gyeongui និង Donghae ប្រហែលថ្ងៃត្រង់។ ក្រោយមកនៅថ្ងៃនោះ ទូរទស្សន៍ KBS...
សេអ៊ូល៖ ភាពតានតឹងបាននិងកំពុង កើនឡើងរវាងកូរ៉េទាំងពីរ ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានបញ្ជាឱ្យអង្គភាពកាំភ្លើងធំនៅតាមព្រំដែន “ត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងការហោះហើរយន្តហោះដ្រូន ដែលមានសក្តានុពលមួយផ្សេងទៀត បន្ទាប់ពីការអះអាងរបស់ខ្លួនថាទីក្រុងសេអ៊ូល បានហោះហើរយន្តហោះដ្រូន ចូលដែនអាកាសរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានអនុវត្ត “ការជ្រៀតចូលដោយយន្តហោះដ្រូន” បីដងកាលពីដើមខែនេះ ដើម្បីទម្លាក់ខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងមួយចំនួនធំនៅលើរដ្ឋធានី។ ក្រសួងការពារជាតិរបស់ប្រទេសនេះក៏បានឲ្យដឹងថា ប៉ុស្តិ៍សង្កេតការណ៍ការពារដែនអាកាស ត្រូវបានពង្រឹងនៅក្នុងទីក្រុងព្យុងយ៉ាង...
ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំ និងមានការយល់ខុសលើកការប្រកាស ដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ២សែនរៀលនេះ លោកស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ចេញនូវធនបត្រប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ ។...
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអញ្ជើញប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី ។ ពិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកស្រី Marianna TRIAS ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ អភិបាលខេត្តកំពង់ចាម...
ប៉េកាំង៖ ប្រទេសចិន បានរិះគន់នូវគំនិតមួយ ដែលបានដាក់ចេញដោយ នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Shigeru Ishiba សម្រាប់រចនាសម្ព័ន្ធសន្តិសុខដូចទៅនឹង អង្គការណាតូនៅអាស៊ី ដោយជំរុញឱ្យទីក្រុងតូក្យូ “បញ្ឈប់ការចូលរួមនៅក្នុង សម្ព័ន្ធភាពយោធាផ្តាច់មុខ និងប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងទង្វើរបស់ខ្លួន” នៅក្នុងវិស័យសន្តិសុខ។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុន “បានបង្អាក់...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នឹងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ មិនមែនរោងចក្រប្រេង ឬនុយក្លេអ៊ែរនោះទេ, នេះបើយោងតាមមន្ត្រីអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា...
កំពង់ធំ ៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានប្រារព្ធពិធីបួងសួង លោកតាឥ និងលោកតាក្រហមក ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរួមទាំង...
បរទេស ៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីការកើនឡើង នៃសកម្មភាពយន្តហោះចម្បាំង របស់ចិននៅជុំវិញ កោះនេះ ក្នុងអំឡុងពេលហ្គេមសង្គ្រាម កាលពីថ្ងៃមុន ដោយនិយាយថា កោះតៃវ៉ាន់បានរកឃើញកំណត់ត្រាយន្តហោះយោធាចិនចំនួន ១៥៣ គ្រឿង ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ ៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុសអាយុ ៣៣ឆ្នាំ ជាប្រធានគ្រប់គ្រងមួយផ្នែក នៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួននៅថ្ងៃទី១៥ តុលា ក្រោយពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទកុមារី ជាសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា...
បរទេស ៖ ក្រសួងកិច្ចការបរទេសនៅទីក្រុងញូវដែលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានបណ្តេញអ្នកការទូត កាណាដា ចំនួន៦រូប រួមទាំងស្នងការ ជាន់ខ្ពស់ Stewart Ross Wheeler ចេញពីប្រទេស ។ អ្នកការទូតទាំងនោះ គឺត្រូវបានស្នើ ឱ្យចាកចេញពីប្រទេស ឥណ្ឌានៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT...
កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គ ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែលផ្តល់នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។ នៅក្នុង...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃ១៤ តុលា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស់ តំណាងអង្គការ សុខភាពពិភាពលោក ប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការការងារ ក្នុងវិស័យសុខាភិបាល ក៏ដូចជាការងារ ក្រសួង សុខាភិបាល ត្រូវត្រៀមរៀបចំ សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំលើក...
បរទេស ៖ អតីតអភិបាលរងខេត្ត Liaoning និងក៏ជាអតីតមេប៉ូលីស នៃខេត្តភាគខាងជើងប្រទេសចិន ត្រូវបានកាត់ទោសប្រហារ ជីវិតចំពោះការទទួលសំណូក ដែលមានតម្លៃ ៥៥៥ លានយ័ន ស្មើ នឹងប្រហែល ៧៨លានដុល្លារអាមេរិក ក្នុងរយៈពេលជាង ១៤ ឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៦...