ភ្នំពេញ៖ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% () នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាថ្មី របស់កម្មករសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី។ តាមរយៈគេហទំព័រហ្វេសប៊ុក...
គៀវ៖ មន្ត្រីរដ្ឋាភិបាលកំពូលមួយរូបបានឲ្យដឹងថា ផែនការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់ជ័យជំនះក្នុងសង្គ្រាមនឹងរួមបញ្ចូលបញ្ជីលម្អិតនៃធនធានយោធាដ៏សំខាន់ សម្រាប់ការកម្ចាត់រុស្ស៊ី រួមជាមួយនឹងការស្នើសុំការអនុញ្ញាតឱ្យវាយប្រហារលើទឹកដីរុស្ស៊ីដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ។ ផែនការនេះ គ្រោងដែលត្រូវបានបង្ហាញជាលើកដំបូង ក៏នឹងសង្កត់ធ្ងន់លើភាពចាំបាច់នៃការវិនិយោគ ដើម្បីពង្រឹងសមត្ថភាពផលិតអាវុធក្នុងស្រុករបស់អ៊ុយក្រែន។ វានឹងត្រូវបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅចុងខែនេះ។ ខណៈដែលសង្រ្គាម ដែលបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ អូសបន្លាយ អ៊ុយក្រែនមានបំណងនាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដោយស្នើវិធានការជាក់ស្តែង...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុមហេគឃ័រ hackers អ៊ីរ៉ង់ បានចែកចាយព័ត៌មានដែលត្រូវបានគេលួចចេញពីផែនការ សកម្មភាពនៃយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump ជាច្រើនទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការ Biden អំណះអំណាងដែលត្រូវបានធ្វើឡើងដោយ FBI និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជាច្រើនផ្សេងទៀតបានបញ្ជាក់ទៀតថាព័ត៌មានដែលយកចេញពីយុទ្ធនាការ Trump ត្រូវបានផ្ញើតាមអ៊ីមែលដែលមិនបានស្នើសុំទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការនៅចុងខែមិថុនា និងដើមខែកក្កដា ពោលគឺនៅមុនពេលដែលលោក Biden បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប៉ូលីសនៅក្នុងរដ្ឋញូវយ៉កបានបដិសេធសេចក្តីរាយការណ៍អំពីការរកឃើញគ្រាប់បែកមួយនៅក្នុងរថយន្តនៅខាងក្នុងបរិវេណសន្តិសុខនៃទីតាំងនៃការប្រមូលផ្តុំនាពេលខាងមុខសម្រាប់រៀបចំធ្វើយុទ្ធនាការបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ។ តាមផែនការបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគ្រោងនឹងធ្វើសេចក្តីថ្លែងការណ៍យុទ្ធនាការរបស់លោកនៅឯកន្លែងប្រជុំកោះ Long Island ភាគខាងកើតទីក្រុងញូវយ៉កនៅល្ងាចថ្ងៃពុធម្សិលមិញនេះប៉ុន្តែភ្លាមៗមានការរាយការណ៍អំពីដំណឹងសង្ស័យនេះ។ ក្រោយការរាយការណ៍សត្វឆ្កែប៉ូលីសត្រូវបានគេដឹងថាបានហិតក្លិនរកឃើញគ្រឿងផ្ទុះនៅក្នុងរថយន្តមួយ ហើយអ្នកបើកបរបានរត់ចូលទៅក្នុងព្រៃ។ គ្មានអ្នកណាឃើញថាគាត់មានអ្វីរត់ទៅជាមួយនោះគាត់ទេ គេគ្រាន់តែឃើញគាត់រត់ចេញទៅបាត់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក្តីក្រោយមកក្រុមប៉ូលីសក្នុងតំបន់បានបដិសេធរបាយការណ៍នេះទៅវិញ។ លោក Patrick Ryder ស្នងការប៉ូលីសក្នុងតំបន់ Nassau បានប្រាប់អ្នកយកព័ត៌មានថា របាយការណ៍នៃការរកឃើញគ្រឿងផ្ទុះនៅទីតាំងនោះ គឺគ្មានមូលដ្ឋាននោះទេហើយមកទល់នឹងពេលនេះមានមនុស្សម្នាក់ដែលកំពុងត្រូវបានគេចោទសួរថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសថា មិនអាចមានប្រក្រតីភាព នៃទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងក្រុងយេរូសាឡឹមខាងលិច ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនោះទេ។ ព្រះអង្គម្ចាស់ធ្លាប់មានបន្ទូលថា កិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលគឺជិតដល់ដំណោះស្រាយមួយ មុនពេលជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុនមកម្ល៉េះ។ ព្រះអង្គ Bin Salman ដែលបានលើកឡើងបែបនេះ កាលពីថ្ងៃពុធបានមានបន្ទូលទៀតថា ៖អារ៉ាប៊ីសាអូឌីតនឹងមិនបញ្ឈប់ការងារដែលមិនចេះនឿយហត់របស់ខ្លួនឆ្ពោះ ទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននោះទេ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើន ដែលបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលបាននិងកំពុងដោះស្រាយ។ ការលើកឡើងរបស់លោក ខាងលើនេះ ធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩កញ្ញានេះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) នាយសេនាធិការ និងជាមេបញ្ជាការរដ្ឋអាយដាហូ ឆ្មាំជាតិសហរដ្ឋអាមេរិក សម្ដែងនូវការជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងកម្ពុជា នឹងបន្តកសាងទំនាក់ទំនងល្អជាមួយគ្នា ។ ការបង្ហាញជំនឿជឿជាក់នេះធ្វើឡើងក្នុងឱកាស ឧត្តមសេនីយ៍ទោ ទីម៉ូធី ចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន...
បរទេស៖ ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួនដោយ ៥០ ឬពាក់កណ្តាលនៃ១ភាគរយនៅថ្ងៃពុធ (១៨ ខែកញ្ញា) នៅក្នុងការកាត់បន្ថយលើកដំបូងចាប់តាំងពីជំងឺរាតត្បាតកូវីដ-19 កាត់បន្ថយថ្លៃដើមកម្ចីយ៉ាងគំហុក នៅមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Fed នឹងប៉ះពាល់ដល់អត្រាការប្រាក់ដែលធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីដល់អ្នកប្រើប្រាស់ និងអាជីវកម្ម ដោយកាត់បន្ថយចំណាយលើការខ្ចីប្រាក់លើអ្វីៗគ្រប់យ៉ាងចាប់ពីកម្ចីទិញផ្ទះរហូតដល់កាតឥណទាន។ ការកាត់បន្ថយនេះគឺជាការចាប់ផ្តើមនៃការបញ្ចប់បរិយាកាសអត្រាការប្រាក់ខ្ពស់របស់ Fed...
បរទេស៖ មានប្រតិកម្មចម្រុះនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ធនាគារកណ្តាលអាមេរិក បានបន្ថយគម្លាតរបស់ខ្លួនសម្រាប់អត្រាគោលនយោបាយគោលនៅត្រឹម ៥០ចំណុចមូលដ្ឋានមកនៅចន្លោះពី ៤,៧៥ ភាគរយទៅ ៥ភាគរយ។ នៅសិង្ហបុរី សន្ទស្សន៍ Straits Times បានកើនឡើង ០,៤៧ភាគរយគិតត្រឹមម៉ោង ១០ និង ៣៩នាទីព្រឹកនេះ ។ ភាគហ៊ុន Nikkei របស់ជប៉ុន...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក។ នាឱកាសអញ្ជើញចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសំណាលជាមួយនាវិក នាពេលថ្មីៗ លោក អ៊ាង សុផល្លែត...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ នាឳកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាការផ្តល់នូវភាពងាយស្រួលជូន លោក លោកស្រីដែលមានបំណងចង់បាន នូវខុនដូដែលមានបរិយាកាស រស់នៅស្រស់ស្រាយ ស៊ីវិល័យ ក្លឹបហាត់ប្រាណបំពាក់ដោយឧបករណ៍ទំនើបៗ រួមជាមួយនឹងគ្រឿងបរិក្ខារដ៏សំបូរបែប ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន(Orkide Development) មានជាប្រូម៉ូសិនដ៏ពិសេសជូនទៅដល់អតិថិជន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែ តុលា ឆ្នាំ...
ភ្នំពេញ៖ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ កញ្ញា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ (កម្ពុជា-ចិន) ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដោយកន្លងមក កងទ័ពប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងតែងបានចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ ។ នាឱកាសនោះ នាយឧត្ដមសេនីយ៍...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សានេះ។ កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈដើម្បី ត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២៤ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្ត អន្លង់សំឡី...
ស្វាយរៀង ៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៤ នេះថា តាមរយៈការ ពិនិត្យជាក់ស្ដែង របស់មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ឃើញថា ក្នុងរយៈពេល ២ថ្ងៃនេះ គឺពិធីបិណ្ឌ១ និងបិណ្ឌ២ សម្រាប់វត្តនៅតាមទីប្រជុំជន មានពុទ្ធបរិស័ទ លោកអញ្ជើញទៅច្រើនជាប្រក្រតី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន ៣៩១គម្រោង កើនឡើង ចំនួន១៦៨គម្រោង បើធៀប នឹងរយៈពេលដូចគ្នា ក្នុងនីតិកាលទី៦ ។ ការលើកឡើង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត ក្នុងស្រុក របស់ប្រទេសស៊ីរី Al-Watan បានអះអាង កាលពីថ្ងៃពុធថា ក្រុមកងកម្លាំងយោធាមួយក្រុម មកពីប្រទេសអ៊ុយក្រែន បានធ្វើដំណើរមកដល់ខេត្ត Idlib ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីបណ្តុះបណ្តាលពួក សកម្មប្រយុទ្ធពីក្រុមភេរវករ Hayat Tahrir al-Sham ។...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល ២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង ៨០នាក់។ បើតាមអ្នកនាំពាក្យដដែល ករណីក្មេងទំនើងបានថយចុះគួរឲ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោក...
គែរ ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងស្តេចហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah II បានព្រមានពីគ្រោះថ្នាក់នៃសង្គ្រាមអ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប និងការរំលោភកាន់តែខ្លាំងឡើង នៅតំបន់វេសបែង ។ ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ លើការវិវឌ្ឍនាពេលថ្មីៗនេះអាចបង្កើនជម្លោះ ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនទាំងអស់នៃតំបន់ ក៏ដូចជាសន្តិភាព...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤បានទទួលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា និងក្រុមការងារ។...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឲ្យភាគីនូវែលសេឡង់ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត លើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ។ ការស្នើរបស់ប្រមុខការទូតខ្មែរ ធ្វើឡើងក្នុងឱកាសទទួលជួបលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១៧ កញ្ញា បានធ្វើបទបាឋកថា លើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣ ៨១៥នាក់។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ១៩ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែន...
ទីក្រុងវៀងចន្ទន៍៖ ថ្ងៃនេះ អ្នកចូលរួមចំនួន ២៥០ នាក់ រួមទាំងគណៈប្រតិភូរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយនឹងតំណាង និងអ្នកជំនាញបច្ចេកទេសមកពីដៃគូសន្ទនា និងអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ សម្រាប់កិច្ចប្រជុំអាស៊ានលើកទី២-គណៈកម្មការទន្លេមេគង្គ (MRC) កិច្ចសន្ទនាសន្តិសុខទឹក។ ក្រោមប្រធានបទ ‘ការវិនិយោគប្រកបដោយ និរន្តរភាពសម្រាប់ការតភ្ជាប់ ភាពធន់ និងសន្តិសុខទឹកនៅអាស៊ីអាគ្នេយ៍ដែលមានសុវត្ថិភាព’ កិច្ចសន្ទនាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមសុវត្ថិភាព...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ថៃ លោក Phumtham Wechayachai បាននិយាយថា បញ្ជីបេក្ខជនសម្រាប់ការរុះរើយោធានៅឆ្នាំនេះ នឹងត្រូវបញ្ចប់ក្នុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Phumtham កាលពីថ្ងៃពុធបានឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាមអំពីការរុះរើ...
បរទេស៖ មេដឹកនាំគណបក្ស Palang Pracharath (PPRP) របស់ថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon កំពុងរៀបចំប្តឹងពិធីករទូរទស្សន៍លោក Danai Ekmahasawat និងអតីតអ្នកនាំពាក្យគណបក្សភឿថៃ លោក Prompong Nopparit ពីបទបញ្ចេញខ្សែអាត់សំឡេង ដែលចោទប្រកាន់មកលើរូបលោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ...
ម៉ូស្គូ៖ រុស្ស៊ីរក្សាសិទ្ធិ ក្នុងការចាត់វិធាន ការមិនសមមាត្រ ដើម្បីឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ទៅលើអ្នកសារព័ត៌មានរុស្ស៊ី នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov។ លោកត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS របស់ រុស្ស៊ីឲ្យដឹងថា “យើងរក្សាសិទ្ធិ ក្នុងការឆ្លើយតប ដោយមិនស៊ីមេទ្រីយ៉ាង តឹងរ៉ឹង ស្របតាមផលប្រយោជន៍ជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយចំនួន ទៅតាមពេលវេលា...
កង់បេរ៉ា ៖ ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) បានធ្វើការវាយឆ្មក់នៅទូទាំងប្រទេស បន្ទាប់ពីបានជ្រៀត ចូលទៅក្នុងវេទិកាផ្ញើសារ ដែលប្រើសម្រាប់ទំនាក់ទំនងឧក្រិដ្ឋកម្ម និងបានចាប់ខ្លួនមេខ្លោងបណ្តាញ ឧក្រិដ្ឋកម្មពិភពលោកម្នាក់ និងមនុស្សជាច្រើននាក់។ AFP កាលពីថ្ងៃអង្គារបានអនុវត្តដីកា ស្វែងរកនៅទូទាំងរដ្ឋចំនួន៣ ក្រោមប្រតិបត្តិការ Kraken ដោយធ្វើឱ្យមានការចាប់ខ្លួនមនុស្ស ៣៨នាក់ និងរឹបអូសថ្នាំញៀន ២០៥ គីឡូក្រាម អាវុធ...