ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់ បំផុត របស់ ខ្លួន ផ្លូវជាតិលេខ៤ ទៅជាមហាវិថី ដូណាល់ ត្រាំ ដេីម្បីតបស្នងចំពោះ...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីទស្សនាភាពយន្តដែលមានចំណងជើងថា ប្រទេសខ្ញុំ បុព្វការីខ្ញុំ ក្រោមកិច្ចសម្របសម្រួលពីស្ថានទូតចិន ប្រចាំកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមសរុបចំនួន៨០រូបអញ្ជើញមកពីសមាគមមិត្តភាពកម្ពុជា-ចិន យុវជនគណបក្សប្រជាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត. សមាគមនិកាយចិនទៀជីវនៅកម្ពុជា និងសាកលវិទ្យាល័យទួនហ្វា លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន...
រតនគិរី ៖ លោក វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារ ជូនពលករ នៅក្នុងក្រុមហ៊ុន ថាកូអាហ្រ្គី(THACO AGRI) ស្ថិតនៅនៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីសម្របសម្រួល តាមដានការទទួល យកបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ...
បរទេស ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្កើនវោហាសាស្ត្រប្រឆាំងរុស្ស៊ី ដោយហៅប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាជា “មំសាសី” និងរៀបរាប់ចំណុចនិយាយ ដែលធ្លាប់ស្គាល់របស់អង្គការណាតូ អំពីការគំរាមកំហែងរបស់រុស្ស៊ី ដែលបង្ហាញអំពីភាពត្រឹមត្រូវ នៃការជំរុញ របស់សហភាពអឺរ៉ុប សម្រាប់ការពន្លឿនការធ្វើយោធា។ យោងតាមសារព័ត៌មាន...
បរទេស៖ សេដ្ឋវិទូកំពូលអាមេរិកលោក Richard Wolff បាននិយាយថា ពន្ធ 50% របស់ប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ឥណ្ឌា គឺអាចឡងថយក្រោយវិញ និងជំរុញឱ្យប្រទេសអាស៊ីខាងត្បូងកាន់តែខិតទៅជិតសមាជិក BRICS ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងវគ្គមួយនៃ...
ឡាអេ៖ បណ្តាប្រទេសអ៊ឺរ៉ុបរួម ទាំងហូឡង់ ស៊ុយអែត និង ស្លូវេនី បានអំពាវនាវឱ្យសហភាពអឺរ៉ុប បង្កើនសម្ពាធលើអ៊ីស្រាអែល និងចាត់វិធានការកាន់តែខ្លាំង ទាក់ទងនឹងស្ថានភាពហ្គាហ្សា។ ដោយលើកឡើងពីវិបត្តិមនុស្សធម៌ “មិនអាចអត់ឱនបាន” នៅតំបន់ហ្គាហ្សា និងការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ហូឡង់ និងស៊ុយអែត បានជំរុញឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប បង្កើនសម្ពាធលើអ៊ីស្រាអែល។ នៅក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែសីហា...
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោសការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការ៉ាប៊ីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ ក្រសួងការបរទេសគុយបាបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទង្វើដ៏គ្រោះថ្នាក់នេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបង្ហាញកម្លាំង ដែលបំផ្លាញអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការាបៀន” ។ ប្រទេសគុយបា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវេណេហ្ស៊ុយអេឡា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយហៅការចោទប្រកាន់នេះថា “ជាលេសមិនសមហេតុផល និងគ្មានមូលដ្ឋាន”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធយុទ្ធភណ្ឌ និងបរិក្ខារពាក់ព័ន្ធនានា ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចធ្វើទៅបាន ក្នុងតម្លៃប៉ាន់ស្មាន ៨២៥លានដុល្លារអាមេរិក។ អ្នកម៉ៅការសំខាន់នឹងជា 5 Technologies និង CoAspire ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយ ដែលបានស្នើឡើងទាក់ទងនឹងការលក់នេះទេ។ អ៊ុយក្រែននឹងប្រើប្រាស់មូលនិធិ ពីប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងហិរញ្ញប្បទានយោធាបរទេសពីសហរដ្ឋអាមេរិក សម្រាប់ការទិញនេះ...
បរទេស: គណបក្សភឿថៃ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំ ការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ ដោយទទូចថា ដៃគូសម្ព័ន្ធរបស់ខ្លួនកំពុងឈរយ៉ាងរឹងមាំ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សកាលពីថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham Wechayachai បានបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែ “កាន់ដៃគ្នាយ៉ាងមាំ” និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកសិទ្ធិលោកស្រី...
កំពង់ធំ ៖ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសនេសាទ នៅចំណុច ត្រពាំងចក ឃុំសំព្រោច និង...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ ដែលត្រូវបានបង្ហាញ នៅក្នុងលើទស្សនាវដ្ដី The European និងចែករំលែករឿងរ៉ាវរបស់ខ្ញុំ អំពីការប្តូរឈ្មោះផ្លូវហាយវេលេខ៤ ទៅជាផ្លូវហាយវេប្រធានាធិបតី Donald...
វ៉ាស៊ីនតោន ៖ លោក Michael B Alfaro បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុក របស់លោកថា វាពិតមានកិត្តិយសណាស់ ដែលត្រូវបានបង្ហាញ នៅលើទំព័រមុខរបស់ The European ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មាន ដ៏ធំបំផុតនៅអឺរ៉ុប ជាមួយនឹងរឿងពេញនិយម លេខមួយនៅទូទាំងទ្វីប។ អត្ថបទនេះគ្របដណ្តប់លើសំណើ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការប្តូរឈ្មោះផ្លូវជាតិលេខ៤ តាមឈ្មោះលោកប្រធានាធិបតីអាមេរិក ដូណាល់...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាមិនគាំទ្រ ជាដាច់ខាត ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ការចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងនេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង រវាងកម្ពុជានិងថៃនោះទេ។ លោកស្រីថា រាល់ព័ត៌មានក្លែងក្លាយទាំងនេះ មិនបានបន្ធូរបន្ថយភាពតានតឹងហើយ ថែមទាំងបង្កផលប៉ះពាល់ អវិជ្ជមាន ទៅលើសតិអារម្មណ៍ របស់សាធារណមតិ...
ភ្នំពេញ ៖ នៅព្រឹកព្រលឹម ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ គណៈមេប្រយោគ ទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេរ រយៈពេលពីរថ្ងៃបានបញ្ចប់ ទៅដោយជោគជ័យ ក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ និងការការពារ សុវត្ថិភាពដោយកម្លាំងប្រដាប់អាវុធ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជេីញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការ សៀងហៃបូក នៅទីក្រុងធានជីន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ របស់ លោក ស៊ី ជីនពីង...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានការពង្រឹង មិនមែនការចុះខ្សោយនោះទេ ដែលជាតួនាទីរបស់អង្គការសហប្រជាជាតិ ដោយលេីកឡេីងថា កំណែទម្រង់គឺចាំបាច់ ដើម្បីជួយដល់ស្ថាប័នពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ អនុរដ្ឋមន្ត្រីការបរទេសលោក Ma Zhaoxu បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប៉ុន្មានឆ្នាំថ្មីៗនេះបានរំលឹកយើងម្តងហើយម្តងទៀតតាមរយៈវិបត្តិធំៗថា តួនាទីរបស់អង្គការសហប្រជាជាតិត្រូវតែត្រូវបានពង្រឹង មិនត្រូវបន្ថយទេ។ ស្ថានភាពរបស់វាត្រូវតែរក្សា មិនត្រូវបានជំនួស”។ លោកបានលេីកឡេីងថា ប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ គឺអាស្រ័យលើប្រទេសជាសមាជិកដែលប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ...
មណ្ឌលគិរី៖ ខិតប័ណ្ណជាច្រើនរបស់គ្រឹះស្ថានសិក្សានានា ត្រូវបានចែកយ៉ាងព្រោងព្រាត ដើម្បីជាដំណឹងជូនដល់បេក្ខជនបេក្ខនារីដែលមានបំណងចង់បន្តការសិក្សា ក្រោយបញ្ចប់ព្រឹត្តិការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៃមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ជាការកត់សម្គាល់ក្នុងសកម្មភាពចែកខិតប័ណ្ណទាំងនោះ ក៏មានវត្តមានផងដែរនូវខិតប័ណ្ណរបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលចុះចែកដោយផ្ទាល់ពីសំណាក់ប្រធានមន្ទីរគឺលោកណយ ច័ន្ទតារានិងសមាជិក។ ខ្លឹមផ្សារនៃខិតប័ណ្ណនោះមានដូចជាការសិក្សាលើវគ្គបណ្តុះបណ្តាលជំនាញរួមមានអគ្គីសនី,ព័ត៌មានវិជ្ជា,ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ,សេវាកម្មកុំព្យូទ័រ,ការផ្សារអគ្គីសនី,ការថែទាំនិងជួសជុលទោចក្រយានយន្ត,សេវាកម្មកាត់សក់បុរស,និងសេវាកម្មសម្អាងកាយ ជាដើម។ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ថាសកម្មភាពចែកខិតប័ណ្ណនេះ បានធ្វើឡើងនៅទីតាំងសំខាន់ៗចំនួនពីរគឺ រង្វង់មូលគោព្រៃ និង មុខមណ្ឌលប្រឡងវិទ្យាល័យហ៊ុន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ...
ភ្នំពេញ ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ តាមរយៈសេចក្ដីណែនាំ ដដែល បានឱ្យដឹងថា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក...
ត្បូងឃ្មុំ៖ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានបង្ហាញពីវឌ្ឍនភាពនៃពលករខ្មែរត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកក្រូចឆ្មារ ដែលក្នុងនោះមានពលករសរុបចំនួន ៧៥០នាក់ ស្រី ២៧៩នាក់ ពលករបានការងារធ្វើមាន ២០២នាក់ ស្រី ៧០នាក់ ពលករមកប្រកបរបរផ្ទាល់ខ្លួន មាន ២០១នាក់ ស្រី ៨១នាក់ ពលករមិនទាន់បានការងារធ្វើមាន ៣៤៧នាក់...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្លែងនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី 29 ខែសីហាថា លោកស្រីទទួលយកដោយការគោរព ចំពោះសេចក្តីសម្រេច របស់តុលាការ ប៉ុន្តែក្នុងនាមជាបុគ្គលម្នាក់ លោកស្រីរក្សានូវភាពគ្មានទោស និងមានចេតនាល្អ ក្នុងការបម្រើប្រទេសជាតិទាំងមូល។ នៅក្នុងសំឡេងការសន្ទនានោះ លោកស្រីមិនបានសុំអ្វីសម្រាប់ខ្លួន ឯងទេ ប៉ុន្តែមានការព្រួយបារម្ភអំពីជីវិត របស់ទាហាន និងជនស៊ីវិល...
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុនអ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ស្ថិតនៅឃុំក្រញូង ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសម្របសម្រួល តាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ក្រុមការងារនេះមានការចូលរួមពីលោក សុខ ប៊ុនវីរៈ លោក...
បរទេស ៖ បេក្ខភាពនាយករដ្ឋមន្ត្រី ដែលនៅសល់ចំនួនប្រាំរូប ដើម្បីបន្តតំណែងអតីតនាយករដ្ឋមន្ត្រី Paetongtarn Shinawatra រួមមានអតីតមេដឹកនាំ របបយោធា និងអតីតនាយករដ្ឋមន្ត្រី នោះគឺឧត្តមសេនីយ៍ Prayut Chans-o-cha ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ និងក៏មានមេដឹកនាំគណបក្ស Bhumjai Thai ដែលជាមេដឹកនាំគណបក្សប្រឆាំង លោក Anutin Charnveerakul ផងដែរ។...
បរទេស៖ តុលាការធម្មនុញ្ញ បានសម្រេចបណ្តេញលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តី បន្ទាប់ពីមានការបែកធ្លាយ តាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ គណៈរដ្ឋមន្ត្រីទាំងមូល ក៏នឹងត្រូវបណ្តេញចេញពីតំណែងផងដែរ តាមរដ្ឋធម្មនុញ្ញ ហើយ សភានឹងប្រជុំជ្រើសរើសមេដឹកនាំថ្មីរបស់ថៃ។
BREAKING: នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។ Khasod English បានផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី ដែល“បានបង្ហាញពីភាពទន់ខ្សោយនៃនយោបាយក្នុងស្រុក [ថៃ]”។ តុលាការក៏បានបញ្ជាក់ថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មិនត្រូវទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ឡើយ ឱ្យតែប្រជាពលរដ្ឋខ្មែរពិតប្រាកដ។ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារ បញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ សីហា នេះ លោកឧត្តមសេនីយ៍ឯក តុប...
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយបានបញ្ចូលបន្ថែមព័ត៌មាន ទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជន ដែលស្វែងរកការងារដំបូង...
ប្រែសម្រួលៈ ណៃ តុលា BREAKING: នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។ Khasod English បានផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី...
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រុមប្រឹក្សាវិន័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធាននៃក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងសម្រេចលើការកំណត់តួនាទីបុគ្គលិកស្របតាមរចនាសម្ព័ន្ធថ្មីរបស់នាយកដ្ឋាន-អង្គភាព និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ARDB។