ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ពដែលបានពលីជីវិត និងពិការ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សាលា ប៊ែលធី អន្តរជាតិ សូមផ្តល់អាហារូបករណ៍ ១០០% រហូតដល់ចប់កម្មវិធីសិក្សាសម្រាប់ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ថ្នាក់ទី១២) និងថ្នាក់ភាសាអង់គ្លេសទូទៅ (Starter to Level 12) រហូតដល់ចប់កម្មវិធីសិក្សា ៕
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៨, ផ្លូវជាតិលេខ៦៨ និងផ្លូវខេត្តលេខ២៥៦៧ ក្នុងស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ផន...
វៀតណាម៖ អាជ្ញាធរវៀតណាម បាននិយាយថា ជំងឺមិនឆ្លងដូចជា ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មានអ្នកស្លាប់រហូតទៅដល់ ៨០ ភាគរយ និងជាបន្ទុកនាំមុខគេលើប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសវៀតណាមឯណោះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ អតីតអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត លោកស្រី Nguyen Thi...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។ លោកបញ្ជាក់ថា «នេះជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84)...
ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ៗជូនមន្ត្រីរាជការ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ ក្រសួង បានណែនាំគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានលើកឡើងថា សម្ដេចនឹងអង្គុយតាមដានព្រឹត្តិការណ៍តាមព្រំដែន កម្ពុជា-ថៃ រហូតដល់សភាពការណ៍ វិលមករកភាពប្រក្រតីវិញ ។ បំណងប្រាថ្នាពិតប្រាកដ របស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយសម្ដេចក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Part Relay Siemens & Relay GE ចំនួន ០5មុខ (កញ្ចប់លេខ០៤)...
Muhammad Zamir Assadi On July 4, US President Donald Trump signed the highly controversial One Big Beautiful Bill Act, raising the US...
ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព ការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានអបអរសាទរ ដល់ជ័យលាភី នៃកម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនៅក្នុងពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ នៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា...
(ភ្នំពេញ)៖ ស្របតាមសេចក្ដីអំពាវនាវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធនៅបន្ទាត់ព្រមដែន ដើម្បីការពារប្រទេសជាតិទាំងមូល ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។ ធនាគារ ជីប ម៉ុង មិនបង្អង់យូរឡើយ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ធនាគារ ជីប ម៉ុង សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា...
សៀមរាប ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងថា សង្រ្គាមលើកនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងពីសាមគ្គីភាព ទឹកចិត្ត និងការស្រឡាញ់ ដល់កងទ័ពពីសំណាក់ប្រជាជនកម្ពុជា។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅ...
ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា អនុព័ន្ធយោធាទាំង១៣ប្រទេស មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ចុះទៅព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យស្ថានភាពបទឈប់បាញ់ គឺបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅរសៀលថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង១៨ ជនភៀសសឹកនៅខេត្តទាំង៥ជាប់ព្រំដែនថៃ មានចំនួន១៦៨៩៤៦នាក់ ។ ក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន ៣៨៤៤៧ នាក់ , ខេត្តព្រះវិហារ ចំនួន ២៩៧១៧ នាក់ ,...
ភ្នំពេញ៖ អនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារយោធិនពលី រងរបួស និងពិការភាព ក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងសង្រ្គាមឈ្លានពានរបស់ថៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្រ្តៃយ៍ ។
បរទេស៖ ប៉ូលីសបានប្រាប់ AFP ថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ និង 2 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះរោងចក្រផលិតកាំជ្រួចនៅភាគកណ្តាលប្រទេសថៃ នៅថ្ងៃពុធនេះ ខណៈដែលក្រុមមន្រ្តីនៅតែបន្តស្វែងរកអ្នកស្លាប់និងរបួស។ សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា រោងចក្របានឆាបឆេះនៅម៉ោងប្រហែល 11:00 ព្រឹក នៅក្នុងស្រុក...
ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ន នូវការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន-Drone) នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត៕
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកយក្សស៊ូណាមិ និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងការងារជូនដល់បងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ ដល់ធនាគារ កាណាឌីយ៉ា ដែលបានសម្រេច ដាក់ចេញនូវគោលការណ៍ជូនដល់យោធិន ដែលបានចួលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ។ តបតាមការអំពាវនាវ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៩ កក្កដា បានបន្តដំណើរចុះពិនិត្យស្ថានភាពស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាជនភៀសសឹក នៅទីសុវត្ថិភាព ខេត្តឧត្តរមានជ័យ។ ឱកាសនោះសាស្រ្តាចារ្យ បានពាំនាំការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ ពេជ្រ ចន្ទមុន្នី...
សាកលវិទ្យាល័យបៀលប្រាយ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូន ដែលជាក្រុមគ្រួសារយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ឲ្យបានជ្រាបថា ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុក ហិរញ្ញវត្ថុក្នុងគ្រួសារយោធិនពលី ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ បានសម្រេចផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ជូនដល់កូនៗយោធិនពលីជីវិតក្នុងបុព្វហេតុការពារជាតិ សម្រាប់កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ គ្រប់មហាវិទ្យាល័យមួយចប់កម្មវិធីសិក្សា នូវនិស្សិតដែលកំពុងសិក្សានិងត្រៀមចុះឈ្មោះឆ្នាំសិក្សាថ្មី...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍ ពីអ្នកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ គឺថានៅវេលាម៉ោង ១រសៀលថ្ងៃទី៣០ កក្កដានេះ អាជ្ញាធរកម្ពុជា-ថៃ បានសម្របសម្រួលបើកឲ្យទ្វារព្រំដែន ឲ្យប្រជាពលរដ្ឋទាំងពីរប្រទេស បានឆ្លងដែនចេញ-ចូលប្រទេសរៀងៗខ្លួន ៕
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរៈកងទ័ពរងរបួស និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេស កម្រិតជាតិ និងខេត្ត។ សាស្រ្តាចារ្យ បានបញ្ជាក់ពីទឹកចិត្ត គោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរៈភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់...
បរទេស ៖ អ្នកដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងប្រាប់ទីក្រុងបាងកក ជម្លោះដូចជា ការប៉ះទង្គិចព្រំដែនថ្មីៗនេះរបស់ថៃជាមួយកម្ពុជា មិនបានជួយអ្វីដល់ប្រជាជនថៃ ឬនាំរឿងល្អដល់សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីម៉ាលី សុជាតា បានថ្លែងអះអាងថា សម្រាប់ជាការលើកទឹកចិត្តនិងផ្តល់តម្លៃដល់យោធិន និងនគរបាលជាតិ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុជាតិអំឡុងពេលផ្ទុះ អាវុធរវាងកងទ័ពកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ក្របខណ្ឌពិសេសទៅដល់សាច់ញ្ញាតិមួយរូប ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានមានប្រសាសន៍ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា អនុព័ន្ធយោធាចំនួន១៣ ប្រទេសបាននិងកំពុងបង្ហាញវត្តមាន នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃនិងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីសង្កេតការណ៍ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពទាំងពីរប្រទេស ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី...
ភ្នំពេញ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងឥតងាករេក្នុងការគោរពអនុវត្តនូវ កិច្ចព្រមព្រៀងបទឈប់បាញ់ និងបដិសេធចំពោះការចោទប្រកាន់របស់ថៃ អំពីការរំលោភបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោក ជុំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាព ដែលគាត់បំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា...
ភ្នំពេញ ៖ ដើម្បីជាការយកចិត្តទុកដាក់ ក៏ដូចជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ យើងដែលជាជនភៀសសឹក លោក លីវ សុភក្ត្រា រដ្ឋលេខាធិកាក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ នាំយកអំណោយមនុស្សធម៌ ១០០០ កញ្ចប់ ( ១០០០ Kits) របស់មូលនិធិជនភៀសខ្លួន និង វីរកងទ័ពជួរមុខ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលបានជម្លៀស...
ឡុងដ៍៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក្នុងប្រទេសស្កុតឡេន ជាកន្លែងដែលមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់ការឈឺចាប់នៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអង់គ្លេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពួកគេបានរំលឹកឡើងវិញនូវការអំពាវនាវ របស់ពួកគេឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់សន្តិភាពនៅក្នុងតំបន់” ។...