បរទេស៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងប្រកាសសេចក្តីសម្រេចនៅថ្ងៃទី ១៤ ខែសីហា ក្នុងសំណុំរឿង ស្វែងរកការបណ្តេញនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង។ តុលាការបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការធម្មនុញ្ញបានពិចារណា និងរកឃើញថា ករណីនេះគឺជាបញ្ហាផ្លូវច្បាប់ ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីសម្រេចរឿងក្តីនេះ”។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីប្រឹក្សារបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានស្នើឱ្យបង្កើនគោលដៅ ចំណាយលើវិស័យការពារជាតិ សម្រាប់ប្រទេសសមាជិកណាតូដល់ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ យ៉ាងណាក៏ដោយ សមាជិកជាច្រើននៃប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ទើបតែបានជួបការលំបាក នាពេលថ្មីៗនេះដើម្បីឈាន ដល់គោលដៅ ២ភាគរយ នៅពេលបច្ចុប្បន្ន។...
បរទេស៖ សហភាពអឺរ៉ុប បានលាតត្រដាងពីពេលវេលា ដែលខ្លួននឹងចាប់ផ្តើមបញ្ជូន ប្រាក់ដែលរឹបអូសពីរុស្ស៊ី យកទៅឱ្យអ៊ុយក្រែន ។ អ្នកការទូតកំពូល របស់ប្លុកអឺរ៉ុប លោក Josep Borrell បានអះអាងថា ការប្រាក់ដំបូង ដែលទទួលបាន លើទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កកចំនួន ៣០០ពាន់លានអឺរ៉ូ សរុបប្រហែល ១,៤ ពាន់លានអឺរ៉ូ នឹងត្រូវបញ្ជូនទៅទីក្រុងគៀវក្នុងសប្តាហ៍ដំបូងនៃខែសីហា ដើម្បីផ្តល់មូលនិធិដល់ការទិញអាវុធ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជន ទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជឿទុកចិត្តនិងគាំទ្រគ្នាទៅវិញទៅមក គឺជាទ្រព្យដ៏មានតម្លៃបំផុត មានលក្ខណៈពិសេសប្លែកបំផុត និងជាចំណុចអាទិភាពដ៏លេចធ្លោបំផុត សម្រាប់ទំនាក់ទំនងមិត្តភាព រវាងចិននិងកម្ពុជា។ នៅក្នុងវីដេអូឃ្លីបជិត១នាទី ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា «ទំនាក់ទំនងរវាងចិននិងកម្ពុជា ជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលមានលក្ខណៈមិនធម្មតា ប្រទេសយើងទាំងពីរជាចំណងមិត្តដែកថែប ការជឿទុកចិត្តនិងគាំទ្រគ្នាទៅវិញទៅមក...
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកការងារវិនិយោគ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ស្រ៊ុន ស្រ៊ន និងបក្ខពួក៣នាក់ផ្សេងទៀត ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ទាក់ទិននឹង...
នៅថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក។ សូមជម្រាបថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Chen JiQuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារ ជាមួយតំណាងនិយោជក រោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ កម្មវិធីចុះសំណេះសំណាល...
យូអិន ៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគី ពាក់ព័ន្ធទាំងអស់ បន្តដំណើរនៃដំណោះស្រាយនយោបាយ ចំពោះវិបត្តិយេម៉ែនដោយសង្កត់ធ្ងន់ថា “ដំណោះស្រាយ នៃសំណួរយេម៉ែន ទាមទារមធ្យោបាយនយោបាយ និងការទូត” ។ នៅក្នុងសុន្ទរកថា នៅឯសន្និសីទសង្ខេបក្រុមប្រឹក្សា សន្តិសុខស្តីពីយេម៉ែន លោក Fu បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះរៀបចំតុបតែងផ្ទះ ឱ្យបានស្អាតគ្មានសំរាម នោះនិងទទួលបាន នូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត ។ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ ដើម្បីរំលឹកដល់សមិទ្ធផលដ៏ធំធេង ក្នុងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ឱសថ និងការថែទាំ និងការតស៊ូមតិដោយមិនគិតពីលទ្ធភាពបង់ប្រាក់ មានមនុស្ស ២លាននាក់ រស់នៅក្នុងការថែទាំរបស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នៅទូទាំងពិភពលោក ។ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ និងជូនជាអំណោយផលិតផលអាហារសុខភាព របស់គម្រោងអាហារសុខភាព ដល់ប្រជាពលរដ្ឋជាង ១៥០នាក់ នៅកសិដ្ឋានអាហារសុខភាព គម្រោងអាហារសុខភាព ស្ថិតនៅភូមិព្រែកត្រែង ឃុំសម្រោងធំ សុ្រកកៀនស្វាយ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំប្រារព្ធពិធីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះឱ្យបានអធិកអធម។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ...
កាលពីថ្ងៃទី ២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី” ឱកាសពិភពលោក ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន...
ប្រ៊ុចស៊ែល៖ យោងតាមក្រុមសេវាតាមដាន មើលពីការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃអង្គារថា ផែនដីបានប្រឈមនឹងថ្ងៃក្តៅបំផុត នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ គឺនៅថ្ងៃទី២១ ខែកក្កដា ដែលមានសីតុណ្ហភាពគិតជាមធ្យម ប្រចាំថ្ងៃរបស់ពិភពលោក បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ។ យោងតាមរបាយការណ៍ចេញផ្សាយ ដោយក្រុមសេវាកម្មខាងលើ បានឲ្យដឹងថា ការកើនឡើងខ្ពស់ថ្មីនេះដែរ ត្រូវបានកត់ត្រាដែលមានសីតុណ្ហភាព ១៧,០៩អង្សាសេ លើសពីកំណត់ត្រាមុនបន្តិចគឺ ១៧,៨អង្សាសេ ដែលបានកំណត់នៅថ្ងៃទី...
កាលពីថ្ងៃទី២២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកល ស្តីពី”ឱកាសពិភពលោក ដែលបានមកពីការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួង...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ គឺ Kiha183-4559,...
ADDIS ABABA ៖ យោងបើតាមរដ្ឋាភិបាល នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារការគ្រោះបាក់ដី ដែលបានកើតឡើង កាលពីថ្ងៃចន្ទ នៅភាគខាងត្បូងនៃប្រទេសអេត្យូ ពីបានកើនឡើងដល់២២៩នាក់ហើយ ។ គ្រោះបាក់ដីដ៏សាហាវនេះ បានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅម៉ោងប្រហែល១០និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅក្នុងស្រុក Geze Gofa ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេត្យូពី ។...
CNN ៖ យោងតាមមន្ត្រីនៅក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់ ក្រោយពីយន្តហោះខ្នាត តូច១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់នៅថ្ងៃពុធនេះ ។ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានរួចជីវិតពីការធ្លាក់យន្តហោះ Saurya Airlines នេះ ។ បើយោងតាមប៉ូលិស បានឱ្យដឹងថា អ្នកដំណើរទាំងអស់ នៅលើយន្តហោះមានជនជាតិនេប៉ាល់ ចំនួន១៨នាក់...
Breaking: Spanish Prime Minister Pedro Sanchez has agreed to testify in a preliminary corruption probe into his wife’s business dealings but will...
រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។ កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់ ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់...
បរទេស៖ INS Brahmaputra ដែលជានាវាចម្បាំងពហុមុខងាររបស់កងទ័ពជើងទឹកឥណ្ឌាបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆាបឆេះពេលកំពុងធ្វើការថែទាំនៅឯកំពង់ផែមួយក្នុងទីក្រុងបុមបៃ។ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា នាវិកវ័យក្មេងម្នាក់ ដែលជាផ្នែកមួយនៃនាវិកលើនាវា បានបាត់ខ្លួនបន្ទាប់ពីឧប្បត្តិហេតុ ហើយបេសកកម្មស្វែងរក និងជួយសង្គ្រោះត្រូវបានផ្តួចផ្តើមឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាចម្បាំងមួយគ្រឿងនោះ បានឆេះកាលពីថ្ងៃអាទិត្យ។ កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មួយថ្ងៃក្រោយមកនាវាត្រូវបានគ្រប់គ្រងដោយក្រុមនាវិក ដោយមានជំនួយពីអ្នកពន្លត់អគ្គីភ័យពីកន្លែងចត...
ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿនញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក មន្ទីរប្រឆាំងគ្រឿនញៀន។ នៅថ្ងៃទី២១ កក្ដដា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយ លោក ខា ដែនណា...
Update: ប៉ូលិសក្នុងរដ្ឋធានីនេប៉ាល់ប្រាប់ AFP ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដឹកមនុស្ស ១៩ នាក់ បានធ្លាក់ក្នុងអំឡុងពេលហោះឡើង ក្នុងក្រុង Kathmandu កាលពីថ្ងៃពុធ ដោយអ្នកបើកយន្តហោះ នៅរស់រានមានជីវិត ប៉ុន្តែ “មនុស្សជាច្រើន” ផ្សេងទៀតបានស្លាប់។
BREAKING អ្នកបើកយន្តហោះជាច្រើននាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីធ្លាក់យន្តហោះនេប៉ាល់។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា អ្វីៗ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ គឺដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។ តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ កក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះសេចក្តីប្រកាស ស្តីពីការបញ្ចប់ការបែកបាក់ និងការពង្រឹងឯកភាពជាតិ ដែលបានចុះហត្ថលេខាដោយភាគីនានារបស់ប៉ាឡេស្ទីនចំនួន ១៤រូប នៅក្នុងទីក្រុងប៉េកាំង។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទប្រចាំថ្ងៃថា លោក Guterres ស្វាគមន៍យ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំងដោយភាគីនានារបស់ប៉ាឡេស្ទីន។ យោងតាមការអញ្ជើញរបស់ប្រទេសចិន តំណាងជាន់ខ្ពស់នៃភាគីពាក់ព័ន្ធនៅប៉ាឡេស្ទីន...