បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាឱ្យនាវាពិឃាត នាវាចម្បាំង និងកងនាវាចម្បាំងបន្ថែមទៀត ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើនេះ សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដើម្បីទៅគាំទ្រដល់នាវាផ្ទុកយន្តហោះ USS...
ខេត្តកំពង់ស្ពឺ-កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ១៨,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ទៅដល់ផ្លូវលេខ៤៤ ត្រង់ចំណុចផ្សារសំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក...
ជីលីន-ចិន៖ អាងទឹក ដែលមានប្រភពដើមចេញពីក្នុងដីជម្រៅបីពាន់ម៉ែត្រ ត្រូវបានប្រជាជនចិន ពេញនិយមមកលេង ដោយជឿជាក់ថា រួមចំណែកជួយដល់សុខភាព ។ អាងទឹកនេះ មានទីតាំងស្ថិតនៅសណ្ឋាគារ Pangu ជិតតំបន់ភ្នំឆាងប៉ាយ (Changbai) ខេត្តជីលីន ប្រទេសចិន។ បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ បានឱ្យដឹងថាទឹកដែលយកមកប្រើប្រាស់ នៅក្នុងសណ្ឋាគារ គឺជាទឹកធម្មជាតិ ដែលមានប្រភពមកពី ក្នុងដីជម្រៅបីពាន់ម៉ែត្រ នៃតំបន់ភ្នំឆាងប៉ាយ...
ជីលីន-ចិន៖ តំបន់ភ្នំឆាងប៉ាយ (Changbai) ស្ថិតនៅភាគឦសានប្រទេសចិន ដែលមានព្រំប្រទល់ជាប់នឹង សាធារណរដ្ឋប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ បើតាមអ្នកមគ្គុទេសក៏ បានឱ្យដឹងថា ភ្នំឆាងប៉ាយ (Changbai)នេះ មានកម្ពស់ ២ ៤៧០ម៉ែត្រ ដែលបន្សល់ទុកពីបន្ទុះភ្នំភ្លើងកាលពី ៣០០ឆ្នាំមុន។ អ្នកមគ្គុទេសក៏ បញ្ជាក់ថា “ក្នុងមួយខែ គឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពីរលាននាក់...
នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម ជាម...
កំពង់ស្ពឺ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសមេដាយការងារជូនមន្ត្រីអប់រំនៅទូទាំងខេត្តកំពង់ស្ពឺ ចំនួន ៣,១៤៧នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជា មានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់ និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិ ទោះក្នុងតម្លៃណាក៏ដោយ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសម្តែងការសោកស្តាយរបស់ខ្លួន ដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានចេញការប្តេជ្ញាចិត្តបន្តចាត់ថ្នាក់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាប្រទេសសេដ្ឋកិច្ចមិនទីផ្សារ។ ក្រសួងនឹងបន្តសិក្សា និងវិភាគទឡ្ហីករណ៍នៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលវាយតម្លៃសេដ្ឋកិច្ចវៀតណាម ដើម្បីបន្តការបន្ថែម និងការបំពេញនូវសេចក្តីសង្ខេប និងឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនក្រសួងរបស់សហរដ្ឋអាមេរិក ដើម្បីស្នើសុំការពិនិត្យឡើងវិញមួយទៀត ដើម្បីទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ក្រសួងនឹងតែងតែគាំទ្រ និងអមដំណើរសហគ្រាសវៀតណាម ដែលនាំចេញទៅកាន់ទីផ្សារអាមេរិក ក្នុងការស៊ើបអង្កេតដំណោះស្រាយពាណិជ្ជកម្ម ដើម្បីធានាផលប្រយោជន៍ខ្ពស់បំផុតសម្រាប់សហគមន៍ធុរកិច្ចវៀតណាម។...
កងទ័ពថៃថា ខ្លួនចង់បានយន្តហោះ គ្មានមនុស្សបើកបំពាក់អាវុធ និងឧទ្ធម្ភាគចក្រវាយប្រហារ ដើម្បីការពារជាតិ ពីការគំរាមកំហែងគ្រប់ប្រភេទ លោក ដូណាល់ ត្រាំ ចោទអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងនាំមកនូវសង្គ្រាមលោកលើកទី៣ បើសិនលោកស្រីឈ្នះឆ្នោត រុស្សី ក្បួនដង្ហែយោធា កងទ័ពជើងទឹក ដោយមានការចូលរួម ពីសំណាក់នាវា ជាង២០០គ្រឿង វៀតណាម៖ ភ្ញៀវទេសចរ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ ៤០០លានរៀល ដល់កងកម្លាំងប្រតិបត្តិការ រុករកឧទ្ធម្ភាចក្រ នៅជួរភ្នំក្រវាញ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ពលរដ្ឋ អាចស្នើកែតម្រូវ អត្តសញ្ញាណកម្ម ក្នុងមូលដ្ឋានសាមី មិនចាំបាច់ដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីកាត់បន្ថយពេលវេលា រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឱ្យបន្តធ្វើទំនើបកម្ម...
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងរៀបចំផែនការពីរជំហាន ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមាននៃពន្ធនាំចូលជាសកល បន្ទាប់ពីលោក ដូណាល់ ត្រាំ គ្រោងនឹងណែនាំប្រសិនបើលោកទទួលបានការបោះឆ្នោតឡើងវិញ ជាប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកាខាងមុខ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមរបាយការណ៍ថ្មីៗនេះ ដោយកាសែត Financial Times ជំហានដំបូង គឺការចរចាជាមួយក្រុមរបស់លោក ត្រាំ លើផលិតផលរបស់សហរដ្ឋអាមេរិក អាចត្រូវបានទិញដោយសហភាពអឺរ៉ុបក្នុងបរិមាណធំជាងនេះ។ ប្រសិនបើបញ្ហានេះបរាជ័យ...
បេរូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានព្រមានថា ស្ថានភាពក្នុងតំបន់អាចនឹងប្រឈមនឹងការកើនឡើង និងអាចនាំឱ្យមានហានិភ័យផ្ទុះសង្គ្រាមកាន់តែខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mikati បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីបញ្ជាការកងទ័ពលីបង់ ដើម្បីប្រារព្ធទិវាកងទ័ពលើកទី៧៩ ដែលត្រូវនឹងថ្ងៃទី០១ ខែសីហា ជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យរបស់គាត់ លោក Mikati បានចង្អុលទៅការអភិវឌ្ឍន៍ក្នុងតំបន់គួរឱ្យព្រួយបារម្ភ...
បរទេស៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា “ភាពឆ្កួតៗគ្រប់គ្រងពិភពលោក” ក្នុងការឆ្លើយតបទៅនឹងអត្តពលិកកែភេទ បានយកឈ្នះលើនារីម្នាក់ក្នុងការប្រកួតប្រដាល់នៅកីឡាអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកប្រដាល់អ៊ីតាលី Angela Carini បានជួបប្រកួតជាមួយកីឡាករអាល់ហ្សេរី Imane...
ពោធិ៍សាត់: លោកកែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់រួមដំណើរដោយលោកខូយ រីដា អភិបាល នៃគណះអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួនដាំកូនឈើចម្រុះគ្រប់ប្រភេទប្រមាណ ៥០.០០០ដើមលើផ្ទៃដីជាង ៤០ហិចតានៅតំបន់ផ្លូវអន្ទង់អាំង...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយជូនក្រុមសិល្បករក្រីក្រ សិល្បករពិការ និងសិល្បករវ័យចាស់ ដែលមានជំនាញលើវិស័យវប្បធម៌ ចំនួន ៥០៥នាក់ ។ ព្រះរាជពិធីប្រោសប្រទានព្រះរាជអំណោយដល់សិល្បករ សិល្បការិនី និងសិប្បករ រៀបចំធ្វើឡើងនៅកោះនរា នាថ្ងៃទី២ សីហា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ ២០០នាក់ ដែលមកពីវិស័យការងារ ទេសចរណ៍ សំណង់ និងកំសាន្តជាដើម។ វេទិកាពិភាក្សាដែលធ្វើឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងដើម្បីពិភាក្សា ចែករំលែកព័ត៌មាន និងស្វែងយល់ពីវឌ្ឍនភាព និងគោលនយោបាយថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងគិតគូរដល់កម្មករនិយោជិត...
ពោធិ៍សាត់៖ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់អមដំណើរដោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមដាំកូនឈើចម្រុះគ្រប់ប្រភេទប្រមាណ ៥០ ០០០ដើមលើផ្ទៃដីជាង ៤០ហិកតានៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ ១៥០០)...
ការ៉ាកាស៖ ក្រុមប្រឹក្សាបោះឆ្នោតជាតិរបស់ប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាមួយនឹង ៥១,៩៥ភាគរយនៃការបោះឆ្នោត។ ជាមួយនឹងសំឡេងសរុប ៩៦,៨៧ភាគរយនៃសន្លឹកឆ្នោតត្រូវបានរាប់ លោក ម៉ាឌូរ៉ូ ទទួលបាន ៦,៤០៨,៨៤៤សំឡេង ខណៈគូប្រជែងសំខាន់របស់គណបក្សប្រឆាំងទទួលបាន ៥,៣២៦,១០៤ សំឡេង ស្មើនឹង ៤៣,១៨ ភាគរយ នេះបើយោងតាមលោក...
បរទេស៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនបានច្រានចោលសំណើរបស់វៀតណាមក្នុងការចាត់តាំងជាសេដ្ឋកិច្ចទីផ្សារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចាត់ថ្នាក់វៀតណាមថាជា “សេដ្ឋកិច្ចមិនទីផ្សារ” ចាប់តាំងពីឆ្នាំ២០០២ ដោយសារការអន្តរាគមន៍រដ្ឋរបស់ទីក្រុងហាណូយក្នុងកិច្ចការសេដ្ឋកិច្ចដូចជាពាណិជ្ជកម្ម តម្លៃ និងរូបិយប័ណ្ណ។ មានប្រទេសចំនួន ១២ ផ្សេងទៀតដែលសហរដ្ឋអាមេរិកចាត់ថ្នាក់ជា “សេដ្ឋកិច្ចមិនទីផ្សារ” រួមមានប្រទេសចិន រុស្ស៊ី...
វ៉ាស៊ីនតោន៖ ប្រធានគណៈកម្មាធិការជាតិ ប្រជាធិបតេយ្យ (DNC) លោក Jaime Harrison បានថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហាតីស បានឈ្នះការបោះឆ្នោតប្រតិភូគ្រប់គ្រាន់ ដើម្បីទទួលបានការតែងតាំងជាប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។ ដំណើរការបោះឆ្នោត សម្រាប់ប្រតិភូនៅថ្ងៃចន្ទ ហើយ DNC ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនូវលទ្ធផលនៅល្ងាចថ្ងៃចន្ទ ដោយសន្និបាតជាតិប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅថ្ងៃទី១៩-២២ ខែសីហា...
វ៉ាស៊ីនតោន៖ យន្តហោះដឹកជញ្ជូន Osprey របស់អាមេរិក បានធ្លាក់កាលពីឆ្នាំមុន នៅភាគនិរតីនៃប្រទេសជប៉ុន ដែលបានសម្លាប់បុគ្គលិកទាំង ៨នាក់នៅលើយន្តហោះ ក្នុងអំឡុងពេលធ្វើសមយុទ្ធហោះហើរជាប្រចាំ គឺបណ្តាលមកពីការបញ្ហាប្រអប់លេខ និងការសម្រេចចិត្តខុស ក្នុងការឆ្លើយតបទៅនឹងដំណើរការខុសប្រក្រតីនេះ។ បញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរយៈពេលជាច្រើនខែ លើយន្តហោះដឹកជញ្ជូន CV-22 ដែលបានធ្លាក់នៅកោះយ៉ាគូស៊ីម៉ា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំមុន ដែលជាឧបទ្ទវហេតុដ៏គ្រោះថ្នាក់បំផុត ដែលទាក់ទងនឹងយន្តហោះប្រភេទនេះ...
បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានពិភាក្សាអំពី “ការដាក់ពង្រាយយោធាអាមេរិកថ្មី” ដើម្បីជួយអ៊ីស្រាអែលការពារប្រឆាំងនឹង “ការគំរាមកំហែងទាំងអស់” ក្នុងអំឡុងពេលមេដឹកនាំទាំងពីរហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសេតវិមានអាមេរិក។ ការពិភាក្សាគ្នាតាមទូរស័ព្ទនេះបានធ្វើឡើងបន្ទាប់ពីការធ្វើឃាតប្រធាននយោបាយរបស់ក្រុមហាម៉ាស់លោក Ismail Haniyeh នៅក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ភ្នំពេញ៖ គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១ មុនគេ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។ លោក ផល វណ្ណៈ...
ភ្នំពេញ៖ ពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ២ ខែសីហា ឆ្នាំ២០២៤ ចាប់បានសត្វឈ្លូស ០១ក្បាល ដែលរត់ចូលភូមិអ្នកស្រុក ក្រោយចាប់បាន ពលរដ្ឋបានរាយការណ៍ជូន អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីចាត់ចែងនាំយកទៅព្រលែង ចូលទៅក្នុងព្រៃវិញ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីពលរដ្ឋភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារ...
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើឲ្យបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណខេត្ត របស់ខ្លួន ដូចជាក់ស្ដែងនៅខេត្តកែប មានដើមក្ងោកជាដើម។ ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅថ្ងៃសៅរ៍ ទី៣ ខែសីហា ២០២៤នេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សម្រេចកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីមួយចំនួន ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ។ ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពី នាថ្ងៃទី២ សីហា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអាជ្ញាធរជាតិអប្សរា ឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលដៅបង្កភាពងាយស្រួលជូនដល់សាធារណជន...
BREAKING បក្សកុម្មុយនិស្តវៀតណាម បោះឆ្នោត លោក To Lam ជាមេដឹកនាំកំពូលរបស់ខ្លួន។ AFP។
បរទេស៖ រដ្ឋមន្ត្រីផ្នែកស៊ើបការណ៍អ៊ីរ៉ង់លោក Esmail Khatib បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិកថា បានបើកភ្លើងខៀវលើផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតប្រមុខនយោបាយ របស់ក្រុមហាម៉ាស់លោក Ismail Haniyeh ។ លោក Khatib បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នៅក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាព របស់លោក Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងស្នាក់នៅ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបានសារភាពថាបានសម្លាប់អ្នកកាសែត Al Jazeera ម្នាក់ដែលមានឈ្មោះថាIsmail al-Ghoul ហើយអ៊ីស្រាអែលត្រូវបានចាត់ទុកថាគាត់គឺជាភេរវករដែលបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាសកាលពីឆ្នាំមុនលើរដ្ឋជ្វីហ្វ។ កាលពីថ្ងៃពុធ Al Jazeera បាននិយាយថា អ្នកយកព័ត៌មានពីរនាក់របស់ខ្លួនគឺលោក al-Ghoul និងអ្នកថតរូបរបស់គាត់ Rami al-Rifi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា។ បណ្តាញដែលមានមូលដ្ឋាននៅកាតា ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា រថយន្តរបស់ពួកគេត្រូវបានតម្រង់គោលដៅដោយផ្ទាល់នៅក្នុងជំរុំជនភៀសខ្លួន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា សមាជិកព្រឹទ្ធសភាលោក Dmitry Savelyev ត្រូវបានដកហូតអភ័យឯកសិទ្ធិសភា និងឃុំខ្លួននៅទីក្រុងមូស្គូ ពីបទសង្ស័យថាបានប្រព្រឹត្តិកិច្ចសន្យាសម្លាប់អតីតដៃគូអាជីវកម្ម គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រ។ អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក Igor Krasnov បានបង្ហាញខ្លួនដោយមិនបានប្រកាសនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសហព័ន្ធ ខណៈពេលដែលវាត្រូវបានសម្រាកសម្រាប់រដូវក្តៅ ហើយត្រូវបានឃុំខ្លួនលោក Savelyev នៅពេលគាត់ចេញពីអង្គជំនុំជម្រះ។ យោងតាមមន្ត្រីជាន់ខ្ពស់នៃអង្គជំនុំជម្រះបានបញ្ជាក់ថាកាលពីខែសីហា ឆ្នាំ ២០២៣...