កំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក អ៊ុក ចាយបញ្ញារ៉ា បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជៀសវាងបង្កកំហុសឆ្គងហើយនាំទុក្ខដល់ពលរដ្ឋពេលយកទៅប្រើប្រាស់។ ការណ៍ក្រើនរំលឹកនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ស្ពឺ។ លោក អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានលើកឡើងថាកន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់ទទួលបានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ត្រីអត្រានុកូលដ្ឋានជុំវិញការបំពេញបែបបទអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ នាឱកាសអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ លោក Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិ...
បរទេស៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការ “រន្ធត់ចិត្ត” ចំពោះការបំផ្លិចបំផ្លាញនៃកន្លែងវេជ្ជសាស្ត្រ Nasser និង Al-Shifa នៅក្នុងតំបន់ ហ្គាហ្សា ដោយកងទ័ពអ៊ីស្រាអែល និងរបាយការណ៍អំពីផ្នូរកប់សាកសព ដ៏ធំដែលបានរកឃើញនៅទីនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤...
តូក្យូ៖ ក្រុមការងាររបស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ បានចាប់ផ្តើមពិនិត្យឡើងវិញនូវ ដំណើរការដែលទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលត្រូវបាន រំសាយចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលជាការត្រួតពិនិត្យលើកទីពីរ ចាប់តាំងពីប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកចូលទៅក្នុង មហាសមុទ្រកាលពីខែសីហាឆ្នាំមុន។ ក្រុមការងារនឹងត្រួតពិនិត្យ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅភាគឦសានប្រទេសជប៉ុននៅថ្ងៃពុធ ខណៈពេលដែលការចេញផ្សាយ បច្ចុប្បន្នកំពុងដំណើរការ ហើយនឹងធ្វើការពិភាក្សាជាមួយក្រសួងឧស្សាហកម្ម ប្រតិបត្តិកររោងចក្រ Tokyo Electric...
បរទេស៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Suraachate Hakparn កាលពីថ្ងៃអង្គារ បានសម្រេចដកពាក្យបណ្ដឹងរបស់លោក ប្រឆាំងនឹងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ពីបទព្យួររូបលោកពីការងារវិញហើយ, នេះបើយោងតាមអគ្គលេខាធិការ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC)។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាល ប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅបរិវេណខាងជើងប្រាសាទបាយ័ន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះមានការចូលរួមពី លោក សុខ សូកេន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានព្រាង កញ្ចប់វិធានការសងសឹកក្នុងករណី ដែលបណ្តាប្រទេស លោកខាងលិច រឹបអូសទ្រព្យសម្បត្តិ អធិបតេយ្យភាព របស់រុស្ស៊ី ដែលត្រូវបានបង្កក ជុំវិញជម្លោះអ៊ុយក្រែន នេះបើយោង តាមការបញ្ជាក់ ដោយសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ Valentina Matvienko បានព្រមានកាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Dmitry Kiselyov...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃអង្គារថា ការខាតបង់យោធា របស់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២បានកើនឡើងដល់ជិត ៥០ម៉ឺននាក់ ។ លោក Shoigu បានប្រាប់កិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា កងកម្លាំងរុស្ស៊ីមានគំនិតផ្តួចផ្តើមនៅជួរមុខ ហើយកំពុងរុញច្រាន គូប្រជែង របស់ពួកគេមកវិញ ដោយលោក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោកស្រី សេក គឹមហ៊ុន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្វីសកំពុងកាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ីប្រមាណ ១៣ ពាន់លានហ្វ្រង់ ឬត្រូវជា១៤,៣ ពាន់លានដុល្លារ ដែលជាប់គាំងនៅក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន ហើយក្នុងនោះប្រហែលពាក់កណ្តាលជារបស់រដ្ឋ និងពាក់កណ្តាលជាកម្មសិទ្ធិឯកជន។ ខណៈពេលដែលតម្លៃនៃទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីនៅតែមិនផ្លាស់ប្តូរ អាជ្ញាធរស្វីសបានរាយការណ៍ ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃ នៃមូលនិធិឯកជន។ អាជ្ញាធរបាននិយាយថា គិតត្រឹមដំណាច់ខែធ្នូ មូលនិធិ និងទ្រព្យសម្បត្តិសរុបចំនួន៥,៨ពាន់លានហ្វ្រង់ ឬត្រូវជា៦,៣ ពាន់លានដុល្លារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានអះអាងថា កិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងផ្តល់ឱ្យនាវាមុជទឹក នុយក្លេអ៊ែរក្រោយៗទៀតនោះ មិនបង្កការគំរាមកំហែងណាមួយ ដល់ការប្រកួតប្រជែងអាវុធក្នុងតំបន់នោះទេ។ លោកស្រី Bonnie Jenkins អនុរដ្ឋលេខាធិការសម្រាប់ការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានព្យាយាមលុបបំបាត់ក្តីបារម្ភអំពីគម្រោង AUKUS ត្រីភាគី ដែលបញ្ចេញដោយ ប្រទេសមួយចំនួននៅប៉ាស៊ីហ្វិក...
តៃប៉ិ៖ នៅស្រុក Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ បានរង្គោះរង្គើដោយការរញ្ជួយដីរាប់សិបដងពេញមួយយប់ រហូតមកដល់ថ្ងៃអង្គារនេះ ដែលបានធ្វើឱ្យអគារនានាយោល និងខ្លះទៀតផ្អៀង ។ រដ្ឋាភិបាលបានឲ្យដឹងថា ពួកគេបានដឹងពីរញ្ជួយដីពីការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារនៅលើដែនកោះ នេះកាលពីជាង២សប្តាហ៍មុន។ មានការរញ្ជួយដែលកម្លាំងខ្លាំងបំផុត ដែលបានកំណត់ដោយទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)ក្នុងកម្រិត៦,១រ៉ិចទ័រ ដែលបានកើតឡើងប្រហែលម៉ោង ២និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់មក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Accessories & Spare Parts ចំនួន១០មុខ (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញរបស់អគ្គិសនី ខេត្តចំនួន៨(ផែនការឆ្នាំ២០២៣) ៕
ភ្នំពេញ៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា...
គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។ លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម...
ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗជាច្រើន។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» សម្ដេចធិបតី លើកឡើងថា បើទោះបីជាជំងឺគ្រុនចាញ់...
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងត្រូវវិនាសប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកបាននិយាយទៅកាន់ភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុង តេហេរ៉ង់ និងទីក្រុង West...
បរទេស៖ បុគ្គលិកយោធាអាល្លឺម៉ង់ជាង ៣.០០០ នាក់ កាលពីថ្ងៃអង្គារ គឺកំពុងចូលរួមក្នុងសមយុទ្ធ Grand Quadriga 2024 ដែលបានចាប់ផ្តើមនៅប្រទេសលីទុយអានី។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ Steadfast Defender 24 ស៊េរីធំជាងរយៈពេលជាច្រើនខែរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅចុងខែមករា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យប្រចាំប្រទេស Bond for More Tour Concert សប្ដាហ៍នេះនឹងទៅប្រគំជូនបងប្អូនអ្នក កំពង់ត្រាច ខេត្តកំពត។ ការប្រគំតន្រ្តីនេះគឺមានរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ទៅរាំក្រឡុកតាមចង្វាក់ភ្លេង ហ៊ោកញ្ជ្រៀវ និងស្រែកច្រៀងតាមកំពូលតារាក្នុងដួងចិត្ត មកពីផលិតកម្ម ហង្សមាស ជាពិសេសទៅក្រេបរសជាតិ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដើមរដូវវស្សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អស្សាសេ និងអតិបរមា៣៦អង្សាសេ ដែលអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្រប់ដណ្តប់លើផ្ទៃដី៤០% ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួន សុភី សសុខា បានបន្តដឹកនាំប្រតិភូជាន់ខ្ពស់ ចូលរួមស្ដាប់បទបង្ហាញ ស្ដីពី «ការទទួលខុសត្រូវនិងកិច្ច សហប្រតិបត្តិការពហុកម្រិត ក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារBern...
ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅក្រុងChongqing ។ លោកបានទៅទស្សនាសួន ដឹកជញ្ជូនទំនិញ អន្តរជាតិក្រុង Chongqing សហគមន៍ ភូមិប្រជាធិបតេយ្យ នៃផ្លូវXiejiawan សង្កាត់ Jiulongpo និង មជ្ឈមណ្ឌលប្រតិបត្តិ និងអភិបាលកិច្ច ទីក្រុងឌីជីថល ក្រុងChongqing...
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ខ្លួបដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១មេសា ។ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឲហតដឹងថា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធ ដែលក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំង នឹងគោលដៅរបស់សត្រូវ ។ មេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់គឺបានសង្កេតឃើញ កាំជ្រួចរ៉ុក្កែត “ធំអស្ចារ្យ” ជាច្រើនគ្រាប់ ដែលបាញ់កាំជ្រួចមីស៊ីលឆ្ពោះ ទៅកាន់កោះមួយក្នុងសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
បរទេស៖ អគ្គស្នងការរង នគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate Hakparn កាលពីថ្ងៃចន្ទ បានចោទលោក នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ពីបទប្រព្រឹត្តិខុសឆ្គង ក្នុងការ ឱ្យលោកព្យួរការងារ ហើយបាននិយាយថា ជាលទ្ធផល លោកត្រូវបានរារាំង មិនឱ្យក្លាយជាអគ្គស្នងការ នគរបាលជាតិថែមទៀត ។ យោងតាមសារព័ត៌មាន បាងកក...
បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច នៅក្នុងទីផ្សារមួយចំនួនក៏ដោយ ប៉ុន្តែទីភ្នាក់ងារនេះថា បញ្ហាតម្លៃសមរម្យ និង ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម (កន្លែងសាកថ្មី) គឺនឹងក្លាយជាគន្លឹះ នៃកំណើននាពេលអនាគត ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ...
The US has been accusing China of overcapacity in its new-energy vehicles industry, saying it is flooding the global market with cheap...
ភ្នំពេញ ៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។ បទបង្ហាញស្ដីពី...