បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបារាំងបានចេញអនុសាសន៍មួយដែលពលរដ្ឋរបស់ខ្លួនក្នុងចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយចៀសវាងការធ្វើដំណើរទៅទីនោះ ទោះមានហេតុផលអ្វីក៏ដោយ។ ក្រសួងបានលើកឡើងពីហានិភ័យនៃការកើនឡើងខាងយោធាក្នុងតំបន់និងក្នុងប្រទេសកាន់សាសនាអ៊ីស្លាមនេះ។ការព្រមាននេះបានកើតឡើងបន្ទាប់ពីមានការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងក្រុង តេហរ៉ង់(Tehran) កាលពីថ្ងៃពុធ។ គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ ទោះបីជាក្រុងយេរូសាឡឹមខាងលិចមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក៏ដោយ។ ការធ្វើឃាតនេះបាននាំឱ្យមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាក្រុមហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ផងដែរ។របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបង្ហាញថា ការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលអាចនឹងកើតមាននៅពេលខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា បានធានាអះអាងថា កិច្ចសហការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម នឹងមិនឱ្យកម្ពុជា មានការបាត់បង់ទឹកដីខេត្តណាមួយឡើយ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ...
ភ្នំពេញ ៖ យោងតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលចាស់ ឬប្រឡាក់ ដោយមិនមានគិតកម្រៃសេវាពីអតិថិជន នៅទូទាំងប្រទេស។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ...
លោកខាងលិចនិងរុស្សី ធ្វើការផ្លាស់ប្តូរអ្នកទោសក្នុងទំហំច្រើនបំផុតមួយ មិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមត្រជាក់ របាយការណ៍របស់សភាបង្ហាញថា អាមេរិកអាចនឹងចាញ់សង្រ្គាមជាមួយរុស្ស៊ី និងចិន ដោយសារតែខ្វះសមត្ថភាពប្រយុទ្ធ កូរ៉េខាងជើង នៅតែបន្តបិទទ្វារចំពោះបុគ្គលិក ផ្តល់ជំនួយរបស់អន្តរជាតិ ខណៈដែលប្រទេសនេះ កំពុងជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ប្រធានគណបក្សប្រឆាំងដ៏ធំ របស់ថៃព្រមានថា ប្រទេសថៃនឹងធ្លាក់ក្នុងភាពចលាចល នយោបាយម្តងទៀត មុនការសម្រេចរបស់តុលាការ គ្រាប់រ៉ុក្កែត ៦០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលអ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ។ ការបញ្ជាក់របស់សម្តេចធិបតីខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ...
ភ្នំពេញ៖ បន្ទាប់ពីបានស្ទាបស្ទង់ដោយប្រុងប្រយ័ត្ន និងដោយការទទួលខុសត្រូវ លើការប្រើប្រាស់លុយដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ ឬរហែកតិចតួច នៅខេត្តសៀមរាបហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យចរាចរណ៍ លុយដុល្លារអាមេរិកចាស់រហែកតិចតួច នៅទូទាំងប្រទេសតែម្តង។ ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើង ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី...
បរទេស៖ ការប្រកួតប្រដាល់ផ្នែកនារីនៅអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង បានបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិនិងចម្ងល់អំពីភាពយុត្តិធម៌នៃការអនុញ្ញាតឱ្យ “បុរសជីវសាស្ត្រ ឬកែភេទ” អាចប្រកួតលើសង្វៀនបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាការិនី Angela Carini របស់អ៊ីតាលី ត្រូវជួបប្រកួតជាមួយកីឡាករិនីអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦...
ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងកម្មករនិយោជិត នៃអគ្គិសនីកម្ពុជា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេច...
បេសកជនពិសេស មីយ៉ាន់ម៉ា សរសើរការអភិវឌ្ឍ ដ៏ឆាប់រហ័ស របស់កម្ពុជា រកឃើញករណី ជំងឺផ្តាសាយបក្សី លើក្មេងប្រុសអាយុ ៤ឆ្នាំ នៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រុមមន្រ្តីជាន់ខ្ពស់ ចុះពិនិត្យចុងក្រោយ លើការរៀបចំទីតាំង បើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ៖ ការទទួលយកប្រាក់ដុល្លាររហែក ឬចាស់ទៅប្តូរថ្មី ត្រូវចំណាយថវិកាច្រើន ទើបជំហានសាកល្បងធ្វើនៅសៀមរាបសិន...
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន ៣រូបជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រទាំង ៣ទីតាំង ដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលស្ថានភាពការងារ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ QUANTUM...
កិច្ចសន្ទនាសកល ស្តីពី”ឱកាសពិភពលោក ដែលបានមកពីការ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំសកម្មភាពពិសេស នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា តួកគី អាហ្វហ្កានីស្ថាន និង ម៉ុងហ្គោលីជាដើម ។ អ្នកនយោបាយសំខាន់ៗ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួន នៅរាជធានីភ្នំពេញ ។ មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន...
ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីន និងអាមេរិក បានរៀបចំធ្វើកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិជុំថ្មី ។ នេះគឺជាលើកទីមួយ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះចាប់ពីឆ្នាំ២០១៣មក ។ នៅពេលមុននេះ ចិននិងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀង ជាបណ្តោះអាសន្នអំពីការគ្រប់គ្រង ស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូង បានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក...
តម្លៃសំបុត្រទាបបំផុតចំនួន ២ លានសំបុត្រ ដែលអាចរកទិញបានក្នុងអំឡុងពេល ប្រូម៉ូសិនរយៈពេលមួយសប្តាហ៍ ផ្តល់ជូនអ្នកដំណើរនៅលើផ្លូវហាណូយ-សៀមរាប និងសេវាជាច្រើនទៀត។ ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់របស់ខ្លួន ដែលជាការកត់សម្គាល់នូវសមិទ្ធិផលថ្មី ក្នុងការធ្វើដំណើរតភ្ជាប់មេឃ រវាងប្រទេសវៀតណាម និងពិភពលោក។...
បរទេស៖ យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន ៦០គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារលើកដំបូងចាប់តាំងពីទីក្រុង Tel Aviv (អ៊ីស្រាអែល) បានធ្វើឃាតមេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ ហេសបូឡា លោក Fuad Shukr កាលពីដើមសប្តាហ៍នេះក្នុងទីក្រុង Beirut។ យោងតាមគេហទំព័រ aa.com ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើឱ្យអង្គសិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ ជជែកពិភាក្សាអំពីការងារ សមរម្យនៅកម្ពុជាដោយឈរលើភាព ប្រាកដនិយម ជាក់ស្តែង និងអាចអនុវត្តបាន ក្នុងគោលបំណងធានានូវភាពរីកចម្រើន និងសុខដុមនីយកម្មក្នុងវិស័យដោយពិតប្រាកដ ។ ការស្នើបែបនេះ គឺធ្វើឡើងក្នុង ពេលដែលលោករដ្ឋមន្ត្រី...
បរទេស៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា អគ្គីភ័យបានឆាបឆេះអគារមួយនៅក្នុង Chinatown ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ១១ នាក់ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យអគ្គីភ័យរបស់ទីក្រុង បាននិយាយនៅក្នុងរបាយការណ៍ដំបូងមួយថា ក្រុមបុគ្គលិកមកពីរថយន្តពន្លត់អគ្គីភ័យចំនួន ១៤ គ្រឿងបានចំណាយពេល...
បរទេស៖ ប្រធានគណបក្សប្រឆាំងដ៏ធំ របស់ប្រទេសថៃបានព្រមានថា ការសម្រេចចិត្តរបស់តុលាការក្នុងខែនេះ អាចនឹងរំលាយគណបក្សរបស់លោក ហើយនឹងសក្តានុពលដែលអាចនឹង បាត់បង់តំណែងនាយករដ្ឋមន្ត្រី ដែលប្រថុយនឹងអស្ថិរភាពថ្មីនៅក្នុងសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Pita Limjaroenrat ដែលបានដឹកនាំគណបក្ស កំណែទម្រង់ចលនាឆ្ពោះទៅមុខ ទទួលបានជ័យជំនះការបោះឆ្នោតកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងពីការបង្កើតរដ្ឋាភិបាលមួយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២ សីហា បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដឹកនាំកងកម្លាំង ចំណុះគណៈបញ្ជាការឯកភាព ចូលរួមក្នុងប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹង ជាមួយអាកាសយានិក២រូប កាលពីថ្ងៃទី១២ កក្កដា និងត្រូវបានរកឃើញនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំ ដែលមានគុណភាព និងសុវត្ថិភាព ដោយប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាព។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក...
បរទេស៖ ប្រទេសកូរ៉េខាងជើងនៅតែបន្តបិទទ្វារ ចំពោះបុគ្គលិកផ្តល់ជំនួយរបស់អន្តរជាតិ ខណៈដែលប្រទេសនេះកំពុងតស៊ូ ជាមួយនឹងទឹកជំនន់ដ៏ធំ ដែលបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងគ្របដណ្តប់លើដីស្រែចំការយ៉ាងច្រើន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម (IFRC) បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងវាយតម្លៃស្ថានភាពមនុស្សធម៌ និងតម្រូវការរបស់កូរ៉េខាងជើងពីទឹកជំនន់ ខណៈដែលប្រទេសនេះនៅតែមានសង្ឃឹម ក្នុងការវិលត្រឡប់មកប្រទេសវិញ។...
បរទេស៖ យោងតាមរបាយការណ៍របស់សភាបានឱ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់បានត្រៀមខ្លួនសម្រាប់សង្រ្គាម ដ៏មានសក្តានុពលជាមួយសត្រូវធំៗ ខណៈដែលយោធារបស់អាមេរិក “ខ្វះទាំងសមត្ថភាព និងសមត្ថភាព” ដែលត្រូវការសម្រាប់ការប្រយុទ្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាការដែលត្រូវបានប្រគល់ភារកិច្ច ដោយសភាដើម្បីពិនិត្យឡើងវិញ នូវយុទ្ធសាស្រ្តការពារជាតិរបស់សហរដ្ឋអាមេរិក បានបង្ហាញពីគុណវិបត្តិសំខាន់ៗ នៅក្នុងមហិច្ឆតារបស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកក្នុងការរារាំងជម្លោះដ៏ធំមួយ ឬការឈ្នះ។ របាយការណ៍នេះបានដាក់ឈ្មោះរុស្ស៊ី...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ នាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព យ៉ាងហ្មត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលរសៀល និងរាត្រីថ្ងៃទី៥ សីហា ខណៈការដំឡើងឆាកប្រគំតន្ត្រី បាននិងកំពុងរៀបចំយ៉ាង ញាប់ដៃញាប់ជើង ។ នាថ្ងៃ២ សីហានេះដែរ លោក ឃួង...
បរទេស៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានប្រារព្ធពិធីបុណ្យសពឱ្យមេដឹកនាំ នយោបាយហាម៉ាស់លោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅទីក្រុងតេអេរ៉ង់ ដោយបានបន្ថែមការភ័យខ្លាច នៃជម្លោះក្នុងតំបន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានចូលរួមពិធីបុណ្យសពនោះ រួមជាមួយប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានយល់ព្រមដោះលែងអ្នកយកព័ត៌មាន Wall Street Journalដែលមានឈ្មោះ Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់ជាមួយលោកខាងលិច ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។ ការដោះដូរអ្នកទោសបានកើតឡើង នៅក្នុងប្រទេសជាច្រើន ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ការដោះដូរអ្នកទោសធំចុងក្រោយ បានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ដោយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានកោតសរសើរចំពោះការខិតខំរបស់ លោក វ៉ាង វិនពិន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនដែលបាន ចុះទៅជួបប្រជាជនកម្ពុជាដោយផ្ទាល់ដែលនេះគឺជាគំរូមួយ សំខាន់សម្រាប់អ្នកការទូតនានា ។ ការលើកឡើងរបស់សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពិន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២...
ភ្នំពេញ៖ ក្រោយពីប្រកាសឱ្យទស្សនិកជន ដែលតែងតែគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមលេងហ្គេមទស្សន៍ទាយ រកម្ចាស់ជ័យលាភីពីព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ Soccer League កន្លងមក ពេលនេះអ្នកឈ្នះចំនួន ៣រូប បានរកឃើញហើយ រួមបន្ថែមទាំងអ្នកឈ្នះ ២រូប ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង កាលពីថ្ងៃបើកព្រឹត្តិការណ៍ សរុបទាំងអស់ ៥រូបត្រូវបានអញ្ជើញមកទទួលរង្វាន់ម៉ូតូ របស់ខ្លួនដល់ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់តែម្ដង។...
តាកែវ ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ សីហា បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាត ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន១ខ្សែប្រវែង៩ ១០០ម៉ែត្រ ទទឹង៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់...
យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ថ្មីៗនេះបានបញ្ចប់សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២ (Meet Me, Meet My Major 2.0)» ដោយជោគជ័យ។ សិក្ខាសាលា «ជំនាញខ្ញុំ ជំនាន់ទី២» នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសាកលវិទ្យាល័យ ដល់សិស្សវិទ្យាល័យមុនឈានចូល បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្ខាសាលា «ជំនាញខ្ញុំ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូអមដំណើរនៅថ្ងៃ១ សីហា បានជួបសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការបុគ្គលិកសុខាភិបាល ជាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។ ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តីបានអរគុណ ចំពោះកិច្ចខិតខំបំពេញការងារ នៃបុគ្គលិកសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងមូល ទាំងមុនជំងឺឆ្លងកាចសាហាវសាកល Covid-19 និងជាពិសេសកំឡុងCovid-19...