ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បុគ្គលិក សាខាធនាគារ ARDB ខេត្តបាត់ដំបង បានចូលរួមយុទ្ធនាការ ជាមួយធនាការជាតិ នៃកម្ពុជា ខេត្តបាត់ដំបង ក្នុងកម្មវិធីប្ដូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងផ្សព្វផ្សាយជំរុញ ការប្រើប្រាស់KHQR និងកៀរគរអតិថិជន បើកគណនីជាមួយធនាគារ ARDB នៅផ្សារភួពុយ...
តូក្យូ៖ រដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានយល់ព្រមឆ្ពោះ ទៅមុខលើកម្ម វិធីអភិវឌ្ឍន៍យន្តហោះចម្បាំងរួមគ្នារបស់ពួកគេ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអង់គ្លេសថ្មី អាចនឹងពិនិត្យមើល គម្រោងត្រីភាគីមួយនេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងឡុងដ៍ បន្ទាប់ពីកិច្ចពិភាក្សាជា មួយសមភាគីអង់គ្លេសលោក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-...
វៀងច័ន្ទន៍៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងបញ្ជូន មន្ត្រីជាន់ខ្ពស់មួយរូប ទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេសឡាវ នៅចុងសប្តាហ៍នេះ ។ វានឹងក្លាយជាការចូលរួមលើកទីបីជាប់ៗគ្នារបស់មន្ត្រីជាន់ខ្ពស់មកពីរបបយោធាមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន នៅក្នុងកិច្ចប្រជុំក្រុមក្នុងតំបន់នៅប្រទេសឡាវ ដែលជាប្រធានបច្ចុប្បន្ន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីខែមករា និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្នុងខែមីនា។ របបយោធាដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ពីមុនបានធ្វើពហិការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន បន្ទាប់ពីសមាជិកផ្សេងទៀត...
បរទេស ៖ គណបក្សភឿថៃដែលកំពុងកាន់ អំណាច និងដៃគូចម្រុះគឺគណបក្ស ភុំចៃថៃ បានបដិសេធថា មិនបានធ្វើកិច្ចព្រមព្រៀង សម្ងាត់ណាមួយ ជាមួយគ្នាឡើយ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងមេដឹកនាំគណបក្ស ភុំចៃថៃ លោក អានុទីន ចាន់វីរៈគុល ត្រូវបានគេប្រទះឃើញ បានលេងវាយកូនហ្គោល ជាមួយគ្នានៅឯរមណីយដ្ឋាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានព្រមានថា កងទ័ពអង់គ្លេស កងទ័ពជើងទឹក និងកងទ័ពអាកាស កំពុងតែតស៊ូជាមួយ នងឹភាពខ្វះខាត លទ្ធកម្ម ការធ្លាក់ចុះនៃក្រមសិលធម៍។ នៅក្នុងការវាយតម្លៃដ៏គួរឲ្យកត់សំគាល់ នៃកងកម្លាំងយោធារបស់ចក្រភពអង់គ្លេស លោក Healey បានប្រាប់សន្និសីទស្តីពីសង្គ្រាម និងដីធ្លីប្រចាំឆ្នាំរបស់កងទ័ពអង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីរុស្សីលោក Aleksandr Novak បាននិយាយថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់ ប្រទេសចិនអាចឈានដល់ ៣០ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ តាមរយៈបំពង់មេហ្គា Power of Siberia ។ ប្រតិបត្តិករនៃបំពង់បង្ហូរប្រេង Gazprom ផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ ប្រទេសជិតខាងអាស៊ីរបស់រុស្ស៊ី ក្រោមកិច្ចសន្យារយៈពេលវែង ដែលវាបានបិទភ្ជាប់ជាមួយសាជីវកម្ម ប្រេងជាតិចិនដែលហៅកាត់ថា...
ភ្នំពេញ៖ សិក្ខាសាលាមួយត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំឡើងនៅព្រឹកថ្ងៃទី២៤កក្កដានេះ នៅទីស្តីការក្រសួង ដើម្បីទទួលបានមតិយោបល់ ពីសមាគមអ្នកសារព័ត៌មាន និងវិស័យដែលធ្វើការងារទាក់ទង វិស័យសារព័ត៌មាននៅកម្ពុជា ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សំដៅធានាបានលំហរនិងសន្តិសុខសារព័ត៌មាន នៅកម្ពុជា។ សូមបញ្ជាក់ថា កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះ សម្របសម្រួលផ្ទាល់ដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើយោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ២៣ កក្កដា បានធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបាន ផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំ គ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាព ជោគជ័យ ក្នុងការដឹកនាំអង្គភាព និង ការពង្រឹងការងារ បច្ចេកទេសថែទាំព្យាបាល ជាមួយការ រកឲ្យឃើញ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន៣ប្រភេទ ដែលមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកទទួលទាន។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃ២៤ កក្កដា បានឲ្យដឹងថា ក្រោយវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជា ត្រូវការការចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងការថែទាំសុខភាពសមុទ្រ ប្រកបដោយនិរន្តរភាព។ ក្នុងពិធីបើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយ ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោករដ្ឋមន្រ្តី...
ពោធិ៍សាត់: នៅក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តលើកទី ២ ឆ្នាំទី ១ អាណត្តិទី ៤ កាលពីព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ណែនាំអោយមន្ត្រី ជំនាញក្រោមឱវាទចុះណែនាំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើសុំជួបជាមួយបេក្ខជន ប្រធានាធិបតី នៃគណបក្ស សាធារណរដ្ឋ លោក Donald Trump ខណៈដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅរដ្ឋធានី Washington ក្នុងសប្តាហ៍នេះ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋ អនុវត្តនូវវិធានការនានា ដើម្បីបង្ការ បញ្ហាសុខភាព បណ្តាលមកពីការ បរិភោគផ្សិតពុល ព្រោះក្នុងចំណោមផ្សិតរាប់ពាន់ ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឲ្យពុល នៅពេលបរិភោគ ។ ការណែនាំរបស់ក្រសួងសុខាភិបាល បែបនេះបន្ទាប់ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកស្រីKimberly Cheatle បានប្រកាសលាលែង ពីតំណែងជាប្រធានភ្នាក់ងារអង្គរក្ស របស់អាមេរិកហើយ បន្ទាប់ពីបដិសេធ មិន ធ្វើដូច្នេះចាប់តាំង តែពីហេតុការណ៍ប៉ុនប៉ង ធ្វើឃាតបេក្ខជន ប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ Donald Trump ។ ខ្មាន់កាំភ្លើងបានវាយប្រហារ ដោយកាំភ្លើងធ្វើឲ្យរបួសត្រចៀកខាងស្តីរបស់លោក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ពាក់ព័ន្ធ នឹង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមន្រ្តីខិតខំពង្រឹងសមត្ថភាពនិងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា “មន្រ្តីត្រូវបំពេញភារកិច្ចឱ្យបានល្អ មានសមត្ថភាព ការសម្រេចចិត្ត និងចេះធ្វើការសម្របសម្រួល...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ លទ្ធផលនៃការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥...
បរទេស៖ ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃច័ន្ទថា រាល់ភារកិច្ចទាំងអស់របស់ប្រធានាធិបតីមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅឱ្យប្រមុខរបបយោធាដែលកំពុងកាន់អំណាចគឺលោកឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់ពីប្រមុខរដ្ឋដែល ត្រូវបានដាក់ឱ្យសម្រាកព្យាបាលបន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ រហូតហូបអាហារលែងបាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១...
បរទេស៖ មនុស្សពីរនាក់នៅទីក្រុង ហូជីមិញ ត្រូវបានពិន័យចំពោះការបង្ហោះព័ត៌មានប្រឌិតអំពីសមិទ្ធិផល និងការរួមចំណែករបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសនៅក្នុងស្រុក ១០ និង ១២ កាលពីថ្ងៃច័ន្ទបានផាកពិន័យបុរសពីរនាក់ដែលមានអាយុ ៣៩...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេច មិនឆ្លើយតបឡើយ ចំពោះអ្នកផ្ញើសារមក សម្ដេច សុំអន្ដរាគមន៍ ដើម្បីទទួលបានតួនាទីអ្វីមួយ ក្នុងស្ថាប័នរដ្ឋ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះរោងចក្រ YONG DE WEI GARMENT...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានប្រាប់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិ សំដៅបង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ទៅកាន់ជនទាំងឡាយណា ដែលបានបំភ្លៃការពិតទាក់ទិននឹងរឿងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV ប្រសិនបើនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់ជាធរមាន ខណៈអ្នកដែលបំភ្លៃពីក្រៅប្រទេសវិញ សម្តេចតេជោ ស្នើដល់រាជរដ្ឋាភិបាល ឱ្យសិក្សាស្រាវជ្រាវប្រវត្តិគ្រួសារ ដើម្បីចងក្រងទុកងាយស្រួលគ្រប់គ្រង។ ក្នុងឱកាសថ្លែងសារពិសេស ទាក់ទិននឹងកិច្ចព្រមព្រៀងត្រីកោណ CLV នារសៀលថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ ៖ នាឱកាសអញ្ជើញ ថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយសារតំបន់នេះ គឺជាតំបន់មានស្ថានភាពក្រីក្រជាងគេ របស់ប្រទេសទាំង៣។ ក្នុងឱកាសអញ្ជើញថ្លែងសារនេះដែរ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរដែលមិនអាចលើកលែងទោសឲ្យបានឡើយ ចំពោះជនណា ដែលបានបំភ្លៃការពិត លើរឿងកិច្ចព្រមព្រៀងត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ខណៈសម្តេចតេជោ បានស្នើដល់តុលាការ ត្រូវដាក់ទោសឲ្យខ្ពស់ ដល់អតិបរមា ចំពោះជនទាំង៣រូបដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសម្តេចស្នើដល់ក្រសួងយុត្តិធម៌ និងពន្ធនាគារ មិនត្រូវបញ្ចូលឈ្មោះពួកគេ...
សៀមរាប ៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែក បុរាណមួយកន្លែង ក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក ។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណ ក្នុងតំបន់អតីតរាជធានីអង្គរនេះ បំណងដើម្បសិក្សាឱ្យ ស៊ីជម្រៅពីឧស្សាហកម្មស្លដែក...
បរទេស ៖ អតីតនាយកសាលាម្នាក់ បានបាញ់សម្លាប់អតីតប្រពន្ធរបស់ ប្តីថ្មី ម្តាយ និងមនុស្សម្នាម្នាក់ទៀត នៅផ្ទះក្នុងខេត្តស៊ីកាកេត កាលពីយប់ថ្ងៃច័ន្ទ។ ក្រោយមក នាយកសាលារូបនោះ ក៏បានសម្លាប់ខ្លួន ពេលរត់គេចពីការតាមប្រមាញ់ របស់ប៉ូលិសក្នុងខេត្ត បូរី រាំ ដែលនៅក្បែរនោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ក្រោយពីមានការបង្កើតព័ត៌មាន ក្លែងក្លាយអំពីការកាត់ខេត្ត៤ ទៅឲ្យភាគីវៀតណាមនេះ គឺបានចាប់ខ្លួនមនុស្ស៣នាក់ហើយ ។ ដោយសម្តេចអះអាងថា ប៉ុន្មានថ្ងៃមុនចាប់បានម្នាក់នៅខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃ២៣ កក្កដានេះ ក៏បានចាប់ខ្លួនមនុស្ស២នាក់ទៀត នៅខេត្តសៀមរាបដែរ ។ សម្តេចតេជោ បានលើកឡើងទៀតថា ការដាក់ខេត្តមួយចំនួនរបស់កម្ពុជា...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកកប៉ាល់បរទេសមួយគ្រឿង ដែលផ្ទុកប្រេងរត់ពន្ធចំនួន ១,៥លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូងរបស់ប្រទេស។ កប៉ាល់ដែលមានទង់ជាតិតូហ្គោ ជាមួយនឹងនាវិកបរទេសចំនួន ១២នាក់នៅលើនោះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងទ័ពជើងទឹករបស់ IRGC នៅឯឆ្នេរសមុទ្រនៃខេត្ត Bushehr ភាគខាងត្បូងប្រទេស បន្ទាប់ពីមានដីការបស់តុលាការ។ លោកបានបន្ថែមថា តាមដីកាតុលាការ កប៉ាល់នេះត្រូវបានផ្ទេរទៅស្ថានីយរបស់ក្រុមហ៊ុនផលិតប្រេងនៅ...