សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលរហូតដល់បច្ចុប្បន្នមានរយៈពេល ៧៥ ឆ្នាំហើយ ដោយប្រទេសចិន បានប្រែក្លាយ ខ្លួនពីប្រទេស ស្ថិតក្រោមការត្រួតត្រា របស់បរទេស មកក្លាយជាប្រទេស មហាអំណាច ដ៏មានឥទ្ធិពល នៅលើពិភពលោក។ ការរីកចម្រើន របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានមើលឃើញថា កើតចេញពីការកែទម្រង់ ពីប្រព័ន្ធសេដ្ឋកិច្ចផែនការ...
ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំ របស់ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា បានអះអាងជាថ្មីនូវ “ការប្តេជ្ញាចិត្តយ៉ាងមុតមាំ” របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅ របស់ក្រុមប្រទេសជាមិត្ត ក្នុងការការពារធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ ។ លោកបានឲ្យដឹងក្នុងអំឡុង ពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៦ នៃក្រុមនេះថា “នៅក្នុងគ្រាដ៏លំបាកទាំងនេះ ក្រុមមិត្តក្នុងការការពារ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ រួម...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធានឹងមិនអនុញ្ញាត ឱ្យមានការផ្ទេរ អាវុធណាមួយ ទៅកាន់ក្រុមហេសបូឡា រួមទាំងតាមរយៈអាកាសយានដ្ឋាន អន្តរជាតិរបស់ ទីក្រុងបេរូតផងដែរ ។ លោកបានបញ្ជាក់ថា យន្តហោះរបស់កងទ័ពអាកាស អ៊ីស្រាអែល កំពុងល្បាតតំបន់ព្រលានយន្តហោះ ដោយបន្ថែមថា “យើងដឹងពីការផ្ទេរសព្វាវុធរបស់អ៊ីរ៉ង់ទៅឱ្យក្រុមហេសបូឡា...
ភ្នំពេញ៖ ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងមួយឆ្នាំៗ បានកើនឡើង ប្រមាណ១០ទៅ១៥ភាគរយ ខណៈការកើនឡើងឡើង ជាបន្តបន្ទាប់នេះ គឺដោយសារជំនឿទុកចិត្ត លើការដឹកជញ្ជូន របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
ឥស្លាម៉ាបាដ ៖ ធនាគាររដ្ឋប៉ាគីស្ថាន ហៅកាត់ (SBP) បានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រទេសប៉ាគីស្ថាន បានទទួល សិទ្ធិដកប្រាក់ ពិសេសហៅកាត់ (SDR) ប្រហែល១.០៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) ។ធនាគារខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លំហូរចូលនឹងត្រូវបានឆ្លុះបញ្ចាំង នៅក្នុងទុនបម្រុង...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអបអរសាទរ អតីតប្រមុខការពារជាតិ ជប៉ុនលោក Shigeru Ishiba ដែលបានឈ្នះ ការបោះឆ្នោតជាប្រធាន គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន ដែលកំណត់ឱ្យ លោកក្លាយជា នាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ ហើយបានសម្តែងក្តីសង្ឃឹមថានឹង “ពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធ” ជាមួយទីក្រុងតូក្យូ ។ សេតវិមានមិនទាន់...
ប៉េកាំង ៖ ប្រទេសចិន បានអះអាងជាថ្មី ពីការប្រឆាំងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ច របស់អ្នកនយោបាយជប៉ុន ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ ដែលបានទៅទស្សនាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងកាលពីខែសីហា បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួននឹងបញ្ជូនយន្តហោះ កងកម្លាំងស្វ័យការពារ ដើម្បីរៀបចំ សម្រាប់ការជម្លៀស ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ចំពេលមានការភ័យខ្លាច នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត លីបង់ហេសបូឡា ។ តាមការស្នើសុំ របស់ក្រសួងការបរទេស រដ្ឋមន្ត្រី ការពារជាតិលោក Minoru Kihara បានណែនាំ SDF...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដំឡើងអត្រាពន្ធគយ ៤ដង លើយានយន្តអគ្គិសនីរបស់ចិនដល់ ១០០ភាគរយ ហើយ បានដំឡើងពន្ធយ៉ាងខ្លាំង លើទំនិញរបស់ចិន នៅក្នុងតំបន់ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ដូចជាដែកថែប និងផលិតផលថាមពលព្រះអាទិត្យ។ រហូតមកដល់ពេលនេះ ដោយសារចិន គ្រាន់តែប្រាប់ពីលទ្ធភាព នៃវិធានការតបត ការដំឡើងពន្ធរបស់អាមេរិក បានចូលជាធរមាន ។ អត្រាពន្ធលើផលិតផលដែកថែប...
ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ បានចេញសេចក្តី ជូនដំណឹង ស្តីពីការដាក់ពាក្យ ចូលរួមប្រណាំងទូក ង ខ្នាតអន្តរជាតិដើម្បីចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក បណ្តែតប្រទីបឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាខ្លឹមសារ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ លោក ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ (City Bus) ដោយជិះមិនបង់ប្រាក់។...
វ៉ាស៊ីនតោន៖ ក្រុមបេសកកម្មអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងកាលពី១ទសវត្សរ៍មុន ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងឈប់មានបេសកកម្មរបស់ខ្លួនទៀតហើយ នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ។ ទោះបីជាយ៉ាងណាក៏ដោយ នឹងមាន “ការផ្លាស់ប្តូរសម្រាប់ភាព ជាដៃគូសន្តិសុខទ្វេភាគី ក្នុងលក្ខណៈដែលគាំទ្រ ដល់កងកម្លាំងអ៊ីរ៉ាក់ និងរក្សាសម្ពាធ ទៅលើក្រុមរដ្ឋឥស្លាម ហៅកាត់ ISIS” ។...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ គិតមកត្រឹមថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ មន្ត្រីទទួលបន្ទុកការងារ អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវា អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋសរុបចំនួន ៨.១៦២សន្លឹកដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ។បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាលទ្ធផលនេះ សម្រេចបានអាស្រ័យ ដោយមានការចូលរួម ស្នើសុំសេវាពីប្រជាពលរដ្ឋ...
ញ៉ូដេលី ៖ មួយករណីទៀតនៃជំងឺអុតស្វា ហៅថា (mpox) ត្រូវបានគេរកឃើញ កាលពីថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឱ្យចំនួនសរុប នៃអ្នកឆ្លងវីរុសជំងឺនេះ បានកើនឡើងដល់០៣នាក់ ហើយនៅក្នុងប្រទេសនេះ ។យោងតាមទូរទស្សន៍រដ្ឋ All India Radio ហៅកាត់ថា (AIR) បានផ្សព្វផ្សាយថា បុរសវ័យ៣៨ឆ្នាំម្នាក់ត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគបង្កជំងឺ mpox នៅរដ្ឋ...
អ.ស.ប ៖ កាលពីថ្ងៃសុក្រ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានថ្លែងនៅ ឯមហាសន្និបាត អង្គការសហប្រជាជាតិថា នឹងមិនមានបទឈប់បាញ់ភ្លាមៗ ឡោះយសម្រាប់ជម្លោះ ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័សរបស់ប្រទេស លោកជាមួយនឹងប្រទេសលីបង់ នោះ ។លោកបានបញ្ជាក់ថា “យើងប្រឈមមុខនឹង សត្រូវដ៏សាហាវ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសន័រវេស បានប្រកាសថា ជនជាតិអ៊ុយក្រែន ដែលមកពីតំបន់ចំនួន៦ ឬដែលខ្លួនបានចាត់ថ្នាក់ថា ជាកន្លែងដែលមានសុវត្ថិភាព បំផុតនោះ ភាគច្រើន នៅភាគខាងលិច នៃប្រទេស នឹងមិនត្រូវបានផ្តល់សិទ្ធិ ជ្រកកោនដោយ ស្វ័យប្រវត្តិទៀតទេ។ យោងតាមរដ្ឋាភិបាលនៅទីក្រុង Oslo បានឱ្យដឹងថា សមាជិកណាតូនេះបានស្វាគមន៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ហៅកាត់ថាIDFបានប្រកាសថា ការវាយប្រហារ តាមអាកាសដ៏ធំលើរដ្ឋធានី លីបង់កាលពីថ្ងៃសុក្រ បានកំណត់គោលដៅទីស្នាក់ការ កណ្តាល របស់ពួកហេសបូឡា។ វីដេអូបានបង្ហាញឲ្យឃើញមានផ្សែងខ្មៅហុយចេញពីតំបន់ជាយក្រុង Dahiyeh នៃទីក្រុង Beirut បាននិងកំពុងផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមលីបង់។ អ្នកនាំពាក្យ IDF ជាមន្ត្រីជាន់ខ្ពស់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានព្រមានក្នុងអំឡុងកិច្ចប្រជុំ ជាមួយនិស្សិត សាកលវិទ្យាល័យ កាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់ណាតូ លើប្រទេសរបស់ខ្លួន នឹងអាចឈានទៅ ដល់ការបង្កឱ្យមានសង្គ្រាមលោក និងជំរុញឱ្យទីក្រុង Minsk ពង្រាយអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបជាមិនខាន ។ កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានមានប្រសាសន៍ថា ៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយ ក្នុងការលើកកម្ពស់ការយល់ដឹង របស់សាធារណជន ចំពោះផលប៉ះពាល់ នៃ ការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និង ការពារ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម...
កាលពីថ្ងៃទី២៧ខែកញ្ញា ពិធីប្រគល់ពានរង្វាន់ស្ដីពី“ ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស -ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន -បារាំង” នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅក្រុងសៀងហៃ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនេះ ។ លោក Shen...
ព្រះវិហារ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតឈាន មកដល់នាពេល ខាងមុខនេះ លោក ហួត សុីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ...
ភ្នំពេញ៖ កាលពីវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់ កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន ។ ករណីខាងលេីនេះ ត្រូវបានជនរងគ្រោះ...
នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ស្ថាប័នកំពូលៗ របស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិន ប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ ។ តំណាងរាជរដ្ឋាភិបាល លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា...
កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិន ត្រូវបានបង្កើតឡើង នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរ ពាណិជ្ជកម្មឆ្លងប្រទេស។ តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៣ថ្ងៃគិតមកត្រឹមថ្ងៃសុក្រ នេះ ដែលវានឹងបញ្ចប់ការធ្លាក់ថ្លៃនៅក្នុងសប្តាហ៍នេះ ដោយសារតែអ្នកវិនិយោគិនបានផ្តោតលើការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ពីប្រទេសលីប៊ី និងប្រទេសក្រុមអ្នកនាំចេញប្រេងរបស់អង្គការ OPEC+ ដ៏ច្រើនលើសលប់ ។ តម្លៃប្រេងឆៅបង្ហាញដោយក្រុមហ៊ុន Brent បានធ្លាក់ចុះ៥៧សេន ឬស្មើនឹង០,៨ភាគរយ មកនៅត្រឹម៧១.០៣ដុល្លារក្នុង១បារ៉ែលគិតត្រឹមម៉ោង០០និង៣៦នាទីម៉ោងសកល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុន West Texas Intermediate (WTI) បានធ្លាក់ចុះ៥៨សេន ឬ០,៩ភាគរយ មកនៅត្រឹម៦៧.០៩ដុល្លារក្នុង១បារ៉ែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់Politico បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅតែពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។ ការអនុញ្ញាតឱ្យវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាចំណុចមួយក្នុងចំណោមចំណុចនៅក្នុងអ្វីដែលហៅថា ផែនការជ័យជំនះ របស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ដែលបច្ចុប្បន្នគាត់កំពុងដើរផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននិយាយអ្វីអំពីការវាយប្រហារចំងាយឆ្ងាយនោះទេ បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រ បណ្តាញផ្សព្វផ្សាយបានអះអាងថា ប្រភពព័ត៌មានពីរបានប្រាប់វាថាគំនិតនៃការអនុញ្ញាតឱ្យមានការវាយប្រហារបែបនេះ...
បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា ទីក្រុងមូស្គូអាចនឹងសងសឹកដោយផ្ទាល់ប្រឆាំងនឹងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ប្រសិនបើបណ្តាប្រទេសទាំងនោះអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ដែលដកស្រង់ដោយកាសែត New York Times អ្នកវិភាគជឿថា ទោះបីជាអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យប្រើកាំជ្រួចដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយសេរីក៏ដោយ វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ជម្លោះនោះទេ...
បរទេស៖ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិករាយការណ៍ថា ខ្យល់ព្យុះសង្ឃរា ហេលេន ដែលបក់បោកមកលើដីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយលុកភាគពាយ័ព្យនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី ៤ ដែលមានកម្លាំងខ្លាំង ដែលគេរំពឹងថានឹងនាំមកនូវខ្យល់បក់បោក និងទឹកជំនន់ភ្លាមៗទៅកាន់ផ្នែកខ្លះនៃរដ្ឋដែលទំនាប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ខ្យល់ព្យុះសង្ឃរា...
ឥស្លាម៉ាបាដ៖ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សចំនួន៨នាក់បានរងរបួសនៅក្នុងពេលមានករណីផ្ទុះដ៏កក្រើកមួយនៅខាងក្នុងស្ថានីយ៍ប៉ូលិស នៅខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ លោក Bilal Faizi អ្នកនាំពាក្យមួយរូបមកពី ក្រុមជួយសង្គ្រោះ 1122 បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅស្រុក Swabi នៃខេត្តខាងលើជាកន្លែងដែលមានភ្លើងឆេះ ហើយនៅមុនពេលមានការផ្ទុះនេះដែរ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់នៅក្នុងស្ថានីយ៍ប៉ូលិស និងប្រែក្លាយទៅជាកម្ទេចថ្ម...