បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ជឿជាក់ថា មេទ័ពរបស់លោកកំពុង លាក់បាំងការពិតពីលោក ហើយបានស្រែកដាក់មេទ័ពទាំងនោះ។ នេះបើតាមការអះអាងរបស់កាសែត The Economist ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កំហឹងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី...
បរទេស៖ រដ្ឋសភារបស់វៀតណាម នឹងរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី និងការចាកចេញរបស់ឧត្តមសេនីយ To Lam ដែលជាបេក្ខភាព ប្រធានាធិបតី ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈបច្ចុប្បន្ននៅព្រឹកថ្ងៃពុធនេះ ។ បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាសហើយ គឺប្រធានាធិបតីថ្មីនឹង ស្បថចូលកាន់តំណែង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បានប្រាប់កាសែត New York Times ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែបាញ់ ទម្លាក់មីស៊ីលរុស្ស៊ី និងផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធបន្ថែមទៀត និងអនុញ្ញាតឱ្យទីក្រុងគៀវវាយប្រហាររុស្ស៊ី ដោយផ្ទាល់ផង។ លោកZelensky បាននិយាយបែបនេះ ទៅកាន់ក្រុមហ៊ុន...
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។ ដូច្នេះហើយបានជា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ។ ដោយឡែកនាពេលថ្មីៗនេះ ក្រោមការបំផុសគំនិតរបស់...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ចាប់ពីថ្ងៃទី២៤-២៩ ខែឧសភា តបតាមការអញ្ជើញរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបរទេសតួកគី។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរឹតបណ្ដឹង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមក្មេងទំនើងកាន់ដាវសាម៉ូរ៉ៃ ។ ការចេញបញ្ជាពីនាយករដ្ឋមន្រ្តីនេះ ដោយសារសម្តេច បានឃើញក្រុមក្មេងទំនើង ជាពិសេសក្រុមក្មេងៗបានយកដាវសាម៉ូរ៉ៃ ដេញកាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យ៉ាងអាណាធិបតេយ្យពេក ដូច្នេះដើម្បីគ្រប់គ្រង ឲ្យបានត្រូវតែរួមគ្នាសហការ...
ភ្នំពេញ ៖ ក្រោយពីឃើញក្រុមក្មេង ទំនើងបានយកដាវសាម៉ូរៃ ដាក់តាមខ្លួន ដើម្បីធ្វើសកម្មភាព កាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កំពុងឲ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យលើការបង្កើតច្បាប់ គ្រប់គ្រងដាវសាម៉ូរ៉ៃ ។ ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ...
ភ្នំពេញ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកដំណើរនូវប្រូម៉ូសិនដ៏ទាក់ទាញជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ភាគរយ (*) ទៅមកដោយផ្ទាល់រវាងប្រទេសវៀតណាម និងឥណ្ឌា។ ឥឡូវនេះ អ្នកធ្វើដំណើរពីខេត្ដសៀមរាបរបស់កម្ពុជាទៅកាន់ទីក្រុងហាណូយ អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសដ៏ពិសេសនេះ សម្រាប់ការធ្វើដំណើរបន្តតាមជើងហោះហើរទៅកាន់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នៅតែចាត់ទុកមូលធនមនុស្ស គឺជាគន្លឹះអាទិភាព សម្រាប់ការកសាងប្រទេសជាតិ ហើយមូលធនមនុស្ស ក៏ជាដង្ហើមជំរុញសេដ្ឋកិច្ចផងដែរ ។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅថ្ងៃ២៣ ឧសភាសម្ដេចធិបតី បានលើកឡើងថា សម្រាប់អាណត្តិទី៧នេះ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី ការចូលរួមកាន់ទុក្ខព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារាចរណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី តាមការអញ្ជើញរបស់លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីការបរទេសនៃប្រទេសសឹង្ហបុរី នៅក្នុងកម្មវិធី S R Nathan Fellowship ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ លោក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។ សូមបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោក។ ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បង្ហាញកាយវិការយកចិត្តទុកដាក់ ទៅលើវិស័យកីឡានៅកម្ពុជា តាមរយៈការគាំទ្រព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ របស់ក្រុម ផ្ការីកគ្រប់រដូវ ប្រកួតជាមួយក្រុម ស.ស.យ.ក ខេត្តតាកែវ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយវិស័យកីឡាដល់កុមារ យុវជន និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដោយធ្វើការឧបត្ថម្ភ និងចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ។ ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍវិស័យកីឡាជាច្រើនប្រភេទនៅកម្ពុជា។...
ភ្នំពេញ៖ សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន បានឯកភាព និងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរដ្ឋសនៃភាប្រទេសទាំងពីរឲ្យកាន់តែសកម្ម ស៊ីជម្រៅទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទំាងសងខាង។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំងពីរបានធ្វើឡើង ក្នុងឱកាសសម្តេចឃួន សុដារី ជួបពិភាក្សាជាមួយ...
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅព្រឹកថ្ងៃ២១ ឧសភានេះ បានបង្ហាញមុខសញ្ញាក្រុមក្មេងទំនើងចំនួន៨នាក់ ដែលមានឈ្មោះក្រុមសប្បាយបោះគេ (SBK) ហើយក៏បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ការបង្ហាញមុខក្រុមសប្បាយបោះគេ (SBK)នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ កាលពីថ្ងៃ២០ ឧសភា នៅចំណុចហាងណាតកាហ្វេ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៤ករណី។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា គ្រប់ជំនួបជាមួយអ្នកការទូត ឬអ្នកនយោបាយនៃបណ្ដាប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ កុំឲ្យកសាងកំហុសលើកទី៣ លើកម្ពុជា ព្រោះពួកគេធ្លាប់កសាងកំហុស ២លើករួចមកហើយ ។ ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាថ្ងៃ២២ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ តែកម្ពុជា...
កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យមន្ទីរឧស្សាហកម្មចុះត្រួតពិនិត្យ និងដោះស្រាយករណីទឹកស្អាតនៅក្រុងច្បារមន ប្រែក្លាយទៅជាទឹកល្អក់កខ្វក់បណ្ដាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភប៉ះពាល់សុខភាព។ នេះបេីយោងតាមការបញ្ជាក់របស់ លោក វ៉ី សំណាង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅថ្ងៃទី២២ ខែឧសភា។បទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វេីឡេីងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមន ទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រកាសថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនា ជាមួយអ្នកនយោបាយក្បត់ជាតិ ទោះបីជាសម្ដេច ធ្លាប់សុខចិត្តទទួលជួបអ្នកនយោបាយជ្រុលនិយមនេះ ក្នុងមនោសញ្ចេតនាជាមហាគ្រួសារខ្មែរក៏ដោយ ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ មានប្រសាសន៍ថា ការបង្កើតវប្បធម៌សន្ទនា គឺមានសង្គត់ភាពជាមួយនឹងការជំរុញលទ្ធិប្រជាធិបតេយ្យ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ត្រកូលអភិជនតពូជ អតីតសមាជិកសភា និងឧត្តមសេនីយចូលនិវត្តន៍ម្នាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាការនៅទីក្រុង Frankfurt កាលពីថ្ងៃអង្គារ ក្នុងនាមជាមេខ្លោងដែលគ្រោង នឹងផ្តួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់។ ប៉ូលីសអាល្លឺម៉ង់ បានឃុំខ្លួនជនសង្ស័យជាង ២០នាក់នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដោយចោទប្រកាន់ថា ពួកគេបានប្រមូលលុយ និងអាវុធដើម្បីផ្តួលរំលំបទបញ្ជារដ្ឋធម្មនុញ្ញ និងស្ដាររបបរាជានិយមដែល បានបង្កើតឡើងក្នុងឆ្នាំ១៨៧១។ ព្រះអង្គម្ចាស់ Heinrich...
តូក្យូ៖ ប្រភពរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុន និងហ្វីលីពីនកំពុងរៀបចំឱ្យមាន កិច្ចប្រជុំមួយដែលមានការចូលរួម ពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ពួកគេ នៅទីក្រុងម៉ានីលនៅដើមខែកក្កដា។ ប្រភពបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ Minoru Kihara ត្រូវបានគេរំពឹងថា នឹងយល់ព្រមជាមួយសមភាគីហ្វីលីពីន របស់ពួកគេគឺលោក Enrique Manalo និងលោក...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយ ដែលស្នើឡើងដោយប្រទេសរុស្ស៊ី ស្តីពីការហាមឃាត់អាវុធទាំងអស់នៅក្នុងលំហ ដោយសហរដ្ឋអាមេរិកបានថា ទីក្រុងម៉ូស្គូ កំពុងព្យាយាមបំភាន់ពិភពលោក ពីចេតនាពិតរបស់ខ្លួន។ សមាជិកប្រាំពីរនៃក្រុមប្រឹក្សា ១៥អាសនៈ រួមទាំងប្រទេសចិនបានគាំទ្រដំណោះស្រាយនេះ ខ្វះចំនួន៩ ដែលត្រូវការសម្រាប់ការអនុម័ត។ សហរដ្ឋអាមេរិក ជប៉ុន និងប្រទេស ៥ផ្សេងទៀតបានប្រឆាំងនឹងខ្លួន ខណៈដែលប្រទេសស្វីសបានអនុប្បវាទ។ សហរដ្ឋអាមេរិកបានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃទី១៦ ខែឧសភា...
បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានបង្ខំឱ្យការពារក្រសួងរបស់លោក សម្រាប់ការចូលរួមរំលែកទុក្ខក្នុងនាម ទីក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយអះអាងថា វាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែង “ការរំលែកទុក្ខជាផ្លូវការ” ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់...
ភ្នំពេញ៖ ក្នុងោកាសអញ្ជើញបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក (សាលាក្តីខ្មែរក្រហម) នាថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ភាគច្រើនបានលើកឡើងពីរដ្ឋប្រហារ តាំងពីសម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន ។ ដោយសម្តេចគូសបញ្ជក់ថា “សូមកុំធ្វើរដ្ឋប្រហារផ្ដួលរំលំ សូមកុំដណ្ដើមអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឬសគល់នៃសង្គ្រាម ហើយក៏ជាឬសគល់នៃ ការប្រល័យពូជសាសន៍ដែរ”...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈទុកជាមុនគ្រប់ពេល ដើម្បីកំចាត់ និងកម្ទេចចោលចំពោះអ្នកធ្វើបដិវត្តពណ៌ តាមគ្រប់រូបភាពផ្សេងៗ ព្រោះសម័យនេះគេតែងតែធ្វើបដិវត្តពណ៌ ជាងការធ្វើរដ្ឋប្រហារ ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា សម្តេចតេជោបានលើកឡើងកាលពីអតីតកាលថា កម្ពុជាមានការធ្វើរដ្ឋប្រហារទំលាក់ អតីតព្រះមហាក្សត្រ...
ភ្នំពេញ៖ កម្មកររោងចក្រដេលី(DALI GARMENT INTERNATIONAL (CAMBODIA) LIMITED)នៅខេត្តកំពង់ស្ពឺ នឹងចូលធ្វើការធម្មតា នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែឧសភាស្អែកនេះ ហើយកម្មករក៏បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ធម្មតា ។ សូមបញ្ជាក់ថា នៅម៉ោង ១២៖០០ រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គីភ័យឆេះអាគារផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេចនៃរោងចក្រDALI GARMENT...
ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃ២២ ឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកថា នៅក្នុងជំនួបជាមួយអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន កន្លងមក មានអ្នកចោទប្រកាន់ថា ថ្នាក់ដឹកនាំកម្ពុជាចំនួន ៧រូបពាក់ព័ន្ធនឹងរបបខ្មែរក្រហម ។ សម្តេចតេជោរៀបរាប់រំលឹកទៀតថា សម្តេចធ្លាប់បាននិយាយទៅកាន់លោក បាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រគល់សិទ្ធិឲ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតច្បាប់ដាក់ទោសទណ្ឌលើជនណាដែលបំភ្លៃថា «កម្ពុជា មិនធ្លាប់មានរបបប្រល័យពូជសាសន៍»។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា ។...
ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត...