បរទេស ៖ អតីតនាយកសាលាម្នាក់ បានបាញ់សម្លាប់អតីតប្រពន្ធរបស់ ប្តីថ្មី ម្តាយ និងមនុស្សម្នាម្នាក់ទៀត នៅផ្ទះក្នុងខេត្តស៊ីកាកេត កាលពីយប់ថ្ងៃច័ន្ទ។ ក្រោយមក នាយកសាលារូបនោះ ក៏បានសម្លាប់ខ្លួន ពេលរត់គេចពីការតាមប្រមាញ់ របស់ប៉ូលិសក្នុងខេត្ត បូរី រាំ ដែលនៅក្បែរនោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ ក្រោយពីមានការបង្កើតព័ត៌មាន ក្លែងក្លាយអំពីការកាត់ខេត្ត៤ ទៅឲ្យភាគីវៀតណាមនេះ គឺបានចាប់ខ្លួនមនុស្ស៣នាក់ហើយ ។ ដោយសម្តេចអះអាងថា ប៉ុន្មានថ្ងៃមុនចាប់បានម្នាក់នៅខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃ២៣ កក្កដានេះ ក៏បានចាប់ខ្លួនមនុស្ស២នាក់ទៀត នៅខេត្តសៀមរាបដែរ ។ សម្តេចតេជោ បានលើកឡើងទៀតថា ការដាក់ខេត្តមួយចំនួនរបស់កម្ពុជា...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកកប៉ាល់បរទេសមួយគ្រឿង ដែលផ្ទុកប្រេងរត់ពន្ធចំនួន ១,៥លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូងរបស់ប្រទេស។ កប៉ាល់ដែលមានទង់ជាតិតូហ្គោ ជាមួយនឹងនាវិកបរទេសចំនួន ១២នាក់នៅលើនោះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងទ័ពជើងទឹករបស់ IRGC នៅឯឆ្នេរសមុទ្រនៃខេត្ត Bushehr ភាគខាងត្បូងប្រទេស បន្ទាប់ពីមានដីការបស់តុលាការ។ លោកបានបន្ថែមថា តាមដីកាតុលាការ កប៉ាល់នេះត្រូវបានផ្ទេរទៅស្ថានីយរបស់ក្រុមហ៊ុនផលិតប្រេងនៅ...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្ន ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃ២៣ កក្កដា លោក លី...
ហ្គាហ្សា៖ អង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថាប័នអ៊ីស្លាមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានបំពានច្បាប់អន្តរជាតិ និងដំណោះស្រាយ ដោយថ្កោលទោសការបន្តដកហូតរបស់កងទ័ពអ៊ីស្រាអែល ចំពោះជនស៊ីវិលប៉ាឡេស្ទីននូវអាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត។ ស្ថាប័ននេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់បទឈប់បាញ់លើការឈ្លានពានរបស់យោធាអ៊ីស្រាអែល ធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ប្រឈមមុខនឹងការប៉ុនប៉ងបង្ខំឱ្យផ្លាស់ទីលំនៅជនស៊ីវិលប៉ាឡេស្ទីន និងផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។ លោក Philippe Lazzarini...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចំពោះអ្នកបំផុសព័ត៌មានក្លែងក្លាយអំពីការកាត់ខេត្ត៤ទៅឲ្យវៀតណាមដែលមានការបំផុសគំនិតពីមនុស្សមួយចំនួននៅក្រៅប្រទេស គឺមិនអាចអន់ឱនឲ្យបាននោះទេ ។ សម្តេចបន្តថា ការបង្កើតព័ត៌មាននេះពីក្រៅប្រទេសមក គឺបានបង្ខំចិត្តធ្វើឲ្យអ្នកនៅក្នុងប្រទេសត្រូវជាប់ទោសហើយ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅម៉ោងប្រមាណជាជាង៣រសៀលថ្ងៃ២៣ កក្កដានេះ បាននិងកំពុងថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) ។ ការថ្លែងសាររបស់សម្តេចតេជោនេះ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីព័ត៌មាន មិនពិតការកាត់ខេត្តរបស់កម្ពុជា៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទៅឲ្យវៀតណាម ។...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានរៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ។ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការ អនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព” នាថ្ងៃ២៣ កក្កដា លោកស្រីរដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត...
ភ្នំពេញ៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកងកម្លាំងមួកខៀវ របស់កម្ពុជាថា បានពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃ២២ កក្កដា លោក Atul...
ភ្នំពេញ ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នៅថ្ងៃទី២២...
រ៉ាម៉ាឡា៖ លោក Nader Jayousi នាយកប្រតិបត្តិគណៈកម្មការអូឡាំពិកប៉ាឡេស្ទីន POC បានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន “នៅតែរង់ចាំ” សម្រាប់ការឆ្លើយតប ចំពោះពាក្យស្នើសុំរបស់ខ្លួន សម្រាប់ការដកអត្តពលិកអ៊ីស្រាអែល ចេញពីការប្រកួតនៅទីក្រុងប៉ារីស ដោយសារការបំផ្លិចបំផ្លាញ ដែលកំពុងបន្តនៃតំបន់ហ្គាហ្សា ។ នៅក្នុងឯកសារចុងក្រោយរបស់ពួកគេទៅកាន់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ មន្ត្រី POC បានបង្ហាញភស្តុតាង នៃអត្តពលិកអ៊ីស្រាអែលគាំទ្រ...
ម៉ានីល៖ ហ្វីលីពីន និងចិន បានឈានដល់កិច្ចព្រមព្រៀង បណ្ដោះអាសន្នមួយ ដើម្បីកាត់បន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងនាវារបស់ពួកគេ ដែលបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីឆ្នាំមុន ។ ក្រសួងការបរទេសនៃប្រទេសអាស៊ីទាំងពីរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទថា ពួកគេបានយល់ព្រមរួមគ្នា គ្រប់គ្រងភាពខុសគ្នាលើបញ្ហាដែនសមុទ្រតាមរយៈការសន្ទនា និងការពិគ្រោះ ហើយបានទទួលស្គាល់ពី តម្រូវការក្នុងការបន្ថយស្ថានការណ៍។ កិច្ចព្រមព្រៀងបណ្តោះអាសន្ន ត្រូវបានសម្រេចបានបន្ទាប់ពីការពិគ្រោះយោបល់ ជាបន្តបន្ទាប់រួមទាំងកិច្ចសន្ទនា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រសិនបើអឺរ៉ុបទទួលយកវិធីសាស្រ្តឯករាជ្យ ចំពោះគោលនយោបាយការបរទេសរបស់ខ្លួន នោះទំនាក់ទំនងរបស់អឺរ៉ុប ជាមួយទីក្រុងតេអេរ៉ង់នឹងប្រសើរឡើង។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើប្រតិកម្មត្រជាក់របស់អឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះការបោះឆ្នោតរបស់លោក Masoud Pezeshkian ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកអឺរ៉ុប...
ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានកំណត់យកថ្ងៃទី២៥ កក្កដា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំពេញអង្គរ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធ និងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ២៣ កក្កដា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងនិយាយខ្លាំងៗ និងច្បាស់ៗ ក្នុងអំឡុងពេលដំណើរ ១១ថ្ងៃនាពេលខាងមុខ ដែលការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអាស៊ី នៅតែមិនផ្លាស់ប្តូរ ដោយមិនគិតពីការសម្រេចចិត្ត របស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីបញ្ចប់ការប្រជែងការ បោះឆ្នោតឡើងវិញនោះទេ។ លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការ...
ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពីការផ្គត់ផ្គង់ Tower Grounding Resistance Tester ចំនួន1set ជូនអង្គភាពខ្សែបញ្ជូន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី។ អគ្គិសនីកម្ពុជា ក៏បានរៀបចំ ឯកសារ សម្រាប់ក្រុមហ៊ុន ឬសហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់ នៅអង្គភាព លទ្ធកម្ម នៅអគារលេខ២...
ភ្នំពេញ ៖ លោកស្រី កូឡុន អេភូហាមីលឡាច ចាមីនដា អ៊ីណូកា កូឡុន ឯកអគ្គរដ្ឋទូតស្រីលង្កាចប់អាណត្តិប្រចាំកម្ពុជា បានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរបន្ថែមទៀត បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ។ ការថ្លែងសន្យារបស់ទូតស្រីលង្កា ធ្វើឡើងក្នុងឱកាសចូលរួមជួបជម្រាបលា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃ២២...
បរទេស ៖ អ្នកការទូតកំពូល របស់អ៊ុយក្រែន នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅថ្ងៃអង្គារ តាមការអញ្ជើញ របស់ទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សា ដែលទីក្រុងគៀវ បាននិយាយថា នឹងផ្តោតលើវិធីបញ្ចប់ សង្រ្គាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន និងលើតួនាទីរបស់ចិន ដែលអាចធ្វើទៅបាន ក្នុងការឈានដល់ ការដោះស្រាយមួយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ...
បរទេស៖ កាលពីម៉ោង ៧ ព្រឹកថ្ងៃនេះ ព្យុះឈ្មោះ Prapiroon បានចុះខ្សោយទៅជាវិសម្ពាត្រូពិច ប៉ុន្តែនៅតែបណ្តាលឱ្យមានខ្យល់បក់ខ្លាំង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិត ៧) ហើយភ្លៀងធ្លាក់ខ្លាំងបានពង្រីកដល់ខេត្ត ក្រុងចំនួន ៩ រួមទាំងទីក្រុងហាណូយផងដែរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤...
ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើន បានជ្រើសរើសប្រទេសចិន ជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធ និងសេវាអ៊ីធើណេតសម្រាប់ ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយ ពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ បច្ចុប្បន្ន ប្រទេសចិនបានអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការរយៈពេល ១៤៤ ម៉ោងក្នុងច្រកព្រំដែនចំនួន ៣៧ កន្លែង ដែលពលរដ្ឋប្រទេសចំនួន៥៤ អាចចូលដែនចិនធ្វើទេសចរចម្ងាយខ្លី...
បរទេស៖ ការមានលោកស្រី Kamala Harris ជាប្រធានាធិបតីអាចនាំឱ្យមានការផ្លាស់ប្តូរសំឡេង ចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប៉ុន្តែទំនងជាមិនផ្លាស់ប្តូរគោលនយោបាយ ពិតប្រាកដរបស់សហរដ្ឋអាមេរិក លើអ៊ីស្រាអែលនោះទេ។ នេះបើយោងតាម NBC News ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានសភា Nancy Pelosi ត្រូវបានគេមើលឃើញថា បានដើរតួយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធប្រធានាធិបតី Joe Biden ចេញពីការប្រណាំងឆ្នាំ២០២៤ នេះ។ កាសែត NBC បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពព័ត៌មានជាច្រើន ពីខាងក្នុងថាលោកស្រីបានព្រមានយ៉ាងច្រើន ដែលនឹងអាចកើតឡើងអំពីផលវិបាក នៃការបន្តយុទ្ធនាការរបស់លោក Joe Biden។...
បរទេស៖ កោះតៃវ៉ាន់ បានចាប់ផ្តើមការល្បែង សង្រ្គាម Han Kuang ប្រចាំ ឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទនេះ ដែលឆ្នាំនេះមានបំណង ធ្វើឱ្យមានភាពជិតស្និទ្ធ តាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធជាក់ស្តែងដោយគ្មានអត្ថបទ និងក្លែងធ្វើរបៀប វាយបកទៅលើចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ជាមួយក្រុមវិនិយោគិន បរទេសដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវបំណុលចំនួន២០ពាន់លានដុល្លារ របស់ខ្លួន ខណៈដែលទីក្រុងគៀវ ព្យាយាមរក្សាការចូលទៅកាន់ ទីផ្សារអន្តរជាតិក្នុងការលក់បំណុលទាំងនោះ។ ម្ចាស់បំណុលរួមទាំងក្រុមហ៊ុន ហិរញ្ញវត្ថុយក្ស របស់អាមេរិក BlackRock និង Pimco...
បរទេស៖ ប៉ូលីសហុងកុងម្នាក់ បានស្លាប់បន្ទាប់ពីធ្លាក់ពីលើឡានតាក់ស៊ី Songthaew នៅទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ កាលពីព្រឹកថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន ថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមវីដេអូ ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា បុរសនោះ...
ភ្នំពេញ ៖ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាល ខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបាននូវ រាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្ដាល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយ ដើម្បីដកប្រទេសហុងគ្រី ចេញពីតំណែងជាប្រធានប្លុកជុំវិញ បេសកកម្មសន្តិភាព អ៊ុយក្រែន របស់នាយករដ្ឋមន្រ្តី Viktor Orban នេះបើយោងតាមប្រធានាធិបតីតួគី Recep Tayyip Erdogan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាលទីក្រុង Budapest បច្ចុប្បន្នកាន់តំណែង...
ភ្នំពេញ៖ បន្ទាប់ពីបាត់ការទាក់ទង ជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ដែលមកទល់នឹងពេលនេះ អស់រយៈពេល ១២ថ្ងៃក្តី ក៏សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះ ត្រូវតែបន្តទៅមុខ រហូតដល់អាចរកឃើញអាកាសយានិកទាំងពីររូប ។ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៣ កក្កដានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ TOPSUMMIT GARMENT INC.ដឹកនាំដោយ...