ភ្នំពេញ ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុននាំចូល រថយន្តឡិច ស៊ឺស មកកាន់ទីផ្សារប្រទេសកម្ពុជា បានប្រកាស បើកសម្ពោធជាផ្លូវការ នូវអគារតាំងបង្ហាញរថយន្តឡិច ស៊ឺស ថ្មីមួយនៅកណ្ដាលរាជធានីភ្នំពេញ និងជាអគារតាំងបង្ហាញដំបូងគេនៅក្នុងប្រទេសកម្ពុជា ។ អគារតាំងបង្ហាញរថយន្ត ឡិច ស៊ឺស នៅកម្ពុជា មានលក្ខណៈពិសេស ខុសប្លែកពីអគារតាំងបង្ហាញរថយន្ត ដទៃទៀត នៅក្នុងប្រទេសកម្ពុជា...
បាត់ដំបង ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជាសរសរស្តម្ភកិច្ចកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ថ្លែងទៅកាន់អង្គពិធី ដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន៣៧០រូប លោក សុខ...
គេសង្កេតឃើញថា នៅក្នុងពិភពជំនួញបច្ចុប្បន្នមានទំនោរខ្ចីលុយយកមករកស៊ីបីប្រភេទ។ ដំណាក់កាលចាប់ផ្តើម អ្នករកស៊ីអាចខ្ចីលុយម្តាយឪពុក បងប្អូននិងមិត្តភក្តិ ដើម្បីជាដើមទុនរកស៊ី។ ទី២ ក្រៅពីខ្ចីលុយពីបងប្អូនមិត្តភក្តិ និងគ្រួសារ អ្នកជំនួញអាចខ្ចីពីធនាគារនិងទី៣ គឺខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់។ ការខ្ចីលុយពីគ្រួសារនិងបងប្អូន ភាគច្រើនមិនសូវមានបញ្ហាធំដុំកើតឡើងទេ។ ប៉ុន្តែការខ្ចីឯកជនដែលមានការប្រាក់ខ្ពស់ក្លាយជាបញ្ហា និងជាបន្ទុកនៃសង្គមអ្នករកស៊ីនាពេលបច្ចុប្បន្ន។ ករណីខ្ចីលុយជាមួយនឹងការប្រាក់ខ្ពស់នេះ ភាគច្រើនតែងតែកើតឡើងពេលចរន្តបង្វិលចុះឡើងមានការកកស្ទះ(បង្វិលលុយមិនទាន់)។ អ្នកជំនាញសង្កេតឃើញថា បានកើតឡើងនៅក្នុងពិភពនៃអ្នកធ្វើជំនួញជួញដូរនានាមិនថាតូចឬធំនោះទេ។ គេសង្កេតឃើញថា អ្វីដែលកំពុងកើតមានជាច្រើនករណីនៅកម្ពុជានោះ គឺខ្ចីលុយពីឯកជនដែលមានការប្រាក់ខ្ពស់ដោយដាក់លក្ខខណ្ឌបញ្ចាំសែកអត់លុយឬសែកស្អុយ។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ MCB and MCCB ចំនួន ០២ មុខ ជូននាយកដ្ឋានអាជីវកម្មចែកចាយ (អាទិភាពបន្ទាន់) ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសផ្ដល់ការគាំទ្រ ពេញទំហឹងដល់ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ក្នុងការជួយសម្រួលដល់ការ បំពេញបេសកកម្មការទូត ។ ការប្រកាសរបស់ប្រមុខការទូតខ្មែរបែបនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុប ចំនួន...
បរទេស៖ ការរំខានដល់ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងត្រូវបានរាយការណ៍ ជុំវិញពិភពលោក ។ របាយការណ៍បឋមនិយាយថា បញ្ហាកុំព្យូទ័រ អាចនឹងបង្កឱ្យមានបញ្ហា ។ បញ្ហាបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ អាល្លឺម៉ង់ អូស្ត្រាលី និងកន្លែងផ្សេងទៀត ដោយអាជ្ញាធរបានបង្ខំ ឱ្យលុបចោលការហោះហើរ និងការចុះចតដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន១៨រូប ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ នាឱកាសនោះដែរអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់Mobile vacuum pumpunit with solenoid valve (កញ្ចប់លេខ៧) សម្រាប់ប្រើប្រាស់នៅតាមបណ្តាអនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (អាទិភាពទី១)។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ...
តៃប៉ិ៖ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ និងជប៉ុន បានធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដោយនាវាមួយគ្រឿងក្នុងចំណោម នាវាជាច្រើនទៀតរបស់កោះនេះ បានធ្វើការឈប់ចាក់ប្រេង នៅក្នុងដែនទឹកប្រទេសជប៉ុន។ តាមការលើកមុននៅប្រទេសជប៉ុនកាលពីឆ្នាំមុន ការឈប់ចាក់ប្រេងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃបេសកកម្មល្បាត សមុទ្រខ្ពស់របស់ឆ្មាំសមុទ្រតៃវ៉ាន់ ដើម្បីការពារទូកនេសាទ។ ឆ្មាំសមុទ្របានឲ្យដឹងថា នាវាល្បាតដែលបានចាកចេញពីកំពង់ផែ Kaohsiung នៅថ្ងៃទី២១ ខែមិថុនា ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី១៤...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដល់ខែមីនា ឆ្នាំក្រោយនឹងទំនងជាមាន ០,៩ភាគរយ ដោយបានកែសម្រួលចុះក្រោម ពីការប៉ាន់ប្រមាណដំបូង ១,៣ ភាគរយ ដោយសារអតិផរណា ប៉ះពាល់ដល់ការប្រើប្រាស់ឯកជន ហើយឧស្សាហកម្មរថយន្តរងការ វាយប្រហារដោយរឿងអាស្រូវការធ្វើតេស្តសុវត្ថិភាព។ នៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួន ការិយាល័យខុទ្ទកាល័យបាន កាត់បន្ថយការរំពឹងទុករបស់ខ្លួន សម្រាប់ការប្រើប្រាស់ឯកជនច្រើនជាងពាក់កណ្តាល ដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ច ទៅជាការកើនឡើង ០,៥ ភាគរយពីការព្យាករណ៍...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូ កីឡាហែលទឹកកម្ពុជា ដែលនឹងចូលរួម កីឡាឣូឡាំពិក រដូវក្ដៅ លើកទី៣៣...
ភ្នំពេញ ៖ លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។ កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និង កសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ 145kV Underground Cable Joint ចំនួន ០១ មុខ សម្រាប់ប្រើប្រាស់លើខ្សែបញ្ចូនក្រោមដី និង 24kV Connector ចំនួន ០៤ មុខ សម្រាប់ត្រៀមទុកភ្ជាប់ជាមួយទូ E-House ជូននាយកដ្ឋានបញ្ចូនអគ្គិសនី ។ តាមរយៈសេចក្ដីជូនដំណឹង...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតវៀតណាម ដែលធ្វើការជាមួយអាជ្ញាធរថៃ លើករណីធ្វើអត្តឃាតដ៏គួរឱ្យតក់ស្លុត ដែលបានឆក់យកជីវិតជនជាតិវៀតណាមជាច្រើននាក់ ក្នុងបន្ទប់សណ្ឋាគារបាងកក ប្រទេសថៃ កំពុងដាក់សម្ពាធដល់ ភាគីពាក់ព័ន្ធសម្រាប់ព័ត៌មានបន្ថែម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ...
ប៉ារីស៖ លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសម្នាក់បានរងរបួសនៅក្នុងពេលមាន វាយប្រហារមួយកើតឡើង នៅសង្កាត់ទី៨ នៃទីក្រុងប៉ារីស ។ យោងតាមរូបភាពដែលបានផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានឲ្យដឹងថា ប៉ូលិសបានរងរបួសនៅក្នុងការ វាយប្រហារដោយកាំបិតនៅជិតតំបន់ Avenue des Champs-Elysees ដ៏ល្បីល្បាញមួយកន្លែង ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក...
ភ្នំពេញ៖ បង្គោលស្លាក«មហាវិថីXi Jinping»ត្រូវបានរៀបចំពិធីជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដានេះ ដែលចំថ្ងៃបង្កើតខួបលើកទី៦៦ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-ចិន(១៩ កក្កដា ១៩៥៨- ១៩កក្កដា ២០២៤)។ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ស្វាយរៀង៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង...
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។ លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ។កិច្ចប្រជុំពេញអង្គបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែងដោយជោគជ័យនិងសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើឱ្យមានភាពស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយចាប់ពីចូលយុគសម័យថ្មីមក ហើយបានសិក្សាបញ្ហាធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយយល់ឃើញថា អំឡុងពេលបច្ចុប្បន្ននិងថ្ងៃអនាគតជារយៈពេលគន្លឹះសម្រាប់ការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។កិច្ចប្រជុំពេញអង្គបានចង្អុលបង្ហាញថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយគឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច។ ដល់ឆ្នាំ ២០៣៥ នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិន សម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចជាតិនិងសមត្ថភាពអភិបាលកិច្ច សម្រេចបានជាទូទៅនូវការកសាងសង្គមនិយមទំនើប ដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ។...
ភ្នំពេញ៖ ប្រទេសកម្ពុជា តាមរយៈ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ តាមទូរស័ព្ទដៃ «បាគង»(Bakong ) ដើម្បីសម្រួលដល់ការចាយវាយ របស់ភ្ញៀវទេសចរបរទេស ដែលពួកគេមកទស្សនាប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ប្រវត្តិសាសស្ត្រដ៏ធំ ។ នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា លោកស្រី ជា...
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានស្នើ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជួយគាំទ្រ ការសិក្សាពីលទ្ធភាព ដែលអាចទទួលបានហិរញ្ញប្បទាន...
កម្មវិធី Rapper FIGHTER ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េដ៏ធំប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយទូរទស្សន៍ភិអិនអិន គឺជា ទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរៀបចំ ស្វាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងរឿងដើម្បី “ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ” នៅក្នុងសុន្ទរកថា ទទួលយកការតែងតាំង របស់លោកនៅឯសន្និបាតជាតិ របស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថានៅថ្ងៃព្រហស្បតិ៍ គឺជាការបង្ហាញខ្លួនជាសាធារណៈ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា ប្រទេសប៉ូឡូញនឹងបង្កើន កម្លាំងយោធារបស់ខ្លួនបីដង នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទីក្រុង Minsk (បេឡារុស្ស) បាននិយាយថា...
ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។ ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។ លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ បាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាង៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងជិត៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ១៦ស្ពាន ប្រវែងសរុបជាង១៤ពាន់ម៉ែត្រ។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី...
បរទេស ៖ កាសែត Washington Post បានរាយការណ៍ថា អតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រាប់ក្រុមអ្នកប្រជាធិបតេយ្យ ជាលក្ខណៈឯកជនថា ផ្លូវរបស់ប្រធានាធិបតី Joe Biden ក្នុងការជាប់ឆ្នោតឡើងវិញ បាន គឺ “ថយចុះយ៉ាងខ្លាំង” ហើយថា បុរសវ័យ...
បរទេស៖ ការផ្ទុះមួយបានធ្វើឱ្យ មនុស្សយ៉ាងហោចណាស់ ៧នាក់រងរបួស នៅក្នុងតំបន់ក្បែរស្ថានកុងស៊ុល សហរដ្ឋអាមេរិកក្នុងក្រុង តែលអាវីវ ប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ ។ យោងតាមកាសែត Times of Israel បានឲ្យដឹងថា បុរសម្នាក់ អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់អាយុ២០ឆ្នាំ បានរងរបួសដោយអំបែងគ្រាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកផ្សេងទៀតរងរបួសស្រាល ។...
ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Bengkulu ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមិនបានបង្កើតឲ្យរលកយក្សស៊ូណាមិ នោះទេ ។ ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង២២និង០១នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៥និង០១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រភាគពាយព្យនៃកោះ Enggano និងជម្រៅ១០គីឡូម៉ែត្រស្ថិតនៅក្រោមបាតសមុទ្រ ។ ...