ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានជំរុញឱ្យអ៊ីស្រាអែល បញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស់ ឱ្យបានឆាប់រហ័ស ដោយលើកហេតុផលថា ជម្លោះដែលដកចេញ គឺជា សុបិន្តអាក្រក់ នៃ”ទំនាក់ទំនងសាធារណៈ” សម្រាប់រដ្ឋជ្វីហ្វ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយទទូចថា “ការការពារលទ្ធិប្រជាធិបតេយ្យ គឺជារឿង សំខាន់ជាងតំណែង ណាមួយនោះទៅទៀត” លោកប្រធានាធិបតី បានពន្យល់ដូច្នេះនៅក្នុង ការិយាល័យរាងពងក្រពើសម្រាប់ការ សម្រេចចិត្តរបស់គាត់ ក្នុងការបោះបង់ចោល ការប្រជែងរបស់គាត់សម្រាប់ការបោះឆ្នោតឡើងវិញ និងបានដាក់ការគាំទ្រ របស់គាត់នៅពីក្រោយអនុប្រធានាធិបតី Kamala Harris ។...
អង់ការ៉ា ៖ លោក Ali Yerlikaya រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសតួកគីបានឃាត់ខ្លួន សមាជិកសង្ស័យ មកពីក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS)បានចំនួន៧២នាក់ នៅក្នុងប្រតិបត្តិការទូទាំងប្រទេស ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅលើបណ្តាញ សង្គម X យ៉ាងដូច្នេះថា ប្រតិបត្តិការនេះ ត្រូវបានអនុវត្ត...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ គឺជាការចូលរួមចំណែក ការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ។ យុទ្ធនាការដាំដើមឈើ បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោក ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំចំនួន២រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន២ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ MINEBEA...
ភ្នំពេញ ៖ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា ភាគីវៀតណាមពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនី ដល់កម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0។ ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកនាយករដ្ឋមន្រ្តី វៀតណាម ផាម មិញជិញ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
“ការប្រកួតអូឡាំពិក ផ្ទុកនូវការស្វែងរក របស់មនុស្សជាតិ ចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។ “ជានិច្ចាកាល លោកXi Jinping តែងតែប្រើប្រាស់កីឡា ដើម្បីលើកកម្ពស់ទំនាក់ទំនង រវាងប្រទេស និងប្រទេស និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ដោយខិតខំប្រឹងប្រែង ពេញទំហឹង ដើម្បីជំរុញការអភិវឌ្ឍ នៃបុព្វហេតុអូឡាំពិក និងបន្តជំរុញការ កសាងសហគមន៍...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅតំបន់ភាគខាងលិចនៃប្រទេស ដោយបានសម្លាប់សមាជិកនាវិកទាំងអស់នៅលើនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិបាននិយាយថា ឧទ្ធម្ភាគចក្រយន្តហោះ Mi-28បានធ្លាក់នៅតំបន់ Kaluga ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងមូស្គូ ខណៈកំពុងធ្វើការហោះហើរដែលបានគ្រោងទុកជាមុន។ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះបានធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ ហើយមិនបណ្តាលឱ្យមានការខូចខាតបន្ថែមទៀតនៅលើដីនោះទេ។...
ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថារយៈពេល ៦ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧.៩៦លានដុល្លារ) ស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
បរទេស៖ មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងប្រហែល ៥០០ ផ្ទុកសំរាមចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ជើងហោះហើរ និងបានបង្កើតភ្លើងនៅលើដំបូលអគារលំនៅដ្ឋានថែមទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាប៉េងប៉ោងនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយទីក្រុងព្យុងយ៉ាង ប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើប៉េងប៉ោងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាងលុយ និង USB ដែលផ្ទុកដោយវីដេអូ K-pop...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសម្ដែងការគួរសមនិងទទួលទានអាហារពេលល្ងាច ជាមួយ លោក លឿង កឿង ប្រធានគណៈប្រចាំការនៃនៃគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ។ ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល លោក ង្វៀន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា កម្ពុជាកំពុងរង់ចាំទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី ដ៏ធំមួយទៀត គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ២កន្លែង នៅខេត្តត្បូងឃ្មុំនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ ជាមួយនឹងការទន្ទឹមរង់ចាំនេះ លោក ឆាយ ឫទ្ធិសែន បានសំណូមដល់អាជ្ញាធរមូលដ្ឋាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីមិត្តវៀតណាម បានបង្ហាញនៅក្ដីរំភើប និងលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះមនោសញ្ចេតនា ដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោ ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញអមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងមន្ត្រីជំនាញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវ ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះក្រាលបេតុងសរសៃដែកមានប្រវែងសរុប ២០,៦០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិប្រស្រែលើសង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឬស្សី...
ម៉ូស្គូ៖ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ស្តីពីការចរចាដ៏មានសក្តានុពល ជាមួយរុស្ស៊ី ខ្វះភាពជឿជាក់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះដែលធ្វើឡើងដោយលោកហ្សេឡិនស្គី ដែលស្នើថាអ្នកតំណាងរុស្ស៊ី គួរតែមានវត្តមាននៅក្នុងសន្និសីទសន្តិភាពលើកទីពីរស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ី មិនទុកចិត្តប្រធានាធិបតីអ៊ុយក្រែននោះទេ។ លោកស្រី Zakharova បានរំលឹកថា...
កំពង់ស្ពឺ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង ៦ពាន់នាក់ នៅរោងចក្រតារាល ដែលស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគំតន្ត្រី នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១៦:០០នាទី លុះដល់វេលាម៉ោង ១៩:០០នាទី មានការអុជកាំជ្រួចលើកទី១ និង លើកទី២នៅវេលាម៉ោង ២១:០៩នាទី នៅទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ។
ភ្នំពេញ: លោក អ៊ុង គង្គា និងលោកស្រី ជាំង ណាន តំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកអំណោយជាម៉ាសុីនកុំព្យូរទ័រប្រើរួច ចំនួន២១គ្រឿង ឧបត្តម្ភជូនក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោក ទិត សុធាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្នុងការបើកថ្នាក់បង្រៀនកុំព្យូទ័រ ជូនសិស្សានុសិស្ស នៅសាលារៀន ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ លោករដ្ឋលេខាធិការ ទិត សុធា និងសមាជិកក្រុមការងាររបស់លោក បានផ្តល់ការសំណេះសំណាល ជាមួយតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសទទួលនូវអំណោយម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ទិត សុធា ក៏បានណែនាំដល់ភ្ញៀវអំពីស្ថានភាពរីកចំរើនគ្រប់វិស័យនៅក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្វះខាតមួយចំនួន ដែលក្រុមការងារកំពុងខ្នះខ្នែង ជួយដោះស្រាយផងដែរ។ លោក ទិត សុធា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសប្បុរសធម៌ ខ្វនថឹមនាពេលកន្លងមក ដែលបានបរិច្ចាគថវិកាជួយសាងសង់សាលារៀនមួយចំនួននៅទីជនបទក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ជាច្រើនទៀត។ លោក អ៊ុង គង្គាបានជំរាបពីស្ថានភាពទូទៅរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២២។ លោកបន្តថា ខ្វនថឹមគឺការប្រមូលផ្តុំកំលាំងមនុស្សធម៌តូចៗ រួមគ្នាអោយធំអោយខ្លាំង ដើម្បីជួយដល់សង្គម ដែលបច្ចុប្បន្នអង្គការនេះមានសមាជិកប្រហែល១០០នាក់ ក្នុងនោះ សមាជិកភាគច្រើនជាពាណិជ្ជករមកពីប្រទេសចិន និងខ្លះទៀតជាពលរដ្ឋកម្ពុជាផងដែរ។ លោកថា ពួកគាត់មករកសុី វិនិយោគទុនបង្កើតរោងចក្រ កសិដ្ឋាន ការដ្ឋានសំណង់។ល។និង។ល។ ផ្តល់ការងារជូនប្រជាជនកម្ពុជា និងមានបំណងចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមលើកកំពស់សុខុមាលភាពប្រជាជន និងការអប់រំនៅទីជនបទ។ លោកថា អំណោយជាម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ គឺបានមកពីការបរិច្ចាគកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួន ព្រោះចង់ចូលរួមបណ្តុះបណ្តាលអោយសិស្សនៅជនបទ...
បរទេស៖ រោងចក្រ ការិយាល័យ និងធនាគារ បានបើកដំណើរការឡើងវិញក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ បន្ទាប់ពីបម្រាមគោចរទូទាំងប្រទេស ដែលបង្ខំដោយកងទ័ពត្រូវបានបន្ធូរបន្ថយ ហើយភាពស្ងប់ស្ងាត់ត្រូវបានគ្រប់គ្រងបន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងក្លាកើតឡើងជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចរាចរណ៍ក្នុងម៉ោងមមាញឹកគឺត្រឡប់មករដ្ឋធានី Dhaka វិញហើយ ចំណែកប្រព័ន្ធអ៊ិនធឺណិត ត្រូវបានស្តារឡើងវិញ យ៉ាងទូលំទូលាយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គម...
បរទេស៖ ព្យុះទីហ្វុង Gaemi បានបោកបក់ឆ្ពោះ ទៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់នៅកោះតៃវ៉ាន់ ជាមួយនឹងនាវិក ៩នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ពួកគេបានលិច ក្នុងពេលអាកាសធាតុមានព្យុះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះទីហ្វុងមានកម្លាំងខ្លាំងក្លាបំផុត ដែលបានវាយប្រហារ កោះតៃវ៉ាន់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីស្ញប់ស្ញែង ចំពោះវីរភាពរបស់កម្លាំង ប្រតិបត្តិការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានប្ដេជ្ញានឹងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក ។ ការប្ដេជ្ញានេះធ្វើឡើង នាថ្ងៃទី២៥...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោក ព្រហ្ម រស់ចន្ត្រា អត្តលេខ ៥៦២៤៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ត្រីឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនបានជំរុញឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក និងសភាដាក់សម្ពាធលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឱ្យបញ្ឈប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ។ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលហើយសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក...
វីយែន៖ លេខាធិការដ្ឋាននៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានឲ្យដឹងថា ខ្លួនបានទទួលផែនការសំណងពីប្រទេសអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងរុស្ស៊ី សម្រាប់បរិមាណប្រេងដែលផលិតលើស របស់ពួកគេនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤។ អង្គការ OPEC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផលិតលើសចំណុះរួមបញ្ចូលគ្នា ពីប្រទេសទាំងបីមានចំនួនសរុប ២,២៨លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលនោះ។ អ៊ីរ៉ាក់ផលិតលើសចំនួន ១,១៨លានបារ៉ែលក្នុងមួយថ្ងៃ កាហ្សាក់ស្ថាន ៦២ម៉ឺនបារ៉ែល និងរុស្ស៊ី...
ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជម្រុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយត្រូវប្រកាសជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាល ពាសកាល ។ ពិធីប្រកាសនេះ ធ្វើឡើងនៅបរិវេណមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តកំពង់ចាម...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការចូលរបស់ប្រធានក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda និងពលរដ្ឋជប៉ុនចំនួន ១២នាក់ផ្សេងទៀត ដែលភាគច្រើនជាអ្នកដឹកនាំអាជីវកម្ម ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ជប៉ុន ប្រឆាំងនឹងទីក្រុងមូស្គូចំពោះការលុកលុយ របស់ខ្លួនលើអ៊ុយក្រែន ដែលជំរុញឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ា។ យោងតាមក្រសួងការបរទេសរបស់រុស្ស៊ី បានឱ្យដឹងថា ការហាមឃាត់ការចូលនេះ សំដៅលើបុគ្គលមួយចំនួន ដូចជាប្រធានក្រុមហ៊ុន...