ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត គិតមកដល់ពេលនេះ (១៦ កក្កដា) ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការហើយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃ១៦ កក្កដា...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានបន្តបេសកកម្មចុះពិនិត្យស្តុកស្រូវអង្ករ របស់ក្រុមហ៊ុនបៃតង នៅខេត្តបាត់ដំបង និងបន្តចុះជួបពិភាក្សាការងារ ជាមួយប្រធានសហគមន៍ កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង...
បច្ចុប្បន្នភាពគេសង្កេតឃើញថា កម្ពុជាកំពុងក្លាយប្រទេសមួយដែលមានកំណើតសេដ្ឋកិច្ចល្អគួរឱ្យកត់សម្គាល់។ សម្គាល់តាមរយៈសម្ទុះនៃការនាំចេញកសិផល សម្ភារៈវាយនភណ្ឌ និងការបោះទុនវិនិយោគជាច្រើនកំពុងលេចវត្តមានឡើងនៅកម្ពុជា។ ជាក់ស្តែងព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ អគ្គនាយកក្រុមហ៊ុន BYD បានមកកម្ពុជាហើយចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ សន្ទុះនៃការងើបឡើងលើការវិនិយោគដូចជាឧស្សាហកម្មរថយន្ត រោងចក្រកាត់ដេរ និងការបោះទុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក សុទ្ធតែជាកក្តាវាស់វែងសំខាន់មួយនៃសេដ្ឋកិច្ចពានិជ្ជកម្មនៅកម្ពុជា។ សំណួរសួរថាតើពលរដ្ឋខ្មែរ នឹងទទួលបានប្រយោជន៍អ្វីខ្លះតាមរយៈគម្រោងវិនិយោគធំៗទាំងនេះ? គេអាចប្រៀបធៀបការវិនិយោគប្រៀបបាននឹងទឹកភ្លៀង។ បើភ្លៀងតិចសើមដីតិច...
“ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានតម្លៃជិត៤ពាន់៥រយលានដុល្លារអាមេរិក ដែលកើនឡើង១៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែមីនា ទំហំវិនិយោគ តាមកិច្ចព្រមព្រៀង នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកម្ពុជា បានអនុម័តមានតម្លៃឡើង ដល់៤៥៥លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគផ្ទាល់មកពីប្រទេសចិន ត្រូវជា៩៥ភាគរយ ។ពីថ្ងៃទី៤ខែកក្កដាដល់ថ្ងៃទី៤ខែសីហា សកម្មភាពចាក់បញ្ចាំងភាពយន្តតំបន់ហុងកុងបានរៀបចំធ្វើជាលើកដំបូងនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា...
សន្និសីទពេញអង្គ លើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ កំពុងបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ នៅថ្ងៃទី ៣០ ខែមេសា ដោយបានសម្រេចថា នឹងបើកសម័យប្រជុំ ពេញអង្គ លើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០...
អាហ្វហ្គានីស្ថាន ៖ យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានស្លាប់ និង២៥០នាក់ផ្សេងទៀតបានរងរបួស ដោយសារព្យុះភ្លៀង និងទឹកជំនន់ភ្លាមៗ បានបោកបក់កាត់ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីរសៀលថ្ងៃចន្ទ ។ លោក Qurishi Badlon នាយកព័ត៌មាន និងវប្បធម៌ប្រចាំខេត្ត Nangarhar បានឲ្យដឹងថា គ្រោះមហន្តរាយបានបង្កប៉ះពាល់ដល់រដ្ឋធានីខេត្ត Jalalabad ស្រុក...
បាងកក៖ ប្រទេសថៃ កំណត់គោលដៅកំណើនយ៉ាងតិច ៧,៥ ភាគរយនៅក្នុងឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន សម្រាប់ឆ្នាំ២០២៥ ដោយមានបំណងបង្កើតប្រាក់ចំណូលចំនួន ៣,៥ ពាន់ពាន់លានបាត (ប្រហែល ៩៤,១៦ពាន់លានដុល្លារ) ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាររបស់ប្រទេសថៃលោក Sermsak Pongpanit បានឲ្យដឹងថា ជាមួយនឹងការផ្លាស់ប្តូរទៅជាទេសចរណ៍មានតម្លៃខ្ពស់ ព្រះរាជាណាចក្រនឹងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលភ្ញៀវទេសចរដែលមានគុណភាពខ្ពស់ រួមជាមួយនឹងការលើកកម្ពស់ស្តង់ដារប្រកបដោយនិរន្តរភាព និងទិសដៅទាក់ទាញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃនាយកដ្ឋានអង្គរក្ស រយៈកាលកន្លងមក បានបំពេញតួនាទី និងភារកិច្ចប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ថ្វាយព្រះមហាក្សត្រ និងជូនឥស្សរជនជាតិកំពូលៗ ឥស្សរជនជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេស និងព្រឹត្តិការណ៍ធំៗ ជាក់ស្តែង កិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមលក្ខណៈ ដើម្បីសហការគាំទ្រ ចំពោះយុទ្ធសាស្រ្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ «គំនិតផ្តួចផ្តើមថ្មីលើសកម្មភាពមីន ជប៉ុន-កម្ពុជា» ។ នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វើការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។...
ប៉េកាំង ៖ ប្រទេសចិន បានស្នើសុំឱ្យអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) បង្កើតក្រុមអ្នកជំនាញទាក់ទង នឹងការឧបត្ថម្ភធន រថយន្តថាមពលថ្មី (NEV) ក្រោមច្បាប់កាត់បន្ថយ អតិផរណារបស់សហរដ្ឋអាមេរិក (IRA) ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ នៃឧស្សាហកម្ម NEV របស់ខ្លួន ប្រទេសចិន បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៦ ខែមីនា...
ដាម៉ាស់ ៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានសម្តែងនូវភាពវិជ្ជមានឆ្ពោះ ទៅរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយតួកគី ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើកង្វល់ សន្តិសុខដ៏សំខាន់របស់ប្រទេសស៊ីរីថា ជាលក្ខខណ្ឌជាមុន ។ នៅក្នុងការឆ្លើយតបដំបូង របស់លោក ចំពោះសំណួរអំពីសំណើរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោក អាសាដ បានឲ្យដឹងថា...
បាត់ដំបង ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា អស់រយៈពេល៤ថ្ងៃមកនេះ គឺមិនទាន់មានតម្រុយណាមួយ ជាក់លាក់ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញឡើយ ទោះបីជាកងកម្លាំងចម្រុះ បាននិងកំពុងបង្កើន សកម្មភាព យ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការ រុករកកាន់ធំជាងមុនក៏ដោយ ។ លោកបានអះអាងថា ការមិនទាន់មានតម្រុយ...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន នាពេលថ្មីៗនេះ បានអនុម័តគោលនយោបាយ ប្រឆាំងនឹងការអភិវឌ្ឍអាវុធស្វ័យភាព ពេញលេញដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់អាវុធបែបនេះ មិនគួរត្រូវបានអនុញ្ញាត នៅទូទាំងពិភពលោកឡើយ។ ក្រសួងការបរទេសបានដាក់ឯកសារ បញ្ជាក់ពីគោលជំហររបស់ប្រទេសជប៉ុន លើប្រព័ន្ធអាវុធស្វយ័ត ដ៍សាហាវ ឬ LAWS ទៅកាន់អង្គការសហប្រជាជាតិ កាលពីខែឧសភា ដោយបានឲ្យដឹងថា គោលការណ៍ “ផ្តោតលើមនុស្ស” គួរតែត្រូវបានរក្សា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមមាន់យកស៊ុត របស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។ កសិដ្ឋាននេះ...
សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃចន្ទ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាព ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោត ពីគណៈប្រតិភូ គ្រប់គ្រាន់ហើយ ដើម្បីក្លាយជាបេក្ខភាព ជាផ្លូវការរបស់គណបក្ស ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាតកាលពី២ថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១១ ផ្សេងទៀត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ដំណឹង ចេញពីសារព័ត៌មានជាតិ ERR បានរាយការណ៍កាលពីថ្ងៃចន្ទថា លោកស្រី Kaja Kallas បានលាលែងពីតំណែងជា នាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីជាផ្លូវការហើយ។ ការលាលែងនេះបានធ្វើឡើងនៅក្នុង ខណៈពេលដែលលោកស្រីត្រៀមខ្លួន ក្លាយជាប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប ប៉ុន្តែនឹងបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាមុនសិន។ លោកស្រីKallas ដែលបានដឹកនាំរដ្ឋបាល់ទិកនេះតាំងពីឆ្នាំ២០២១ បានស្នើប្រគល់តំណែងរបស់លោកស្រី ទៅកាន់ប្រធានាធិបតី...
“ពួកយើងមានសុទិដ្ឋិនិយម ក្នុងរយៈពេលយូរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ជឿជាក់ថា ស្របនឹងពេលដែលគោល នយោបាយកាន់តែច្រើន ត្រូវបានដាក់ចេញនិងអនុវត្ត សេដ្ឋកិច្ចចិននឹង រីកចម្រើនទៅរកភាពល្អប្រសើរ ហើយក្រុមហ៊ុន OSIM ក៏នឹងទទួលការអភិវឌ្ឍ ថែមមួយកម្រិតទៀតផងដែរ” ។ បន្ទាប់ពីរដ្ឋាភិបាលចិន បានចេញផ្សាយទិន្នន័យ សេដ្ឋកិច្ចជាតិក្នុងឆមាសទី១ ឆ្នាំនេះ កាលពីថ្ងៃទី១៥ខែកក្កដា លោកស្រីWangMinzhi អគ្គនាយករងនៃក្រុមហ៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bavarian Daily Munchner Merkur បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់កញ្ចប់ជំនួយថ្មី ដោយសម្ងាត់ដល់អ៊ុយក្រែន នៅចន្លោះចុងខែមិថុនា និងដើមខែកក្កដានេះ។ កាសែតបានហៅការដឹកជញ្ជូននេះថា ជាកញ្ចប់យោធាដ៏ធំមួយ ដោយបន្ថែមថា វាត្រូវបានធ្វើឡើង ក្នុងលក្ខណៈលាក់កំបាំង ហើយបានដំណើរការទៅ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី និងចិនបានចាប់ផ្តើម សមយុទ្ធរួមគ្នា ដ៏ធំមួយនៅក្នុងឈូងសមុទ្រ ប៉ាស៊ីហ្វិក។ ប្រភពដដែលបានេះ បានសរសេរទៀតថាសមយុទ្ធ ដែលត្រូវបានគេស្គាល់ឈ្មោះថារួមដែនសមុទ្រ-២០២៤ឬ Martime Joint-2024 នេះមានរយៈពេលបីថ្ងៃកំពុង ត្រូវបានធ្វើឡើងនៅជិតទីក្រុង Zhanjiang...
កំពង់ចាម ៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ បាននាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានគេចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ ក្នុងការទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថាអ.វ.ត.ក ជាពាក្យពេញមួយដែលត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលបច្ចុប្បន្ន ខណៈមនុស្សជាច្រើននៅបន្ត ស្គាល់អង្គជំនុំជំម្រះនេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក Aleksandr Syrsky បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ អាវុធចុះហើយយល់ព្រម ចុះហត្ថលេខាចុះចាញ់ជាមួយនឹងរុស្ស៊ី។ ការអះអាងនេះត្រូវបានធ្វើឡើង ដោយសមាជិកសភាមកពីគណបក្សរបស់លោក Vladimir Zelensky។លោក Syrsky ត្រូវបានតែងតាំងជាឧត្តមសេនីយ ជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន នៅដើមខែកុម្ភៈ ដោយជំនួសលោក Valery Zaluzhny ដែលបានមើលការខុសត្រូវ...
ភ្នំពេញ៖ ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម និងការកាប់សម្លាប់ប្រជាពលរដ្ឋ ។ ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារ អនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្ដិភាពយូរអង្វែង ព្រោះនយោបាយ ឈ្នះ-ឈ្នះនេះហើយ បានធ្វើឲ្យលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ និងសាសនា ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោក យ៉ាម៉ាគូជី ណាត់ស៊ូអូ (Natsuo Yamaguchi ) សមាជិកព្រឹទ្ធសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើតំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ពង្រឹងលើប្រព័ន្ធ ចុះឈ្មោះបង្កើតគណនី ធនាគារគ្រប់ប្រភេទឲ្យមានការតឹងរឹង និងត្រួតពិនិត្យច្បាស់លាស់ ។ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យប្រជាជាតិ បន្ថយសីតុណ្ហភាពនយោបាយ និងធ្វើការដោះស្រាយភាពខុសគ្នា ដោយប្រអប់សន្លឹកឆ្នោត ជាជាងប្រើគ្រាប់កាំភ្លើង មួយថ្ងៃបន្ទាប់ពីអ្នកកាន់តំណែង មុនរបស់លោក និងគូប្រជែងមកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ បានរួចរស់ជីវិតពីការប៉ុនប៉ង ធ្វើឃាតនៅឯការ ប្រមូលផ្តុំគ្នានៅរដ្ឋ Pennsylvania ។ នៅក្នុងសុន្ទរកថាដ៏កម្រមួយ...